សេដ្ឋីចិន ចំនួន 15,200 នាក់ ចាកចេញទៅរស់នៅក្រៅប្រទេស ក្នុងឆ្នាំ២០២៤

ចិន នឹងឃើញសេដ្ឋីរបស់ខ្លួន ចំនួន 15,200 នាក់ ចាកចេញពីប្រទេសនេះ នៅក្នុងឆ្នាំ២០២៤  ដែលនេះជាចំនួន នៃអ្នកមានលុយកាក់ដ៏ច្រើន នឹងចាកចេញពីប្រទេស ដោយសហរដ្ឋអាមេរិក គឺជាប្រទេសគោលដៅកំពូលរបស់ក្រុមសេដ្ឋីចិន។ តួលេខ នៃការហូរចេញនៃសេដ្ឋីចិននេះ បានកើនឡើង 10% ពីឆ្នាំ 2023។ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់ក្រុមហ៊ុនទេសន្តរប្រវេសន៍ទ្រព្យសម្បត្តិតាមរយៈការវិនិយោគ Henley Private Wealth Migration និង បានចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់ ការធ្វើចំណាកស្រុកដោយវិនិយោគ Henley & Partners កាលពីពាក់កណ្តាលខែមិថុនា។ យោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុស្វីស Credit Suisse ឲ្យដឹងថា ចំនួនសេដ្ឋី ដែលរស់នៅក្នុងប្រទេសចិនមានចំនួនសរុប 6.2 លាននាក់ គឺជាចំនួនឈរនៅលំដាប់ទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានបុគ្គលសេដ្ឋី 24.48 លាននាក់នៅលើពិភពលោក។ កំណើនយឺតយ៉ាវ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងឱកាសដ៏សែនទាក់ទាញនៅក្រៅប្រទេស គឺជាមូលហេតុ ជំរុញឱ្យបុគ្គល ដែលមានទ្រព្យសម្បត្តិ លើសពី១​លានដុល្លារ របស់ចិនជាច្រើនរូប ស្វែងរកលំនៅដ្ឋានថ្មី។ ចិន គឺជាប្រទេសមានចំនួនសេដ្ឋីចាកចេញប្រទេស នាំមុខលើពិភពលោក […]

ចិន នឹងឃើញសេដ្ឋីរបស់ខ្លួន ចំនួន 15,200 នាក់ ចាកចេញពីប្រទេសនេះ នៅក្នុងឆ្នាំ២០២៤  ដែលនេះជាចំនួន នៃអ្នកមានលុយកាក់ដ៏ច្រើន នឹងចាកចេញពីប្រទេស ដោយសហរដ្ឋអាមេរិក គឺជាប្រទេសគោលដៅកំពូលរបស់ក្រុមសេដ្ឋីចិន។

តួលេខ នៃការហូរចេញនៃសេដ្ឋីចិននេះ បានកើនឡើង 10% ពីឆ្នាំ 2023។ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់ក្រុមហ៊ុនទេសន្តរប្រវេសន៍ទ្រព្យសម្បត្តិតាមរយៈការវិនិយោគ Henley Private Wealth Migration និង បានចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់ ការធ្វើចំណាកស្រុកដោយវិនិយោគ Henley & Partners កាលពីពាក់កណ្តាលខែមិថុនា។

យោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុស្វីស Credit Suisse ឲ្យដឹងថា ចំនួនសេដ្ឋី ដែលរស់នៅក្នុងប្រទេសចិនមានចំនួនសរុប 6.2 លាននាក់ គឺជាចំនួនឈរនៅលំដាប់ទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានបុគ្គលសេដ្ឋី 24.48 លាននាក់នៅលើពិភពលោក។

កំណើនយឺតយ៉ាវ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងឱកាសដ៏សែនទាក់ទាញនៅក្រៅប្រទេស គឺជាមូលហេតុ ជំរុញឱ្យបុគ្គល ដែលមានទ្រព្យសម្បត្តិ លើសពី១​លានដុល្លារ របស់ចិនជាច្រើនរូប ស្វែងរកលំនៅដ្ឋានថ្មី។

ចិន គឺជាប្រទេសមានចំនួនសេដ្ឋីចាកចេញប្រទេស នាំមុខលើពិភពលោក និង​តាម​ពីក្រោយ​ដោយ​ចក្រភពអង់គ្លេស ឥណ្ឌា កូរ៉េខាងត្បូង និង​រុស្ស៊ី។

ប្រទេសឥណ្ឌា បានព្យាយាមទប់ស្កាត់ការហូរចេញនៃអ្នកមានទ្រព្យសម្បត្តិពីប្រទេសរបស់ខ្លួន ដោយបានធ្វើឲ្យប្រទេសនេះ ធ្លាក់ចុះមកចំណាត់ថ្នាក់ទី 3 បន្ទាប់ពីចក្រភពអង់គ្លេស ដោយមានសេដ្ឋីត្រឹមតែ 4,300 រូបប៉ុណ្ណោះ ដែលត្រូវគេបានព្យាករថា នឹងចាកចេញពីប្រទេស នៅក្នុងឆ្នាំ 2024 (បើប្រៀបធៀបទៅនឹងការចាកចេញចំនួន 5,100រូប កាលពីឆ្នាំ២០២៣)។ ការចាកចេញ នៃបុគ្គលមានទ្រព្យច្រើនពីកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងកើនឡើង ដោយនឹងបាត់បង់សេដ្ឋី 1,200 រូប (បើធៀបនឹង 800 រូប ក្នុងឆ្នាំ 2023) ខណៈដែល រុស្ស៊ី ដែលធ្លាប់តែមានសេដ្ឋីដ៏ច្រើនសន្ធឹកសន្ធាប់ បានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីការផ្ទុះឡើង នៃសង្រ្គាមអ៊ុយក្រែននោះ ហាក់បានធ្លាក់ចុះមកនៅត្រឹម 1,000 រូប ដែលត្រូវបានគេព្យាករថា នឹងផ្លាស់ប្តូរទីលំនៅនៅក្នុងឆ្នាំនេះ ( បើប្រៀបធៀបទៅនឹងការចាកចេញ 8,500រូប ក្នុងឆ្នាំ 2022 និង 2,800រូប ក្នុងឆ្នាំ 2023)។

លោកស្រី Hannah White ជាអ្នកស្រាវជ្រាវ ដែលសហការជាមួយក្រុមហ៊ុន Henley & Partners សម្រាប់របាយការណ៍នេះ បាននិយាយថា “ដោយសារតែភាពជោគជ័យនៃសេដ្ឋកិច្ចទំហំធំរបស់ពួកគេ ក្នុងការបង្កើតសេដ្ឋីថ្មី បានធ្វើឲ្យទាំងប្រទេសចិន និងឥណ្ឌា កំពុងប្រឈមនឹងការហូរចេញនូវបុគ្គលមានលុយកាក់ច្រើន ថ្វីបើកំណើនទ្រព្យសម្បត្តិបានថយចុះ នៅក្នុងប្រទេសចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាការខាតបង់ជានិរន្តរភាព ក៏ដោយ”។

ក្រុមហ៊ុននេះ បានរកឃើញថា ប្រទេសចិន កាលពីឆ្នាំមុន គេឃើញមានបុគ្គលដែលមានលុយសុទ្ធច្រើនរហូត 13,800រូប បានចាកចេញពីប្រទេស ភាគច្រើនបំផុតឆ្ពោះទៅតាំងទីលំនៅនៅសហរដ្ឋអាមេរិក កាណាដា និងសិង្ហបុរី ហើយឆ្នាំនេះ ក៏មានទំនោរដូចគ្នានេះដែរ។ ការចាកចេញ​នៃក្រុមសេដ្ឋីទាំងនេះ គឺក្នុងបំណងចង់បានលំនៅដ្ឋានមួយ លើទឹកដីដ៏សុខសាន្ត​បំផុត​ ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេ ហើយទីតាំងដែលទាក់ទាញបំផុតនៅលើពិភពលោក គឺទំនងជាប្រទេស​អារ៉ាប់រួម អីមឺរ៉េត នៃតំបន់មជ្ឈឹមបូព៌ា។

ការមិនយកពន្ធលើប្រាក់ចំណូល ការផ្តល់វីសាមាស ប្រណិតភាពនៃរបៀបរស់នៅ និងទីតាំងយុទ្ធសាស្ត្រល្អ, អារ៉ាប់រួមអីមឺរ៉េត បានពង្រឹងខ្លួនជាគោលដៅលេខ 1 របស់ពិភពលោក សម្រាប់ការធ្វើចំណាកស្រុករបស់សេដ្ឋីមានទ្រព្យ ហើយកំពុងត្រៀមខ្លួនស្វាគមន៍ការមកដល់នៃសេដ្ឋីចំនួន 6,700 រូប ក្នុងឆ្នាំនេះតែម្នាក់ឯង។

ជាមួយនឹងការហូរចូលនៃសេដ្ឋីជាច្រើនជាប្រចាំពីប្រទេសឥណ្ឌា, ពីចក្រភពអង់គ្លេស ពីអឺរ៉ុប ពីតំបន់មជ្ឈិមបូព៌ាផ្សេងទៀត ពីរុស្ស៊ី និងពីអាហ្រ្វិកផងនោះ អារ៉ាប់រួមអីមឺរ៉េត ត្រូវបានគេរំពឹងទុកនឹងទាក់ទាញសេដ្ឋីដ៏ច្រើន គឺជិតពីរដង ច្រើនជាងគូប្រជែងសហរដ្ឋអាមេរិករបស់ខ្លួន ដែលនឹងទទួលបានសេដ្ឋីថ្មីចំនួនត្រឹម 3,800 រូប មកតាំងទីលំនៅក្នុងប្រទេសរបស់ខ្លួនក្នុងឆ្នាំ 2024 នេះ។

ក្រុមហ៊ុន Sunita Singh-Dalal ជាដៃគូក្រុមហ៊ុនទ្រព្យសម្បត្តិ និងគ្រួសារឯកជនដែលមានការិយាល័យ នៅក្នុងទីក្រុងឌូបៃ បានចង្អុលបង្ហាញនៅក្នុងរបាយការណ៍នោះថា “ការវិវត្តន៍ និងការអភិវឌ្ឍន៍នៃប្រព័ន្ធអេកូគ្រប់គ្រងទ្រព្យសម្បត្តិរបស់អារ៉ាប់រួមអីមឺរ៉េត គឺល្អពុំធ្លាប់មានពីមុនមក។ ក្នុងរយៈពេលមិនដល់ 5 ឆ្នាំ អារ៉ាប់រួមអីមឺរ៉េត បានដាក់ចេញនូវក្របខ័ណ្ឌបទប្បញ្ញត្តិដ៏រឹងមាំដែលផ្តល់ឱ្យអ្នកមានទ្រព្យទាំងឡាយ នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាច្រើនដើម្បីការពារ ថែរក្សា និងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ។

សិង្ហបុរី ទទួលបានចំណាត់ថ្នាក់ទី 3 ម្តងទៀតក្នុងឆ្នាំនេះ ជាមួយនឹង ហូរចូលសេដ្ឋីលុយសុទ្ធចំនួន 3,500រូប ក្នុងនាមជាគោលដៅពេញនិយមប្រចាំឆ្នាំសម្រាប់សេដ្ឋីដែលធ្វើចំណាកស្រុក។ ប្រទេសកាណាដា និងអូស្ត្រាលី ស្ថិតនៅលំដាប់ទី 4 និងទី 5 ជាមួយនឹងលំហូរចូលសុទ្ធ 3,200 និង 2,500 រៀងៗខ្លួន។

ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនទ្រព្យសម្បត្តិពិភពថ្មី ( New World Wealth) លោក Andrew Amoils បានមានប្រសាសន៍ថា អត្ថប្រយោជន៍នៃការធ្វើចំណាកស្រុកនៃអ្នកមានទ្រព្យសម្បត្តិ និងទេពកោសល្យ ទៅកាន់ប្រទេសគោលដៅទាំងនេះ គឺមានសារៈសំខាន់ និងជម្រើសទូលំទូលាយណាស់។ “ការធ្វើចំណាកស្រុករបស់មហាសេដ្ឋីគឺជាប្រភពដ៏សំខាន់ នៃប្រាក់ចំណូលពីអត្រាប្តូរប្រាក់បរទេ ខណៈដែលពួកគេមានទំនោរនាំយកប្រាក់របស់ពួកគេទៅជាមួយនៅពេលពួកគេផ្លាស់ទៅប្រទេសមួយទៀត ព្រោះពួកគេប្រហែល 20% គឺជាសហគ្រិន និងជាស្ថាបនិកក្រុមហ៊ុន ដែលអាចចាប់ផ្តើមអាជីវកម្មថ្មី ហើយបង្កើតការងារនៅក្នុងប្រទេសថ្មីរបស់ពួកគេ ហើយភាគរយនេះ កើនឡើងដល់ជាង 60% សម្រាប់សេដ្ឋី និងមហាសេដ្ឋី។

របាយការណ៍នេះ ក៏បានបង្ហាញថា ទ្រព្យសម្បត្តិក្នុងលោកក៏មិនត្រូវការសង្គ្រាមដែរ ដោយប្រទេសអ៊ីស្រាអែល បានធ្លាក់ចេញពីបញ្ជីប្រទេសទទួលបានសេដ្ឋីចំណាកស្រុកចូលមកតាំងទីលំនៅកំពូលទាំង១០ ជាលើកដំបូង បន្ទាប់ពីជាប់ចំណាត់ថ្នាក់នេះ អស់រយៈពេលជាច្រើនទសវត្សរ៍មក។ លោក Dan Marconi ទីប្រឹក្សាអតិថិជនជាន់ខ្ពស់ នៃក្រុមហ៊ុន Henley & Partners ប្រចាំ Israel និយាយថា “ការផ្លាស់ប្តូរនេះ គូសបញ្ជាក់ថា ជម្លោះភ្លាមៗ បានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់របស់ប្រទេសមួយ និងធ្វើឲ្យអ្នកមានទ្រព្យលើពិភពលោក ពិចារណាចល័តរកទីតាំងសុខសាន្តថ្មីមួយទៀត។  សង្គ្រាម​ដែល​កំពុង​បន្ត​នេះ មិន​ត្រឹម​តែ​បំផ្លាញ​មុខមាត់​របស់​អ៊ីស្រាអែល​ជា​ជម្រក​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាថែម​ទាំង​បាន​គំរាម​កំហែង​ដល់​សន្តិសុខសម្រាប់​សមិទ្ធផល​សេដ្ឋកិច្ច​របស់​ខ្លួន​ផង​ដែរ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព