ក្រុមអ្នកវិនិយោគនិយាយថា លោកដូណាល់ ត្រាំ នឹងឈ្នះទាំងឆ្នោតហើយជោគជ័យទាំងជំនួញបន្ទាប់ពីរងការបាញ់ប្រហារ

ក្រុមអ្នកវិនិយោគបាននិយាយកាលពីថ្ងៃអាទិត្យថា ការបាញ់ប្រហារកាលពីរាត្រីថ្ងៃសៅរ៍ ក្នុងពេលជួបជុំឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) បង្កើនឱកាសរបស់គាត់ក្នុងការឈ្នះការបោះឆ្នោត ដើម្បីគ្រប់គ្រងសេតវិមានមកវិញ ហើយជ័យជម្នះលើទីផ្សារជួញដូររបស់គាត់ ក៏នឹងកើនឡើងក្នុងសប្តាហ៍ខាងមុខនេះ។ (លម្អិតថ្ងៃបន្ទាប់)

ការប៉ុនបងធ្វើឃាតលោក ដូណាល់ ត្រាំ
លោកដូណាល់ ត្រាំ លើកកណ្តាប់ដៃ បន្ទាប់ពីភេចផតុពីការធ្វើឃាត ក្នុងយុទ្ធនាការឃោសនា នៅរដ្ឋផេនស៊ីលវ៉ានៀ កាលពីថ្ងៃសៅរ៍

លោក ត្រាំ ដែលជាបេក្ខជនបក្សសាធារណរដ្ឋ ត្រូវបានគេបាញ់ធ្លុះស្លឹកត្រចៀកផ្នែកខាងលើ ក្នុងអំឡុងពេលជួបជុំឃោសនានៅរដ្ឋ ផេនស៊ីលវ៉ានៀ កាលពីថ្ងៃសៅរ៍ ដែលក្រុមអាជ្ញាធរចាត់ទុកថាជាការប៉ុនប៉ងធ្វើឃាត។ លោក ត្រាំ ដែលមុខរបស់គាត់ប្រឡាក់ទៅដោយឈាម បានក្តាប់កណ្តាប់ដៃរបស់គាត់ពេលលោកព្យាយាមក្រោកឈរបន្ទាប់ពីការវាយប្រហារនោះ ហើយក្រុមការងារផ្នែកយុទ្ធនាការឃោសនារបស់គាត់បាននិយាយថា គាត់មិនអីទេបន្ទាប់ពីឧបទ្ទវហេតុនេះ។ អ្នកឈរនៅជិតម្នាក់បានស្លាប់ភ្លាមៗ ចំណែកឯ២នាក់ទៀតរងរបួសធ្ងន់។ ជនដៃដល់ ដែលក្រុម FBI បញ្ជាក់ថា ឈ្មោះ Thomas Matthew Crooks អាយុ​២០ឆ្នាំ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព