ខួបអនុស្សាវរីយ៍១០០ឆ្នាំមេដឹកនាំខ្មែរនិងបារាំងសែស

ឯកសារប្រវត្តិសាស្ត្រមួយដែលជនខេមរាប្រុសស្រីមិនបានងាយបានឃើញពីរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិត្រូវបានភូមិអ្នកនិពន្ធធ្វើសេចកី្តសង្ខេបតាមនិវេទនកថាដូចតទៅនេះ។ កាលពីមួយរយឆ្នាំមុន គឺនៅថ្ងៃទី ១០ មិថុនា ១៩០៦ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្តិព្រះចៅក្រុងកម្ពុជាធិបតី ដែលទ្រង់ឡើងគ្រងរាជសម្បត្តិនាខែមេសាឆ្នាំជាមួយគ្នានោះបានយាងដល់ប្រទេសបារាំងក្នុងព្រះរាជទស្សនកិច្ច ដែលមានរយៈពេលសែសិបថ្ងៃ។ សេចក្តីដំណាលដែលយើងនឹងអានខាងមុខនេះគឺជាទិនានុប្បវត្តិនៃព្រះរាជដំណើររបស់ព្រះអង្គដែលសមាជិកម្នាក់នៃក្រុមហែរហមព្រះអង្គគឺឧកញ៉ាវាំងជួនបានកត់ត្រាទុកជាភាសាខ្មែរ។

ព្រះឆាយាល័ក្ខណ៍ព្រះបាទសម្តេចព្រះស៊ីសុវត្តិ ព្រះចៅក្រុងកម្ពុជាធិបតី

គួរឱ្យសោកស្តាយណាស់ ឯកសារសរសេរដៃនេះមិនគ្រប់ពេញលេញទេ ហើយជាផ្នែកមួយនៃឯកសារបេតិកភណ្ឌនៃបណ្ណាល័យជាតិកម្ពុជាដែលមិនទាន់បានបោះពុម្ពផ្សាយរហូតដល់ឥឡូវនេះ។ ពេលនេះឯកសារនេះនឹងត្រូវបោះពុម្ពផ្សាយដោយមានការអនុញ្ញាតពីបណ្ណាល័យជាតិកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។

ការបោះពុម្ពផ្សាយនេះនឹងមិនអាចធ្វើទៅបានទេប្រសិនបើមិនមានការជួយរបស់លោក មីស្ហែលឫទ្ធី អង់តែល្មសាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិ នៃភាសានិងអារ្យធម៌នៃបូព៌ាប្រទេសក្រុងប៉ារីសដែលបានអានត្រួតពិនិត្យនិងកែសម្រួលអក្ខរាវិរុទ្ធនិងលោក អូលីវីយ៉េរ៍ ដឺ ថែរលុង អ្នកស្រាវជ្រាវនៅសាលាបារាំងសែសនៃចុងបូព៌ាប្រទេសដែលមានគំនិតផ្តួចផ្តើមបោះពុម្ពផ្សាយនិងដែលបានសរសេរសេចក្តីផ្តើម។ ខ្ញុំសូមអរគុណយ៉ាងកក់ក្តៅចំពោះដៃគូទាំងនេះនិងមានសេចក្តីសោមនស្សសូមអបអរសាទរនូវការងារដែលមានបំណងធ្វើឱ្យសាធារណៈជនខ្មែស្គាល់សៀវភៅនេះទាំងទម្រង់និងខ្លឹមសាររបស់វា។ ពេលជាមួយគ្នានេះដែរ សៀវភៅនេះត្រូវបកប្រែជាភាសាបារាំងនិងអត្ថាធិប្បាយដោយលោក អូលីវីយ៉េរ៍ ដី ប៊ែរណុង និងត្រូវបោះពុម្ពផ្សាយនៅគ្រឹះស្ថាន មែរគៀរ នៅប្រទេសបារាំងនៅក្នុងកម្រងសៀវភៅឡឹតន៍ស៊ីទ្រវេផងដែរ។

នៅឆ្នាំ ២០០៦ នេះជាឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវការលើកទីមួយរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងទៅកាន់ប្រទេសបារាំងមួយរយឆ្នាំបន្ទាប់ពីសម្តេចព្រះអយ្យកោទួតរបស់ព្រះអង្គ ក្រសួងការបរទេសបារាំងនិងស្ថានអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាគាំទ្រចំពោះការបោះពុម្ពផ្សាយក្នុងក្របខ័ណ្ឌគម្រោងជួយដល់ការបោះពុម្ពផ្សាយ រីម គិន និងគម្រោងមូលនិធិសាមគ្គីភាពជាអាទិភាពដើម្បីលើកតម្កើងវិស័យសំណេរនៅអាស៊ីអាគ្នេយ៍នូវសៀវភៅមួយដែលនឹងរំលឹកដល់អ្នកអានកម្ពុជាថា​តើជោគជតានៃប្រទេសរបស់ខ្លួនផ្សារភ្ជាប់ទៅនឹងជោគជតានៃប្រទេសបារាំងត្រឹមកម្រិតណាតាមរយៈចំណាប់អារម្មណ៍និងការរាប់អានទៅវិញទៅមករវាងប្រទេសទាំងពីរ ទោះបីជាធ្លាប់មានភាពចម្រូងចម្រាសខ្លះៗក្នុងប្រវត្តិសាស្ត្រក៏ដោយ។

ដំណើរ​ទស្សនកិច្ច​របស់​ព្រះបាទ​ស៊ីសុវត្ថិ​ទៅ​ប្រទេស​បារាំង​នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ​១៩០៦ សន្និសីទ​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​ក្នុង​អំឡុង​ពេល​ដែល​ទ្រង់​ត្រូវ​បាន​គេ​ស្វាគមន៍ជាព្រះមហាក្សត្រ​​ឆ្នើមមួយព្រះអង្គ។ ក្បួនដង្ហែរដ៏អធិកអធម្មមានក្បួនទ័ពបានទៅដល់ពីស្ថានីយ៍រថភ្លើង។ ហើយនៅពីក្រោយមានទាហានត្រែ ទាហានកាំភ្លើងធំ ហែរហមព្រះស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជរដ្ឋមានដូចជា អ្នកពន្លត់អគ្គីភ័យនៅលើខ្នងសេះ ក៏ដូចជាមេប៉ូលីសលោកឡេពីន( Lepine) និងសេវាកម្មសន្តិសុខរបស់លោក។  បន្ទាប់មកមានគណៈប្រតិភូបរទេស អធិរាជ William II, Franz Joseph, Edward VII នៃប្រទេសអង់គ្លេស, Alphonse XIII នៃប្រទេសអេស្ប៉ាញ, ស្តេចនៃប្រទេសអ៊ីតាលី, ស្តេចនៃប្រទេសបែលហ្ស៊ិក, Cléo de Médore, Tsar Nicholas II នៃប្រ ទេសរុស្ស៊ី, ព្រះចៅអធិរាជ Mikado នៃប្រទេសជប៉ុន ស្តេចនៃប្រទេសម៉ារ៉ុក អ្នកការទូតនិងឯកអគ្គរាជ ទូតផ្សេងៗ រួមទាំងមេដឹកនាំសាសនាច្រើននិកាយ។ ព្រះរាជទស្សនកិច្ចនេះត្រូវបានឆ្លងកាត់ដងវិថីធំៗនឹងនាំទៅកាន់វិមានរដ្ឋមានការបដិសណ្ឋាកិច្ចជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសទាំងពីរ៕

សៀវភៅឯកសារ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្តិ ព្រះចៅក្រុងកម្ពុជាធិបតីក្នុងព្រះរាជដំណើរទៅក្រុងបារាំងសែសនាឆ្នាំ១៩០៦

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព