សណ្ឋាគារនៅប៉ារីសកាត់បន្ថយតម្លៃស្នាក់នៅ 41% ដើម្បីទាក់ទាញអ្នកទស្សនាកីឡាអូឡាំពិក

តម្លៃសណ្ឋាគារនៅក្រុងប៉ារីសក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិក បានធ្លាក់ចុះមកនៅត្រឹម ជិតពាក់កណ្តាល នៃតម្លៃខ្ពស់បំផុតរបស់ពួកគេ ដោយគូសបញ្ជាក់បន្ថែមថា ម្ចាស់សណ្ឋាគារដែលមោទនភាពខ្ពស់ អាចនឹងវាយតម្លៃខុស ចំពោះចំណូលចិត្ត សម្រាប់បន្ទប់ដែលថ្លៃៗ។

Hotels in Paris-A
ដើម្បីស្វាគមន៍ភ្ញៀទេសចរ​មកទស្សនាកីឡាអូឡាំពិក​ឆ្នាំនេះ។

យោងតាមទិន្នន័យពីក្រុមហ៊ុនចក្ខវិស៍យធ្វើដំណើរ Lighthouse ឲ្យដឹងថា ទីតាំងស្នាក់អាស្រ័យទាំង ឡាយពេលនេះ កំពុងត្រូវបានចុះបញ្ជីក្នុងតម្លៃមធ្យម €313 (ប្រមាណ $340) ក្នុងមួយយប់ចន្លោះពីថ្ងៃទី 26 ខែកក្កដា ដល់ថ្ងៃទី 11 ខែសីហា, គឺធ្លាក់ចុះ 41% ពីតម្លៃខ្ពស់បំផុត 531អឺរ៉ូ ដែលគេបានសង្កេតកាលពីប្រមាណ ១១ខែមុនពេលព្រឹត្តិការណ៍កីឡានេះ។

ទីក្រុងប៉ារីស ត្រៀមខ្លួនជាស្រេច សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក

តម្លៃទាំងនេះ នៅតែខ្ពស់ជាងមធ្យម 175 អឺរ៉ូ ក្នុងអំឡុងពេលដូចគ្នាកាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែការធ្លាក់ចុះនេះ បង្ហាញថា ក្រុមអ្នកទស្សនា មិនមានទំនោរចាយលុយច្រើនទេ ថ្វីបើជាព្រឹត្តិការណ៍ធំ ដូចជាអូឡាំពិក ដែលបារាំងបានធ្វើម្ចាស់ផ្ទះចុងក្រោយ នៅក្នុងរដ្ឋធានីនេះ កាលពី100 ឆ្នាំមុនក៏ដោយ។

សណ្ឋាគារដែលមិនធ្លាប់បញ្ចុះថ្លៃពិសេសពីឆ្នាំមុន ទំនងជាងាកមកជ្រើសរើសការដាក់តម្លៃសមរមជាងមុន។ អ្នកស្រី Laetitia Brandariz-Berrut អ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ 4 ឈ្មោះ Bedford និងសណ្ឋាគារលំដាប់ផ្កាយបី ឈ្មោះ Hotel de l’Arcade ដែលមានទីតាំនៅសង្កាត់ទី 8ដូចគ្នា និយាយថា អ្នកស្រី កំពុងគិតតម្លៃពិសេសត្រឹម 20% ទៅ 25% លើសពីតម្លៃអតិបរមាដែលយកពីមុន។

អ្នកស្រី Brandariz-Berrut និយាយថា៖ «អ្នកមិនអាចលោភលន់ ហើយព្យាយាមលក់បន្ទប់ក្នុងតម្លៃមិនប្រាកដប្រជានោះទេ។ យើង​រក្សា​តម្លៃ​របស់​យើង និងចេះសម្របសម្រួល ដើម្បី​កុំ​ឲ្យ​បាត់ភ្ញៀវ»។

សណ្ឋាគារក្រុងប៉ារីសកាត់បន្ថយតម្លៃ 41% ដើម្បីទាក់ទាញអ្នកទស្សនាអូឡាំពិក

បណ្តាសណ្ឋាគារ​ប្រណីត​ បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ទោះបី​ជាពួកគេ​មិន​បាន​ដំឡើង​តម្លៃ ​ដូចជាសណ្ឋាគារលំដាប់​ផ្កាយ​បី និង​ផ្កាយ​បួន ​ក៏​ដោយ។ តម្រូវការសម្រាប់លុះដាប់ទាំងនេះ បានដួលរលំតាំងមុនការប្រកួតនេះ ជាមួយអាត្រាជួល ធ្លាក់ទាបរហូតដល់ 15% សម្រាប់កាលបរិច្ឆេទមួយ ក្នុងខែកក្កដា។ អ្នកជំនាញផ្នែកឧស្សាហកម្មនិយាយថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយស្តីពីខ្សែរថភ្លើងក្រោមដីដែលផ្ទុកលើសទម្ងន់ ការរឹតបន្តឹងបរិវេណសន្តិសុខ និងការព្រួយបារម្ភអំពីចរាចរណ៍នៅកណ្តាលទីក្រុងអាចរារាំងភ្ញៀវពីការកក់ទុក ឬសូម្បីតែត្រូវបានជំរុញឱ្យលុបចោល។

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទេសចរណ៍ MKG Consulting បង្ហាញថា ទោះបីជាយ៉ាងនេះក្តី ក៏ការស្នាក់នៅសណ្ឋាគារជាទូទៅនៅតែរឹងមាំ ដោយឈរក្នុងអត្រា 78.2% សម្រាប់សប្តាហ៍នៃថ្ងៃទី 22 ខែកក្កដា និង អត្រា 76.2% សម្រាប់សប្តាហ៍នៃថ្ងៃទី 29 ខែកក្កដា ធៀបនឹង អត្រា51.4% និងអត្រា 50.1% សម្រាប់សប្តាហ៍ដែលដូចគ្នាក្នុងឆ្នាំ 2023។ ការស្នាក់នៅ បានថយចុះដល់ 48.3% ក្នុងសប្តាហ៍ នៃថ្ងៃទី 5 ខែសីហា បើធៀបនឹងអត្រា 44.8% ក្នុងពេលដូចគ្នាកាលពីឆ្នាំមុន។

នាយកប្រតិបត្តិ MKG លោក Vanguelis Panayotis មានប្រសាសន៍ថា៖ «យើងកំពុងមើលឃើញថាមវន្តដ៏ល្អ។ ការកក់ទុកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងជួយដល់ការធ្លាក់ចុះ ក្នុងខែមិថុនា និងដើមខែកក្កដា ហើយតម្លៃ មិនអាក្រក់ទេ។ យើង​ស្ថិត​ក្នុង​ដំណាក់​កាល​ដែល​ទីផ្សារ​កំពុង​កែ​តម្រូវ​ខ្លួន​ឯង»។

ជាមួយនឹងតម្លៃបានធ្លាក់ចុះថ្មី ហើយព្រឹត្តិការណ៍កីឡាអូឡាំពិក នឹងចាប់ផ្តើមក្នុងពេល២សប្តាហ៍ឆាប់ៗនេះ, វានឹងនៅតែមានពេលវេលាសម្រាប់កម្រិតនៃការស្នាក់នៅកើនឡើង។ ទិន្នន័យរបស់ Lighthouse បង្ហាញថា ការចូលស្នាក់នៅក្នុងបញ្ជីសម្រាប់កីឡាអូឡាំពិក បច្ចុប្បន្នគឺ 74.7%។ នៅចំណុចនេះ កាលពីឆ្នាំមុន 51.7% នៃបន្ទប់ ត្រូវបានកក់សម្រាប់រយៈពេលដូចគ្នាក្នុងឆ្នាំ 2023 ជាមួយនឹងការកក់មុននៅនាទីចុងក្រោយ ទីបំផុតអត្រាស្នាក់នៅក៏កើនដល់ដល់ 72.8% ។ ម្យ៉ាងវិញទៀត សណ្ឋាគារទាំងឡាយ នៅតែមានពេលវេលា ដើម្បីបំពេញបន្ទប់របស់ពួកគេ ហើយថែមទាំងអាចបន្តធ្វើបានទៀត បន្ទាប់ពីពិធីបើកការប្រកួត៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព