តម្លៃប្រេងហក់ឡើង ខណៈការសម្លាប់មេដឹកនាំហាម៉ាស់ បង្កហានិភ័យដល់ភូមិសាស្ត្រនយោបាយ

តម្លៃប្រេង បានហក់ឡើងបន្ថែមពីលើការឡើងថ្លៃមុននេះ បន្ទាប់ពីក្រុមហាម៉ាស់ បាននិយាយថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំនយោបាយរបស់ខ្លួន ដោយបានបង្កភាពតានតឹងនៅក្នុងតំបន់១ ដែលផលិតប្រេងឆៅ ប្រមាណ១/៣ នៃប្រេងឆៅរបស់ពិភពលោក។ ប្រេងឆៅ Brent បានឡើងដល់ជិត $80 ក្នុងមួយធុង បន្ទាប់ពីធ្លាក់ចុះ 4.5% កាលពី៣វគ្គមុន ដោយតម្លៃនៅ West Texas Intermediate ប្រហែលជា $76។ ក្រុមហាម៉ាស់ បាននិយាយថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំនយោបាយរបស់ខ្លួន លោក អ៊ីស្មែល ហានីយ៉េះ(Ismail Haniyeh) នៅក្នុងការវាយប្រហារផ្លូវអាកាសមួយ នៅអ៊ីរ៉ង់។ ទង្វើនេះ ​បានកើត​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​មុននេះ ​ដោយ​អ៊ីស្រាអែល​លើ​ក្រុង​បេរូត ​ដែល​បាន​សម្លាប់​មេ​បញ្ជាការ​ជាន់​ខ្ពស់ ​ហេសបូឡា១រូប។ ជម្លោះនោះ មានការកើនឡើង តាំងពីចុងសប្តាហ៍មុន នៅពេលដែលការវាយប្រហាររបស់ក្រុមហេសបូឡាមួយ នៅតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានសម្លាប់ក្មេងចំនួន 12 នាក់ ដែលអាចបង្កគ្រោះថ្នាក់ជាសក្តានុពលចំពោះកិច្ចចរចាបទឈប់បាញ់ដែលកំពុងបន្ត រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ក្រុមពាណិជ្ជករប្រេង បាននឹងកំពុងវាយតម្លៃពីហានិភ័យនោះ […]

Oil Jump
រូបភាពតំណាង នៃការហក់ឡើង​នៃតម្លៃប្រេងឆៅ បន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស់ លោក អ៊ីស្មែល ហានីយ៉េះ ត្រូវបានសម្លាប់

តម្លៃប្រេង បានហក់ឡើងបន្ថែមពីលើការឡើងថ្លៃមុននេះ បន្ទាប់ពីក្រុមហាម៉ាស់ បាននិយាយថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំនយោបាយរបស់ខ្លួន ដោយបានបង្កភាពតានតឹងនៅក្នុងតំបន់១ ដែលផលិតប្រេងឆៅ ប្រមាណ១/៣ នៃប្រេងឆៅរបស់ពិភពលោក។

ប្រេងឆៅ Brent បានឡើងដល់ជិត $80 ក្នុងមួយធុង បន្ទាប់ពីធ្លាក់ចុះ 4.5% កាលពី៣វគ្គមុន ដោយតម្លៃនៅ West Texas Intermediate ប្រហែលជា $76។ ក្រុមហាម៉ាស់ បាននិយាយថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំនយោបាយរបស់ខ្លួន លោក អ៊ីស្មែល ហានីយ៉េះ(Ismail Haniyeh) នៅក្នុងការវាយប្រហារផ្លូវអាកាសមួយ នៅអ៊ីរ៉ង់។ ទង្វើនេះ ​បានកើត​ឡើង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​មុននេះ ​ដោយ​អ៊ីស្រាអែល​លើ​ក្រុង​បេរូត ​ដែល​បាន​សម្លាប់​មេ​បញ្ជាការ​ជាន់​ខ្ពស់ ​ហេសបូឡា១រូប។

ជម្លោះនោះ មានការកើនឡើង តាំងពីចុងសប្តាហ៍មុន នៅពេលដែលការវាយប្រហាររបស់ក្រុមហេសបូឡាមួយ នៅតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល បានសម្លាប់ក្មេងចំនួន 12 នាក់ ដែលអាចបង្កគ្រោះថ្នាក់ជាសក្តានុពលចំពោះកិច្ចចរចាបទឈប់បាញ់ដែលកំពុងបន្ត រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។

ក្រុមពាណិជ្ជករប្រេង បាននឹងកំពុងវាយតម្លៃពីហានិភ័យនោះ និងថាតើវាអាចនាំឱ្យមានការវាយប្រហារបន្ថែមទៀតលើនាវាជាច្រើន ដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមឬទេ ឬប៉ះពាល់ដល់ការផលិត និងការនាំចេញឬទេ ជាពិសេសពីប្រទេសអ៊ីរ៉ង់។ តម្លៃ​ប្រេងឆៅ ​មិន​មាន​ប្រតិកម្មជាពិសេស​ចំពោះ​ការ​វិវត្ត​ថ្មីៗ ​ក្នុង​សង្គ្រាម​ ដែល​បាន​និង​កំពុង​កើត​ឡើង​តាំង​ពី​ដើម​ខែ​តុលា ឆ្នាំ 2023នោះទេ។

នៅក្រៅតំបន់មជ្ឈិមបូព៌ា រូបភាពតម្រូវការសកលនៅតែធ្លាក់ចុះ ដោយសារតែសេដ្ឋកិច្ចចិនធ្លាក់ចុះ អូសបន្លាយនៅតែបន្តមានទម្ងន់លើមនោសញ្ចេតនា។ ប្រេង Brent គ្រោងនឹងធ្លាក់ចុះប្រចាំខែ ប្រមាណ 7% ជាតម្លៃដ៏ធ្លាក់ចុះធំបំផុតក្នុងឆ្នាំនេះ ថ្វីបើតម្លៃទាំងឡាយ កំពុងត្រូវបានគាំទ្រដោយ OPEC+, ការទប់ស្កាត់ការផ្គត់ផ្គង់ និងក្តីរំពឹង ថា ធនាគារសហព័ន្ធ នឹងចាប់ផ្តើមបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះក៏ដោយ។

នៅអាមេរិក វិទ្យាស្ថានប្រេងអាមេរិក បាននិយាយថា ស្តុកប្រេងឆៅ ធ្លាក់ចុះ 4.5 លានធុង កាលពីសប្តាហ៍មុន។ ប្រសិនបើត្រូវបានបញ្ជាក់ដោយមន្ត្រីនៅថ្ងៃពុធ, តួលេខនេះ នឹងបង្ហាញពីការធ្លាក់ចុះរយៈពេលវែងបំផុត ចាប់តាំងពីខែមករា ឆ្នាំ 2022មក។

ធនាគារសហព័ន្ធ ត្រូវបានគេរំពឹងជាទូទៅថា នឹងបន្តរក្សាអត្រាការប្រាក់នោះ រហូតដល់មានកិច្ចប្រជុំនៅថ្ងៃពុធ ហើយក្រុមពាណិជ្ជករ នឹងតាមដានសុទ្ធរកថារបស់លោកប្រធាន Jerome Powell យ៉ាងប្រុងប្រយ័ត្ន អំពីការបញ្ជាក់ថា ពួកគេនឹងត្រូវកាត់បន្ថយប៉ុន្មាន នៅក្នុងខែកញ្ញា៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព