សេចក្តីស្នេហាពិតរបស់ស្រីរបាំម្នាក់ ឈ្មោះនាង សារ៉ាម៉ានី (Saramani: Khmer Dancer) ត្រូវបានអ្នកប្រវត្តិសាស្ត្រពិនិត្យយ៉ាងដិតដល់ម្តងហើយម្តងទៀត ហើយបានក្លាយជាប្រលោមលោកស្នេហាកាន់តែល្បីសុះសាយសម្រាប់អ្នកអានបរទេសតាមរយៈសៀវភៅបកប្រែជាច្រើនភាសា។
មានសេចក្តីដំណាលមួយគឺនៅខែកុម្ភៈ ឆ្នាំ១៩០៤ បន្ទាប់ពីការគ្រងរាជសម្បត្តិបាន៤៣ព្រះវស្សា។ ព្រះមហាក្សត្រខ្មែរគឺ សម្តេចព្រះនរោត្តម ទ្រង់បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧០ព្រះវស្សា និងយាងចូល៧១ព្រះវស្សា។ ដើម្បីប្រារព្ធក្នុងឱកាសដ៏ពិសេសនេះ ឆាកវេទិកាដ៏ធំមួយត្រូវបានសាងសង់និងរចនាឡើងដ៏ស្អាតគួរឱ្យទាក់ភ្នែក ដែលផ្តល់ឱ្យសាធារណជននូវឱកាសបានឃើញទិដ្ឋភាពដ៏កម្រ នោះគឺការសម្តែងដោយក្រុមរបាំព្រះរាជទ្រព្យ។ តាមពិតទៅ នេះជាលើកទី២ ដែលក្រុមរាជបម្រើ(ស្នំ)និងជាអ្នករបាំ ពិសេសនាងសារ៉ាម៉ានី បានសម្តែងនៅចំពោះព្រះមុខហ្វូងមនុស្សជាច្រើននាក់លើវេទិកាដ៏ធំ ខណៈកាលននោះនាងទើបអាយុត្រឹម១៣ឆ្នាំ។ នាងគឺជាអ្នករាំដំបូងដែលបង្ហាញខ្លួន រាំដោយភាពឆើតឆាយ និងសុភាពទន់ភ្លន់ គួរឱ្យគយគន់។
នាងមានទេពកោសល្យសម្តែងយ៉ាងល្អ ក្នុងរយៈពេលបួនឆ្នាំក្នុងឋានៈនាងជាអ្នករាំបម្រើគ្រួសាររាជវង្ស។ នាងបានបង្ហាញឱ្យឃើញពីភាពលេចធ្លោរយ៉ាងឆាប់រហ័សក្នុងរូបភាពជាតួឯក។ ប៉ុន្តែក្នុងក្រសែភ្នែកមនុស្សដទៃបានមើលឃើញថា នាងជាមនុស្សបង្កជម្លោះប្រេះឆាដោយធ្វើឱ្យថ្នាក់គ្រប់គ្រងមិនពេញចិត្តទៅវិញ។ ចរិតលក្ខណៈ ទាំងនេះ និងកាយវិការបដិសេធក្នុងការលើកតម្កើងអ្នកនៅក្នុងវាំងក្បែរព្រះកាយព្រះមហាក្សត្រ ខណៈរូបនាងផ្ទាល់បែរជាមានភាពស្និទ្ធស្នាលជាមួយនឹងកម្លោះជនជាតិបារាំងម្នាក់ ហើយមិនយូរប៉ុន្មាន នាងបានរៀបការជាមួយនឹងកំលោះជនជាតិបារាំងឈ្មោះ រ៉ូឡង់ មុីយែរ។ សៀវភៅ«សារ៉ាម៉ានីអ្នករាំខ្មែរ» ត្រូវបានប្រាប់ពីដំណើររឿងដែលបានក្លាយជាប្រលោមលោកស្នេហាពិតមួយដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ១៩១៩ ដោយលោករ៉ូឡង់ម៉ីយែរ (Roland Meyre) ជាស្វាមីិ និងជាមន្ត្រីរាជការបារាំងសម័យ អាណាព្យាបាលកម្ពុជា។ នាងសារ៉ាម៉នី បានប្រាប់រឿងរ៉ាវ ទៅកាន់ស្វាមីរបស់នាង៤ឆ្នាំក្រោយពីរៀបការ។ «ខ្ញុំបានដឹងយ៉ាងច្បាស់…រឿងរ៉ាងទាំងនោះ… ។ នាងបន្តទៀតថា«ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៃជីវិតរបស់ខ្ញុំនៅព្រះបរមរាជវាំង ខ្ញុំមិនបានជួបប្រទះអ្វីផ្សេងក្រៅពីការខកចិត្តឡើយ»។
សូមបញ្ជាក់ថា អស់រយៈពេលជិតមួយសតវត្សរ៍មកហើយ ចាប់តាំងពីការបោះពុម្ពផ្សាយមក ប្រលោមលោកស្នេហា«សារ៉ាម៉ានីអ្នករាំខ្មែរ» នេះត្រូវបានចាត់ទុកថាជាប្រលោមលោក ដែលមានការពិតជាក់ស្តែង ដោយធ្វើការពិពណ៌នាអំពីសម័យកាលនេះក្នុងប្រវត្តិសាស្ត្រកម្ពុជា និងការយល់ដឹងដ៏ពិសេសមួយអំពីភាពអាថ៌កំបាំងនៃព្រះរាជវង្សខ្មែរនាសម័យនោះ។ ទោះជាយ៉ាងណាក៏ដោយ ភស្តុតាងជាច្រើនដែលកំពុងរកឃើញជាបន្តបន្ទាប់ រួមទាំងសំបុត្រកំណើត និងរូបថតបង្ហាញថា ប្រលោមលោករបស់លោកម៉ីយែរបានបរិយាយយ៉ាងច្បាស់ពីខ្សែជីវិតភរិយារបស់លោក។ សៀវភៅនេះផ្តល់នូវទិន្នន័យដ៏រស់រវើកនៃទំនាក់ទំនងរបស់នារីរបាំជាមួយដំណើរនៃប្រវត្តិសាស្ត្រ។ វាពិតជាពិបាកសម្រាប់លោករ៉ូឡង់ ម៉ីយែរ ទោះបីជាគាត់មានជំនាញភាសាខ្មែរ និងចំណេះដឹងអំពីប្រទេសខ្មែរក៏ដោយ ដើម្បីរៀបចំព័ត៌មានលម្អិតបែបនេះ។ ប៉ុន្តែសំណួរមួយចំនួនអំពីសៀវភៅនេះ នៅតែទាក់ទងនឹងអ្នកប្រវត្តិសាស្ត្រ។ គួរឱ្យកត់សម្គាល់ថា អ្នកនិពន្ធ ពិតជាមានទំនាក់ទំនងស៊ីជម្រៅជាមួយស្រីរបាំគឺនាងសារ៉ាម៉ានី។
នៅឆ្នាំ ២០០៥ នៅពេលដែល ខេន ដាវិស( Kent Davis) ជាអ្នកស្រាវជ្រាវបុរាណវិទ្យាផ្នែកអក្សរសាស្ត្រ ដែលជាអ្នកបោះពុម្ពផ្សាយ និងអ្នកបកប្រែសម្រាប់សារព័ត៌មាន DatAsia Press។ ក្រុមការងារលោកបានចូលប្រាសាទអង្គរវត្តជាលើកដំបូង ហើយពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបចម្លាក់នៃរបាំអប្សរា ដែលហាក់ដូចជាអន្ទងហៅគាត់ឱ្យមកកម្ពុជាស្វែងយល់ពីអាថ៌កំបាំងនិង “ភាពអច្ឆរិយៈនៃអាណាចក្រខ្មែរ”។ លោកដាវិសនិយាយថា៖ «តួនាទីពិតរបស់ខ្ញុំគឺជាអ្នកបុរាណវិទ្យាផ្នែកអក្សរសាស្ត្រ»។ លោកបានបង្ហាញថា «ដូចដែលការពិពណ៌នាពីការងារតួនាទីនិងភារកិច្ចរបស់ខ្ញុំ ខ្ញុំបានស្រាវជ្រាវអត្ថបទ ដែលសរសេរមិនច្បាស់លាស់ បាត់បង់ និងរឿងពិតដែលត្រូវបានគេបំភ្លេចចោល អំពីតំបន់អាស៊ីអាគ្នេយ៍ ហើយសរសេរវាឡើងវិញជាភាសាអង់គ្លេស និងបារាំង»។ លោកដាវិស បានបកប្រែសៀវភៅនេះ ជាភាសាអង់គ្លេសដែលជា«កិច្ចការដ៏ធំ»។ ការងារនេះបានក្លាយជាប្រធានបទនៃអត្ថបទជាច្រើនទាក់ទងដល់ប្រវត្តិប្រទេសកម្ពុជា។
នៅក្នុងអត្ថបទចេញផ្សាយនៅឆ្នាំ ២០១០ ដែលមានចំណងជើងថា “Roland Meyer, Saramani and a Cambodian Love Affair” គាត់សួរថា តើគាត់ជាតួអង្គប្រឌិត ឬជាមនុស្សពិត ហើយថា តើព្រឹត្តិការណ៍ដែលបានរៀបរាប់ក្នុងសៀវភៅនេះផ្អែកលើការពិត ឬការស្រមើលស្រមៃ? ចម្លើយនៃសំណួរខាងលើត្រូវបានរកឃើញងនៅឆ្នាំ ២០១៣ ក្រោយពីលោកដាវិសបានទទួលអ៊ីមែលពីលោក ហ្សៀន កួរទ័ស(Jean Courtois )ដែលជាមន្ត្រីកងទ័ពអាកាសបារាំងចូលនិវត្តន៍។ លោកហ្សៀន( Jean)បានអះអាងប្រាប់ដាវិសថា រូបគាត់ជាចៅប្រុសបង្កើតរបស់ លោកតា រ៉ូឡង់ម៉ីយែរ និងលោកយាយជាជនជាតិខ្មែរ ដែលជាអតីតអ្នករាំរបាំព្រះរាជទ្រព្យ ឈ្មោះសារ៉ាម៉ានី។
គេដឹងថា សារ៉ាម៉ានីមានកូនសរុប៤នាក់ ស្រី៣ និងកូនប្រុសម្នាក់ឈ្មោះ Macelle “Evelyne” Meyer ហើយលោក មានកូនប្រុសម្នាក់ឈ្មោះ Jean Courtois ជាចៅរបស់លោកមុីយែរ អតីតកងទ័ពអាកាសបារាំង។ មានសេចក្តីរាយការណ៍ថា ម្តាយរបស់ លោក Jean Courtois មុនឆ្នាំ១៩៧៥ ធ្លាប់រស់នៅតាមមហាវិថីកម្ពុជាក្រោម ប្រទេសកម្ពុជា។ អ្នកស្រីធ្លាប់ធ្វើជាបណ្ណារក្ស នៅសកលវិទ្យាល័យវេជ្ជសាស្ត្រ។ លោក កួរទ័ស(Courtois) បច្ចុប្បន្នមានអាយុ៧១ ឆ្នាំហើយរស់នៅក្នុងរដ្ឋ Nantes ភាគខាងលិចប្រទេសបារាំងបាននិយាយនៅឆ្នាំ ២០១៧ ថា គាត់ជាកូនប្រុសរបស់ Marcelle “Evelyne” Meyer ដែលជាកូនពៅក្នុងចំណោមបងប្អូនស្រីប្រុស៤នាក់។ នៅលើសំបុត្រកំណើតរបស់ម្ដាយគាត់ដែលគាត់បានផ្ដល់ឱ្យនោះ ឈ្មោះឪពុកម្ដាយគាត់ត្រូវបានសរសេរដោយលោកតា រ៉ូឡង់ និង លោកយាយ សារ៉ាម៉ានី។ ការផ្តល់ព័ត៌មានអំពីគ្រួសារ លោក ម៉ីយែរ គឺយោងតាមវិញ្ញាបនបត្របញ្ជាក់ថា នាងសារ៉ាម៉ានី កើតនៅឆ្នាំ១៨៩៣ (១៣១ ឆ្នាំមុន)។
នៅឆ្នាំ ១៩៥៥ នាងសារ៉ាម៉ានីបាន ចែកផ្លូវគ្នាជាមួយស្វាមី លោក ម៉ីយែរ ។ សំបុត្រម្តាយរបស់គាត់ បន្ទាប់ពីការចាកចេញរបស់គាត់បង្ហាញពីការលំបាកមួយចំនួននៃជីវិតនៅពេលដែលសង្រ្គាមរីករាលដាលពាសពេញប្រទេស។ នៅក្នុងសំបុត្ររបស់នាងសារ៉ាម៉ានី សរសេរថា «ម្តាយរបស់ខ្ញុំចង់ឱ្យនាងរស់នៅស្រុកខ្មែរ ក្បែរម្តាយ ទោះបីជាជីវិត នៅទីនោះមិនសុខស្រួលដោយសារសង្រ្គាម។ល។ ទោះជាយ៉ាងណាការបាត់ទាក់ទងជាមួយសមាជិកគ្រួសារ គឺឆាប់ពីឆ្នាំ១៩៧៥មក នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយមកក្នុងជីវិត លោក ហ្សៀន កួរត័ស បានអានសៀវភៅរបស់ជីតាគាត់ ហើយចាប់អារម្មណ៍ចង់ដឹងអំពីគ្រួសារខ្មែរបារាំងរបស់គាត់។ ចាប់តាំងពីគាត់ចូលនិវត្តន៍ក្នុងឆ្នាំ២០០៩មក គាត់និងប្រពន្ធ បានស្រាវជ្រាវរកអ្នកនិពន្ធសៀវភៅ សារ៉ាម៉ានី និងរឿងកម្លោះ(Kamlah។ ប៉ុន្តែមិនអាចស្វែងរកព័ត៌មានអំពីជីវិតរបស់គាត់បន្ទាប់ពីទៅបំពេញការងារក្នុងប្រទេសឡាវ។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមានមោទនភាពដែលបានចូលរួមក្នុងគ្រួសារនេះ ដែលបានក្លាយជាចៅរបស់បុគ្គលដ៏អស្ចារ្យម្នាក់ ដែលបានរួមចំណែកក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ខ្ញុំមានមោទនភាពដែលមានឈាមខ្មែរនៅក្នុងសរសៃរបស់ខ្ញុំ។» លោកដាវិសជាបណ្ណាធិការម្នាក់បានធ្វើការប៉ាន់ស្មានយ៉ាងទូលំទូលាយអំពីមូលហេតុដែល ម៉ីយែរត្រូវបានផ្ទេរពីប្រទេសកម្ពុជា ដោយជឿថា វាជាប្រតិកម្មចំពោះសៀវភៅនេះ។ ការបង្ហាញពីរឿងអាស្រូវ និងអាកប្បកិរិយាអាម៉ាស់ប្រហែលជាហួសហេតុពេកសម្រាប់គ្រួសាររាជវង្ស និងរដ្ឋបាលបារាំងលើទឹកដីកម្ពុជាសម័យននោះ។ លោកដាវិសបាននិយាយថា «ការពណ៌នាដែលមិនសមហេតុផលរបស់គាត់ភ្លាមៗបានបង្កឱ្យមានការចលាចល។ ឥឡូវនេះ ខ្ញុំមើលឃើញថា វាជារឿងលាក់កំបាំង WikiLeaks នៃដើមសតវត្សរ៍ទី ២០»។
ឯកសារវប្បធម៌
លោក ដាវិសមិនមែនជាអ្នកស្រាវជ្រាវតែម្នាក់គត់ដែលស្វែងរកអត្តសញ្ញាណរបស់ស្រីរបាំព្រះរាជព្រទ្យសារ៉ាម៉ានី នោះទេ។ បណ្ឌិត ចេន ច័ន្ទរតនា ប្រវត្តិវិទូខ្មែរ និងជាស្ថាបនិកនៃមូលនិធិកេរដំណែលខ្មែរ បានរកឃើញប្រលោមលោកនេះ ខណៈកំពុងស្រាវជ្រាវអំពីសិល្បកររបាំព្រះរាជទ្រព្យ ដែលក្រោយមកបានក្លាយ ជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដូចលោកដាវីសដែរ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្រិតយល់ដឹង និងភាពលម្អិតនៅក្នុងការសរសេររឿង។ លោកបានបន្តថា៖ «ព្រឹត្តិការណ៍ជាច្រើនដែលបានលើកឡើងក្នុងសៀវភៅនេះគឺជាព្រឹត្តិការណ៍ពិតប្រាកដដោយមានកាលបរិច្ឆេទ ទីកន្លែង និងនីតិវិធីច្បាស់លាស់»។ លោកបានអះអាងបញ្ជាក់ថា «ជាមួយនឹងភស្តុតាងដែលថា សារ៉ាម៉ានី គឺជាមនុស្សពិតប្រាកដ ហើយរឿងកម្លោះគឺពិតប្រាកដជាតំណាងឱ្យលោករ៉ូឡង់ម៉ីយែរខ្លួនឯងជាអ្នកនិពន្ធហើយវាក្លាយទៅជារឿងពិត។
បើតាមលោកបណ្ឌិត ចាន់ រតនា សៀវភៅនេះផ្តល់នូវការពិពណ៌នាយ៉ាងសម្បូរបែបអំពីជីវិតនៅក្នុងអាណានិគមកម្ពុជា រួមមានកសិករ អ្នកនេសាទ អ្នករបាំព្រះរាជទ្រព្យ អ្នកបម្រើ និងព្រះរាជវង្សានុវង្ស ដែលទាំងអស់នេះបញ្ជាក់ពីការរកឃើញរបស់គាត់កាលពីអតីតកាល។ វាក៏ផ្តល់នូវការបង្ហាញអំពីព្រះបរមសពព្រះបាទនរោត្តម និងការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះបាទស៊ីសុវត្ថិ។ ទំនៀមទំលាប់មួយចំនួនដែលស្វែងយល់តាមរយៈចរិតលក្ខណៈរបស់សារ៉ាម៉ានីក៏ផ្តល់នូវការយល់ដឹងអំពីវប្បធម៌ខ្មែរផងដែរ ជាពិសេសពិធីគោរពបូជាព្រះ ឬវិញ្ញាណពិសិដ្ឋ និងពិធីផ្សេងៗដូចជាពិធីជប់លៀង ដែលជាពិធីដែលលែងបានអនុវត្ត ហើយដែលនារីវ័យក្មេងបានឆ្លងកាត់។ ហើយបានឆ្លងកាត់វិធីចូលម្លប់អស់ជាច្រើនខែ ដើម្បីទទួលបានការអប់រំឲ្យក្លាយជាស្ត្រីដ៏ស័ក្តិសមជាកុលធីតាខ្មែរ។
ព័ត៌មានអាចាមរាម
លោកយាយ សីន សាម៉ាឌឺកឆ(Sin Samadeukcho )អាយុ 77 ឆ្នាំ ជាអតីតអ្នករាំម្នាក់ និងអ្នកបម្រើនៅព្រះបរមរាជវាំង ដែលម្តាយរបស់គាត់ជាគ្រូរបាំ បានអះអាងថា លោកយាយចងចាំ និងដឹងដោយផ្ទាល់នូវព្រឹត្តិការណ៍ និងមនុស្សជាច្រើន បានរៀបរាប់នៅក្នុងសៀវភៅអ្នករបាំសារ៉ាម៉ានីនេះ។ លោកយាយមានប្រសាសន៍ថា៖ «ខ្ញុំបានឮឈ្មោះសារ៉ាម៉ានី ពីម្តាយខ្ញុំកាលពីខ្ញុំនៅក្មេង។ លោកយាយបន្តទៀតថា«ប៉ុន្តែអ្វីដែលខ្ញុំចាំបានគឺថានាងជាអ្នករាំ និងជាអ្នកបម្រើក្នុងព្រះបរមរាជវាំង»។
វាក៏មិនទំនងដែរ ដែលថា ព័ត៌មានបន្ថែមនឹងត្រូវបានរកឃើញអំពីជីវិតគូស្នេហ៍ក្រោយៗទៀតដែលនិយាយពីការស្លាប់របស់សារ៉ាម៉ានី និងស្វាមី។ ព្រោះនៅក្នុងសៀវភៅដែលជាផ្នែកមួយត្រូវបានប្រឌិតថា នាងសារ៉ាម៉ានីត្រូវបានបាត់បង់ជីវិតទាំងវ័យក្មេងដោយសារជំងឺ ខណៈដែលការពិតនាងរស់នៅក្រោយសង្គ្រាមលោកលើកទីពីរទៅវិញ។ ទោះបីជាមានការខ្វះខាតព័ត៌មានក៏ដោយ តែលោក ដាវិស ជឿជាក់ថា សារ៉ាម៉ានីបានទំលាយរាល់អាថ៌កំបាំងទាំងអស់ពីជីវិតរបស់ ម៉ីយែរ ដែលមានទេពកោលស្យផលិតប្រវត្តិសាស្ត្រនេះ សូមសង្ខេបដូចខាងក្រោម៖«ពេញ មួយជីវិតរបស់លោកម៉ីយែរ គឺជាបុរសម្នាក់ដែលការងាររបស់គាត់គឺកត់ត្រាព័ត៌មានលម្អិត។ សូមអរគុណដល់សារ៉ាម៉ានី ក្រុមគ្រួសារ អ្នកជិតខាង និងមិត្តភ័ក្តិរបស់គាត់ ដែលបានឮព័ត៌មានប្រចាំថ្ងៃ អំពីជីវិតនៅក្នុងព្រះរាជាណាចក្រ ដោយផ្ទាល់ពីប្រជាជនកម្ពុជាផ្ទាល់»។ ភាគច្រើនជុំវិញសៀវភៅនេះនៅតែជាអាថ៌កំបាំងរួមទាំងភាពត្រឹមត្រូវនៃព័ត៌មានលម្អិតដែលមិនសូវល្បី ហើយវាមិនទំនងថា មានរឿងអាស្រូវណាមួយនឹងត្រូវរកឃើញនោះទេ៕