ដំណើរស្វែងរកសេចកី្តសុខផ្លូវចិត្តរបស់វីរៈកវីអង់គ្លេស ចន មីលតុន

កវី ចន មីលតុន (John Milton) កើតនៅថ្ងៃទី ៩ខែធ្នូ ឆ្នាំ ១៦០៨ ។ លោកគឺជាកវីជនជាតិអង់គ្លេសដ៏អស្ចារ្យបំផុតមួយរូប ដែលបានសរសេរការថ្កោលទោសដ៏មានឥទ្ធិពលបំផុតនៃការត្រួតពិនិត្យអក្សរសាស្ត្រ និងការការពារសេរីភាពនៃការបញ្ចេញមតិក្នុងប្រវត្តិសាស្ត្រ។

វីរកវី អង់គ្លេសលោក John Milton

 

គេអាចនិយាយថាក្រៅពីលោក សេកស្ពៀរ(Shakespeare )អ្នករិះគន់បានចំណាយទឹកខ្មៅច្រើនបំផុតលើអ្នកនិពន្ធភាសាអង់គ្លេសផ្សេងទៀតក្រៅពី លោក មីលតុន។ យោង​តាម​អ្នក​សរសេរ​ជីវប្រវត្តិ​ម្នាក់
មីលតុន«​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់និងស្អប់។ ប៉ុន្តែមាន​មនុស្ស​តិច​នាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់​ឡើយ»។

កើតនិងធំពេញវ័យគឺក្នុងរជ្ជកាលយុគសម័យនៃហេតុផលនៃពួកអភិជនដូចជា ប្រេនសីស បាខន
( Francis Bacon)ចនចាកគីរ៉ុសសៀ( Jean-Jacques Rousseau)និងអីសសាកញូវតុន(Isaac Newton)កើតក្នុងគ្រួសារកាតូលិកដែលមានជីវភាពធូរធារ អាចទទួលបានការអប់រំល្អនៅសាកលវិទ្យាល័យ Christ (Cambridge) និងចេះភាសាជាច្រើន និងមានទស្សនៈយល់ដឹងខ្ពស់។ លោកកវី មីលតុនត្រូវបានបង្កើតឡើងនៅក្នុងការតស៊ូនយោបាយរហូតដល់ជីវិតឯកោម្នាក់ឯង។ ជីវិតរបស់លោកបានឆ្លងកាត់ការចលាចលនយោបាយទាំងបីដំណាក់កាលនៅក្នុងប្រទេសអង់គ្លេស៖ របបរាជាធិបតេយ្យ Stuart សង្គ្រាមស៊ីវិល (រួមទាំងសាធារណរដ្ឋ Commonwealth ថ្មី) និងការស្ដារឡើងវិញនូវរាជាធិបតេយ្យ។

បន្ទាប់ពីទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសិល្បៈ(១៦៣២) លោកក៏បានចំណាយពេល ៦ ឆ្នាំស្វ័យសិក្សាដោយខ្លួនឯង សិក្សាទ្រឹស្ដី ប្រវត្តិសាស្ត្រ គណិតវិទ្យា និងអក្សរសាស្ត្រ ហើយបន្ទាប់មកចំណាយពេលពេញ ១ ឆ្នាំ (១៦៣៨ – ១៦៣៩) ធ្វើដំណើរជុំវិញទ្វីបអឺរ៉ុបទាំងមូល ដើម្បីជួបបុគ្គលល្បីៗនៅពេលនោះ។ មនុស្សសំខាន់មានដូចជា Galileo Galilei, Hugo Grotius…រួចត្រលប់មកប្រទេសអង់គ្លេសវិញស្រាប់តែហេតុការណ៍ផ្ទុះសង្គ្រាមស៊ីវិលគឺជាការបង្ហូរឈាមផ្ទៃក្នុង។ ក្នុងសភាពការតានតឹងលោកបានក្លាយជាអ្នកការទូតដែលគាំទ្រសេដ្ឋកិច្ច សាធារណរដ្ឋថ្មី – Commonwealth ក្រោមការដឹកនាំរបស់លោក អូលីវើ ក្រូមវែល( Oliver Cromwell )ជាឥស្សជនម្នាក់បន្ទាប់ពីស្តេច
ឆាលឡេសទី១។

នៅឆ្នាំ ១៦៥៤ លោកបានប្រឹងប្រែងការតស៊ូដោយផ្ទាល់ក្នុងនាមជាមនុស្សម្នាក់ដែលគេទុកចិត្តហើយស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើងបណ្តាលឱ្យលោករងរបួសធ្ងន់រហូតពិការភ្នែក ហើយស្ថានភាពហិរញ្ញវត្ថុក៏កាន់តែយ៉ាបយ៉ឺនខ្លាំងឡើងរួមទាំងការចូលរួមនយោបាយដែរ។ ប៉ុន្តែ​ដោយ​មាន​ជំនឿ​លើ​ចំណង់​ចំណូល​ចិត្ត​របស់​គាត់​ក្នុង​ការ​បន្ត​ដោយងាកមក​សរសេរ​​កំណាព្យ​អប់រំមនុស្សតាមបែបសាសនាវិញ។

កំណាព្យវីរភាពដ៏អស្ចារ្យបំផុតមានចំណងជើងថា «”ឋានសួគ៌​បាន​បាត់បង់(Paradise Lost)ជាវណ្ណកម្មលោក មិលតុន។ លើសពីមានវណ្ណកម្មចំនួន១០ចំណងជើងផ្សេងទៀតដែលនិយាយពីតថសង្គមរិះគន់តាំងពីការបោះពុម្ពលើកដំបូងនៅឆ្នាំ១៦៦៧។ សូមបញ្ចាក់ថា ឥទ្ធិពលរបស់វាទៅលើអក្សរសិល្ប៍អង់គ្លេសគឺស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីកវីសេកស្ពៀរប៉ុណ្ណោះ។ មានអ្នករិះគន់និយមផ្នែកអក្សរសាស្ត្រ គឺលោកចន ឌ្រីដិន បានសង្កេតឃើញថា «វណ្ណកម្មរបស់កវីដូចជាជាពួកបរិសុទ្ធពីសម័យបុរាណ»។

នៅឆ្នាំ១៦៥៨ ពេលលោកសរសេរកំណាព្យអំពីជីវិតផ្ទាល់ខ្លួន និងជាជនសកម្មក្នុងនយោបាយម្នាក់ ព្រោះប្រពន្ធ និងកូនស្រីទីពីររបស់គាត់បានស្លាប់ក្នុងរបបផ្តាច់ការរបស់ Oliver Cromwell ។ ក្រោយមករបបរាជាធិបតេយ្យត្រូវបានស្ដារឡើងវិញនៅឆ្នាំ១៦៦០ ចំណែក មិលតុនត្រូវលាក់ខ្លួន ហើយមានតែជំនួយពីមិត្តដែលមានឥទ្ធិពលប៉ុណ្ណោះ ទើបគាត់រួចផុតពីសេចក្តីស្លាប់។

នៅក្នុងសំណេក្រាំងមាស«ឋានសួរបានបាត់បង់»គឺបានអធិប្បាយអំពីជីវិតអ្នកនិពន្ធនៃវីរភាពដ៏អស្ចារ្យដំបូងគេ នៅក្នុងអក្សរសិល្ប៍លោកខាងលិចក៏ដូចជាធីបេស(Thebes) ជាហោរាម្នាក់ដែលពិការភ្នែក ហើយអាចមើលដឹងដោយមិនប្រើភ្នែកដូចពួកយើងជាមនុស្សធម្មតា។ និយាយពេលលោកបាត់នេត្រាទៅគឺញ៉ាំងឱ្យក្រាំងកំណាព្យកាន់តែរសាត់ឆ្ងាយ និងខ្ពស់ខ្លាំងឡើង។ ក្រាំងកំណាព្យចុងក្រោយមានចំណងជើងថា«ភ្នែក»ព្រោះភ្នែកជាព្រលឹងញាណរបស់អ្នកកវីតាមរយៈការស្រមើស្រមៃរបស់គាត់ និងការប៉ុនប៉ងដើម្បីបង្ហាញពីការពិតដ៏ស្មុគស្មាញ លើសពីមនុស្សមានភ្នែកដែលគ្មានចក្ខុវិស័យមើលឃើញពិភពលោកថា គ្មានន័យ។

កំណាព្យមួយមានចំណងជើងថា«ទេវតាក្បត់»ជាសាតាំងមួយត្រូវបានគេបរិយាយអំពីមនុស្សមិនជឿលើសាសនាបង្កើតអំពើក្បត់។ ស្ថិតនៅក្នុងភាពងងឹតទាំងស្រុងមើលមិនឃើញពិភពលោកសោះនោះលោកមានវិធីអប់រំខ្លួន សរសេរអប់រំអ្នកដទៃឱ្យរស់ក្នុងសេចកី្តសង្ឃឹម ព្រោះសេចកី្តសង្ឃឹមជាឋានសួគ៌មនុស្សលោក។ អ្នករិះគន់ជាច្រើនជឿថាព្រះ(គំនិត)ដែលលេចឡើងតាមរយៈទឹកប៊ិចរបស់មីលតុនគឺពិតជា«ឃោរឃៅ»ព្រោះអក្សរសិល្ប៍ជាអាវុធវាជាឆ្នួតផ្ទុះមួយផ្ញើទៅដល់អ្នកកាន់អំណាចក្នុងរជ្ជកាលខ្មៅងងឹត។ ក្នុងន័យគឺថា សូមគ្រប់គ្រងឋានមនុស្សឱ្យក្លាយទៅជាឋានសួគ៌ដែលមនុស្សទូទៅរស់នៅបានសុខសាន្ត។

ក្នុងឆ្នាំ១៦១៧កំណាព្យដ៏រីករាយមួយគឺ«ឋានសួគ៌បានមកវិញ(Paradise Regained)» គឺកវីសរសេរខ្លីណាស់ ដោយផ្តោតលើការដំបូន្មានរបស់ព្រះយេស៊ូន័យថា«វីរបុរសមិនយកឈ្នះដោយកម្លាំងដោយអំពើអាក្រក់ទេ ប៉ុន្តែដោយបន្ទាបខ្លួន និងជំនឿលើព្រះ»។ កំណាព្យទាំងនេះពន្យល់ពីបំណងដើមរបស់ព្រះសម្រាប់មនុស្សជាតិ ពោលគឺថា ព្រះនឹងស្ដារឋានសួគ៌ឡើងវិញតាមរយៈព្រះយេស៊ូដោយអនុញ្ញាតឱ្យមនុស្សដែលមានភក្ដីភាពចំពោះទ្រង់មានជីវិតដ៏ល្អឥតខ្ចោះនៅលើផែនដីនេះ។

ដូចជាឆ្នាំ១៦៤៤ លោកបានក្រោកឈរឡើងប្រឆាំងនឹងការចាប់ពិរុទ្ធ អក្សរសិល្ប៍ការពារបានគាំទ្រសេរីភាពនៃការនិយាយ  បានប្រឆាំងនឹងព្រះវិហារដែលកាន់តំណែងជាអន្តរការីរវាងព្រះគម្ពីរ និងប៊ីស្សពបានគ្រប់គ្រងសាសនា។ លោកបានតស៊ូមតិសម្រាប់នយោបាយសាធារណៈរដ្ឋរ៉ាឌីកាល់។ នៅឆ្នាំ ១៦៤៣ លោកសរសេរអំពីអាពាហ៍ពិពាហ៍អ្វីដែលសំខាន់គឺមិនមែនជារូបកាយ ឬបុគ្គលិកលក្ខណៈអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែនៅក្នុងអ្វីដែលសម្គាល់មនុស្ស ពីសត្វ – សេចក្តីស្រឡាញ់និងព្រលឹងសមហេតុផល។

លោក​មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​លើ​អ្នក​និពន្ធ និង​កវី​សហ​សម័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មានឥទិ្ធពលដល់អ្នក​ជំនាន់​ក្រោយ​ទៀត​ផង។ អ្នកនិពន្ធជនជាតិអាមេរិកម្នាក់គឺលោកភីលិប ភូឡមេន( Phillip Pullman) បាននិយាយថា«គ្មាននរណាម្នាក់លើសគាត់សូម្បីតែសេកស្ពៀរក៏មានសម្លេងមាតុភូមិ(ស្នេហាជាតិ) ពោលគឺកាព្យមានសម្រស់ មានជីវិតទាំងបញ្ជាសំឡេង ចង្វាក់ និងរចនាសម្ព័ន្ធនៃភាសាអង់គ្លេស» ។ កូន​ស្រី​របស់​គាត់​តែង​តែ​និយាយទៅកាន់​ឪពុក​របស់​នាង​ថា «ជា​ដៃគូ​ដ៏​អស្ចារ្យ ជា​ប្រភព​នៃ​ការ​សន្ទនា ហើយ​មាន​ភាព​ស្ងប់​ស្ងាត់​មិន​ចេះ​រសាយ​ចិត្ត»។ អនិចាណាស់លោក ចន មិលតុនទទួលមរណភាពក្នុងឆ្នាំ ១៦៧៤ក្នុងអាយុ៦៦ឆ្នាំ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព