រូបចម្លាក់អង្គរវត្តបង្ហាញពីទំនាក់ទំនងខ្មែរជាមួយប្រទេសចិន

យើងមិនអាចសរសេររៀបរាប់អស់ពីខ្លឹមសារថា«ថ្មចេះនិយាយ ​ថ្មចេះរាំ ថ្មចេះច្បាំង…» ខ្លឹមសារទាំងនេះគឺជាមរតកដូនតាយើងដែលខិតខំគូរឆ្លាក់រឿងរ៉ាវប្រវត្តិសាស្រ្តនៅលើជញ្ជាំងប្រសាទអង្គរវត្ត។ ភូមិអ្នកនិពន្ធសូមផ្តាំដល់អ្នកទេសចរណ៍ទាំងអស់ដែលចូលទស្សនាអង្គរវត្តហើយ សូមស្វែងរករូបភាពមួយផ្ទាំងនៅថែវផ្នែកខាងជើងស្ថិតនៅចុងខាងកើតប្រាដកជារកឃើញផ្ទាំងសិលាចារិក(រូបភាព)ដូចការបង្ហាញជូនខាងក្រោមនេះ។

រូបភាពផ្ទាំងខាងជើងនិងស្ថិតនៅចុងខាងកើត។

លោក សាស្ត្រាចារ្យ មាឃ សារី បានបង្ហាញរូបភាពដែលលោកបានសិក្សាស្រាវជ្រាវរកឃើញផ្ទាំងសិលាចារិកនៅឆ្នាំ ២០០៦ ដែលបង្ហាញអំពីទំនាក់ទំនងចិននិងខ្មែរ តាមរយៈអាថ៌កំបាំងសិលាសចារិកមួយផ្ទាំងនេះ។ លោកសាស្រ្តាចារ្យស្ថិតក្នុងកិច្ចការដឹកនាំសាមណេរនិស្សិតធ្វើកម្មវិធីសិក្សាបានបញ្ជាក់ទៀតថា “ខ្ញុំបានចំណាយពេលសាកសួរមនុស្សចាស់ៗរាប់ទាំងអ្នកស្រាវជ្រាវផ្សេងទៀតមិនបានបង្ហាញខ្លឹមតាមតែលោកយល់ឃើញនោះទេ”។ លោកបានសន្និដ្ឋានថា ទំនាក់ទំនងខ្មែរនិងចិនមានរយៈពេលយូរឆ្នាំមកហើយ។

នៅឧទ្យានតេជោសែន ឫស្សីត្រឹបបានឱ្យដឹងបន្ថែមថា នៅឆ្នាំ២០១៩ ដដែលនោះ ឧទ្យានឫស្សីត្រឹប បានសាងសារមន្ទីរនៅនឹងស្ថានីយកំណាយចំនួន ២ កន្លែង ដើម្បីរក្សាភស្តុតាង និងវត្ថុគំហើញបុរាណវត្ថុវិទ្យានានា ឱ្យនៅក្នុងរណ្ដៅកំណាយ នៃទីតាំងរបស់វា សម្រាប់បប្រើជូនដល់សាធារណជន និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ងាយទស្សនា និងសិក្សាឈ្វេងយល់។ មន្ត្រីនៅឧទ្យានតេជោសែនប្ញស្សីត្រឹបបានបញ្ជាក់ជូនសាមណនិស្សិត និងនិស្សិតមកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មី សាកលវិទ្យាល័យឯកទេសកម្ពុជា(CUS)និងសាកលវិទ្យាល័យសីហនុរាជថា «តាមរយៈកំណាយនេះយើងរកឃើញអំបែងចាននាំចូលមកពីប្រទេសចិន»។

ទាក់ទងប្រវត្តិសាស្រ្តចិននិងកម្ពុជាតាមរយៈស្នាដៃលោក លី ធាមតេង

អ្នកសិក្សាអំពីប្រវត្តិសាស្រ្តជាច្រើនទាំងអស់ជឿលើឯកសារឯកសារលោក លី ធាមតេង ដែលបានបកប្រែសំណេរលោកជីវតាខ្វាន់ ឬការសរសេរឡើងដោយលោក ជីវ តាក្វាន់ គឺ​ជា​បេសកទូតរបស់អធិរាជចិន​ដែលបានមកស្នាក់នៅ​អង្គរ​ពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ហើយដែលក្លាយទៅជា​ជនបរទេសម្នាក់​ដែលបានឃើញប្រាសាទអង្គរវត្ត​ជាលើកដំបូង​។

លោក ជីវ តាក្វាន់ មានកំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង។ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។

លោក​ ជីវ តាក្វាន់ បាន​កត់​ត្រា​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ កំណត់​ត្រា​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា៖ “ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា” បាន​ក្លាយ​​ជា​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​យ៉ាង​សំខាន់​មួយ​សម្រាប់​អាណាចក្រខ្មែរនាសម័យនោះ។

កំណត់ហេតុត្រូវបានបកប្រែ​ជាខេមរភាសា ដោយ លោក លី ធាមតេង បានបោះពុម្ពផ្សាយ​នៅឆ្នាំ១៩៧៣ មានចំនួន ៨១ ទំព័រ ។ ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរ​នៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរជាដើម។ ដូច្នោះពេលយើងបានចូលទៅទស្សនាប្រសាទអង្គរវត្តសូមមេត្តាចំណាយពេលវេលាពិនិត្យមើលរូបភាពដូចដែលភូមិអ្នកនិពន្ធបានបង្ហាញជូន៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព