លោកត្រាំ ឱ្យសញ្ញាថា លោកមានឥទ្ធិពលលើការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក បើសិនជាលោកជាប់ឆ្នោតម្តងទៀត

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក គួរតែមានទឹកមាត់ប្រៃលើការសម្រេចចិត្តរបស់ធនាគារកណ្តាល, ជាការចង្អុលបង្ហាញដ៏ច្បាស់លាស់បំផុតរហូតមកដល់ពេលនេះ អំពីចំណូលចិត្តរបស់លោក ក្នុងការរំលោភលើឯករាជ្យភាពរបស់ធនាគារកណ្តាល ប្រសិនបើលោកបានឈ្នះសេតវិមានមកវិញ។ នៅឯគេហដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា អតីតប្រធានាធិបតីរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “ខ្ញុំមានអារម្មណ៍ថា ប្រធានាធិបតីគួរតែហ៊ាននិយាយដល់ត្រង់នោះ យ៉ាងហោចណាស់ ក៏មួយម៉ាត់ដែរ។ ក្នុងករណីរបស់ខ្ញុំ, ខ្ញុំគិតថា ខ្ញុំរកលុយបានច្រើន ខ្ញុំគឺជោគជ័យខ្លាំងណាស់ ហើយខ្ញុំគិតថា ខ្ញុំមានសភាវគតិប្រសើរជាងលើករណីជាច្រើន លើមនុស្សដែលនឹងនៅក្នុង ឬប្រធានធនាគារកណ្តាល”។ ធនាគារកណ្តាលអាមេរិក បានបោះឆ្នោតដើម្បីរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យស្ថិតស្ថេរក្នុងចន្លោះ ៥.២៥ និង៥.៥% ដដេល ថ្វីបើប្រមុខរបស់ខ្លួន លោក Jerome Powell បាននិយាយថា អត្រាការប្រាក់នេះ អាចត្រូវបានកាត់បន្ថយឆាប់ៗ ក្នុងខែកញ្ញា ប្រសិនបើសេដ្ឋកិច្ចអាមេរិក ដើរតាមគន្លងនៃរំពឹងរបស់ខ្លួន។ ភាពរឹងត្អឹងរបស់ធនាគារកណ្តាលនេះ បានធ្វើឲ្យសដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសទីផ្សារហ៊ុន កាលពី២ថ្ងៃមុន រហូតធ្វើ ឲ្យក្រុមមហាសេដ្ឋីពិភពលោក ខាតបង់សរុប ១៣៤ ពាន់លានដុល្លារ ក្នុងនោះលោកជេហ្វ បេហ្សូស និងអ៊ីឡុន […]

លោកដូណាល់ ត្រាំ មានជំនឿថា លោកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីនិយាយជាមួយថ្នាក់ដឹកនាំធានាគារកណ្តាល បើសិនជាលោកជាប់ឆ្នោតជាថ្មី

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក គួរតែមានទឹកមាត់ប្រៃលើការសម្រេចចិត្តរបស់ធនាគារកណ្តាល, ជាការចង្អុលបង្ហាញដ៏ច្បាស់លាស់បំផុតរហូតមកដល់ពេលនេះ អំពីចំណូលចិត្តរបស់លោក ក្នុងការរំលោភលើឯករាជ្យភាពរបស់ធនាគារកណ្តាល ប្រសិនបើលោកបានឈ្នះសេតវិមានមកវិញ។

នៅឯគេហដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា អតីតប្រធានាធិបតីរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “ខ្ញុំមានអារម្មណ៍ថា ប្រធានាធិបតីគួរតែហ៊ាននិយាយដល់ត្រង់នោះ យ៉ាងហោចណាស់ ក៏មួយម៉ាត់ដែរ។ ក្នុងករណីរបស់ខ្ញុំ, ខ្ញុំគិតថា ខ្ញុំរកលុយបានច្រើន ខ្ញុំគឺជោគជ័យខ្លាំងណាស់ ហើយខ្ញុំគិតថា ខ្ញុំមានសភាវគតិប្រសើរជាងលើករណីជាច្រើន លើមនុស្សដែលនឹងនៅក្នុង ឬប្រធានធនាគារកណ្តាល”។

លោកដូណាល់​ ត្រាំ និយាយពីសេដ្ឋកិច្ចអាមេរិក ខណៈប្រមុខធនាគារកណ្តាល (ឆ្វេង) ស្តាប់

ធនាគារកណ្តាលអាមេរិក បានបោះឆ្នោតដើម្បីរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យស្ថិតស្ថេរក្នុងចន្លោះ ៥.២៥ និង៥.៥% ដដេល ថ្វីបើប្រមុខរបស់ខ្លួន លោក Jerome Powell បាននិយាយថា អត្រាការប្រាក់នេះ អាចត្រូវបានកាត់បន្ថយឆាប់ៗ ក្នុងខែកញ្ញា ប្រសិនបើសេដ្ឋកិច្ចអាមេរិក ដើរតាមគន្លងនៃរំពឹងរបស់ខ្លួន។

ភាពរឹងត្អឹងរបស់ធនាគារកណ្តាលនេះ បានធ្វើឲ្យសដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសទីផ្សារហ៊ុន កាលពី២ថ្ងៃមុន រហូតធ្វើ ឲ្យក្រុមមហាសេដ្ឋីពិភពលោក ខាតបង់សរុប ១៣៤ ពាន់លានដុល្លារ ក្នុងនោះលោកជេហ្វ បេហ្សូស និងអ៊ីឡុន ម៉ាស់ ខាតច្រើនបំផុត។

កាសែត Wall Street Journal បានរាយការណ៍កាលពីខែមេសាថា សម្ព័ន្ធមិត្តរបស់លោកត្រាំ បានធ្វើសេចក្តីព្រាងសំណើ ដែលនឹងប៉ុនប៉ងបំផ្លាញឯករាជ្យភាពរបស់ធនាគារកណ្តាល ប្រសិនបើលោកឈ្នះការបោះឆ្នោត។ ពេលនេះ ក្រុមយុទ្ធនាការឃោសនារបស់លោកត្រាំ បាននៅឃ្លាតឆ្ងាយពីរបាយការណ៍នៅពេលនោះ។

ប៉ុន្តែសុន្ទរកថារបស់លោកពីថ្ងៃព្រហស្បតិ៍ បង្ហាញថា លោកត្រាំ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងការជំរុញដ៏សំខាន់មួយនៃសំណើនោះ: ប្រសិនបើលោកក្លាយជាប្រធានាធិបតី, លោកត្រាំ គួរត្រូវបានពិគ្រោះយោបល់ស្តីពីការសម្រេចចិត្តការបញ្ចុះអត្រាការប្រាក់ ហើយសំណើបទប្បញ្ញត្តិធនាគាររបស់ធនាគារកណ្តាល គួរតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សេតវិមាន។

ប្រមុខធនាគារកណ្តាល និងសមាជិក៦រូបផ្សេងទៀតនៃក្រុមប្រឹក្សាភិបាលរបស់ខ្លួន ត្រូវបានតែងតាំងដោយប្រធានាធិបតី ដែលស្ថិតនៅក្រោមការបញ្ជាក់ពីព្រឹទ្ធសភា។ ប៉ុន្តែធនាគារកណ្តាល រីករាយនឹងឯករាជ្យភាពនៃប្រតិបត្តិការយ៉ាងច្រើន ដើម្បីធ្វើការសម្រេចចិត្តគោលនយោបាយ ដែលមានឥទ្ធិពលយ៉ាងសម្បើម លើទិសដៅនៃប្រទសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក និងទីផ្សារទ្រព្យសកម្មសកល។

តួយ៉ាង នៅពេលដែលរូបិយបណ្ណដែលគាំទ្រដល់កម្រិតប្រាក់ដុល្លារអាមេរិកក្លាយជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក គឺជាសមត្ថភាពរបស់ធនាគារកណ្តាល ក្នុងការកំណត់គោលនយោបាយរូបិយវត្ថុដោយខ្លួនឯង ដោយគ្មានការត្រួតពិនិត្យផ្នែកនយោបាយនោះទេ។ ស្របគ្នានោះ ស្ថានភាពនោះ គឺជាគន្លឹះក្នុងការផ្តល់ឱ្យរដ្ឋាភិបាលអាមេរិក នូវលទ្ធភាពដែលស្ទើរតែមិនបានត្រួតពិនិត្យ ដើម្បីខ្ចីប្រាក់នៅលើទីផ្សារមូលបត្របំណុលសកលក្នុងអត្រាការប្រាក់ទាប ថ្វីបើមានបន្ទុកបំណុលចំនួន ៣៥ពាន់ពាន់លានដុល្លារ ក៏ដោយ ដែលត្រូវបានគេហៅថា “ឯកសិទ្ធិហួសហេតុ”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព