ចិន ចាប់ផ្តើមប្តឹងឧទ្ធរណ៍ទៅ WTO ជុំវិញសហភាពអឺរ៉ុបយកពន្ធបន្ថែមលើរថយន្តអគ្គិសនីខ្លួន

ក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការយកពន្ធបន្ថែមរបស់សហភាពអឺរ៉ុបលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន។ កាលពីខែកក្កដា សហភាពអឺរ៉ុប បានតម្រូវឲ្យបំពេញកាតព្វកិច្ចបណ្តោះអាសន្នបន្ថែមរហូតដល់ ៣៨% លើរថយន្តអគ្គិសនីរបស់ចិន បន្ទាប់ពីស្ថាប័នប្រតិបត្តិរបស់ខ្លួន បានបញ្ចប់ការស៊ើបអង្កេតមួយដែលថា ចិនកំពុងធ្វើឱ្យខូចដល់គូប្រជែងអឺរ៉ុបដោយអយុត្តិធម៌។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយ ថា៖ “កាលពីថ្ងៃទី៩ ខែសីហា ប្រទេសចិនបានអំពាវនាវឲ្យមានយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញវិធានការប្រឆាំងនឹងការឧបត្ថម្ភធនបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី” ។ ក្រសួងនេះ បាននិយាយថា ការអំពាវនាវនោះ មានគោលបំណង “ការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍ នៃឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅជាបៃតងជាសកល” ។ ក្រសួងនេះ បាននិយាយថា៖ “សេចក្តីសម្រេចបឋមរបស់ EU ខ្វះមូលដ្ឋានច្បាប់ជាក់ស្តែង និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO និងធ្វើឱ្យអន្តរាយដល់ស្ថានភាពទូទៅនៃកិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ។ យើងជំរុញឱ្យ EU កែតម្រូវជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន និងរួមគ្នារក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មរថយន្តអគ្គិសនី”។ ប្រទេសចិន និងសហភាពអឺរ៉ុប បានប៉ះទង្គិចគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស និងសន្តិសុខជាតិ។ សហភាពអឺរ៉ុប […]

រថយន្តអគ្គិសនី EVs
ទោះបីសហភាពអឺរ៉ុប យកពន្ធនាំចូលបន្ថែម ក៏ការលក់រថយន្តអគ្គិសនីចិន នៅតែកើនឡើងខ្ពស់

ក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការយកពន្ធបន្ថែមរបស់សហភាពអឺរ៉ុបលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន។

កាលពីខែកក្កដា សហភាពអឺរ៉ុប បានតម្រូវឲ្យបំពេញកាតព្វកិច្ចបណ្តោះអាសន្នបន្ថែមរហូតដល់ ៣៨% លើរថយន្តអគ្គិសនីរបស់ចិន បន្ទាប់ពីស្ថាប័នប្រតិបត្តិរបស់ខ្លួន បានបញ្ចប់ការស៊ើបអង្កេតមួយដែលថា ចិនកំពុងធ្វើឱ្យខូចដល់គូប្រជែងអឺរ៉ុបដោយអយុត្តិធម៌។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយ ថា៖ “កាលពីថ្ងៃទី៩ ខែសីហា ប្រទេសចិនបានអំពាវនាវឲ្យមានយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញវិធានការប្រឆាំងនឹងការឧបត្ថម្ភធនបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី” ។

ក្រសួងនេះ បាននិយាយថា ការអំពាវនាវនោះ មានគោលបំណង “ការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍ នៃឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅជាបៃតងជាសកល” ។

រថយន្តអគ្គិសនីចិន ត្រូវបានសហភាពអឺរ៉៉ុនតម្រូវឲ្យបង់ពន្ធបន្ថែម ៣៨%

ក្រសួងនេះ បាននិយាយថា៖ “សេចក្តីសម្រេចបឋមរបស់ EU ខ្វះមូលដ្ឋានច្បាប់ជាក់ស្តែង និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO និងធ្វើឱ្យអន្តរាយដល់ស្ថានភាពទូទៅនៃកិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ។ យើងជំរុញឱ្យ EU កែតម្រូវជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន និងរួមគ្នារក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មរថយន្តអគ្គិសនី”។

ប្រទេសចិន និងសហភាពអឺរ៉ុប បានប៉ះទង្គិចគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស និងសន្តិសុខជាតិ។

សហភាពអឺរ៉ុប បានចាប់ផ្តើមការស៊ើបអង្កេតជាច្រើន ដោយផ្តោតលើការឧបត្ថម្ភធនរបស់ចិនសម្រាប់បន្ទះ ពន្លឺព្រះអាទិត្យ ទួរប៊ីនខ្យល់ និងរថភ្លើង ខណៈដែលទីក្រុងប៉េកាំង បានចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន លើការនាំចូលម៉ាកយីហោអឺរ៉ុប និងសាច់ជ្រូក។

សហរដ្ឋ​អាមេរិក ​បាន​ដំឡើង​ពន្ធ​គយ​លើ​រថយន្ត​អគ្គិសនី​របស់​ចិន​រហូតដល់​ ១០០%​រួច​ហើយ ខណៈ​កាណាដា​ កំពុង​ពិចារណា​លើទង្វើ​ស្រដៀង​គ្នា​នេះ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព