ក្តីសង្ឃឹមរបស់សម្តេចសីហនុចំពោះព្រះរាជាណាចក្រកម្ពុជា

ក្រុងប៉ារីស, ខែមករាឆ្នាំ១៩៩៤ ៖ ខ្លឹមសារទាំងអស់ជាសមត្តិកម្មរបស់លោក រ៉ីឆាត សូឡូ(Richard Solo)គឺជាចំណេះដឹងដ៏ល្អឥតខ្ចោះរបស់អ្នកនិពន្ធអំពីអាស៊ីអាគ្នេយ៍ និងការយល់ដឹងដ៏គួរឱ្យកត់សម្គាល់របស់គាត់នាំឱ្យគាត់ងឿងឆ្ងល់ម្តងទៀតថា តើប្រទេសកម្ពុជានឹងក្លាយជាជនរងគ្រោះចុងក្រោយដោយការដឹកនាំរបស់ព្រះអង្គមែនទេ? ពិតហើយព្រះអង្គពិតជាយកអស់លទ្ធភាពដែលមានក្នុងការដឹកនាំនាវាកម្ពុជា។

សម្តេចព្រះនរោត្តម សីហនុ

 ភាពការស្ទាក់ស្ទើរជាងដប់ឆ្នាំនៃសម្ព័ន្ធភាពដែលបង្កើត និងបែកបាក់ឥតឈប់ឈរដោយជម្លោះ និងការសន្យា ឆ្ងាយពីការនាំមកនូវសន្តិភាពបានធ្វើឱ្យមានវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលជាប្រភពនៃបំណងប្រាថ្នានៃការបង្រួបបង្រួមកម្លាំងត្រីភាគីកាន់តែឆ្ងាយពីសេចកី្តប្រាថ្នាអាចនិយាយថាសម្តេចសីហនុមិនអាចគ្រប់គ្រងបានទៀតទេ។

ទោះបីជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងនឹងការគៀបសង្កត់របស់វៀតណាមនៅទីក្រុងគូឡាឡាំពួក្នុងខែមិថុនាឆ្នាំ ១៩៨២ ក៏ដោយ ក៏ក្រុមចម្រុះនៅតែផុយស្រួយវាបង្ហាញពីកម្លាំងដែលព្រះអង្គមិនអាចសង្ឃឹមបាន។ រដ្ឋាភិបាលចម្រុះ(រដ្ឋាភិបាលនៃការផ្សះផ្សា)គឺគ្រាន់តែជាការបំភាន់ដែលរក្សាដោយការពិភាក្សាដ៏អាម៉ាស់របស់ខ្លួនហើយចេះតែអូសពេលវេលាដូចបង្កើនភាពគ្រោះថ្នាក់ទៅវិញទេ។ តាមពិតទៅ ក្នុងតម្លៃនៃកាយវិការនយោបាយដ៏អាក្រក់បំផុត ព្រះមហាក្សត្រខ្មែរចង់លាងជម្រះភាពអាម៉ាស់នៃការបណ្តេញចេញដោយរដ្ឋប្រហាកាលពីឆ្នាំ ១៩៧០ ហើយនឹងមិនឈប់វិលត្រឡប់មកភ្នំពេញវិញនោះទេ គឺសម្រេចព្រះទ័យនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩២។  ព្រះអង្គទតឃើញស្មារតីជាតិនិយមដោយការក្លែងបន្លំក្នុងកម្លាំងអ្នកជាតិនិយម សឺន សាន និងខ្មែរក្រហមនាំមកនូវភាពសង្ឃឹមតិចតួច។

សមរភូមិនៅសង្រ្គាមឥណ្ឌូចិនលើកទីបី គឺជាសង្រ្គាមនៃការបង្រ្កាបដែលឥទ្ធិពលរុស្ស៊ី ចិន អាមេរិក និងបារាំងថ្មីៗនេះប៉ះទង្គិចគ្នាដូចដែលយើងបានដឹងស្រាប់ក្រោយឆ្នាំ១៩៧៩។ ចិនបដិសេធវៀតណាមនីយកម្មក្រោមទង់ជាតិសូវៀត សហរដ្ឋអាមេរិកបដិសេធរាល់បក្សកុម្មុយនិស្ត ជាពិសេសខ្មែរក្រហម សូម្បីតែបារាំងក៏បាត់បង់ក្នុងការចងចាំរបស់ខ្លួនហើយចេញមកប្រឆាំងនឹងអរិភាពអូស្ត្រាលី-អាមេរិកាំង។ ពេលនោះមើលទៅអង្គការសហប្រជាជាតិ បន្ទាប់ពីមានការខ្មាស់អៀនក្នុងការលុបបំបាត់ខ្មែរក្រហមនោះ បានចូលរួមយ៉ាងសម្បើមនៅក្នុងសង្គ្រាមដែលខ្ទេចខ្ទាំរបស់កម្ពុជាក្នុងឆ្នាំ ១៩៩១។ ការស្វែងរកសន្តិភាពនៃការបញ្ចប់សង្គ្រាមទើបចាប់ផ្តើមជារូបរាងនៅឆ្នាំ ១៩៩២ដឹកនាំដោយប្រមុខការទូតរដ្ឋបុរសគឺលោកយ៉ាស៊ូស៊ីអាកាស៊ី( Yasushi Akashi)ដែលប្រជាជនកម្ពុជាចងចាំមិនអាចបំភ្លេចបានពីវត្តមានអ៊ុនតាក់គឺទាហានមួកខៀវការពង្រាយកងទ័ពរបស់អង្គការសហប្រជាជាតិ ជាង២០.០០០នាក់ពីខែវិច្ឆិកាឆ្នាំ១៩៩១ដល់ខែវិច្ឆិកាឆ្នាំ១៩៩៣ ក្នុងប្រតិបត្តិការដ៏ធំ បំផុតមួយក្នុងចំណោមប្រតិបត្តិការធំៗជាច្រើនដែលមិនដែលដឹកនាំដោយអង្គការសហ ប្រជាជាតិនិងបង្កើតឱ្យមានសភាពស្ងប់ស្ងាត់តែសម្បកក្រៅមួយ ដែលជួនកាលត្រូវធ្វើ ឱ្យបាក់បែកដោយអំពើហិង្សាខាងនយោបាយថែមទៀត ។ ការបោះឆ្នោតនៅខែខុសភា ឆ្នាំ១៩៩៣ បាននាំទៅដល់ការបង្កើតសភាធម្មនុញ្ញមួយដែលរៀបឱ្យមានរបបរាជាធិបតេយ្យឡើងវិញ។

សម្តេចព្រះ នរោត្តម សីហនុ មាឆ្វេងយល់ថា ប្រព័ន្ធអង្គការសហប្រជាជាតិ មានការរអាក់រអួល បានដាក់សមាជិកនៃក្រុមគ្រួសាររាជវង្សរបស់ព្រះអង្គនៅក្នុងអ្វីដែលគេហៅថា តំណែងបញ្ជាការ។ ការវាយលុករបស់ខ្មែរក្រហមទូទៅដែលអ្នកនិពន្ធភ័យខ្លាចបន្ទាប់ពីការចាកចេញពីកន្លែងមួយនៅរដូវស្លឹកឈើជ្រុះនាឆ្នាំ១៩៩៣ មើលទៅសំណាងល្អមិនបានកើតឡើងទេ ប៉ុន្តែភាពអនាធិបតេយ្យក្នុងប្រទេសកំពុងកើតឡើង។ ពេលនោះអ្នកម្ចាស់សៀវភៅបានសរសេរថា ព្រះសីហនុទន់ខ្សោយផ្តល់ផ្លូវឱ្យបក្សកុម្មុយនិស្តដោយតែងតាំង លោកជា ស៊ីម ជាអនុប្រធាន។ ទាំងនេះនាំឱ្យខ្មែរក្រហមកាន់តែមើលឃើញពីសមរភូមិដោយអាវុធមកសមរភូមិការទូតវិញសួរថា ​តើ​​ខ្មែរក្រហម​នឹង​អនុញ្ញាត​ដែរ​ឬ​ទេ?

ការសន្និដ្ឋាននៃការសិក្សាបែបនេះ ដែលធ្វើឡើងនៅនឹងកន្លែង និងក្នុងពេលដំណាលគ្នានឹងការគិតដែលបង្កហេតុ ត្រូវបានពិពណ៌នាយ៉ាងត្រឹមត្រូវថា ជាពេលភ្លាមៗ។ គ្មានអ្វីច្បាស់លាស់ទេ។ តើ​នយោបាយ​របស់​ព្រះសីហនុ​នឹង​ត្រូវ​បាន​គេ​ឮ​ ឬ​ក៏​ត្រូវ​បាន​គេ​ដក​ចេញ? យើងអាចពឹងផ្អែកលើចេតនា នយោបាយ និងភាពប៉ិនប្រសប់របស់អ្នកនិពន្ធ ដើម្បីបន្តអប់រំយើងអំពីការវិវត្តន៍នៃប្រទេសកម្ពុជាដ៏អកុសលមួយនេះសម្រាប់សៀវភៅនេះ ក៏ដូចសម្រាប់សៀវភៅដែលខ្ញុំសរសេរពីរបបកុម្មុយនិស្តផ្សេងៗនៅអាស៊ី ខ្ញុំបានចាប់ធ្វើតាមរូបមន្តនៃការតែងមួយរបៀបនៅចន្លោះផ្លូវរវាងការនិទានសម្រាប់សារពត៌មានផ្ទាល់ និងការធ្វើសំយោគរបស់ប្រវត្តិវិទូ ។ ដើម្បីរៀបចំកិច្ចការនេះ ខ្ញុំបានប្រមូលផ្តុំអត្ថបទជាច្រើនភាគច្រើនចេញមកពីកាសែតហ្សឺណែវ( Jour- nal De Genève)-ពីឆ្នាំ១៨៨២ដល់១៩៩៣។ អត្ថបទទាំងនេះត្រូវបានប្រមូល ចងក្រងឡើងវិញទៅតាមប្រធានបទនីមួយៗ ប៉ុន្តែដោយគោរពទៅតាមលំដាប់នៃកាលប្បវត្តិទូទៅ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព