- ក្រុមហ៊ុន Huawei ត្រៀមបញ្ចេញបន្ទះឈីប AI ថ្មី ដើម្បី ប្រជែងជាមួយ Nvidia នៅក្នុងប្រទេសចិន
បណ្តាញព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារទី 13 ខែសីហាថា ក្រុមហ៊ុន Huawei Technologies របស់ចិន ជិតនឹងដាក់បង្ហាញនូវបន្ទះឈីបថ្មី សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីប្រកួតប្រជែងនឹងបន្ទះឈីបរបស់ Nvidia នៅប្រទេសចិន ចំពេលមានទណ្ឌកម្មរបស់អាមេរិក។
របាយការណ៍នោះ បាននិយាយថា ប្រព័ន្ធដំណើរការថ្មីបំផុតរបស់ក្រុមហ៊ុន Huawei គឺ Ascend 910C កំពុងត្រូវបានធ្វើតេស្តដោយក្រុមហ៊ុនអ៊ីនធឺណិត និងទូរគមនាគមន៍របស់ចិនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ Huawei បានប្រាប់អតិថិជនជាសក្តានុពលថា បន្ទះឈីបនេះគឺអាចប្រៀបធៀបជាមួយ H100 របស់ Nvidia បាន។
- ក្រុមហ៊ុន GM កំពុងកោះប្រមូលរថយន្តអគ្គិសនីអាមេរិក ធុនSUV ជាង ២១,០០០ គ្រឿង ជុំវិញកង្វល់ហ្វ្រាំង
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ បាននិយាយកាលពីថ្ងៃអង្គារ ក្រុមហ៊ុន General Motors កំពុងប្រមូលរថយន្ត អគ្គិសនី ធុនSUV ចំនួន ២១,៤៦៩ គ្រឿង នៅសហរដ្ឋអាមេរិក ដោយសារក្តីបារម្ភនៃការដំណើរការមិននឹកស្មានដល់នៃប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការចាក់សោ ហើយនឹងដោះស្រាយបញ្ហា នេះ តាមរយៈការអាប់ដេតអនឡាញ។
និយតករសុវត្ថិភាពរថយន្តនេះ បានបន្ថែមថា ការប្រមូលមកវិញនេះ នឹងប៉ះពាល់ដល់ម៉ូដែលរថយន្ត Cadillac Lyriq ស៊េរីឆ្នាំ ២០២៣-២០២៤ របស់ GM ។ ប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការចាក់សោ ជួយការពារកង់ទាំង៤ពីការចាក់សោនៅពេលដំណើរការ ដោយជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។
- ក្រុមហ៊ុនអាកាសចរណ៍បរទេស កាន់តែតិចកំពុងហោះហើរទៅកាន់ប្រទេសចិន ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកពង្រីក
នេះបើយោងតាមទិន្នន័យឧស្សាហកម្ម ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍បរទេស កំពុងកាត់បន្ថយជើងហោះហើរទៅកាន់ប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ចិន ក្តោបយកចំណែកកាន់តែច្រើននៃការធ្វើដំណើរជាអន្តរជាតិ ។
កត្តាជាច្រើម ដូចជាតម្រូវការធ្វើដំណើរទៅកាន់ប្រទេសចិនខ្សោយ បូករួមទាំងការកើនឡើងនាំការចំណាយ និងតម្រូវការជៀសវាងដែនអាកាសរុស្ស៊ី បានបណ្តាលឱ្យក្រុមហ៊ុនអាកាសចរណ៍លោកខាងលិច ដូចជា British Airways និង Qantas របស់អូស្ត្រាលី កាត់បន្ថយសេវាកម្មជាច្រើន ឬមិនចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ប្រទេសចិនដីគោក បន្ទាប់ពីជំងឺរាតត្បាតកូវីដ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ចិន ពង្រីកប្រតិបត្តិការរបស់ពួកគេ៕
- ស៊ូដង់ខាងត្បូងអស់ចំណូលប្រេង សូម្បីតែកងកម្លាំងសន្តិសុខ ក៏មិនបានទទួលប្រាក់ឈ្នួលជាច្រើនខែដែរ
ការផ្ទុះបែក នៃបំពង់បង្ហូរប្រេងដ៏សំខាន់មួយនាពេលថ្មីៗនេះ បានបង្កការឈឺចាប់ជាថ្មីដល់សេដ្ឋកិច្ចនៃប្រទេសស៊ូដង់ខាងត្បូង ដែលសូម្បីតែកងកម្លាំងសន្តិសុខ ក៏មិនបានទទួលប្រាក់ឈ្នួលអស់រយៈពេល៩ខែមកហើយ។ ទាហាន និងមន្ត្រីរាជការមួយចំនួនងាកទៅភាគីថ្មី ឬបោះបង់ការងារ។
សេដ្ឋកិច្ចរបស់ស៊ូដង់ខាងត្បូងភាគច្រើនពឹងផ្អែកលើប្រេងដែលខ្លួននាំចេញតាមរយៈប្រទេសស៊ូដង់នៅជិតខាង។ ប៉ុន្តែសង្គ្រាមនៅស៊ូដង់ផ្ទាល់ បានបង្កើតភាពចលាចលជាទូទៅ ហើយបំពង់បង្ហូរប្រេងក្នុងតំបន់ប្រយុទ្ធ១ បានផ្ទុះបែកក្នុងខែកុម្ភៈ។ ការធ្លាក់ចុះនៃប្រាក់ចំណូលប្រេង បានបង្កើនបញ្ហាដែលមានជាយូរមកហើយរបស់ស៊ូដង់ខាងត្បូង ក្នុងការគ្រប់គ្រងមិនបានត្រឹមត្រូវ។
ពេលនេះប្រទេសដែលផុយស្រួយរួចទៅហើយកំពុងប្រឈមនឹងការតវ៉ានៅក្នុងរដ្ឋធានី ជុំវិញការខ្វះខាតប្រាក់ខែ ដោយរំពឹងថានឹងមានការតវ៉ាកាន់តែច្រើន ហើយក៏មិនដឹងថា ការប្រាក់ខែនេះ នឹងត្រូវអូស បន្លាយដល់ពេលណានោះទេ៕