ការលក់រថយន្តអគ្គិសនីពិភពលោកបានកើនឡើង ២១% នៅក្នុងខែកក្កដា ខណៈរថយន្តចិន បានលក់ដាច់ខ្លាំងបំផុតនៃឆ្នាំ២០២៤

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បាននិយាយកាលពីថ្ងៃអង្គារថា ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់អគ្គិសនី បានកើនឡើង ២១% ត្រឹមខែកក្កដា ឆ្នាំនេះ ដោយសារកំណើនដ៏ខ្លាំងបំផុតរបស់ប្រទេសចិនក្នុងឆ្នាំនេះ ទោះបីជាតម្រូវការកំពុងធ្លាក់ចុះ នៅអឺរ៉ុបក៏ដោយ ។ លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យ របស់ Rho Motion បានប្រាប់រ៉យទ័រ នៅសហភាពអឺរ៉ុប ក្រុមហ៊ុន MG Motor ដែលគ្រប់គ្រងដោយក្រុមហ៊ុន SAIC Motor Corp របស់ប្រទេសចិន រំពឹងថា នឹងរងការប៉ះពាល់ខ្លាំងបំផុតដោយពន្ធបណ្តោះអាសន្ន ដែលហូតពីរថយន្តអគ្គិសនី ដែលនាំចូលពីចិន។ លោក Lester បាននិយាយថា ផលប៉ះពាល់នៃការយកពន្ធនេះ គួរតែមានទំហំតូចជាង លើក្រុមហ៊ុន Tesla ដែលអាចផលិតនៅក្នុងរោងចក្រក្រុងប៊ែកឡាំងរបស់ខ្លួន និងលើក្រុមហ៊ុនអគ្គិសនីយក្សរបស់ចិន BYD ដែលមានវត្តមាននៅអឺរ៉ុប នៅតែតិចតួចនៅឡើយ។ ទិន្នន័យនោះ បានបង្ហាញថា រយន្តអគ្គិសនីគ្រប់ប្រភេទ ទាំងអគ្គិសនីពេញលេញ (BEV) និង អគ្គិសនីកូនកាត់(PHEV) បានលក់នៅទូទាំងពិភពលោក […]

MG
រថយន្តអគ្គិសនីចិន ម៉ូដែល MG

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បាននិយាយកាលពីថ្ងៃអង្គារថា ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់អគ្គិសនី បានកើនឡើង ២១% ត្រឹមខែកក្កដា ឆ្នាំនេះ ដោយសារកំណើនដ៏ខ្លាំងបំផុតរបស់ប្រទេសចិនក្នុងឆ្នាំនេះ ទោះបីជាតម្រូវការកំពុងធ្លាក់ចុះ នៅអឺរ៉ុបក៏ដោយ ។

លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យ របស់ Rho Motion បានប្រាប់រ៉យទ័រ នៅសហភាពអឺរ៉ុប ក្រុមហ៊ុន MG Motor ដែលគ្រប់គ្រងដោយក្រុមហ៊ុន SAIC Motor Corp របស់ប្រទេសចិន រំពឹងថា នឹងរងការប៉ះពាល់ខ្លាំងបំផុតដោយពន្ធបណ្តោះអាសន្ន ដែលហូតពីរថយន្តអគ្គិសនី ដែលនាំចូលពីចិន។

លោក Lester បាននិយាយថា ផលប៉ះពាល់នៃការយកពន្ធនេះ គួរតែមានទំហំតូចជាង លើក្រុមហ៊ុន Tesla ដែលអាចផលិតនៅក្នុងរោងចក្រក្រុងប៊ែកឡាំងរបស់ខ្លួន និងលើក្រុមហ៊ុនអគ្គិសនីយក្សរបស់ចិន BYD ដែលមានវត្តមាននៅអឺរ៉ុប នៅតែតិចតួចនៅឡើយ។

ទោះបីសហភាពអឺរ៉ុប យកពន្ធនាំចូលបន្ថែម ក៏ការលក់រថយន្តអគ្គិសនីចិន នៅតែកើនឡើងខ្ពស់

ទិន្នន័យនោះ បានបង្ហាញថា រយន្តអគ្គិសនីគ្រប់ប្រភេទ ទាំងអគ្គិសនីពេញលេញ (BEV) និង អគ្គិសនីកូនកាត់(PHEV) បានលក់នៅទូទាំងពិភពលោក មានចំនួន ១.៣៥ លានគ្រឿង នៅក្នុងខែកក្កដា ដែលក្នុងនោះ ០.៨៨ លានគ្រឿង នៅក្នុងប្រទេសចិន ជាទីដែលពួកគេបានកើនឡើង ៣១% ពី១ឆ្នាំទៅ១ឆ្នាំ។

រថយន្តអគ្គិសនីកូនកាត់ ដែលលក់ក្នុងប្រទេសចិនក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ ២០២៤ បានកើនឡើង ៧០% ធៀបនឹងឆ្នាំមុន។

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ធំបំផុតរបស់ចិន និងរបស់ពិភពលោក បានរាយការណ៍ថា ក្នុងរយៈពេលដូចគ្នានេះ កើនឡើង ១៣% នៅក្នុងការលក់ BEV និង ៤៤% ក្នុងការលក់ PHEV ទូទាំងពិភពលោក ។

នៅអឺរ៉ុប ការលក់ប្រចាំខែបានធ្លាក់ចុះ ៧.៨% ក្នុងខែកក្កដា ធៀបនឹងតួលេខពី១ឆ្នាំទៅ១ឆ្នាំ ជាមួយឆ្នាំ ២០២៣។ ក្នុងរយៈពេល៧ខែ ដល់ខែកក្កដា ការលក់បានធ្លាក់ចុះ ១២% នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាទីផ្សាររថយន្តអគ្គិសនី ដ៏ធំបំផុតរបស់សហភាពអឺរ៉ុប។ នៅ អាមេរិក និងកាណាដា ការលក់រថយន្តអគ្គិសនី បានកើនឡើង ៧.១% នៅក្នុងខែកក្កដា។

រថយន្តអគ្គិសនីចិន ម៉ូដែល SAIC

លោក Lester បានប្រាប់រ៉យទ័រថា៖ “BYD បានបន្តការលក់ជាប់កំណត់ត្រា នៃរថយន្តកូនកាត់ Plug-in ម្តងទៀតក្នុងខែនេះ ដែលជាអ្នកចូលរួមចំណែកដ៏សំខាន់មួយ ខណៈពួកគេមានបរិមាណច្រើននៃការរថយន្ត ” ។

លោក Lester បាន​និយាយ​ថា រថយន្តធម្មតា ​រថយន្ត​កូនកាត់​ប្រើថាមពលអាគុយ​ដែលសោក​ជាមួយ​ម៉ាស៊ីន ​ក៏​កំពុង​លក់​ក្នុង​ចំនួនដ៏​ច្រើន​ផង​ដែរ​។

សហភាពអឺរ៉ុប បានហូតពន្ធបណ្តោះអាសន្នពីខែកក្កដា លើការនាំចូលរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសចិន។ សហភាពអឺរ៉ុប បាននិយាយថា ម៉ាក BYD ប្រឈមមុខនឹងពន្ធ ១៧.៤%, ម៉ាក Geely ១៩.៩% ​​និង ម៉ាក SAIC ៣៧.៦% ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព