ក្រុមហ៊ុនតូយ៉ូតា (Toyota) អាចជាក្រុមហ៊ុនផលិតរថយន្តដែលវិវត្តយឺតបំផុត ក្នុងការផលិតរថយន្តអគ្គិសនី ប៉ុន្តែវាអាចជាក្រុមហ៊ុនដំបូង ដែលផលិតរថយន្តដែលដំណើរការដោយប្រេងសាំង។
នាយកប្រតិបត្តិក្រុមហ៊ុន Toyota ២រូប បានប្រាប់រ៉យទ័រថា អស់រយៈជិត៣ទស្សវត្សរ៍បន្ទាប់ពីការចេញរថយន្តព្រូស Prius ដែលជារថយន្តកូនកាត់សាំង-អគ្គិសនី ដែលត្រួសត្រាយផ្លូវរបស់ខ្លួន, ក្រុមហ៊ុន Toyota កំពុងផ្លាស់ប្តូរច្រើនបំផុត ហើយនៅទីបំផុតប្រហែលជាប្តូរទាំងអស់ នៃត្រកូល Toyota និង Lexus របស់ខ្លួន ទៅជារថយន្តកូនកាត់តែប៉ុណ្ណោះ ។
ការផ្តោតអារម្មណ៍ដ៏រឹងរូសរបស់ក្រុមហ៊ុនតូយ៉ូតា លើរថយន្តកូនកាត់ជាជាងរថយន្តធគ្គិសនី គឺជាផ្នែកមួយនៃការប្រកួតប្រជែងកាន់តែទូលំទូលាយ ដោយក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ចំពោះឧស្សាហកម្មដែលកំពុងមាន និងជំនឿថារថយន្តទាំងអស់នឹងក្លាយជាអគ្គិសនីនាពេលខាងមុខ។
ប្រធានក្រុមហ៊ុនតូយ៉ូតា លោក អាគីអូ តូយ៉ូដា (Akio Toyoda) បាននិយាយកាលពីខែមករាថា លោកជឿជាក់ថា ចំណែកពិភពលោកនៃរថយន្តអគ្គិសនី នឹងកើនឡើងត្រឹមតែ ៣០% ប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ ជំនួសមកវិញនូវយុទ្ធសាស្ត្រ “ច្រើនផ្លូវ” ដែលរួមបញ្ចូលទាំងរថយន្តអគ្គិសនី រួមជាមួយនឹងរថយន្តកូនកាត់, យានជំនិះឥន្ធនៈអ៊ីដ្រូសែន, ឥន្ធនៈបៃតង និងបច្ចេកវិទ្យាផ្សេងទៀត ដែលមិនទាន់លេចចេញមកជាសក្តានុពលនៅឡើយ។
ប្រមុខផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Toyota នៅអាមេរិកខាងជើង លោក David Christ បានប្រាប់រ៉យទ័រថា៖ “ឆ្ពោះទៅមុខ ពួកយើងគ្រោងនឹងវាយតម្លៃ មួយរោងចក្រម្តងៗ ថាតើការដំណើរការកូនកាត់ទាំងអស់ តើកើតឬអត់”។ ការវាយតម្លៃទាំងនោះ នឹងត្រូវធ្វើជាមួយគ្ប់ការរចនាម៉ូដឡើងវិញ ហើយវាមិនឆាប់ពេកទេ។
ដំណើរការនោះ រួមបញ្ចូលទាំងការរុះរើរដែលមិនទាន់សម្រេចនៃម៉ាក RAV4 សម្រាប់ឆ្នាំម៉ូដែល ២០២៦ ។ ម៉ូដែល RAV4 ដែលជាប្រភេទ SUV លក់ដាច់បំផុតរបស់អាមេរិក, មានប្រភេទ Hybrid ជាច្រើនម៉ូត មានចំនួនស្មើនឹងប្រមាណពាក់កណ្តាលនៃការលក់។
មនុស្ស២នាក់ដែលស្និទ្ធនេងការពិភាក្សាអំពីផែនការផលិតផលរបស់ក្រុមហ៊ុន Toyota បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តនេះ ទំនងជានឹងបោះបង់ចោលស៊េរីសម្រាប់តែសាំង១មុខ សម្រាប់ទីផ្សារអាមេរិកខាងជើង ប៉ុន្តែមិនបានធ្វើការសម្រេចជាចុងក្រោយនៅឡើយទេ។
ក្រុមហ៊ុនផលិតរថយន្តនេះ បានបញ្ឈប់ការចេញរថយន្ត Camry ឆ្នាំ ២០២៥ ប្រើតែសាំងរបស់ខ្លួន ដែលលក់ដាច់បំផុតនៅអាមេរិករួចហើយ ខណៈរថយន្ត Land Cruiser និង Sienna minivan ដ៏រឹងមាំរបស់ខ្លួន ឥឡូវនេះមានតែប្រភេទកូនកាត់ប៉ុណ្ណោះ។
យោងតាមមនុស្ស២នាក់ដែលមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ម៉ូដែលតែកូនកាត់ ក៏ទំនងជានឹងប្តូរមកជាពាក់កណ្តាលហៃប្រីដ និងសាកភ្លើង (Plug-in hybrid) ដែលមានអាគុយធំជាង។
កិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងការបំប្លែងទាំងអស់ ឬស្ទើរតែទាំងអស់ នៃស៊េរីរថយន្តកូនកាត់តែ១ នៅអាមេរិកខាងជើងរបស់ខ្លួន មិនត្រូវបានរាយការណ៍ពីមុនមកទេ៕