- កូនស្រីវ័យ៣៧ឆ្នាំ របស់ថាក់ស៊ីន នឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី៣១
កូនស្រីរបស់អតីតមេដឹកនាំថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រោងនឹងក្លាយជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ ដោយបង្ហាញពីការបន្តគោលនយោបាយ បន្ទាប់ពីសមាជិកបក្សម្នាក់ទៀត ត្រូវបានបណ្តេញចេញពីតំណែងកំពូល កាលពីថ្ងៃពុធ។
លោកជំទាវ ផែថងថាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៣៧ ឆ្នាំ នឹងប្រកួតប្រជែងក្នុងការបោះឆ្នោតសភាមួយនៅថ្ងៃសុក្រនេះ ក្នុងនាមជាអ្នកតែងតាំង ដោយក្រុមពហុបក្សដែលដឹកនាំដោយ បក្សភឿថៃ។ អគ្គលេខាធិការបក្សភឿថៃ លោក Sorawong Thienthong បានប្រាប់អ្នកយកព័ត៌មានថា ការតែងតាំងលោកជំទាវ ត្រូវបានគាំទ្រដោយក្រុមបក្សចម្រុះចំនួន ១១ ដែលមានសមាជិកច្រើនជាង ៣០០រូប នៅក្នុងសភាតំណាងរាស្តរ ដែលមានសមាជិកសរុប ៥០០រូប៕
- ម៉ាឡេស៊ី នឹងទិញរថភ្លើងពីចិន តាមរយៈកិច្ចសន្យាជួលតម្លៃ ២,៤ ពាន់លានដុល្លារ
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បាននិយាយថា ប្រទេសម៉ាឡេស៊ី គ្រោងនឹងបន្តកិច្ចព្រមព្រៀងតម្លៃ ២.៤ ពាន់លានដុល្លារអាមេរិក ដើម្បីទទួលបានរថភ្លើងដឹកអ្នកដំណើរថ្មី សម្រាប់ក្រុមហ៊ុនផ្លូវដែករដ្ឋ Keretapi Tanah Melayu Berhad (KTMB) តាមរយៈកិច្ចព្រមព្រៀងជួលជាមួយប្រទេសចិន។
លោករដ្ឋមន្ត្រី Anthony Loke បានប្រាប់ក្រុមអ្នកការសែតថា ក្នុងដំណាក់កាលដំបូងពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ រដ្ឋាភិបាលមានគោលបំណងទិញរថភ្លើងដឹកអ្នកដំណើរថ្មីចំនួន ៦២ គ្រឿងក្នុងតម្លៃប្រមាណា ១០.៧ ពាន់លានរីងហ្គីត (២.៤ ពាន់លានដុល្លារ) ដើម្បីបង់រំលោះក្នុងរយៈពេលជួល ៣០ឆ្នាំ។
លោក Loke បាននិយាយថា៖ “ការចំណាយជាក់ស្តែង នឹងត្រូវបានបញ្ចប់បន្ទាប់ពីការបញ្ចប់ការចរចាជាមួយរដ្ឋាភិបាលចិននាពេលខាងមុខ។ តម្លៃជួលនោះ នឹងរួមបញ្ចូលសេវាថែទាំ ការជួសជុល និងសេវាកម្មប្រតិបត្តិការ ដោយក្រុមអ្នកផ្គត់ផ្គង់រថភ្លើង” ៕
- រដ្ឋធានីថ្មី នូសានតារ៉ា (Nusantara) តម្លៃ២៩ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ី ញាំញីដោយការពន្យារពេល
មានចម្ងាយជាង ១០០០ គីឡូម៉ែត្រភាគឦសាន នៃរដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្ន ក្រុមកាងារសាងសង់ កំពុងឆ្លាក់ទីស្នាក់ការរដ្ឋបាលថ្មីមួយ សម្រាប់ប្រទេសនេះនៅខាងក្រៅព្រៃទឹកភ្លៀង ប័រណេអូ(Borneo) ។
ទីក្រុងដែលបង្កើតថ្មី នូសានតារ៉ា ក្នុងបំណងក្លាយជាកេរដំណែលដ៏ធំបំផុតរបស់ប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ដែលនឹងចេញពីអំណាច គឺជាមជ្ឈមណ្ឌលថ្មីសម្រាប់រដ្ឋាភិបាល ដែលនឹងគេចផុតពីភាពកុះករ និងទឹកជំនន់ដែលតែងតែប៉ះពាល់នៅទីក្រុងហ្សាកាតា។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះ បរាជ័យមិនអាចទាក់ទាញការវិនិយោគសំខាន់ៗនោះទេ និងត្រូវបានញាំញីដោយការពន្យារពេលសាងសង់។
កាលពីចុងខែកក្កដា លោក ចូកូវី ដែលជាមេដឹកនាំឥណ្ឌូណេស៊ី ល្បីឈ្មោះ បានចាប់ផ្តើមធ្វើការសាងសង់ វិមានប្រធានាធិបតីនៅក្នុងទីក្រុង នូសានតារ៉ា។ លោក បានកំណត់គោលដៅឲ្យបញ្ចប់វិមាននេះ ដើម្បីឱ្យចំថ្ងៃបុណ្យឯករាជ្យ នៅថ្ងៃសៅរ៍ ហើយរាជធានីនេះ ក៏ត្រូវបានសម្ពោធជាផ្លូវការ។ ប៉ុន្តែលោក ត្រូវបង្ខំចិត្តឱ្យកាត់បន្ថយបញ្ជីភ្ញៀវអស់ជាង ៨០% មកនៅត្រឹម ១៣០០នាក់ ដោយសារបញ្ហាប្រឈមផ្នែកដឹកជញ្ជូន។ ដោយសារប្រធានាធិបតីថ្មី នឹងចូលកាន់តំណែងនៅខែតុលា ជោគវាសនានៃគម្រោងយក្សទាំងមូល គឺនៅមិនទាន់រួចរាល់នៅឡើយ៕