នាយករដ្ឋមន្រ្តីជប៉ុន ដែលទើបនឹងចេញពីអំណាច លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានជំរុញឱ្យសហការីរបស់លោក ទទួលយកការកែទម្រង់ និង រកឲ្យឃើញនាយករដ្ឋមន្ត្រីថ្មីដែលនឹងផ្លាស់ប្តូរគណបក្សកំពុងកាន់អំណាច មិនមានប្រជាប្រិយ មួយនេះជាមួយនឹងទស្សនវិស័យបោះឆ្នោតមិនច្បាស់លាស់។
លោកគីស៊ីដា វ័យ៦៧ឆ្នាំ កាលពីថ្ងៃពុធ បានប្រកាសថា លោកនឹងមិនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជាថ្មី ជាប្រធានគណបក្សប្រជាធិបតេយ្យសេរី(LDP)ក្នុងខែក្រោយនេះ ចំពេលដែលមានអត្រាការគាំទ្រសាធារណៈទាបបំផុតដែលមិនធ្លាប់មាន ត្រូវបានកត់ត្រាដោយគណបក្សដែលញាំញីដោយរឿងអាស្រូវ ដែលបានគ្រប់គ្រងប្រទេសជប៉ុនភាគច្រើនបំផុត ក្នុងរយៈពេល៨ទសវត្សរ៍កន្លងមកនេះ និងបានធ្វើឱ្យចំណាយសមរាប់ការរស់នៅ កើនឡើង នៅក្នុងអាណត្តិ៣ឆ្នាំរបស់លោក។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកគីស៊ីដា បាននិយាយថា៖ “វាចាំបាច់ត្រូវបង្ហាញប្រជាជន ពីរបៀបដែល LDP បានវិវត្ត និងបានកកើតជាថ្មី” ។
នៅក្នុងការស្ទង់មតិមួយ ដែលចេញផ្សាយដោយទូរទស្សន៍សាធារណៈ NHK ក្នុងខែនេះ ដែលមានតែអ្នកឆ្លើយតមតែ១/៤ប៉ុណ្ណោះ បាននិយាយថា ពួកគេបានគាំទ្ររដ្ឋាភិបាលរបស់លោក រីឯជាងពាក់កណ្តាលទៀត ដែលមិនបានគាំទ្រទេ។
ការបោះឆ្នោតទូទៅមួយ ត្រូវរៀបចំធ្វើឡើងក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២៥ ដោយផ្តល់ឱ្យប្រធានគណបក្សថ្មី ត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ ដើម្បីស្តារកិត្តិយសរបស់គណបក្សឡើងវិញ។
លោក Rintaro Nishimura សហការី នៃក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ The Asia Group ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា៖ “មេដឹកនាំថ្មីនេះ ត្រូវតែមានមុខមាត់ស្រស់ថ្លា មិនថាគាត់មានន័យថាក្មេង ឬមិនមានទំនាក់ទំនងជាមួយ គីស៊ីដា តែត្រូវមានគំនិតកែទម្រង់”។
លោកបានបន្តថា ចំណុចទាំងនោះ នឹងបដិសេធយ៉ាងមានប្រសិទ្ធភាព នូវរាល់បេក្ខភាពដែលបង្កើតឡើង ដូចជាអគ្គលេខាធិការបក្ស លោក តូស៊ីមីស៊ូ ម៉ូតេគី (Toshimitsu Motegi) ជាដើម។
លោកម៉ូតេគី វ័យ៦៨ឆ្នាំ ដែលជាអ្នកខាងក្នុងបក្ស LDP ដែលបានដឹកនាំក្រសួងការបរទេស និងពាណិជ្ជកម្ម មិនទាន់បាននិយាយថា តើគាត់នឹងឈរឈ្មោះឬអត់ទេ។ ក្នុងចំណោមអ្នកជំនួសតំណែងដ៏មានសក្តានុពលរបស់ លោកគីស៊ីដា លោកម៉ូតេគី មានសម្ព័ព្ធភាពយ៉ាងជិតស្និទ្ធបំផុតជាមួយនឹងប្រភេទ នៃបេក្ខជន ប្រឆាំង ដែលបក្សLDP បានបង្រួបបង្រួមជាប្រវត្តិសាស្ត្រកាលពីអតីតកាល។
ទោះជាយ៉ាងណា ការស្ទង់មតិថ្មីៗ បង្ហាញថា រូបលោកមិនមែនជាជម្រើសរបស់សាធារណជនទេ។
ការស្ទង់មតិដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបង្ហាញថា អតីតរដ្ឋមន្ត្រីការពារជាតិ ស៊ីគើរុ អ៊ីស៊ីបា (Shigeru Ishiba) វ័យ៦៧ឆ្នាំ គឺជាបេក្ខជនដ៏ពេញនិយមបំផុត ដើម្បីស្នងតំណែងលោកគីស៊ីដា ។ ជាមួយសំឡេងមិនពេញចិត្តដ៏កម្រនៅក្នុងបក្សកាន់អំណាច លិកអ៊ីស៊ីបា បានឈរឈ្មោះ និងចាញ់ក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំរបស់ LDP ចំនួន៤ដងហើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការស្ទង់មតិអ្នកបោះឆ្នោតដែលចេញផ្សាយដោយ Kyodo News កាលពីខែមុន លោក ត្រូវបានគាំទ្រដោយ ២៨.៤% នៃអ្នកឆ្លើយតប ខណៈ នតែ ២.៥% ប៉ុណ្ណោះដែលជ្រើសរើសយក លោកម៉ូតេគី ។
នៅចំណាត់ថ្នាក់ទី២ សម្លេង ១២.៧% គាំទ្រលោក ស៊ីនជីរ៉ូ កូអ៊ីហ្សូមី (Shinjiro Koizumi) អតីតរដ្ឋមន្ត្រីបរិស្ថាន និងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ជូនីឈីរ៉ូ កូអ៊ីហ្សូមី (Junichiro Koizumi) ដែលមាមវ័យ៤៣ឆ្នាំ នឹងតំណាងឱ្យការផ្លាស់ប្តូរជំនាន់ដ៏កម្រ ក្នុងការដឹកនាំ បើសិនជា LDP ជ្រើសរើស។
ដោយហៅការផ្លាស់ប្តូររបស់ លោកគីស៊ីដា ថា ជាការសម្រេចចិត្តដ៏អស្ចារ្យ, លោក ណូបួ កូអ៊ីដេ រស់នៅទីក្រុងតូក្យូអាយុ ៨២ឆ្នាំបានប្រាប់រ៉យទ័រថា៖ “វាជាពេលវេលាសម្រាប់ការផ្លាស់ប្តូរអំណាចរវាងជំនាន់ និងជំនាន់ហើយ”។
ទោះជាយ៉ាងណាក៏ដោយ បុរសចូលនិវត្តន៍រូប ក៏ដូចជាសមាជិកសាធារណៈភាគច្រើនបំផុតដែរ នឹងមិនមានពាក្យនិយាយជុំវិញការជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុននេះទេ។
នៅជុំទី១នៃការបោះឆ្នោត LDP នៅខែក្រោយ, នៅពេលដែលសម្លេងឆ្នោត នឹងត្រូវបានបែងចែកស្មើៗគ្នារវាងសមាជិកសភា និងសមាជិកតាមលំដាប់ថ្នាក់ ផ្នែកបេក្ខជន នឹងរួមតូចមកនៅ២ បើសិនជាគ្មាននរណាម្នាក់ ទទួលបានសំឡេងភាគច្រើន។
នៅក្នុងជុំទី២ សមាជិកសភានឹងកាន់សំឡេងភាគច្រើន ដោយផ្តល់អត្ថប្រយោជន៍ដល់បេក្ខជនដែលមានការគាំទ្រពីគណបក្សធំ៕