ព័ត៌មានសេដ្ឋកិច្ចខ្លីៗ…..

GDP ថៃ ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ថ្វីបើការ​ជំរុញ​សេដ្ឋកិច្ច​ចំនួន $១៤ ពាន់​លាន ​ត្រូវ​បាន​ព្យួរ សេដ្ឋកិច្ចរបស់ថៃ បានពង្រីកក្នុងល្បឿនលឿនបំផុតក្នុងត្រីមាសទី៥ ដោយសារវិស័យទេសចរណ៍ និងការនាំចេញ ថ្វីបើមានការផ្លាស់ប្តូរមេដឹកនាំ និងភាពមិនប្រាកដប្រជាចំពោះផែនការជំរុញសេដ្ឋកិច្ច $១៤ ពាន់​លាន និងត្រូវការពិនិត្យពិចៃឡើងវិញក៏ដោយ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម (NESDC) បាននិយាយថា ផលទុនជាតិសរុប ក្នុងរយៈពេល៣ខែ រហូតដល់ខែមិថុនា បានកើនឡើង ២,៣% ធៀបនឹងឆ្នាំមុន។ ធៀបនឹងការស្ទង់មតិរបស់ Bloomberg News គឺកើន ២,២%  និងបានកែប្រែល្បឿន ១,៦% សម្រាប់ត្រីមាសទី១។ ធនាគារសិង្ហបុរី ស៊ើបអង្កេតអតិថិជនអ្នកមាន បន្ទាប់ពីមានករណីលាងលុយកខ្វក់ យោងតាមមនុស្សដែលស្គាល់បញ្ហានេះ ឱ្យដឹងថា ធនាគារ Citigroup Inc., ធនាគារ DBS Group Holdings Ltd. និងធនាគារជាចច្រើនផ្សេងទៀត ដែលជាប់ក្នុងរឿងអាស្រូវលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី កំពុងបង្កើនការត្រួតពិនិត្យអតិថិជនដែលមានទ្រព្យសម្បត្តិ និងអតិថិជនសក្តានុពលរបស់ពួកគេ ដើម្បីជៀសវាងការប៉ះពាល់នឹងលំហូរខុសច្បាប់ ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដែលកំពុងពិភាក្សារឿងឯកជនជាច្រើន បាននិយាយថា […]

Brief Biz
  • GDP ថៃ ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ថ្វីបើការ​ជំរុញ​សេដ្ឋកិច្ច​ចំនួន $១៤ ពាន់​លាន ​ត្រូវ​បាន​ព្យួរ

សេដ្ឋកិច្ចរបស់ថៃ បានពង្រីកក្នុងល្បឿនលឿនបំផុតក្នុងត្រីមាសទី៥ ដោយសារវិស័យទេសចរណ៍ និងការនាំចេញ ថ្វីបើមានការផ្លាស់ប្តូរមេដឹកនាំ និងភាពមិនប្រាកដប្រជាចំពោះផែនការជំរុញសេដ្ឋកិច្ច $១៤ ពាន់​លាន និងត្រូវការពិនិត្យពិចៃឡើងវិញក៏ដោយ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម (NESDC) បាននិយាយថា ផលទុនជាតិសរុប ក្នុងរយៈពេល៣ខែ រហូតដល់ខែមិថុនា បានកើនឡើង ២,៣% ធៀបនឹងឆ្នាំមុន។ ធៀបនឹងការស្ទង់មតិរបស់ Bloomberg News គឺកើន ២,២%  និងបានកែប្រែល្បឿន ១,៦% សម្រាប់ត្រីមាសទី១។

  • ធនាគារសិង្ហបុរី ស៊ើបអង្កេតអតិថិជនអ្នកមាន បន្ទាប់ពីមានករណីលាងលុយកខ្វក់

យោងតាមមនុស្សដែលស្គាល់បញ្ហានេះ ឱ្យដឹងថា ធនាគារ Citigroup Inc., ធនាគារ DBS Group Holdings Ltd. និងធនាគារជាចច្រើនផ្សេងទៀត ដែលជាប់ក្នុងរឿងអាស្រូវលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី កំពុងបង្កើនការត្រួតពិនិត្យអតិថិជនដែលមានទ្រព្យសម្បត្តិ និងអតិថិជនសក្តានុពលរបស់ពួកគេ ដើម្បីជៀសវាងការប៉ះពាល់នឹងលំហូរខុសច្បាប់

ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដែលកំពុងពិភាក្សារឿងឯកជនជាច្រើន បាននិយាយថា បុគ្គលិកធនាគារឯកជនទាំងឡាយ នៅតាមស្ថាប័នជាច្រើន ក៏កំពុងទទួលបានការបណ្តុះបណ្តាលបន្ថែមដើម្បីជួយពួកគេចាប់ល្បិចដែលឧក្រិដ្ឋជនប្រើ ដើម្បីបិទបាំងសាវតា និងប្រភពនៃមូលនិធិរបស់ពួកគេ ។

ទង្វើ ដែលធ្វើឡើងដោយស្ម័គ្រចិត្តនេះ បង្ហាញពីរបៀបដែលអ្នកផ្តល់ប្រាក់កម្ចី កំពុងព្យាយាមបិទចន្លោះប្រហោង ដែលអាចធ្វើឱ្យក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន អាចលាងលុយបានច្រើនជាង ៣ពាន់លានដុល្លារសិង្ហបុរី (២,២៣ ពាន់លានដុល្លារ) ជាប្រាក់ដែលទទួលបានពីល្បែងអនឡាញតាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ ១៦នៅក្នុងប្រទេសកោះនេះ។ រឿងអាស្រូវនេះ បានធ្វើឱ្យខូចមុខមាត់ប្រទេសសិង្ហបុរី និងបង្ហាញពីភាពទន់ខ្សោយអំពីរបៀបដែលធនាគារក្នុងស្រុក និងធនាគារបរទេស និងឈ្មួញកណ្តាលពិនិត្យអតិថិជនរបស់ពួកគេ៕

  • ប្រទេសចិន ផ្អាកភ្លាមរោងចក្រដែកថ្មី ដោយសារឧស្សាហកម្មនេះ ជួបវិបត្តិ

ប្រទេសចិន បានផ្អាកជាបន្ទាន់នូវប្រព័ន្ធរបស់ខ្លួន សម្រាប់ការអនុម័តរោងចក្រដែកថ្មី ខណៈដែលរដ្ឋាភិបាលឆ្លើយតបទៅនឹងការធ្លាក់ចុះនៃតម្រូវការយ៉ាងជ្រាលជ្រៅ ដែលបានបំផ្លាញប្រាក់ចំណេញពីឧស្សាហកម្មនេះ និងជំរុញឱ្យមានការកើនឡើងនៃការនាំចេញ។

រដ្ឋាភិបាលក្រុងប៉េកាំង បានដំណើរការប្រព័ន្ធ១ ជាច្រើនឆ្នាំមកហើយ ដែលក្នុងក្រុមហ៊ុនទាំងឡាយ អាចសង់រោងចក្រដែកបាន ក្នុងលក្ខខណ្ឌដែលពួកគេលក់អស់បរិមាណកំណត់សមត្ថភាពដែលមានស្រាប់ និង ចាស់ជាង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បាននិយាយ ថា ច្បាប់ទាំងនោះនឹងលែងអនុវត្តចាប់ពីថ្ងៃសុក្រតទៅ ហើយរដ្ឋាភិបាលនឹងបង្កើតកម្មវិធីជំនួសមួួ។

  • ក្រុមហ៊ុន GM បានប្រមូលមកវិញនូវតាក់ស៊ីគ្មានអ្នកបើកជិត ១២០០ គ្រឿង ដើម្បីបិទការស៊ើបអង្កេតរបស់ អាមេរិក

និយតករសុវត្ថិភាពស្វ័យប្រវត្តិរថយន្តអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រថយន្តម៉ាក Cruise របស់ក្រុមហ៊ុន General Motors បានយល់ព្រមប្រមូលមកវិញ នូវរថយន្តគ្មានអ្នកបើកបរជិត ១២០០ គ្រឿង ជុំវិញបញ្ហាហ្វ្រាំងរឹង។

ជាលទ្ធផលនៃការប្រមូលមកវិញ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិបាននិយាយថា ខ្លួនបានយល់ព្រមបិទការស៊ើបអង្កេត ដែលបានបើកក្នុងខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីមានរបាយការណ៍នៃការរងរបួស ២នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍លើរថយន្តបីកៅអីនេះ៕

  • ការលក់ផ្ទះដែលមានស្រាប់នៅអាមេរិកកើនឡើង លើសពីការរំពឹងទុកនៅក្នុងខែកក្កដា

ការលក់ផ្ទះដែលមានស្រាប់របស់សហរដ្ឋអាមេរិកបានកើនឡើងលើសពីការរំពឹងទុកនៅក្នុងខែកក្កដា បន្ទាប់ពីមានការធ្លាក់ចុះប្រចាំខែជាប់ៗគ្នាចំនួន ៤ខែ ដោយសារការកែលម្អការផ្គត់ផ្គង់ និងការថយចុះអត្រាប្រាក់កម្ចីទិញផ្ទះ បានផ្តល់នូវក្តីសង្ឃឹមថា សកម្មភាពនេះ អាចងើបឡើងវិញក្នុងប៉ុន្មានខែខាងមុខ។

សមាគមជាតិ នៃអ្នកអចលនទ្រព្យបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់ផ្ទះបានកើនឡើង ១,៣% កាលពីខែមុន រហូតដល់អត្រាប្រចាំឆ្នាំដែលបានកែតម្រូវតាមរដូវកាលចំនួន ៣,៩៥ លានយូនីត។ ក្រុមអ្នកសេដ្ឋកិច្ចដែលត្រូវបាន Reuters ស្ទង់មតិ បានព្យាករណ៍ថា ការលក់ផ្ទះនឹងកើនឡើងដល់អត្រា ៣,៩៣ លានយូនីត។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព