- ធនាគារកណ្តាលធំៗ ត្រៀមកាត់តម្រឹម ខណៈលោកផៅវ៉ែល និយាយថា ធនាគារសហព័ន្ធ កាត់បន្ថយអត្រាការប្រាក់នៅពេលខាងមុខ
មន្ត្រីមកពីធនាគារកណ្តាលធំៗចំនួនបីរបស់ពិភពលោក បានផ្តល់សញ្ញាថាពួកគេ កំពុងឆ្ពោះទៅរកការបន្ទាប ឬបន្តបញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ធ្វើឲ្យក្លាយជាការចាប់ផ្តើម នៃទីបញ្ចប់សម្រាប់សករាជ១ នៃការចំណាយលើការខ្ចីប្រាក់ខ្ពស់ នៅពេលដែលសេដ្ឋកិច្ចពិភពលោក របូតការក្តាប់នៃអតិផរណាក្រោយកូវីដ ចេញពីដៃ។
ប្រមុខធនាគារសហព័ន្ធ លោក Jerome Powell បានប្រាប់ជំនួបប្រចាំឆ្នាំ នៃក្រុមអ្នកធ្វើគោលនយោបាយសកល និងក្រុមអ្នកសេដ្ឋកិច្ច នៅទីក្រុង Jackson Hole រដ្ឋ Wyoming ថា៖ “ពេលវេលាបានមកដល់ហើយដើម្បីកែសម្រួលគោលនយោបាយ” ដោយប្តេជ្ញាចិត្តថា ធនាគារកណ្តាលអាមេរិក នឹងបញ្ចុះអត្រាការប្រាក់ នៅពេលដែលក្រុមមន្រ្តីជួបគ្នានៅក្នុងខែកញ្ញា៕
- Apple កំណត់បង្ហាញទូរស័ព្ទ iPhone ថ្មី, AirPods និងនាឡិកា នៅថ្ងៃទី ១០ ខែកញ្ញា
យោងតាមមនុស្សដែលដឹងពីស្ថានភាពនេះ ឱ្យដឹងថា ក្រុមហ៊ុន Apple Inc គ្រោងនឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី ១០ ខែកញ្ញា នៅពេលដែលក្រុមហ៊ុននេះ នឹងបង្ហាញទូរស័ព្ទ iPhones, នាឡិកា និង AirPods ថ្មីបំផុត
ក្រុមអ្នកដែលសុំមិនបញ្ចេញឈ្មោះ ពីព្រោះគម្រោងនេះមានលក្ខណៈឯកជន បាននិយាយថា ទោះបីជាពេលវេលាមិនទាន់ត្រូវបានប្រកាសក៏ដោយ ក៏ក្រុមហ៊ុននេះ កំពុងរៀបចំសម្រាប់កាលបរិច្ឆេទនោះ ដែលនឹងត្រូវនឹងថ្ងៃអង្គា ។ ការបង្ហាញនេះ នឹងត្រូវកំណត់លក់ទូរស័ព្ទ នៅថ្ងៃទី ២០ ខែកញ្ញា ស្របតាមវិធីសាស្រ្តធម្មតារបស់ក្រុមហ៊ុន Apple ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
ថាក់ស៊ីន៖ ការកាត់បន្ថយការលក់មូលបត្របំណុលរបស់ធនាគារកណ្តាល អាចជំរុញសេដ្ឋកិច្ច
អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានអំពាវនាវឱ្យធនាគារកណ្តាលថៃបង្កើនសាច់ប្រាក់ងាយស្រួល ដោយកាត់បន្ថយការលក់ប័ណ្ណដើម្បីជួយដល់សេដ្ឋកិច្ច។
លោកបាននិយាយថា ចាប់តាំងពីខែឧសភាមក ធនាគារកណ្តាល បាននឹងកំពុងបង្ហូរចេញប្រហែល ១% នៃសាច់ប្រាក់ងាយស្រួល ពីប្រព័ន្ធក្នុ១ខែៗ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច និងកាត់បន្ថយការលើកទឹកចិត្តសម្រាប់ ធនាគារពាណិជ្ជក្នុងការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច។
ក្នុងអំឡុងបទបង្ហាញ “ចក្ខុវិស័យសម្រាប់ប្រទេសថៃ” របស់លោក លោកថាក់ស៊ីន បាននិយាយថា ធនាគារទាំងឡាយ មិនត្រូវបានលើកទឹកចិត្តឱ្យខ្ចីប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចនោះទេ ដោយសារតែពួកគេអាចរកបានការប្រាក់ដោយគ្មានហានិភ័យ ដោយការទិញមូលបត្របំណុលរបស់ធនាគារថៃ ផ្ទុយពីការផ្តល់ប្រាក់កម្ចីក្នុងបរិយាកាសសេដ្ឋកិច្ចមិនច្បាស់លាស់។
លោកបានស្នើឱ្យធនាគារកណ្តាលរក្សាកម្រិតនៃសាច់ប្រាក់ងាយស្រួលមួយកម្រិត នៅក្នុងប្រព័ន្ធដែលបង្ខំឱ្យធនាគារពាណិជ្ជទាំងឡាត ផ្តល់ប្រាក់កម្ចីឱ្យកាន់តែសកម្ម ដោយហេតុនេះជាការជំរុញកំណើនសេដ្ឋកិច្ច៕
- ក្រុមហ៊ុនផលិតមនុស្សយន្តរបស់ចិន ដេញតាមក្រុមហ៊ុន Tesla ផលិតបុគ្គលិកយន្ត
ប្រទេសចិន កំពុងគ្របដណ្តប់ទីផ្សារសម្រាប់រថយន្តអគ្គិសនី។ ឥឡូវនេះ ចិនកំពុងដេញតាមក្រុមហ៊ុន Tesla ដើម្បីបង្កើតមនុស្សយន្តដែលប្រើថាមពលអាគុយ ដោយរំពឹងថានឹងជំនួសកម្មករមនុស្ស ដើម្បីបង្កើតរថយន្តអគ្គិសនី នៅតាមខ្សែដំឡើងរថយន្ត។
នៅឯសន្និសិទមនុស្សយន្តពិភពលោកក្នុងសប្តាហ៍នេះក្នុងទីក្រុងប៉េកាំង ក្រុមហ៊ុនចិនជាង២០ បានបង្ហាញមនុស្សយន្តដែលត្រូវបានរចនាឡើងសម្រាប់ធ្វើការនៅក្នុងរោងចក្រ និងឃ្លាំង ជាមួយនឹងការបង្ហាញកាន់តែច្រើននូវគ្រឿងបន្លាស់ជាក់លាក់ដែលផលិតនៅក្នុងប្រទេសចិន ដែលគេត្រូវតែសង់វា។
កិច្ចខិតខំប្រឹងប្រែងមនុស្សយន្ត ត្រូវបានគាំទ្រដោយគោលនយោបាយរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ក្នុងការអភិវឌ្ឍ “កម្លាំងផលិតភាពថ្មី” នៅក្នុងបច្ចេកវិទ្យា។
ទីក្រុងប៉េកាំង បានចាប់ផ្តើមមូលនិធិដែលគាំទ្រដោយរដ្ឋចំនួន ១,៤ ពាន់លានដុល្លារសម្រាប់មនុស្សយន្តនៅក្នុងខែមករា ខណៈទីក្រុងស៊ាងហៃ បានប្រកាសកាលពីខែកក្កដាមានគម្រោងបង្កើតមូលនិធិឧស្សាហកម្មមនុស្សយន្តចំនួន $ ១,៤ពាន់លានដុល្លារ។
- ចិនសន្យាថា នឹងប្រញាប់ទិញផ្ទះដែលលក់ចេញ សម្រាប់លំនៅឋានសាធារណៈ
និយតករលំនៅឋានរបស់ប្រទេសចិន បានសន្យាថា នឹងអនុវត្តយ៉ាងឆាប់រហ័សនូវកម្មវិធីមួយដើម្បីទិញអាផាតមិនដែលលក់មិនចេញ និងប្រែក្លាយផ្ទះទាំងនោះ ទៅជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ ជាកិច្ច ប្រឹងប្រែងចុងក្រោយបំផុតរបស់ខ្លួនក្នុងការទប់ស្កាត់ការធ្លាក់ចុះនៃអចលនទ្រព្យ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ អនុរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទ លោក Dong Jianguo បាននិយាយ ថា រដ្ឋាភិបាលក៏នឹងជំរុញការជួល និងលក់លំនៅឋានសាធារណៈឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលមានលក្ខខណ្ឌត្រឹមត្រូវ ៕
- ការតវ៉ារបស់ឥណ្ឌូនេស៊ី វាយលុកទីផ្សារ ជំរុញឱ្យគិតឡើងវិញអំពីការផ្លាស់ប្តូរច្បាប់
សមាជិកសភាឥណ្ឌូណេស៊ី បានយល់ព្រមពិចារណាឡើងវិញនូវការផ្លាស់ប្តូរច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាស ខណៈការតវ៉ាកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងជាច្រើន ក្នុងមានទាំងរដ្ឋធានីហ្សាការតា ដែលបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៃប្រាក់រូព្យះ និងផ្សារភាគហ៊ុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Achmad Baidowi ប្រធានក្រុមប្រឹក្សាសភា បាននិយាយ ថា សមាជិកសភា នឹងផ្អាកច្បាប់ដែលនឹងកាត់បន្ថយសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ នៅដើមសប្តាហ៍នេះ និងត្រូវការពេលវេលាដើម្បីវាយតម្លៃប្រតិកម្មជាសាធារណៈ៕