ហាងអាហារ និងភេសជ្ជៈនៅវៀតណាមចំនួន ៣ម៉ឺនកន្លែង បានបិទទ្វារក្នុងឆមាសទី១ នៃឆ្នាំ ២០២៤

 របាយការណ៍មួយ បាននង្ហាញថា យ៉ាងហោចណាស់មានហាងអាហារ និងភេសជ្ជៈ (F&B) ចំនួន ៣ម៉ឺនក្លែង នៅទូទាំងប្រទេសវោតណាម បានបិទទ្វារ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤នេះ ខណៈដែលការបើកថ្មី នៅមានកម្រិតនៅឡើយ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយវេទិកា iPOS.vn ដែលមានឯកទេសក្នុងការស្រាវជ្រាវទីផ្សារអាហារ និងភេសជ្ជៈវៀតណាម ឱ្យដឹងថា ការបិទចុងក្រោយបំផុតនេះ បានកាត់បន្ថយចំនួនហាងដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេសមកត្រឹមប្រមាណ ៣០៤,៧០០ ធ្លាក់ចុះ ៤%ពីមួយឆ្នាំទៅមួយឆ្នាំ ។ របាយការណ៍នេះ បានស្ទង់មតិម្ចាស់អាជីវកម្ម F&B ជិត ១០០០នាក់, ភោជនីយដ្ឋានជាង ២៣៦០ និងបុគ្គលិក F&B ១៣០៧នាក់ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងអាយុ និងមុខរបរផ្សេងៗ។ វាបានបង្ហាញថាទីក្រុងហូជីមិញ បានជួបប្រទះការបិទទ្វារដ៏ធំបំផុត ជាមួយនឹងការថយចុះចំនួន៦% នៃចំនួនហាង F&B ក្នុងអំឡុងពេលនេះ។ ផ្ទុយ​ទៅ​វិញ ទីក្រុង​ហាណូយ​ មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​ប្រហែល ០,១%។ គេហទំព័រ mekongasean.vn បានដកស្រង់សម្តីនាយក វេទិកា iPOS.vn លោក Vu Thanh […]

ហាងភេសជ្ជៈរាប់ម៉ឺនកន្លែង នៅវៀតណាម ត្រូវបានបិទទ្វារ​តាំងពីឆមាសទី១ នៃឆ្នាំនេះ ដោយសារឱនភាពសេដ្ឋកិច្ច

 របាយការណ៍មួយ បាននង្ហាញថា យ៉ាងហោចណាស់មានហាងអាហារ និងភេសជ្ជៈ (F&B) ចំនួន ៣ម៉ឺនក្លែង នៅទូទាំងប្រទេសវោតណាម បានបិទទ្វារ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤នេះ ខណៈដែលការបើកថ្មី នៅមានកម្រិតនៅឡើយ។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយវេទិកា iPOS.vn ដែលមានឯកទេសក្នុងការស្រាវជ្រាវទីផ្សារអាហារ និងភេសជ្ជៈវៀតណាម ឱ្យដឹងថា ការបិទចុងក្រោយបំផុតនេះ បានកាត់បន្ថយចំនួនហាងដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេសមកត្រឹមប្រមាណ ៣០៤,៧០០ ធ្លាក់ចុះ ៤%ពីមួយឆ្នាំទៅមួយឆ្នាំ ។

របាយការណ៍នេះ បានស្ទង់មតិម្ចាស់អាជីវកម្ម F&B ជិត ១០០០នាក់, ភោជនីយដ្ឋានជាង ២៣៦០ និងបុគ្គលិក F&B ១៣០៧នាក់ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងអាយុ និងមុខរបរផ្សេងៗ។

វាបានបង្ហាញថាទីក្រុងហូជីមិញ បានជួបប្រទះការបិទទ្វារដ៏ធំបំផុត ជាមួយនឹងការថយចុះចំនួន៦% នៃចំនួនហាង F&B ក្នុងអំឡុងពេលនេះ។ ផ្ទុយ​ទៅ​វិញ ទីក្រុង​ហាណូយ​ មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​ប្រហែល ០,១%។

គេហទំព័រ mekongasean.vn បានដកស្រង់សម្តីនាយក វេទិកា iPOS.vn លោក Vu Thanh Hung ដូចបាននិយាយថា ឧស្សាហកម្ម F&B បានជួបការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆមាសទី១ ដែលបង្កជាបញ្ហាប្រឈមជាច្រើន សម្រាប់ឧស្សាហកម្មសេវាកម្មទាំងមូល។

លោក Hung បាននិយាយថា មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងចំនួនហាង ដែលមានអាយុកាលខ្លី (បិទក្នុងរយៈពេលតិចជាងបីខែ នៃការបើក) នៅតាមទីក្រុងធំៗ។

ថ្វីបើមានការថយចុះនៃចំនួនហាងក៏ដោយ ក៏ប្រាក់ចំណូលសរុបរបស់ឧស្សាហកម្មនេះ បានលើសពី ៤០០ ពាន់ពាន់លានដុង (១៦ពាន់លានដុល្លារ) ក្នុងរយៈពេល៦ ដែលស្មើនឹង ៦៨% នៃប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២៣។

យោងតាមរបាយការណ៍នោះឱ្យដឹងថា ការកើនឡើងនៃប្រាក់ចំណូល គឺដោយសារសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលបានកើនឡើង ៤.០៨ %នៅក្នុងឆមាសទី១ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងអតិផរណាស្នូល ដែលបានកើនឡើង ២.៧៥%

ក្នុងជាមួយគ្នានេះ ឧស្សាហកម្មនេះ ក៏បានកត់ត្រានូវកំណើនគួរឱ្យកត់សម្គាល់នៅក្នុងចំនួនប្រតិបត្តិការសរុបផងដែរ ដោយសារហាងជាច្រើន បានបើកកម្មវិធីផ្សព្វផ្សាយដើម្បីបង្កើនតម្រូវការ។

គួរកត់សម្គាល់ថា បរិយាកាសសេដ្ឋកិច្ចដែលមានការប្រកួតប្រជែង មិនបានជះឥទ្ធិពលខ្លាំង ដល់ភាពញឹកញាប់នៃការទទួលទានអាហារខាងក្រៅ ក្នុងចំណោមអតិថិជនវៀតណាមឡើយ។

មានការកើនឡើង ៤.១%នៃចំនួនអ្នកញ៉ាំអាហារក្រៅម្តង ឬពីរដងក្នុងមួយសប្តាហ៍ ខណៈដែលចំនួនអ្នកញ៉ាំក្រៅ ៣ ឬ ៤ ដងក្នុងមួយសប្តាហ៍នៅតែដដែល បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព