ការកាត់បន្ថយការប្រាក់របស់ធនាគារកណ្តាលអាមេរិក អាចជាការវាយប្រហារចំពោះការប្តូរប្រាក់បរទេស $១ពាន់ពាន់លាន ទៅប្រទេសចិន

យោងតាមលោក Stephen Jen ឱ្យដឹងថា ក្រុមហ៊ុនចិនទាំងឡាយ អាចនឹងត្រូវបានទាក់ទាញឱ្យលក់គំនរទ្រព្យសកម្មជាប្រាក់ដុល្លារចំនួន ១ពាន់ពាន់លានដុល្លារ នៅពេលដែលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងខែកញ្ញា ជាទង្វើមួយដែលអាចពង្រឹងប្រាក់យួន ដល់ទៅ 10% ។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Eurizon SLJ Capital នេះ បាននិយាយថា ឥឡូវនេះ រូបិយប័ណ្ណ គឺជាហានិភ័យដ៏ធំបំផុត ដែលមិនមានតម្លៃត្រឹមត្រូវ នៅទូទាំងទីផ្សារនោះទេ ហើយលុយយួន អាចដើរតួនាទីតម្លៃធំសម្បើម។ ពាក់ព័ន្ធនឹង​ឥទ្ធិពល​នៃ​លំហូរត្រឡប់ លោក Jen បាន​និយាយ​​ថា​៖ «​ត្រូវគិត​ទៅដល់​ការបាន​ធ្លាក់ភ្នំទឹកក​»។ ប្រាក់យួន ​នឹងកើន​ឡើង ហើយ​ប្រហែល​ជាអាច — ពី ៥ ទៅ ១០% នឹងជា​កម្រិតទាប និង​អាច​ទទួល​យក​បាន​សម្រាប់​ប្រទេស​ចិន។ យោងតាមលោក Jen ឱ្យដឹងថា ទ្រឹស្ដីនិយាយដូចនេះ៖ ក្រុមហ៊ុនចិន គួរតែអាចប្រមូលបានច្រើនជាង ២ពាន់ពាន់លានដុល្លារ នៅក្នុងការវិនិយោគឯនាយសមុទ្រ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ ដោយបានរក្សានៅក្នុងទ្រព្យសកម្ម ដែលបង់អត្រាខ្ពស់ជាងក្រុមហ៊ុនដែលគ្របដណ្តប់ដោយប្រាក់យួន ។ នៅពេលដែល ធនាគារកណ្តាលអាមេរិក (Federal […]

បុគ្គលិកធនាគារកណ្តាលចិន កំពុងរាប់រូបិយប័ណ្ណយួន

យោងតាមលោក Stephen Jen ឱ្យដឹងថា ក្រុមហ៊ុនចិនទាំងឡាយ អាចនឹងត្រូវបានទាក់ទាញឱ្យលក់គំនរទ្រព្យសកម្មជាប្រាក់ដុល្លារចំនួន ១ពាន់ពាន់លានដុល្លារ នៅពេលដែលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងខែកញ្ញា ជាទង្វើមួយដែលអាចពង្រឹងប្រាក់យួន ដល់ទៅ 10% ។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Eurizon SLJ Capital នេះ បាននិយាយថា ឥឡូវនេះ រូបិយប័ណ្ណ គឺជាហានិភ័យដ៏ធំបំផុត ដែលមិនមានតម្លៃត្រឹមត្រូវ នៅទូទាំងទីផ្សារនោះទេ ហើយលុយយួន អាចដើរតួនាទីតម្លៃធំសម្បើម។

ពាក់ព័ន្ធនឹង​ឥទ្ធិពល​នៃ​លំហូរត្រឡប់ លោក Jen បាន​និយាយ​​ថា​៖ «​ត្រូវគិត​ទៅដល់​ការបាន​ធ្លាក់ភ្នំទឹកក​»។ ប្រាក់យួន ​នឹងកើន​ឡើង ហើយ​ប្រហែល​ជាអាច — ពី ៥ ទៅ ១០% នឹងជា​កម្រិតទាប និង​អាច​ទទួល​យក​បាន​សម្រាប់​ប្រទេស​ចិន។

យោងតាមលោក Jen ឱ្យដឹងថា ទ្រឹស្ដីនិយាយដូចនេះ៖ ក្រុមហ៊ុនចិន គួរតែអាចប្រមូលបានច្រើនជាង ២ពាន់ពាន់លានដុល្លារ នៅក្នុងការវិនិយោគឯនាយសមុទ្រ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ ដោយបានរក្សានៅក្នុងទ្រព្យសកម្ម ដែលបង់អត្រាខ្ពស់ជាងក្រុមហ៊ុនដែលគ្របដណ្តប់ដោយប្រាក់យួន ។ នៅពេលដែល ធនាគារកណ្តាលអាមេរិក (Federal Reserve) កាត់បន្ថយការចំណាយលើការខ្ចីប្រាក់, ឥទ្ធិពល នៃទ្រព្យសកម្មប្រាក់ដុល្លារ នឹងរលាយបាត់ ហើយអាចជំរុញជាសក្តានុពល នូវលំហូរ “អភិរក្ស” $១ពាន់ពាន់លាន ត្រឡប់ទៅផ្ទះវិញ ខណៈដែលការបញ្ចុះតម្លៃអត្រាការប្រាក់របស់ប្រទេសចិន ជាមួយនឹង អាមេរិករួមតូច។

លោក Jen ដែលល្បីឈ្មោះសម្រាប់ការងាររបស់គាត់ស្តីពីទ្រឹស្តី “ស្នាមញញឹមប្រាក់ដុល្លារ” ព្យាករថា ធានគារកណ្តាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់ខ្លាំងជាងទីផ្សារកំពុងរំពឹងទុក បើសិនតម្លៃអាមេរិក នៅបន្តធ្លាក់ចុះ។ ករណីនោះ រួមនឹងប្រាក់ដុល្លារឡើងតម្លៃលើស, ឱនភាពទ្វេរដងរបស់អាមេរិក និងការរំពឹងទុកនៃការធ្លាក់ចុះតិចតួច កំពុងជំរុញឱ្តគាត់ជឿថា ប្រាក់ដុល្លារនោះ នឹងចុះខ្សោយ។

ធនាគារចិន អាចប្រឈបនឹងការខាតបង់ផ្នែកការប្តូរប្រាក់បរទេស នៅពេលដែលអាមេរិក​កាត់បន្ថយអត្រាការប្រាក់ក្នុងខែកញ្ញា

លទ្ធផលចុងក្រោយ គឺរូបិយប័ណ្ណចិនមួយ ដែលអាចកើនឡើងកាន់តែខ្ពស់ ធៀបនឹងប្រាក់ដុល្លារ។ រូបិយប័ណ្ណចិននោះ បានជួញដូរក្នុងតម្លៃ ៧.១២យួន ក្នុង១ដុល្លារនៅក្នុងទីផ្សារដីគោក កាលពីថ្ងៃចន្ទ ក្រោយពីបានធ្លាក់ចុះស្ទើរតែ ៧.២៨យួន កាលពីក្នុងខែកក្កដា។

លោក Jen ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនថា ការប្រមូលផ្តុំអាចមានទំហំធំជាងនេះ ប្រសិនបើធនាគារប្រជាជននៃប្រទេសចិនបដិសេធមិនចូលខ្លួនក្នុងការស្រូបយកសាច់ប្រាក់ដុល្លារ។

ករណីប្រាក់យួនចំណេញ មើលទៅកាន់តែរឹងមាំនៅពេលនេះ បន្ទាប់ពីប្រមុខធនាគារ កណ្តាលអាមេរិក លោក Jerome Powell បាននិយាយ នៅឯសន្និសិទ Jackson Hole កាលពីថ្ងៃសុក្រសប្តាហ៍មុនថា វាដល់ពេលវេលា សម្រាប់អាមេរិកដើម្បីកាត់បន្ថយអត្រាគោលនយោបាយរបស់ខ្លួនហើយយ។

ទោះជាយ៉ាងណាក៏ដោយ ទង្វើបែបនេះ ទំនងជាមិនកើតឡើងភ្លាមៗបន្ទាប់ពីការកាត់បន្ថយរបស់ធានាគារ្ណ្តាលនៅគ្រាដំបូងនោះទេ។ លោក Jen បាននិយាយថា វាអាចកើតឡើងនៅពេលដែលការធ្លាក់ចុះ នៃប្រាក់ដុល្លារកើនល្បឿនចំពេលដែលគេហៅថាសេណារីយ៉ូធ្លា់ចុះ ឬជាទីដែលអតិផរណាពបានធូរស្រាលនៅអាមេរិកដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព