- ថៃ បង្កើនប្បញ្ញត្តិលើទំនិញចិន ខណៈការនាំចូលថោកប៉ះពាល់សេដ្ឋកិច្ច
រដ្ឋមន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃ នឹងបង្កើតក្រុមការងារ១ដើម្បីអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិដែលមានស្រាប់ក្នុងគោលបំណងទប់ស្កាត់ជំនោរនៃការនាំចូលរបស់ចិន ដែលមានតំលៃថោក កំពុងគំរាមកំហែងដល់វិស័យផលិតកម្ម និងសេដ្ឋកិច្ចដែលទន់ខ្សោយរួចទៅហើយ។
វិធានការនេះ កើតមានឡើងចំពេលមានការព្រមានថា អាជីវកម្មថៃជាច្រើនប្រហែលជាមិនអាចរស់រានមានជីវិតបានទេ ចំពោះអ្វីដែលសមាគមផលិតសំខាន់ បានហៅថា រលកយក្សស៊ូណាមិនៃទំនិញថោករបស់ចិន ដែលបានធ្វើឱ្យមានការបិទរោងចក្រជិត ២០០០ រួចហើយ នៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នេះ ក្នុងឆ្នាំចុងក្រោយនេះ។
- និយតករ កាត់បន្ថយរយៈពេលវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបន្ទាប់ពីការស៊ើបអង្កេត
រដ្ឋមន្ត្រីដឹកជញ្ជូនបាននិយាយកាលពីថ្ងៃពុធថា និយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសម៉ាឡេស៊ី បានកាត់បន្ថយរយៈពេលនៃវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាសរបស់ Malaysia Airlines ពី ៣ឆ្នាំ មកត្រឹម ១ឆ្នាំ បន្ទាប់ពីការស៊ើបអង្កេតលើបញ្ហាបច្ចេកទេសជាច្រើនដែលក្រុមហ៊ុនដឹកជញ្ជូនរដ្ឋនេះ ប្រឈមមុខ។
ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Aviation Group (MAG) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនគ្រោងនឹងកាត់បន្ថយជើងហោះហើរ និងផ្លូវហោះហើរជាបណ្តោះអាសន្ននៅទូទាំងក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនរហូតដល់ខែធ្នូឆ្នាំនេះ បន្ទាប់ពីមានការរំខានដល់សេវាកម្មកាលពីដើមខែនេះ។
- ទិន្នផលប្រេងរបស់លីប៊ី ធ្លាក់ចុះ ៤០០,០០០ ធុង ក្នុង១ថ្ងៃ ចំពេលមានការបិទ
ទិន្នផលប្រេងរបស់ប្រទេសលីប៊ី បានធ្លាក់ចុះជិតពាក់កណ្តាលក្នុងសប្តាហ៍នេះ ខណៈអណ្តូងប្រេងជាច្រើន កាត់បន្ថយប្រតិបត្តិការ ចំពេលមានការជាប់គាំងថា អ្នកណានឹងគ្រប់គ្រងធនាគារកណ្តាលរបស់ប្រទេសអាហ្រ្វិកមួយនេះ។
យោងតាមក្រុមមនុស្សដែលដឹងអំពីស្ថានភាពនេះ ឱ្យដឹងថា ទិន្នផលបានធ្លាក់ចុះយ៉ាងហោចណាស់ ៤០០០០០ ធុង ក្នុង១ថ្ងៃ ចាប់តាំងពីក្រុមអាជ្ញាធរភាគខាងកើត បានបញ្ជាឱ្យបិទផលិតកម្មទាំងអស់។ ការកាត់បន្ថយនេះ ដែលមាននៅតំបន់ Sarir ដែលដំណើរការដោយក្រុមហ៊ុន Arabian Gulf Oil Co. ដែលផលិតបាន ១៤៥,០០ ធុងក្នុង១ថ្ងៃ ហើយឥឡូវនេះបានបិទហើយ៕
- និយតករឥណ្ឌា យល់ព្រមលើការរួមបញ្ចូលគ្នានូវប្រព័ន្ធផ្សព្វផ្សាយ Disney-Reliance ក្នងតម្លៃ ៨.៥ ពាន់លានដុល្លារ
នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃពុធ ក្រុមហ៊ុននេះ បាននិយាយថា និយតករការប្រកួតប្រជែងរបស់ប្រទេសឥណ្ឌា បានយល់ព្រមលើការរួមបញ្ចូលគ្នានៃទញរព្យសកម្ម $៨.៥ ពាន់លានដុល្លាររបស់ Reliance Industries និងទ្រព្យសម្បត្តិប្រព័ន្ធផ្សព្វផ្សាយឥណ្ឌារបស់ Disney ដែលស្ថិតនៅក្រោមការកែប្រែដោយស្ម័គ្រចិត្តជាច្រើន។
គណៈកម្មការប្រកួតប្រជែងនៃប្រទេសឥណ្ឌាមិនបានបង្ហាញពីសម្បទានដែលបានធ្វើនោះទេ។
យោងតាមការរាយការណ៍របស់ Reuters កាលពីសប្តាហ៍មុន ឱ្យដឹងថា ក្រុមហ៊ុន Disney និងក្រុមហ៊ុន Reliance បានផ្តល់សម្បទានខ្លះ ដើម្បីទទួលបានការយល់ព្រមសម្រាប់ការរួមបញ្ចូលគ្នារបស់ពួកគេ ។
Reliance-Disney មានគោលបំណងបង្កើតកម្មវិធីកម្សាន្តដ៏ធំបំផុតរបស់ឥណ្ឌាដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Sony Netflix និង Amazon ដោយមានប៉ុស្តិ៍ទូរទស្សន៍ចំនួន១២០ និងសេវាកម្មផ្សាយចំនួនពីរ៕
- អ្នកមានបំផុតពីរនាក់របស់ចិន ខាតបង់១៦ពាន់លានក្នុងការដាច់ស្តុកទំនិញប្រើប្រាស់
ការលក់ភាគហ៊ុនបំបែកកំណត់ត្រា នៅក្នុងក្រុមហ៊ុនអ្នកប្រើប្រាស់ធំបំផុត២របស់ប្រទេសចិន បានខាតបងជាង ១៦ពាន់លានដុល្លារពីទ្រព្យសម្បត្តិរបស់អ្នកមានបំផុតរបស់ប្រទេសនេះ ដោយបញ្ជាក់ពីការព្រួយបារម្ភរបស់អ្នកវិនិយោគកាន់តែស៊ីជម្រៅលើសុខភាពនៃប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីនេះ។
យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា មហាសេដ្ឋីរបស់ប្រទេសចិន លោក Zhong Shanshan ស្ថាបនិកក្រុមហ៊ុន Nongfu Spring Co. បានខាតបង់ប្រាក់ចំនួន ៣ពាន់លានដុល្លារ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនភេសជ្ជៈយក្សនេះ បានធ្លាក់ចុះចំនួន ១០% កាលពីថ្ងៃពុធ នៅទីក្រុងហុងកុង ដោយទុកឱ្យគាត់នៅសល់ទ្រព្យសម្បត្តិសរុបត្រឹម ៤៦.៦ ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន PDD Holdings Inc. លោក Colin Huang បានធ្លាក់ចុះចំនួន ១៤.១ ពាន់លានដុល្លារកាលពីថ្ងៃចន្ទ ដោយសារភាគហ៊ុនបានធ្លាក់ចុះច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន បន្ទាប់ពីខ្លួនបានព្រមានថា កំណើនប្រាក់ចំណូលនឹងធ្លាក់ចុះដោយជៀសមិនរួច។ ការខាតបង់នេះ គឺជាការខាតបង់ដ៏ធំបំផុតក្នុងរយៈពេល១ថ្ងៃរបស់លោក Huang ដោយបានទម្លាក់គាត់ទៅលេខ ៤ នៅលើចំណាត់ថ្នាក់របស់ Bloomberg បន្ទាប់ពីបានកាន់កាប់តំណែងកំពូលក្នុងរយៈពេលខ្លីកាលពីដើមខែនេះ៕