យោងតាមរបាយការណ៍របស់កាសែត New York Times ឱ្យដឹងថា ប្រទេសណាមីប៊ី មានបំណងសម្លាប់សត្វព្រៃចំនួន ៧២៣ក្បាល ក្នុងនោះមាទាំងសត្វដំរី សេះបង្កង់ និងដំរីទឹកចំនួន ៨៣ក្បាលផងដែរ ដើម្បីដោះស្រាយការខ្វះខាតស្បៀងអាហារ ក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេល១សតវត្ស ។
របាយការណ៍នោះ បានបញ្ជាក់ថា ជិតពាក់កណ្តាលនៃប្រជាជន របស់ប្រទេសណាមីប៊ី ១.៤ លាននាក់កំពុងប្រឈមនឹងវិបត្តិអត់ឃ្លាន។ វិធានការនេះ គឺមានគោលបំណងផ្តល់អាហារ និងកាត់បន្ថយហានិភ័យនៃការប្រមុខដាក់គ្នាដ៏គ្រោះថ្នាក់រវាងមនុស្ស និងសត្វព្រៃ ដោយសារប្រភពធនធានមានកម្រិត។
ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍ក្នុងប្រទេសណាមីប៊ី បានពណ៌នាផែនការនេះថា “ចាំបាច់” ស្របតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញ ដើម្បីប្រើប្រាស់ធនធានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនណាមីប៊ី។ ការយកផលសត្វព្រៃ ជាអាហារ គឺជារឿងធម្មតាទេ។ នាយិកាការិយាល័យអាហ្វ្រិក នៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ លោកស្រី Rose Mwebaza បានកត់សម្គាល់ថា៖ “ការប្រមូលផលសត្វព្រៃប្រកបដោយនិរន្តរភាព ដោយការគ្រប់គ្រងបានល្អសម្រាប់ចំនួនសត្វព្រៃ អាចជាប្រភពអាហារ ដ៏មានតម្លៃសម្រាប់សហគមន៍”។
គ្រោះរាំងស្ងួត កំពុងប៉ះពាល់ដល់ផ្នែកដ៏សំខាន់មួយ នៃអាហ្វ្រិកខាងត្បូង។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ពីខែមិថុនាថា មនុស្សជាង ៣០លាននាក់នៅក្នុងតំបន់នោះ ត្រូវបានប៉ះពាល់។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអាមេរិក ដើម្បីការអភិវឌ្ឍន៍អន្តរជាតិ លោក Benjamin Suarato បានមានប្រសាសន៍ថា គ្រោះរាំងស្ងួតទាំងនោះ គឺជាបញ្ហាដែលធ្លាប់ជួបនៅអាហ្វ្រិកខាងត្បូង ដោយមានការកើតឡើងដូច្នេះជាច្រើន នៅក្នុងទសវត្សរ៍កន្លងមក ក្នុងនោះមានទាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។
នាយិកាប្រចាំប្រទេស នៃមូលនិធិសត្វព្រៃពិភពលោកក្នុងប្រទេសណាមីប៊ី លោកស្រី Juliane Zeidler បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ គ្រោះរាំងស្ងួតពិសេសនេះ គឺធ្ងន់ធ្ងរណាស់ និងទូលំទូលាយទៀតផង។ លោក Zeidler បានកត់សម្គាល់ថា៖ «អត់មានស្បៀងអាហារទេ ។ គ្មានអាហារ សម្រាប់មនុស្ស ហើយក៏គ្មានអាហារសម្រាប់សត្វដែរ»៕