ព្រះសង្ឃខ្មែរកម្ពុជាក្រោមបន្តថែរក្សាបេតិកភណ្ឌអក្សរលើសាត្រាស្លឹករឹត

គម្ពីរសាត្រាស្លឹករឹតគឺជាគម្ពីរធម៌ព្រះពុទ្ធសាសនាត្រូវបានចារដោយភាសាខ្មែរបុរាណឬភាសាបាលី នៅលើស្លឹករឹត មានតាំងពីសតវត្សរ៍ទី១៩ បើទោះជាត្រូវខូចខាតបាត់សឹងតែអស់ពីក្នុងវត្ត។ ដោយឡែកព្រះសង្ឃខ្មែរកម្ពុជាក្រោមបានបង្រៀនដល់សាមណេសិស្សឱ្យចេះរៀនចារស្លឹករឹតតាមទម្លាប់ដូនតាជាអ្នកគោរពពុទ្ធសាសនា។ នេះគឺជារតនៈវត្ថុរបស់បងប្អូនខ្មែរក្រោម ដែនដីភាគខាងត្បូងកំពុងអភិរក្ស។

ព្រះសង្ឃខ្មែរក្រោមរៀបចំទុកដាក់សាត្រាស្លឹករឺតដែលបានចាររូច។
សាត្រាស្លឹករឺត ជាគុម្ពីរ ក្បូន ខ្នាត របស់ខ្មែរតាំពីបុរាណដែលត្រូវបានការពារចងក្រោយអភីរក្សដោយព្រះសង្ឃខ្មែរក្រោម។

ព្រះតេជគុណ ចៅទី ព្រះចៅអធិការវត្ត ស្វាយសទំនើប ឃុំ នូយទោ ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) បង្ហាត់បង្រៀនពីបច្ចេកទេសចារអក្សរលើស្លឹករឹតគម្ពីរស្លឹករឹតមាន ៤ ប្រភេទរួមមាន៖ គម្ពីរធម៌អាថ៌ព្រះពុទ្ធសាសនា រឿងព្រេងប្រជាប្រិយ ពិធីបុណ្យទាន ល្បែងប្រជាប្រិយ និងក្បួនច្បាប់ទូន្មានប្រជាប្រិយជំនាន់ដើម។

គម្ពីរសាត្រាស្លឹករឹតមួយឈុតៗ មានពី ៤ ដល់ ១០ កណ្ឌ មួយកណ្ឌៗ មានពី ២០ ដល់ ៦០ សន្លឹក និងប្រើតែក្នុងពិធីសំខាន់ៗ ដូចជា៖ បុណ្យវិសាខបូជាបុណ្យ កឋិនទាន (ពិធីបុណ្យដង្ហែអង្គផ្កា ប្រគេនត្រៃចីវរ) បុណ្យសំពះព្រះខែ ។ល។ អាស្រ័យដោយមានការជួយឧបត្ថម្ភរបស់ខេត្ត អានយ៉ាង បណ្តាថ្នាក់បង្ហាត់បង្រៀនពីបច្ចេកទេសចារអក្សរលើស្លឹករឹតត្រូវបានបើកក្នុងគោលបំណងអភិរក្សវប្បធម៌ប្រពៃណីដ៏ល្អឯកនេះបច្ចុប្បន្នមានវត្តអារាមខ្មែរចំនួន ៣០/៦៥ នៅស្រុកចំនួនពីរគឺ ទ្រីតូន និងទិញបៀន រក្សាទុកគម្ពីរព្រះធម៌ព្រះពុទ្ធសាសនាជាសាត្រាស្លឹករឹតជាង ១២០ កណ្ឌ។

ឆ្នាំ ២០១៧ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាមបានទទួលស្គាល់ “ចំណេះដឹង និងបច្ចេកទេសចារអក្សរលើស្លឹករឹតរបស់ជនជាតិ ខ្មែរ” ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ក្នុងគោលបំណងអភិរក្សតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនខ្មែរក្រោម គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអនុម័តគម្រោង “អភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីចំណេះដឹង និងបច្ចេកទេសចារអក្សរនៅលើស្លឹករឹតរបស់ជនជាតិខ្មែរ ខេត្តអានយ៉ាង រហូតដល់ឆ្នាំ ២០៣០”។ គម្ពីរសាត្រាស្លឹករឹតច្រើនជាងគេបំផុតនៅវៀតណាម រួមមានចំនួន ១២០ កណ្ឌ បច្ចុប្បន្នកំពុងត្រូវបានរក្សាទុកនៅវត្តសត្តមណ្ឌលគីរី ស្វាយទង នៅទីរួមស្រុក ទ្រីតូន ខេត្តអានយ៉ាង។

គម្រោងឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្មបេតិកភណ្ឌអក្សរចារលើស្លឹករឹត ព្រមទាំងកសាងសំណុំឯកសារចុះឈ្មោះទទួលស្គាល់បេតិកភណ្ឌឯកសារចំណេះដឹងនិងបច្ចេកទេសចារអក្សរលើស្លឹករឹតរបស់ជនជាតិខ្មែរ នៅខេត្តអានយ៉ាង ស្ថិតក្នុងកម្មវិធីការចងចាំពិភពលោកនៃអង្គការ យូណេស្កូ តំបន់ អាស៊ី – ប៉ាស៊ីហ្វិក៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព