ប្រទេសចិន កំពុងច្របាច់បញ្ចូលគ្នានូវឈ្មួញកណ្តាលដែលគាំទ្រដោយរដ្ឋដ៏ធំបំផុត២របស់ខ្លួន ដើម្បីបង្កើតជាចតុបាទយក្សថ្មីមួយ ខណៈខ្លួនស្វែងរកការបង្រួមចូលគ្នាលើផ្នែកដែលមានទឹកប្រាក់ $១.៧ ពាន់ពាន់លាន និងដើម្បីសាងធនាគារវិនិយោគដ៏កាន់តែរឹងមាំជាច្រើន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនហិរញ្ញវត្ថុនៅបរទេស។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនទាំង២កាលពីថ្ងៃព្រហស្បតិ៍ឱ្យដឹងថា ក្រមហ៊ុន Guotai Junan Securities Co. នឹងរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនតូចជាង Haitong Securities Co. តាមរយៈការដោះដូរភាគហ៊ុន។ ការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរនេះ ដែលមួយផ្នែកគ្រប់គ្រងដោយរដ្ឋបាលទ្រព្យសម្បត្តិរដ្ឋរបស់ក្រុងសៀងហៃ នឹងបង្កើតអង្គភាពថ្មីមួយដែលមានទ្រព្យសកម្ម ១.៦ ពាន់ពាន់លានយួន (២៣០ពាន់លានដុល្លារ) ដោយបន្ថែមពីលើក្រុមហ៊ុនមូលប័ត្រ Citic Securities Co. ក្នុងនាមជាឈ្មួញកណ្តាលដ៏ធំបំផុត។
ការច្របាច់បញ្ចូលគ្នានេះ កំពុងរង់ចាំការអនុម័តពីក្រុមប្រឹក្សាភិបាល និងក្រុមម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ទាំងនោះ ក៏ដូចជាក្រុមអាជ្ញាធរបទប្បញ្ញត្តិផងដែរ។
កិច្ចព្រមព្រៀងនេះ កើតឡើង១ឆ្នាំបន្ទាប់ពីប្រធានាធិបតី ចិន ស៊ី ជិនពីង បានជំរុញឱ្យនិយតករហិរញ្ញវត្ថុលើកទឹកចិត្តធនាគារវិនិយោគលំដាប់កំពូលខ្លះ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនមកពី Wall Street ដែលពង្រីកខ្លួននៅក្នុងប្រទេសចិន។ ភាគហ៊ុនរបស់ឈ្មួញកណ្តាលក្នុងស្រុកទាំងអស់ បានកើនឡើងកាលពីព្រឹកថ្ងៃសុក្រ។
យោងតាមទិន្នន័យផ្លូវការ ឱ្យដឹងថា ស្ថាប័នឃ្លាំមើលមូលបត្ររបស់ប្រទេសចិន ក៏បានសម្តែងនូវការគាំទ្ររបស់ខ្លួនសម្រាប់ការច្របាច់បញ្ចូលគ្នា ជាមួយនឹងគោលដៅនៃការមានធនាគារវិនិយោគពី ២ ទៅ ៣ ដែលអាចប្រកួតប្រជែងជាសកលនៅឆ្នាំ ២០៣៥ បាន។ ប្រទេសចិន មានក្រុមហ៊ុនមូលបត្រប្រហែល ១៤៥ នៅដំណាច់ឆ្នាំ ២០២៣ ជាមួយនឹងទ្រព្យសម្បត្តិរួមបញ្ចូលគ្នាចំនួន ១១.៨ ពាន់ពាន់លានយួន។
យោងតាមសេចក្តីថ្លែងការណ៍នោះ ឱ្យដឹងថា៖ “ការរួមបញ្ចូលគ្នានេះ គឺអំណោយផលដល់ការកសាងធនាគារវិនិយោគលំដាប់ទី១ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃឧស្សាហកម្មនេះ” ។
ផ្នែកនេះ ត្រូវបានរារាំងដោយការធ្លាក់ចុះនៃកិច្ចព្រមព្រៀងរកស៊ី និងទីផ្សារមូលធនធ្លាក់ចុះ ខណៈផ្សារភាគហ៊ុន កំពុងប្រឈមនឹងកំណើនសេដ្ឋកិច្ចខ្សោយ។ ប្រាក់កម្រៃ បានធ្លាក់ចុះក្នុងរយៈពេល១-២ឆ្នាំចុងក្រោយនេះ ហើយទស្សនវិស័យសម្រាប់ប្រាក់ចំណូល នៅតែមិនល្អ បន្ទាប់ពីឧស្សាហកម្មធុនធ្ងន់ China International Capital Corp. និងផ្សារមូលបត្រ Citic Securities បានប្រកាសពីការធ្លាក់ចុះនៅក្នុងលទ្ធផលឆមាសទី១។
ក្រុមហ៊ុន Haitong ដែលមានតម្លៃ ១០៦ពាន់លានដុល្លារហុងកុង (១៣.៦ ពាន់លានដុល្លារ) នៅក្នុងទីក្រុងហុងកុង បានរាយការណ៍ពីការថយចុះប្រាក់ចំណេញ ៧៥% សម្រាប់ឆមាសទី១ ខណៈដែលភាគហ៊ុនរបស់ខ្លួន ធ្លាក់ចុះ ១២% ក្នុងឆ្នាំនេះ។
ក្រុមហ៊ុន Hua Chuang Securities បាននិយាយនៅក្នុងរបាយការណ៍មួយថា៖ “ការរួមបញ្ចូលគ្នានេះនឹងមានជាសក្តានុពលជួយដោះស្រាយ” កង្វល់អាជីវកម្មរបស់ Haitong ។ ក្រុមហ៊ុននេះ បាននិយាយថា៖ “គុណភាពរួមនៃទ្រព្យសកម្មមូលដ្ឋាន គឺមិនមានសុខភាពល្អទេ ដែលនឹងនាំឱ្យមានការវាយតម្លៃទាបផងដែរ។ ការរួមបញ្ចូលគ្នានេះ ក៏អាចនាំឱ្យមានការកាត់បន្ថយការងារជាមួយនឹងឧស្សាហកម្មនេះផងដែរ ព្រោះវាបានរងគ្រោះពីភាពខ្សត់ខ្សោយ នៃក្រុមហ៊ុនទាំងឡាយដែលកំពុងហក់ចូលទីសាធារណៈរួចទៅហើយ”៕