មន្ត្រីតុលាការ១រូប និងមេធាវីរបស់គាត់បាននិយាយកាលពីថ្ងៃសុក្រថា ប្រមុខប្រតិបត្តិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទលួចព័ត៌មានឧបករណ៍ពាក់កណ្តាលចម្លងកំដៅ (បន្ទះឈីប) ដែលបង្កើតឡើងដោយក្រុមហ៊ុន Samsung Electronics ត្រូវបានឃុំខ្លួនម្តងទៀត ពីចោទប្រកាន់ថ្មីៗជាច្រើន ពាក់ព័ន្ធនឹងការលួចបច្ចេកវិទ្យាកែច្នៃបន្ទះឈីប។
មន្ត្រីតុលាការម្នាក់ដែលសុំមិនផ្តល់ព័ត៌មានលម្អិតបន្ថែមបាននិយាយថា តុលាការកណ្តាលក្រុងសេអ៊ូល បានចេញដីកាឃុំខ្លួន លោក ឆយ ជីនសឹក (Choi Jinseog) កាលពីថ្ងៃព្រហស្បតិ៍ ដោយសារក្តីបារម្ភថាលោកគឺជាហានិភ័យការបញ្ចេញព័ត៌មាននេះ
លោកឆយ ជាអតីតប្រមុខប្រតិបត្តិក្រុមហ៊ុន Samsung ដែលបើកគម្រោងអាជីវកម្មផលិតបន្ទះឈីប នៅក្នុងប្រទេសចិន បានទទួលរងនូវការកាត់ទោសពីបទចារកម្មឧស្សាហកម្មដ៏លេចមុខមាត់ម្តងរួចទៅហើយ តាំងពីខែកក្កដា ឆ្នាំ២០២៣ និងត្រូវបានចាប់ខ្លួន និងត្រូវដោះលែងឱ្យនៅក្រៅឃុំដោយបង់ប្រាក់ធានាកាលពីខែវិច្ឆិកាឆ្នាំមុន។ កាលណោះ លោក បានបដិសេធចំពោះរាល់ការចោទប្រកាន់ទាំងនោះ។
មេធាវីរបស់ ឆយ លោក គីម ពិលស៊ុង (Kim Pilsung) បានប្រាប់រ៉យទ័រថា ពេលនេះ គាត់ប្រឈមនឹងការចោទប្រកាន់ថ្មីៗពីបទពាក់ព័ន្ធក្នុងការលួចព័ត៌មានទាក់ទងនឹងដំណើរការបន្ទះឈីប DRAM 20-nanometer ពីក្រុមហ៊ុន Samsung ទៀត។ លោក គីម បាននិយាយថា កូនក្តីរបស់លោក បានបដិសេធរាល់ការប្រព្រឹត្តខុស និងបដិសេធរាល់ព័ត៌មាន ដែលត្រូវបានចោទប្រកាន់ពីបទលួច គឺថាគេអាចរកបានជាសាធារណៈ។
មេធាវីរបស់លោក បាននិយាយថា លោក ឆយ មិនត្រូវបានចោទប្រកាន់ជុំវិញការចោទប្រកាន់ថ្មីនេះទេ។
ក្រុមហ៊ុន Samsung បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
នៅក្នុងករណីដែលគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់កូរ៉េខាងត្បូងដើម្បីបង្ក្រាបលើចារកម្មឧស្សាហកម្ម និងដើម្បីពន្យឺតការីកចម្រើនរបស់ចិនក្នុងការផលិតបន្ទះឈីបនោះ, លោក ឆយ ត្រូវបានចោទប្រកាន់នៅក្នុងខែមិថុនា ឆ្នាំ ២០២៣ ពីបទព្យាយាមសាងសង់រោងចក្រផលិតបន្ទះឈីបចម្លង១ នៅក្នុងប្រទេសចិនជាមួយនឹងព័ត៌មានរសើប ដែលក្រុមហ៊ុន Samsung បង្កើតឡើង។
វិស្វករដែលទទួលបានពានរង្វាន់រូបនេះ ធ្លាប់ត្រូវបានគេមើលឃើញថា ជាតារា១ដួង ក្នុងឧស្សាហកម្មបន្ទះឈីបរបស់កូរ៉េខាងត្បូង។ បន្ទាប់ពីត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយបង់ប្រាក់ធានា លោក ឆយ បានប្រាប់រ៉យទ័រកាលពីខែមេសាថា ក្រុមប៉ូលិសកំពុងស៊ើបអង្កេតរូបលោក និងអតីតបុគ្គលិករបស់លោកម្នាក់ ជាអតីតបុគ្គលិក Samsung ជុំវិញការចោទប្រកាន់ថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យាដំណើរការបន្ទះឈីបរបស់ ក្រុមហ៊ុន Samsung ៕