លោក ប៊ីល ហ្គេត បង្ហាញពីចំណុចសំខាន់នៃ AI សំណព្វចិត្តចិត្តរបស់លោក

លោក ប៊ីល ហ្គេត (Bill Gates) ថ្មីៗនេះ បានបង្ហើបឱដឹងថា លោកប្រើប្រាស់ AI ជាចម្បង ដើម្បីសង្ខេបកិច្ចប្រជុំ និងនៅតែមានសុទិដ្ឋិនិយមអំពីសក្តានុពលរបស់វា ចំពោះឥទ្ធិពលជាវិជ្ជមាន ដូចជាសុខភាព ការអប់រំ និងផលិតភាព។ លោក ហ្គេត បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយទស្សនាវដ្តី The Verge កាលពីសប្តាហ៍មុនថា៖ “ជារឿយៗខ្ញុំកំពុងសរសេររឿងផ្សេងៗ ហើយខួរក្បាលសិប្បនិម្មិត [ChatGPT] គឺជាជំនួយការដ៏ធំ នៅក្នុងដំណើរការនោះ។ ខ្ញុំចង់និយាយថា មុខងារដែលខ្ញុំប្រើច្រើនបំផុត គឺការសង្ខេបកិច្ចប្រជុំ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមការងារ Microsoft ដែលខ្ញុំប្រើច្រើន” ។ លោកហ្គេត បានបន្ថែមថា៖ “សមត្ថភាពក្នុងការធ្វើសហការនេះ គឺមិនត្រឹមតែទទួលបានសេចក្តីសង្ខេបប៉ុណ្ណោះទេ សូម្បីតែការសួរសំណួរអំពីកិច្ចប្រជុំ ក៏ទទួលលទ្ធផលល្អអស្ចារ្យខ្លាំងណាស់”។ សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានបង្ហាញសុទិដ្ឋិនិយមដ៏រឹងមាំអំពីអនាគតរបស់ ខួរក្បាលសិប្បនិម្មិត (AI) នេះ។ ក្នុងអំឡុងពេលសម្ភាសន៍នោះ លោក ហ្គេត អាយុ ៦៨ ឆ្នាំ បានចែករំលែកការសាទររបស់លោក […]

លោក Bill Gate បង្ហាញចំណុចសំខាន់ នៃ AI ChatGPT សំណព្វចិត្តរបស់លោក

លោក ប៊ីល ហ្គេត (Bill Gates) ថ្មីៗនេះ បានបង្ហើបឱដឹងថា លោកប្រើប្រាស់ AI ជាចម្បង ដើម្បីសង្ខេបកិច្ចប្រជុំ និងនៅតែមានសុទិដ្ឋិនិយមអំពីសក្តានុពលរបស់វា ចំពោះឥទ្ធិពលជាវិជ្ជមាន ដូចជាសុខភាព ការអប់រំ និងផលិតភាព។

លោក ហ្គេត បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយទស្សនាវដ្តី The Verge កាលពីសប្តាហ៍មុនថា៖ “ជារឿយៗខ្ញុំកំពុងសរសេររឿងផ្សេងៗ ហើយខួរក្បាលសិប្បនិម្មិត [ChatGPT] គឺជាជំនួយការដ៏ធំ នៅក្នុងដំណើរការនោះ។ ខ្ញុំចង់និយាយថា មុខងារដែលខ្ញុំប្រើច្រើនបំផុត គឺការសង្ខេបកិច្ចប្រជុំ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមការងារ Microsoft ដែលខ្ញុំប្រើច្រើន” ។

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gate នឹងមហិច្ឆតា AI របស់លោក

លោកហ្គេត បានបន្ថែមថា៖ “សមត្ថភាពក្នុងការធ្វើសហការនេះ គឺមិនត្រឹមតែទទួលបានសេចក្តីសង្ខេបប៉ុណ្ណោះទេ សូម្បីតែការសួរសំណួរអំពីកិច្ចប្រជុំ ក៏ទទួលលទ្ធផលល្អអស្ចារ្យខ្លាំងណាស់”។

សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានបង្ហាញសុទិដ្ឋិនិយមដ៏រឹងមាំអំពីអនាគតរបស់ ខួរក្បាលសិប្បនិម្មិត (AI) នេះ។ ក្នុងអំឡុងពេលសម្ភាសន៍នោះ លោក ហ្គេត អាយុ ៦៨ ឆ្នាំ បានចែករំលែកការសាទររបស់លោក ចំពោះសក្តានុពលរបស់ AI ជាពិសេសក្នុងការកែលម្អ ផលិតភាពក្នុងវិស័យជាច្រើន ដូចជាផ្នែសុខភាព និងផ្នែកការអប់រំជាដើម។ ខណៈ​កំពុង​ទទួល​ស្គាល់​ក្តី​បារម្ភ ​អំពី​ការ​ប្រើ​ប្រាស់​ AI មិនត្រឹមត្រូវ, លោក​ហ្គេត ជឿ​ថា ​ការ​ផ្តោត​សំខាន់នេះ ​គួរ​តែ​ផ្តោត​លើ​ការ​ទាញ​យក​ផល​វិជ្ជមាន​របស់វា។

នៅពេលកំពុងពិភាក្សាអំពីព័ត៌មានមិនពិត, លោក ហ្គេត បានបញ្ជាក់ថា តួនាទីរបស់ AI ក្នុងការធ្វើឱ្យបញ្ហាកាន់តែអាក្រក់ឡើង គឺមិនសំខាន់ទេ, ដោយលើកឡើងថា AI អាចជួយប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតប្រកបដោយប្រសិទ្ធភាព។ មហាសេដ្ឋីរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់ នៃតុល្យភាពនៃសេរីភាពក្នុងការបញ្ចេញមតិ ជាមួយនឹងបញ្ហាប្រឈមនៃព័ត៌មានមិនពិត, ជាកិច្ចការមួយ ដែលលោកជឿជាក់ថា ក្មេងជំនាន់ក្រោយ នឹងត្រូវតែដោះស្រាយ។

សរុបមក លោកហ្គេត នៅតែមានទំនុកចិត្តថា នៅពេលដែលមានការណែនាំត្រឹមត្រូវ, AI អាចជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់ដោះស្រាយបញ្ហាប្រឈមសកល។

នៅលើផតឃែស្ថ What Now ជាមួយលោក Trevor Noah កាលពីខែវិច្ឆិកាឆ្នាំមុន លោក ហ្គេត បានពិភាក្សាអំពីរបៀបដែល AI នឹងមិនជំនួសមនុស្សនោះទេ ថ្វីបើមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៃ បច្ចេកវិទ្យាក្តី វាក៏នឹងមានផ្លាស់ប្តូរជាមូលដ្ឋានពីរបៀបដែលយើងធ្វើការផងដែរ។ លោក បានឆ្លើយតបទៅនឹងក្តីបារម្ភអំពី AI ចាប់យកការងារគ្រប់យ៉ាង ដោយពន្យល់ថា ជាមួយនឹងការផ្លាស់ប្តូរបន្តិចម្តងៗ ហើយនិងការគាំទ្រពីរដ្ឋាភិបាលដ៏សមស្រប សង្គម អាចឆ្ពោះទៅរកការកាត់បន្ថយកម្លាំងពលកម្មដោយដៃ។

លោក ហ្គេត បាននិយាយថា៖ “បើសិនអ្នកចូលក្នុងសង្គមមួយ ដែលអ្នកត្រូវធ្វើការតែ៣ថ្ងៃក្នុងមួយសប្តាហ៍ នោះប្រហែលជាមិនអីទេ”។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចសម្ភាសន៍មុននេះ ជាមួយកាសែតអេឡិចត្រូនិក Business Insider ក្នុងឆ្នាំនេះ លោកហ្គេត ក៏បានចង្អុលបង្ហាញពីដែនកំណត់របស់ AI ផងដែរ។ លោក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគុណភាពទិន្នន័យក្នុងការអភិវឌ្ឍន៍ AI, ដោយបញ្ជាក់ថា ” AI ល្អ” ទាមទារ “ទិន្នន័យ ដែលបង្កប់នូវជំនាញ” ។

នេះបង្ហាញថា ខណៈដែល AI ពូកែលើកិច្ចការដែលពាក់ព័ន្ធនឹងសំណុំទិន្នន័យច្បាស់លាស់ វាជួបបញ្ហាជាមួយនឹងទិដ្ឋភាពប្រធានបទ ឬទិដ្ឋភាពគុណភាព ដូចជាសុភមង្គលរបស់មនុស្ស ឬទំនាក់ទំនងរបស់មនុស្សជាដើម។ លោក ហ្គេត បានពន្យល់ថា៖ “បើសិន វាជាបញ្ហាដែលមនុស្សមិនពូកែក្នុងការដោះស្រាយ, ពេលនោះបច្ចេកទេសបច្ចុប្បន្ននេះ នឹងចូលមកជំនួស ហើយវានឹងមិនបង្កើតមធ្យោបាយប្រលោមលោកនោះទេ” ។

លោកហ្គេត ក៏បានទទួលស្គាល់សក្តានុពលរបស់ AI ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត ប៉ុន្តែបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការអនុវត្តដោយប្រុងប្រយ័ត្ន។ លោកហ្គាត បាននិយាយថា៖ «ខ្ញុំពិតជាគិតថា ក្នុងការប្រឹក្សាផ្លូវចិត្ត, AIs នឹងដើរតួនាទីមួយ ប៉ុន្តែអ្នក, យើងនឹងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ អំពីរឿងនោះ។ នោះ គឺអ្នក​នឹង​ត្រូវ​ការ​ការងារ​ជា​ច្រើនទៀត ​ដែល​អ្នកមិន​ទាន់​បាន​ធ្វើ »៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព