អាជីវកម្មលក់រាយដំបូងរបស់ លោក លី ធៀមវ៉ា (Lee Thiam Wah) កំពុងលក់អាហារសម្រន់ ពីតូបតាមដងផ្លូវក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែជាច្រើនទសវត្សរ៍ក្រោយមក សហគ្រិនរូបនេះ បានប្តូររូបភាពពីការចាប់ផ្តើមដោយដាក់ខ្លួន ទៅជាអាណាចក្រលក់រាយដ៏ធំទូលាយ នៃហាងរបស់ងាយៗជាង ២៦០០កន្លែង នៅទូទាំងប្រទេស។
កាលពីថ្ងៃទី ៩ ខែកញ្ញាកន្លងមកនេះ បុរសវ័យ ៦០ ឆ្នាំរូបនេះ ត្រូវបានជ្រើសរើស ជាមហាសេដ្ឋី១រូប បន្ទាប់ពីក្រុមហ៊ុនរបស់គាត់ 99 Speed Mart Retail Holdings បានបើកដំណើរការជាសាធារណៈ ក្នុងទីក្រុងកូឡាឡាំពួរ។
យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ការដាក់លក់ហ៊ុនជាសាធារណៈដំបូង(IPO)ចំនួន ៥៣១ លានដុល្លារអាមេរិក គឺចំនួនលក់ធំបំផុតរបស់ប្រទេសម៉ាឡេស៊ីក្នុងរយៈពេល ៧ ឆ្នាំនេះ។ ការលស់ក្នុងតម្លៃ IPO ចំនួន ១.៦៥ រីងហ្គីត (៩.៣៧៧ ដុល្លារ) ក្នុង១ហ៊ុន, ទ្រព្យសម្បត្តិរបស់លោក លី គឺប្រមាណជា ៣.៣3 ពាន់លានដុល្លារអាមេរិក ។
ផ្សារភាគហ៊ុន បានកើនឡើងរហូតដល់ ១៥%។
ការចុះបញ្ជីនេះ បានពង្រឹងទីក្រុងគូឡាឡាំពួរឱ្យក្លាយជាទីតាំងដ៏មមាញឹកបំផុត សម្រាប់ការចាប់ផ្តើមទីផ្សារនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៤ ហើយបង្ហាញពីសុទិដ្ឋិនិយមរបស់ក្រុមអ្នកវិនិយោគ លើសក្តានុពលកំណើនជាតិ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថាជាមធ្យោបាយមួយ ដើម្បីសាងបតពិសោធន៍ ទៅកាន់វិស័យអ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចមួយ ដែលត្រូវបានព្យាករថានឹងកើនឡើងច្រើនដល់ទៅ ៥%នៅឆ្នាំនេះ។

លោក លី ធៀមវ៉ា មាន 99 SpeedMart ជាង ២៦០០កន្លែង នៅទូទាំងប្រទេសម៉ាឡេស៊ី
ដៃគូជាន់ខ្ពស់ និងជាអ្នកគ្រប់គ្រងមូលនិធិនៅក្រុមហ៊ុន SGMC Capital ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី លោក Mohit Mirpuri បាននិយាយថា៖ “វាកើតមានចំពេលដ៏សំខាន់ សម្រាប់ទាំងទិដ្ឋភាព IPO របស់ម៉ាឡេស៊ី និងសម្រាប់ទីផ្សារមូលធនរបស់អាស៊ីអាគ្នេយ៍”។
លោក បានបន្តថា៖ «កត្តានេះ អាចជំរុញអារម្មណ៍ទីផ្សារ និងកំណត់ប្រទេសម៉ាឡេស៊ីជាតួអង្គសំខាន់មួយ (ក្នុងការចុះបញ្ជីថ្នាក់តំបន់)។
លោក លី កើតនៅឆ្នាំ ១៩៦៤ នៅ Klang ក្នុងខេត្ត សេឡាង៉ ។ ឪពុក គឺជាកម្មករសំណង់ និងម្ដាយជាថៅកែលក់ដូរ មានកូន១១នាក់ និងអាចមានលទ្ធភាពបញ្ជូនគាត់ទៅរៀនបានតែ៦ឆ្នាំប៉ុណ្ណោះ៕