- ប្រទេសថៃ នឹងដំណើរការចាប់ផ្តើមចែកប្រាក់ឌីជីថល ក្នុងខែនេះ
ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី, អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា ប្រទេសថៃ នឹងធ្វើការចែកប្រាក់”កាបូបឌីជីថល” របស់ខ្លួនចំនួន ១៤៥ពាន់លានបាត មុនពេលគ្រោងទុក ដើម្បីជួយដល់ក្រុមអ្នកដែលងាយរងគ្រោះ។
ក្នុងសុន្ទរកថាក្នុងអំឡុងពេលជជែកដេញដោលថវិកាមួយក្នុងព្រឹទ្ធសភា, លោក ជូឡាភុន អាមវីវ៉ាត់ (Julapun Amornvivat) បាននិយាយថា រដ្ឋាភិបាល បានត្រៀមថវិកាសរុបចំនួន ៤៥០ពាន់លានបាតសម្រាប់កម្មវិធីប្រគល់ប្រាក់ដ៏លេចមុខមាត់របស់ខ្លួន ដែលស្វែងរកការជំរុញសកម្មភាពសេដ្ឋកិច្ច ដោយការផ្ទេរប្រាក់ ១ម៉ឺនបាត ទៅឱ្យប្រជាជនថៃចំនួន ៥០លាននាក់ ដើម្បីចំណាយមូលដ្ឋានរបស់ពួកគេ។
វិធានការដែលគ្រោងនឹងដំណើរការនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ គឺជាផែនការគ្រឹះរបស់ប្រទេសថៃ ក្នុងការស្តារប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នេះ ដែលបានកើនត្រឹម ២.៣3% នៅក្នុងត្រីមាសទីពីរ។
- ព្យុះទីហ្វុង យ៉ាគី បំផ្លាញនៅភាគខាងជើងវៀតណាម, វិស័យទេសចរណ៍ រោងចក្រ រងការប៉ះពាល់
នៅពេលដែលព្យុះទីហ្វុង យ៉ាគី (Yagi) ជាព្យុះដ៏ខ្លាំងបំផុតនៅអាស៊ីឆ្នាំនេះ ហាក់បានធូរស្រាល, ការបំផ្លិចបំផ្លាញនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាម បានធ្វើឱ្យវិស័យទេសចរណ៍គាំងស្តូក ដោយហាក់មិនដឹងថាពេលណាច្បាស់លាស់ថា នឹងងើបឡើងវិញនោះទេ។
ក្រុមហ៊ុនទេសចរណ៍ជាច្រើន កំពុងផ្អាកសេវាកម្មប្រហែល១ទៅ២សប្តាហ៍ទៅកាន់កន្លែងទាក់ទាញទាំងឡាយ នៅតាមតំបន់ភ្នំ និងទីតាំងឆ្នេរខ្សាច់នានា នៅភាគខាងជើង។
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន LuxGroup ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហាណូយ និងប្រតិបត្តិការអាជីវកម្មទេសចរណ៍ប្រណីតជាច្រើនក្នុងប្រទេសវៀតណាម, លោក Pham Ha បាននិយាយថា ព្យុះនេះបានបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោក ក្នុងន៉មានទាំងទូកប្រណីត ទូកល្បឿន និងកន្លែងស្នាក់នៅដែលកំពុងរង់ចាំ ដោយបណ្តាលឱ្យខាតបង់ និងថ្លៃជួសជុលចំនួន៥ពាន់លានដុង (១២៦,២៧២ ដុល្លារ៕
- ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថៃ ស្វែងរកការចរចាការលើកទឹកចិត្តពីរដ្ឋាភិបាលជាថ្មី ខណៈការលក់យឺត
នៅពេលដែលការលក់រថយន្តអគ្គិសនីខកខានមិនបានលក់ដាច់ដូចការរំពឹងទុកនៅក្នុងប្រទេសទីផ្សាររថយន្តដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ ក្រុមផលិតរថយន្តធំៗរបស់ប្រទេសថៃ ក្នុងនោះមានទាំងក្រុមហ៊ុនធំៗរបស់ចិន និងជប៉ុនផងដែរ ស្វែងរកការបន្ថែមការកំណត់ឱសានុវាទផលិតកម្ម ក្នុងគម្រោងការលើកទឹកចិត្តរបស់រដ្ឋាភិបាល។
គម្រោងនេះ បានជួយទាក់ទាញការវិនិយោគចំនួនជាង ១.៤៤ ពាន់លានដុល្លារ នៅក្នុងរោងចក្រផលិតរថយន្តថ្មីមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ចិន ដូចជា BYD Motors និង Great Wall Motor ដែលធ្វើឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ក្នុងការកែច្នៃរថយន្តអគ្គិសនី (EVs) ។
- ឥណ្ឌាចង់ធ្វើឲ្យដូចរោងចក្ររបស់ប្រទេសចិន តែត្រូវទទួលបានការត្រួតពិនិត្យជាក់ស្តែង
ការជំរុញរបស់ឥណ្ឌា ដើម្បីក្លាយជារោងចក្រយក្សមួយ ដើម្បីក្លាយជាជំនួសប្រទេសចិនដ៏គួរឱ្យទុកចិត្ត សម្រាប់ក្រុមហ៊ុនពិភពលោក ត្រូវជួបបញ្ហាមួយ, ដោយដំបូងវាត្រូវការហ្វឹកហាត់ឲ្យឡើងដល់គូប្រជែងយូរអង្វែងរបស់ខ្លួន។
ទំនាក់ទំនងរវាងប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកទាំងពីរ បានប្រែតានតឹងចាប់តាំងពីមានការប៉ះទង្គិចគ្នានៅព្រំដែនហិម៉ាឡៃយ៉ានក្នុងឆ្នាំ ២០២០ ដែលធ្វើឱ្យការយឺតយ៉ាវ ក្នុងការដោះប្តូរដើមទុន, បច្ចេកវិទ្យា និងទេពកោសល្យ ទោះបីជាមានតម្រូវការខ្លាំងលើរថយន្តអគ្គិសនី គ្រឿងអេឡិចត្រូនិក បន្ទះឈីប និងបញ្ញាសិប្បនិម្មិតក៏ដោយ។
ការត្រួតពិនិត្យកាន់តែខ្ពស់របស់រដ្ឋាភិបាល លោកម៉ូឌី លើការវិនិយោគរបស់ចិនទាំងអស់ក្នុងរយៈពេលនេះ បានបង្វែរដោយប្រសិទ្ធភាពនូវប្រាក់រាប់ពាន់លានដុល្លារពីក្រុមហ៊ុន BYD, Great Wall Motor និងបានបង្កើតស្រទាប់ស្កុតក្រហមថ្មី សម្រាប់ក្រុមហ៊ុនឥណ្ឌាទាំងឡាយ ជាមួយនឹងភាគីពាក់ព័ន្ធរបស់ចិន។
- ការស្ទង់មតិ៖ កំណើនសរដ្ឋកិច្ចសិង្ហបុរីឆ្នាំ 2024 កើនឡើងដល់ ២.៦% ប៉ុន្តែផ្នែកផលិតកម្មធ្លាក់ចុះ
នៅក្នុងការស្ទង់មតិប្រចាំត្រីមាសចុងក្រោយរបស់ក្រុមអ្នកព្យាករណ៍អាជីពដែលចេញផ្សាយដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា ឱ្យដឹងថា ការព្យាករណ៍ជាមធ្យមរបស់ក្រុមអ្នកសេដ្ឋកិច្ចវិស័យឯកជនសម្រាប់កំណើនពេញ១ឆ្នាំ ២០២៤ បានកើនឡើងពី ២,៤% ដល់ ២,៦%
ប៉ុន្តែការព្យាករជាមធ្យមសម្រាប់កំណើនឆ្នាំ ២០២៥ មិនមានការផ្លាស់ប្តូរទេ នៅត្រឹម ២,៥% ដដែល។
សម្រាប់ឆ្នាំ ២០២៤ ការរំពឹងទុកសម្រាប់កំណើននៃការផលិត បានបន្តធ្លាក់ចុះ ប៉ុន្តែការធ្លាក់នេះ គឺច្រើនជាងការព្យាករ បើប្រៀបធៀបទៅនឹងការស្ទង់មតិមុន៕