អារ៉ាប៊ី សាអូឌីត នឹង”បើក” ឱ្យប្រើលុយយួនទិញប្រេង, ពង្រីកទំនាក់ទំនងជាមួយចិន

មន្ត្រីកំពូល១រូមមកពីប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសនេះ បើកចំហរទទួលគំនិតថ្មីៗ ក្នុងនោះមានទាំងការប្រើប្រាស់ប្រាក់យួន ក្នុងទូទាត់ប្រេងប្រេងឆៅផងដែរ ដោយប្រទេសនៅមជ្ឈិមបូព៌ាសម្បូរប្រេងនេះ សម្លឹងទៅផលិតផលរបស់ចិនដូចជា រថយន្តអគ្គិសនី (EVs) យន្តហោះដឹកអ្នកដំណើរ C919 និងហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ខណៈដែលខ្លួនប៉ុនប៉ងពង្រីងសេដ្ឋកិច្ចរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ អារ៉ាប៊ីសាអូឌីត លោក Bandar Al-khorayef បានថ្លែងដូច្នេះ ខណៈដែលប្រទេសទាំងពីរ បានខិតកាន់តែជិតគ្នា ថ្វីបើមានការប្រជែងគ្នាចេះតែកើនឡើងរវាងចិន និង អាមេរិក ដែលជាសម្ព័ន្ធមិត្តជាប្រពៃណីរបស់អារ៉ាប៊ីសាអូឌីត ក៏ដោយ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្លុក BRICS (ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា និងចិន) បានបង្កើនជំហរសកលរបស់ខ្លួន ដែលផ្នែកសំខាន់នៃជំហរនោះ គឺជាកិច្ចប្រឹងប្រែង ដើម្បីបង្កើនការប្រើប្រាស់រូបិយប័ណ្ណដើមរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាក់ដុល្លារអាមេរិក។ កិច្ចប្រឹងប្រែងនេះ គឺក្នុងបំណងដើម្បីផ្លាស់ប្តូរស្តង់ដារសេដ្ឋកិច្ចពិភពលោកនេះ ឱ្យឃ្លាតឆ្ងាយពីលោកខាងលិច។ ឥឡូវនេះ ការពិភាក្សាទាំងនោះ កំពុងបន្តដើម្បីដំណើរការកិច្ចប្រឹងប្រែងទាំងនោះ ឲ្យបានលឿនបំផុត។ ពិតណាស់ ប្លុក BRICS អាចឃើញអារ៉ាប៊ី សាអូឌីត ទទួលយកការទូទាត់ថ្លៃប្រេងជាមួយរូបីយ៍ប័ណ្ណយួន (petroyuan) ដោយទម្លាក់ចោលនូវ […]

មន្ត្រីកំពូល១រូមមកពីប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ប្រទេសនេះ បើកចំហរទទួលគំនិតថ្មីៗ ក្នុងនោះមានទាំងការប្រើប្រាស់ប្រាក់យួន ក្នុងទូទាត់ប្រេងប្រេងឆៅផងដែរ ដោយប្រទេសនៅមជ្ឈិមបូព៌ាសម្បូរប្រេងនេះ សម្លឹងទៅផលិតផលរបស់ចិនដូចជា រថយន្តអគ្គិសនី (EVs) យន្តហោះដឹកអ្នកដំណើរ C919 និងហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ ខណៈដែលខ្លួនប៉ុនប៉ងពង្រីងសេដ្ឋកិច្ចរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ អារ៉ាប៊ីសាអូឌីត លោក Bandar Al-khorayef បានថ្លែងដូច្នេះ ខណៈដែលប្រទេសទាំងពីរ បានខិតកាន់តែជិតគ្នា ថ្វីបើមានការប្រជែងគ្នាចេះតែកើនឡើងរវាងចិន និង អាមេរិក ដែលជាសម្ព័ន្ធមិត្តជាប្រពៃណីរបស់អារ៉ាប៊ីសាអូឌីត ក៏ដោយ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ អារ៉ាប៊ីសាអូឌីត លោក Bandar Al-khorayef ថ្លែងថា ប្រទេសលោកបើកចំហរចំពោះរាល់គំនិតថ្មីៗ

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្លុក BRICS (ប្រេស៊ីល, រុស្ស៊ី, ឥណ្ឌា និងចិន) បានបង្កើនជំហរសកលរបស់ខ្លួន ដែលផ្នែកសំខាន់នៃជំហរនោះ គឺជាកិច្ចប្រឹងប្រែង ដើម្បីបង្កើនការប្រើប្រាស់រូបិយប័ណ្ណដើមរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាក់ដុល្លារអាមេរិក។ កិច្ចប្រឹងប្រែងនេះ គឺក្នុងបំណងដើម្បីផ្លាស់ប្តូរស្តង់ដារសេដ្ឋកិច្ចពិភពលោកនេះ ឱ្យឃ្លាតឆ្ងាយពីលោកខាងលិច។

ឥឡូវនេះ ការពិភាក្សាទាំងនោះ កំពុងបន្តដើម្បីដំណើរការកិច្ចប្រឹងប្រែងទាំងនោះ ឲ្យបានលឿនបំផុត។ ពិតណាស់ ប្លុក BRICS អាចឃើញអារ៉ាប៊ី សាអូឌីត ទទួលយកការទូទាត់ថ្លៃប្រេងជាមួយរូបីយ៍ប័ណ្ណយួន (petroyuan) ដោយទម្លាក់ចោលនូវ ការទូទាត់ថ្លៃប្រេងជាមួយរូបីយ៍ប័ណ្ណដុល្លារ (petrodollar) ។ របាយការណ៍ថ្មី១ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានកត់សម្គាល់ពីការបើកចំហរបស់មន្ត្រីអារ៉ាប៊ីសាអូឌីតរូបនេះ ចំពោះគំនិតនេះ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែ របស់ប្រទេស លោក Bandar Al-Khourayef បាននិយាយថា៖ ពួកគេនៅតែ “បើកចំហរចំពោះគំនិតថ្មីៗ”។ ការបើកចំហរនោះ​ មានទាំង​ការទទួលយក​ប្រាក់យួន​របស់​ចិនកាន់តែច្រើនឡើង។

នៅក្នុងបទសម្ភាស១ថ្មីៗនេះ, លោក Khorayef បាននិយាយថា៖ ” Petroyuan មិនមែនជារឿងធំដុំទេ សម្រាប់ក្រសួងនេះ, យើងជឿជាក់ថា អារ៉ាប៊ីសាអូឌីត នឹងធ្វើអ្វីដែលជាផលប្រយោជន៍ល្អបំផុត ។ ប៉ុន្តែខ្ញុំគិតថា អារ៉ាប៊ី សាអូឌីត នឹងតែងតែព្យាយាមអ្វីៗដែលថ្មី និងបើកចំហរចំពោះរាល់គំនិតថ្មីៗ ហើយយើងព្យាយាមមិនលាយឡំនយោបាយជាមួយពាណិជ្ជកម្មនោះទេ”។

ការសម្រេចចិត្តបោះបង់ចោល petrodollar នឹងមានផលប៉ះពាល់ដ៏ធំសម្បើម។ ដោយគ្មានការ​សង្ស័យ ប្រទេស​សម្បូរ​ប្រេងនេះ ​ នឹង​ប៉ះពាល់ដល់​ការ​ទទួលយក​ប្រាក់យួន​ជា​អន្តរជាតិ។ លើសពីនេះទៅទៀត វា​នឹង​បន្ត​ភាពលេចធ្លោ នៃ​ប្រាក់ដុល្លារ​នៅលើ​ឆាក​ពិភពលោក​៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព