លោក ស៊ី ជិនពីង ជំរុញកិច្ចប្រឹងប្រែងដើម្បីឈានដល់គោលដៅកំណើនប្រចាំឆ្នាំ ចំពេលកំណើនមានមន្ទិល

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានអំពាវនាវឱ្យក្រុមមន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ឱ្យសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំរបស់ប្រទេសនេះ ខណៈដែលក្រុមអ្នកសេដ្ឋកិច្ច បានដាក់ការសង្ស័យលើសន្ទុះ នៃប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។ ដោយដកស្រង់សំដីរបស់លោកនៅក្នុងសិក្ខាសាលាមួយ, ទូរទស្សន៍រដ្ឋចិន Central Television បានរាយការណ៍ថា លោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យរដ្ឋាភិបាលមជ្ឈឹម និងមូលដ្ឋានរបស់ប្រទេស អនុវត្តគោលនយោបាយសេដ្ឋកិច្ច ឱ្យបានត្រឹមត្រូវសម្រាប់ត្រីមាសទី ៣ និងទី ៤ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពេញ១ឆ្នាំរបស់ខ្លួន។ ប្រសាសន៍របស់មេដឹកនាំចិនរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកសេដ្ឋកិច្ច Wall Street ក្នុងចំនួនកំពុងកើនឡើង ក្នុងនេះមានទាំងក្រុមហ៊ុន UBS Group AG និងក្រុមហ៊ុន JPMorgan Chase & Co. បានចាប់ផ្តើមព្យាករថា ប្រទេសចិន អាចនឹងខកខានមិនបានសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ ៥% នៅឆ្នាំនេះ ជាគោលដៅមួយ ដែលពួកគេនិយាយថានឹងត្រូវការបង្កើនការចំណាយលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​កម្មវិធីជាច្រើន​ផ្សេង​ទៀត បើសិនគេចងបាន​សម្រេច​។ សេដ្ឋកិច្ច ១៧ពាន់ពាន់លានដុល្លាររបស់ចិន កំពុងជួបការលំបាកជាមួយនឹងការធ្លាក់ចុះនៃអចលនទ្រព្យដែលធ្វើឲ្យមានបញ្ហាដល់អ្នកប្រើប្រាស់ និងអាជីវកម្មនានា។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ […]

ប្រធានាធិបតីចិន លោកស៊ី ជិនពីង

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានអំពាវនាវឱ្យក្រុមមន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ឱ្យសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំរបស់ប្រទេសនេះ ខណៈដែលក្រុមអ្នកសេដ្ឋកិច្ច បានដាក់ការសង្ស័យលើសន្ទុះ នៃប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។

ដោយដកស្រង់សំដីរបស់លោកនៅក្នុងសិក្ខាសាលាមួយ, ទូរទស្សន៍រដ្ឋចិន Central Television បានរាយការណ៍ថា លោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យរដ្ឋាភិបាលមជ្ឈឹម និងមូលដ្ឋានរបស់ប្រទេស អនុវត្តគោលនយោបាយសេដ្ឋកិច្ច ឱ្យបានត្រឹមត្រូវសម្រាប់ត្រីមាសទី ៣ និងទី ៤ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពេញ១ឆ្នាំរបស់ខ្លួន។

ប្រសាសន៍របស់មេដឹកនាំចិនរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកសេដ្ឋកិច្ច Wall Street ក្នុងចំនួនកំពុងកើនឡើង ក្នុងនេះមានទាំងក្រុមហ៊ុន UBS Group AG និងក្រុមហ៊ុន JPMorgan Chase & Co. បានចាប់ផ្តើមព្យាករថា ប្រទេសចិន អាចនឹងខកខានមិនបានសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ ៥% នៅឆ្នាំនេះ ជាគោលដៅមួយ ដែលពួកគេនិយាយថានឹងត្រូវការបង្កើនការចំណាយលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​កម្មវិធីជាច្រើន​ផ្សេង​ទៀត បើសិនគេចងបាន​សម្រេច​។

សេដ្ឋកិច្ច ១៧ពាន់ពាន់លានដុល្លាររបស់ចិន កំពុងជួបការលំបាកជាមួយនឹងការធ្លាក់ចុះនៃអចលនទ្រព្យដែលធ្វើឲ្យមានបញ្ហាដល់អ្នកប្រើប្រាស់ និងអាជីវកម្មនានា។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ  ដែលក្នុងនោះមានទាំងការកាត់បន្ថយអត្រាការប្រាក់  ដើម្បីលើស្ទួយមនោសញ្ចេតនា នៅមិនទាន់មានការផ្លាស់ប្តូរអ្វីនៅឡើយទេ មានន័យថា សេដ្ឋកិច្ចនេះ នៅតែបន្តពឹងផ្អែកលើការផលិត និងការនាំចេញ ដើម្បីរក្សាគោលដៅកំណើនរបស់ខ្លួន ដែលរំពឹង៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព