OpenAI ចេញគំរូម៉ូដែល​ថ្មី ដែល​មាន​សមត្ថភាពមានហេតុផលដូចមនុស្ស

OpenAI កំពុងបញ្ចេញគំរូថ្មី១ នៃបញ្ញាសិប្បនិមិត្ត ដែលអ្នកខាងក្នុងស្គាល់ថា “Strawberry” ដែលអាចបំពេញការងារមានហេតុផលដូចជាមនុស្សខ្លះ ព្រោះវាមើលទៅស្ថិតនៅទីកំពូលនៃទីផ្សារដែលមានគូប្រជែងដ៏ច្រើន។ ក្រុមហ៊ុននេះ បាននិយាយនៅក្នុងការបង្ហោះក្នុងប្លុកពីថ្ងៃព្រហស្បតិ៍ថា ម៉ូដែលថ្មីនេះ ដែលមានឈ្មោះថា o1 ត្រូវបានរចនាឡើងឱ្យចំណាយពេលច្រើនក្នុងការគណនាចម្លើយមុនពេលឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់។ ជាមួយនឹងម៉ូដែលនេះ ឧបករណ៍បំពាក់របស់ OpenAI គួរតែអាចដោះស្រាយបញ្ហាច្រើនជំហាន ក្នុងនោះមានទាំង គណិតវិទ្យាដ៏ស្មុគ្កស្មាញ និងបញ្ហាការសរសេរកូដ។ ក្រុមហ៊ុនបាននិយាយថា៖ “ក្នុងនាមជាគំរូដំបូង វាមិនទាន់មានមុខងារសំខាន់ច្រើន ដែលធ្វើឱ្យ ChatGPT មានប្រយោជន៍ ដូចជាការរុករកក្នុងគេហទំព័រសម្រាប់ព័ត៌មាន និងការដំឡើងឯកសារ និងរូបភាពនោះទេ ។ ប៉ុន្តែ​សម្រាប់​កិច្ចការ​មាន​ហេតុផល​ស្មុគស្មាញទាំងឡាយ នេះ​គឺជា​ការ​ជឿនលឿន​ដ៏​សំខាន់​មួយ និង​តំណាង​ឱ្យ​កម្រិត​ថ្មីមួយ ​នៃ​សមត្ថភាព AI ។ ដោយហេតុ​នេះហើយ យើង​កំពុង​រៀបចំឡើងវិញនូវ​ការ​រាប់​ត្រឡប់​ទៅ 1 ហើយ​ដាក់​ឈ្មោះ​ស៊េរី​នេះថា OpenAI o1″។ កំណែប្រែដែលពិនិត្យជាមុន នៃម៉ូដែលនេះ នឹងអាចរកបានតាមរយៈ chatbot ដ៏ពេញនិយមរបស់ OpenAI, ChatGPT, រហូតដល់ក្រុមអ្នកប្រើប្រាស់ Plus and Team ដែលបង់ប្រាក់កាលពីថ្ងៃព្រហស្បតិ៍។ មុននេះ […]

ក្តីស្រម៉ៃរបស់អ្នកវិទ្យាសាស្ត្រ OpenAI​ បានវិវត្តចេញគំរូម៉ូដែលថ្មី o1 ដែលមានសមត្ថភាពវែកញែកហេតុផល

OpenAI កំពុងបញ្ចេញគំរូថ្មី១ នៃបញ្ញាសិប្បនិមិត្ត ដែលអ្នកខាងក្នុងស្គាល់ថា “Strawberry” ដែលអាចបំពេញការងារមានហេតុផលដូចជាមនុស្សខ្លះ ព្រោះវាមើលទៅស្ថិតនៅទីកំពូលនៃទីផ្សារដែលមានគូប្រជែងដ៏ច្រើន។

ក្រុមហ៊ុននេះ បាននិយាយនៅក្នុងការបង្ហោះក្នុងប្លុកពីថ្ងៃព្រហស្បតិ៍ថា ម៉ូដែលថ្មីនេះ ដែលមានឈ្មោះថា o1 ត្រូវបានរចនាឡើងឱ្យចំណាយពេលច្រើនក្នុងការគណនាចម្លើយមុនពេលឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់។ ជាមួយនឹងម៉ូដែលនេះ ឧបករណ៍បំពាក់របស់ OpenAI គួរតែអាចដោះស្រាយបញ្ហាច្រើនជំហាន ក្នុងនោះមានទាំង គណិតវិទ្យាដ៏ស្មុគ្កស្មាញ និងបញ្ហាការសរសេរកូដ។

ក្រុមហ៊ុនបាននិយាយថា៖ “ក្នុងនាមជាគំរូដំបូង វាមិនទាន់មានមុខងារសំខាន់ច្រើន ដែលធ្វើឱ្យ ChatGPT មានប្រយោជន៍ ដូចជាការរុករកក្នុងគេហទំព័រសម្រាប់ព័ត៌មាន និងការដំឡើងឯកសារ និងរូបភាពនោះទេ ។ ប៉ុន្តែ​សម្រាប់​កិច្ចការ​មាន​ហេតុផល​ស្មុគស្មាញទាំងឡាយ នេះ​គឺជា​ការ​ជឿនលឿន​ដ៏​សំខាន់​មួយ និង​តំណាង​ឱ្យ​កម្រិត​ថ្មីមួយ ​នៃ​សមត្ថភាព AI ។ ដោយហេតុ​នេះហើយ យើង​កំពុង​រៀបចំឡើងវិញនូវ​ការ​រាប់​ត្រឡប់​ទៅ 1 ហើយ​ដាក់​ឈ្មោះ​ស៊េរី​នេះថា OpenAI o1″។

កំណែប្រែដែលពិនិត្យជាមុន នៃម៉ូដែលនេះ នឹងអាចរកបានតាមរយៈ chatbot ដ៏ពេញនិយមរបស់ OpenAI, ChatGPT, រហូតដល់ក្រុមអ្នកប្រើប្រាស់ Plus and Team ដែលបង់ប្រាក់កាលពីថ្ងៃព្រហស្បតិ៍។ មុននេះ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុននេះ អាចបញ្ចេញម៉ូដែលថ្មីឆាប់ៗក្នុងសប្តាហ៍នេះ។

ការចេញផ្សាយម៉ូដែលនេះ កើតឡើងខណៈដែល OpenAI ដែលមានមូលដ្ឋាននៅ ក្រុង San Francisco កំពុងសំឡឹងទៅរកការរៃអង្គាសថវិការាប់ពាន់លាន និងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការរត់ប្រណាំងដើម្បីបង្កើតប្រព័ន្ធបញ្ញាសិប្បនិម្មិតកាន់តែទំនើប ។ OpenAI មិនមែនជាក្រុមហ៊ុនតែមួយ ដែលកំពុងធ្វើការលើសមត្ថភាពបែបនេះទេ។ គូរប្រកួតប្រជែងជាច្រើន ដូចជា Anthropic និង Google ក៏បានផ្សព្វផ្សាយពីជំនាញ “វែកញែកហេតុផល” ជាមួយនឹងគំរូ AI កម្រិតខ្ពស់ៗរបស់ពួកគេដែរ។

នៅក្នុងការបង្ហោះក្នុង blog របស់ខ្លួន, OpenAI បានផ្តល់ឧទាហរណ៍ជាច្រើន នៃការឆ្លើយតបជាច្រើនរបស់ម៉ូដែល AIនេះ ចំពោះសំណួរលើប្រធានបទជាច្រើន ក្នុងនោះមានទាំងការសរសេរកូដ ភាសាអង់គ្លេស និងគណិតវិទ្យា និងបានស្នើឱ្យវាដោះស្រាយល្បែងផ្គុំពាក្យសាមញ្ញមួយ។ នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញ X, អ្នកវិទ្យាសាស្ត្រស្រាវជ្រាវរបស់ OpenAI លោក Noam Brown បាននិយាយថា ក្រុមហ៊ុននេះ កំពុងបញ្ចេញគំរូម៉ូដែលនេះ ឥឡូវនេះជាការពិនិត្យមើលជាមុន ជាផ្នែកមួយដើម្បីទទួលបានការដឹងអារម្មណ៍មួយ អំពីរបៀបដែលមនុស្សប្រើវា និងទីកន្លែងដែលវាត្រូវកែលម្អបន្ថែម។

OpenAI​ ចេញកំណែប្រែ o1

បទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ AI ដែលបានអាប់ដេតរបស់ OpenAI នឹងខុសគ្នាខ្លះពីអ្វីដែលមនុស្សបានរំពឹងទុកជាមួយ ChatGPT ដែលជាយន្តឆាត (chatbot) របស់ក្រុមហ៊ុននេះ។ មុននឹងឆ្លើយតបទៅនឹងប្រធានបទដែលសរសេររបស់អ្នកប្រើ, កម្មវិធីថ្មីនេះ នឹងឈប់បន្តិចក្នុងរយៈពេលប៉ុន្មានវិនាទី ខណៈដែលនៅក្នុងម៉ាស៊ីន ដែលអ្នកប្រើប្រាស់មើលមិនឃើញ, កម្មវិធីនេះ ធ្វើការពិចារណាលើប្រធានបទដែលសរសេរពាក់ព័ន្ធមួយចំនួន ហើយបន្ទាប់មកក៏សង្ខេបនូវអ្វីដែលទំនងជាការឆ្លើយតប ដ៏ល្អបំផុត។

OpenAI បាននិងកំពុងធ្វើការដើម្បីឱ្យកុំព្យូទ័រអនុវត្តទង្វើពហុជំហាននៅពេលណាមួយ។ ឧទាហរណ៍ក្នុងខែឧសភា ឆ្នាំ ២០២៣ ក្រុមហ៊ុននេះ បានចេញផ្សាយការបង្ហោះប្លុក និងឯកសារស្រាវជ្រាវអមមួយ អំពីកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការកែលម្អសមត្ថភាពរបស់ប្រព័ន្ធ AI ដើម្បីដោះស្រាយបញ្ហាគណិតវិទ្យា។

យោងតាមឯកសារនោះ ឱ្យដឹងថា ក្រុមហ៊ុននេះ បានបណ្តុះបណ្តាលគំរូម៉ូដែលមួយ ដោយផ្តល់ឱ្យវានូវជំហានត្រឹមត្រូវនីមួយៗ ក្នុងដំណើរការឆ្ពោះទៅមុខ ដោយចេញចម្លើយចំពោះបញ្ហាមួយ ជាជាងដោយគ្រាន់តែផ្តល់រង្វាន់ដល់វា សម្រាប់ការផលិតចម្លើយដ៏សុក្រិត្យនោះទេ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព