ដោយសារការគម្រាមកំហែងជាច្រើនចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់កាន់តែធ្ងន់ធ្ងរ, បុរសមានទ្រព្យច្រើនបំផុតរបស់ពិភពលោករូបនេះ បានការពារខ្លួនឯងនៅពីក្រោយកងអង្គរក្សដែលប្រតិបត្តិការដូចជាសេវាកម្មសម្ងាត់ខ្នាតតូចមួយ។
ថ្ងៃមួយ មុនពេលលោក អ៊ីឡុន ម៉ាស់ (Elon Musk) បានថ្លែងនៅឯការប្រារព្ធពិធីមួយ សម្រាប់រថយន្តភីកអាប់ Cybertruck សម្រាប់អនាគតរបស់ក្រុមហ៊ុន Tesla ក្នុងខែវិច្ឆិកាឆ្នាំមុន, បុរសនៅរដ្ឋផ្លរីដាម្នាក់ ឈ្មោះ Paul Overeem ត្រូវបានចាប់ខ្លួននៅជិតរោងចក្រក្រុងអូស្ទីនរបស់ក្រុមហ៊ុន ក្នុងរដ្ឋតិចសាស់ និងត្រូវបានក្រុមអាជ្ញាធរ ចោទប្រកាន់ពីបទរៀបចំផែនការ “ព្រឹត្តិការណ៍មនុស្សឃាតទ្រង់ទ្រាយធំ” នៅទីនោះ។
ហេតុការណ៍នោះ ក្រោយមកបានក្លាយជាចំណងជើងធំៗរបស់សារព័ត៌មានជាច្រើន។ ប៉ន្តែព្រឹត្តិការណ៍របស់ Tesla នៅឯរោងចក្រក្រុងអូស្ទីន នៅតែដំណើរទៅមុខ ដោយមិនសូវមានអ្នកណាចាប់អារម្មណ៍ថា មានអ្វីមិនធម្មតា បានកើតឡើងនោះឡើយ។
កាសែត New York Times បានរាយការណ៍ថា មកដល់ពេលនេះ កម្លាំងសន្តិសុខ២០នាក់ ត្រូវបានជួល ហើយរហ័សនាម “Voyager” ដែលជាអតីតឈ្មោះ យានស្រាវជ្រាវដ៏ល្បីឈ្មោះរបស់អង្គភាពអវកាស NASA ត្រូវបានក្រុមនេះ ប្រើសំដៅលើ លោកអ៊ីឡុន ម៉ាស់ ជាផ្នែកមួយ នៃការស៊ើបអង្កេត សម្រាប់សេវាកម្មការពាររបស់ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ។
យោងតាមកាសែតនោះ ឱ្យដឹងថា ហើយពាក្យ “Voyager” នៅគ្រប់ទីកន្លែងដែលគាត់ទៅ គឺមិនទៅណាឆ្ងាយ ដោយគ្មានអង្គរក្សរបស់ខ្លួន ដែលមានបុគ្គលិកសន្តិសុខរហូតដល់ ២០ នាក់ ប្រដាប់ដោយអាវុធ រួមជាមួយគ្រូពេទ្យជំនាញផងដែរ អមការពារនោះទេ។
យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ឱ្យដឹងថា ទោះជាតាមវិធីណាក៏ដោយ បុគ្គលិកសន្តិសុខដ៏ច្រើនរបស់លោកម៉ាស់ ពិតជាមានតម្លៃណាស់។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធជាង ២៥០ពាន់លានដុល្លារ លោក ម៉ាស់គឺជាអ្នកមានទ្រព្យច្រើនបំផុតរបស់ពិភពលោក ហើយទ្រព្យសម្បត្តិជាច្រើនស្រទាប់នេះ គឺនាំមកនូវហានិភ័យយ៉ាពិតប្រាកដខ្លះហើយ។
លោកម៉ាស់ គឺជាអ្នកមានទ្រព្យច្រើនពិតប្រាកដ ប៉ុន្តែកាសែតញូវយ៉ថែម (NYT) រាយការណ៍ថា លោក មានមិនសព្វគ្រប់នោះទេ គឺខ្វះកម្លាំងការពារខ្លួន, ធ្លាប់ចូលចិត្តទៅណាមកណា គ្មានកងអនុសេនាតូចការពារខ្លួន។ ដូចពាក្យបុរាណាខ្មែរពោលថា សេដ្ឋីគង់អី នឹងខ្វះអំបែង។ ប៉ុន្តែនៅឆ្នាំ ២០១៤ លោកម៉ាស់ ត្រូវបានគេរាយការណ៍ថា បានកែប្រែឱ្យមានកងកម្លាំងសន្តិសុខ ដើម្បីគ្រប់គ្រងកិច្ចការរបស់គាត់ វាយតម្លៃរាល់ការគំរាមកំហែង និងស្រាវជ្រាវក្រុមមនុស្សដែលចាត់ទុកថាជា “ក្រុមអ្នកដេញតាមមិនសមរម្យ”។
NYT របាយការណ៍ថា ការចំណាយលើកិច្ចការទាំងនេះ អាចសរុបមានចំនួន៦ខ្ទង់ក្នុងមួយខែ។ នៅពេលដែលដល់ពេលធ្វើវិក័យប័ត្រគឺអស់ចំនួនលើសពី $១៦៣,១០០កាលពីខែមករា ឆ្នាំ ២០១៦។ លោក ម៉ាស់ ត្រូវបានគេរាយការណ៍ថា បានបង្កើនវិធានការសន្តិសុខរបស់ខ្លួន នៅពេលដែលទ្រព្យសម្បត្តិ ឋានៈ និងហានិភ័យសន្តិសុខរបស់លោក បានកើនឡើង។
លោក ក៏មិនលាក់លៀមក្នុងការនិយាយពីក្តីបារម្ភផ្នែកសន្តិសុខ ឬការគំរាមកំហែង ដែលគេបានធ្វើឡើងប្រឆាំងនឹងលោកនោះដែរ។ នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Tesla ក្នុងខែមិថុនា លោក ម៉ាស់ បាននិយាយថា៖ “មនុស្សឆ្កួតនឹងមនុស្សឃាតពីរនាក់” បានគម្រាមសម្លាប់លោក កាលពីប៉ុន្មានខែថ្មីៗនេះ។ លោក ក៏បានចាត់វិធានការ ដើម្បីបង្កើនសន្តិសុខរបស់លោកផងដែរ។
នៅឆ្នាំ ២០២២ កាសែត Business Insider (BI) បានបង្ហាញថា លោកម៉ាស់ បានទិញផ្ទះមួយដោយសម្ងាត់ បន្ទាប់ពីអាសយដ្ឋានអតីតរបស់លោក ត្រូវបានគេដឹងសាធារណៈ។ អ្នកជិតខាងម្នាក់ពីមុន បានប្រាប់ BI ថា គេហដ្ឋានរបស់មហាសេដ្ឋីរូបនេះ មានសន្តិសុខ ២៤ម៉ោង និង១សប្តាហ៍៧ថ្ងៃ (២៤/៧) ។ លោកម៉ាស់ ក៏បានព្យាយាមបិទគណនីបណ្តាញ X របស់លោក ជាគណនីមួយ ដែលធ្វើឱ្យគេអាចតាមដានយន្តហោះឯកជនរបស់លោកជាច្រើនដង។
ខណៈលោកម៉ាស់ និយាយថា អ្វីៗកំពុង “ឆ្កួតបន្តិចប៉ុន្មានថ្ងៃនេះ” នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុន Tesla នាពេលថ្មីៗនេះ, សន្តិសុខរបស់លោក ទំនងបានបង្កើនសម្រាប់ ហានិភ័យដែលត្រូវការ។
ឯកសារហិរញ្ញវត្ថុសភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មួយ បានបង្ហាញថា ក្រុមហ៊ុនសន្តិសុខរបស់ លោក ម៉ាស់ បានចេញវិក្កយបត្រ ចំនួន ២.៤ លានដុល្លាររបស់ក្រុមហ៊ុន ក្នុងឆ្នាំ ២០២៣ និង ៥០ម៉ឺនដុល្លារទៀត ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយតំណាងឱ្យតែផ្នែកមួយនៃការចំណាយសុវត្ថិភាពសរុបរបស់ លោកម៉ាស់។
ហើយសន្តិសុខនោះ ដើរតាមគាត់គ្រប់ទីកន្លែង សូម្បីតែទៅបន្ទប់ទឹក។ ឪពុករបស់ លោកម៉ាស់ គឺ លោក Errol បានកត់សម្គាល់ ដោយនិយាយថា គាត់មានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់កូនប្រុសគាត់ “សូម្បីតែគេមានសន្តិសុខប្រហែល ១០០ នាក់ នៅជុំវិញខ្លួនក៏ដោយ” ។
លោក Errol បាននិយាយថា ម៉ាស់ ថែមទាំងបង្កើនសន្តិសុខ សម្រាប់ផ្ទះនៅអាហ្វ្រិកខាងត្បូងរបស់លោក Errol ផងដែរ ដោយបំពាក់វាជាមួយប្រព័ន្ធកាមេរ៉ាមួយ ដាក់របងអគ្គិសនីឆក់ជំវិញ និងមានឆ្មាំត្រួតពិនិត្យជាប្រចាំ។
យោងតាមឯកសារហិរញ្ញវត្ថុផ្សារហ៊ុនឱ្យដឹងថា លោកម៉ាស់ មិនមែនជាមហាសេដ្ឋីបច្ចេកវិទ្យាតែម្នាក់គត់ ដែលបង្កើនការចំណាយផ្នែកសន្តិសុខទ្វេដងនោះទេ។ សំណងសរុបឆ្នាំ ២០២៣ របស់ លោកម៉ាក ហ្ស៊ូកាបើក ២៤លានដុល្លារពីក្រុមហ៊ុន Meta “គឺជាការចំណាយស្ទើរតែទាំងស្រុងទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួន” នៅឯលំនៅដ្ឋានរបស់លោក និងក្នុងអំឡុងពេលធ្វើដំណើរឯកជន។
ក្រុមហ៊ុនជាច្រើនផ្សេងទៀត បានចំណាយតិចតួចជាង ដោយក្រុមហ៊ុន Apple បានចំណាយជាង $៨២០,៣០៩ ក្នុងឆ្នាំ ២០២៣ លើសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រមុខប្រតិបត្តិ លោក Tim Cook និងច្រើនជាង $១,៦២១,៤៦៨ លើការចំណាយទាក់ទងនឹងការធ្វើដំណើរឯកជន។
Business Insider ពីមុនបានរាយការណ៍ ថា ក្រុមហ៊ុន Tesla ក៏បានរឹតបន្តឹងសន្តិសុខផងដែរ បន្ទាប់ពីអតីតប្រមុខផ្នែកហិរញ្ញវត្ថុរបស់ខ្លួន គឺលោក Zachary Kirkhorn បានទទួលការគំរាមកំហែងសម្លាប់ ដោយទាមទារ $៣០ម៉ឺន ជា bitcoin តាមរយៈអ៊ីមែល ។
BI បានរាយការណ៍ថា យ៉ាងហោចណាស់ហៅទូរស័ព្ទតាម 911 ចំនួន៥ផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍ថា បានធ្វើនៅចន្លោះឆ្នាំ ២០២២ និង ២០២៣ ពីទីស្នាកកណ្តាលរបស់ក្រុមហ៊ុន Tesla ដែលផ្នែកអនុវត្តច្បាប់ បានចាត់ថ្នាក់ថាជា “ការគំរាមកំហែងភេរវកម្ម”៕