រដ្ឋមន្ត្រី​ពាណិជ្ជកម្មថៃ​ថា ប្រាក់បាតរឹងមាំណាស់ ប៉ុន្តែវា​ប៉ះពាល់​ដល់​ការ​នាំ​ចេញ

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ បាននិយាយកាលពីថ្ងៃចន្ទថា ប្រាក់បាតរបស់ប្រទេសថៃ មានភាពរឹងមាំយ៉ាងខ្លាំងនិងកំពុងប៉ះពាល់ដល់ការនាំចេញ ដែលត្រូវបានគេរំពឹងថា នឹងមានកំណើនតិចតួចក្នុងឆ្នាំនេះ ហើយធនាគារកណ្តាល គួរតែចាត់វិធានការលើរូបិយប័ណ្ណនេះ។ លោក ភីឆៃ ណារីបថាផាន (Pichai Naripthaphan) បាននិយាយថា ធនាគារកណ្តាលថៃ (BOT) គួរតែកាត់បន្ថយអត្រាការប្រាក់ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល ដោយបន្តការខ្វែងគំនិតគ្នាជាច្រើនខែម្ហើយ រវាងរដ្ឋាភិបាល និងធនាគារកណ្តាល ជុំវិញការកំណត់អត្រាការប្រាក់នេះ។ កាលពីថ្ងៃច័ន្ទតែមួយ ប្រាក់បាត គឺកម្រិតរឹងមាំបំផុត គឺ ៣៣.១៦ បាត ក្នុដ១ដុល្លារ រយៈពេលជាង ១៨ ខែមកហើយ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ក្រសួងពាណិជ្ជកម្ម ​កាល​ពី​ខែ​មុន ​បាន​រក្សា​គោល​ដៅ​កំណើន​នាំ​ចេញ​របស់​ខ្លួន​ពេញ១​ឆ្នាំ​ក្នុង​អត្រា ១%ទៅ ២%។ សម្រាប់រយៈពេលពីខែមករា ដល់ខែកក្កដា ការនាំចេញ បានកើនឡើង ៣.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ កាលពីខែសីហា ធនាគារកណ្តាល បានរក្សាអត្រាការប្រាក់សំខាន់ៗត្រឹម ២.៥០% សម្រាប់កិច្ចប្រជុំ៥លើកជាប់ៗគ្នា ដោយនិយាយថាការកំណត់គោលនយោបាយ ស្ថិតក្នុងកម្រិតអព្យាក្រឹត ខណៈ ខ្លួនទប់ទល់នឹងការអំពាវនាវរបស់រដ្ឋាភិបាល ឱ្យកាត់បន្ថយអត្រាការប្រាក់។ […]

បុគ្គលិកធនាគារ កំពុងរាប់ប្រាក់បាត របស់ថៃ

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ បាននិយាយកាលពីថ្ងៃចន្ទថា ប្រាក់បាតរបស់ប្រទេសថៃ មានភាពរឹងមាំយ៉ាងខ្លាំងនិងកំពុងប៉ះពាល់ដល់ការនាំចេញ ដែលត្រូវបានគេរំពឹងថា នឹងមានកំណើនតិចតួចក្នុងឆ្នាំនេះ ហើយធនាគារកណ្តាល គួរតែចាត់វិធានការលើរូបិយប័ណ្ណនេះ។

លោក ភីឆៃ ណារីបថាផាន (Pichai Naripthaphan) បាននិយាយថា ធនាគារកណ្តាលថៃ (BOT) គួរតែកាត់បន្ថយអត្រាការប្រាក់ ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល ដោយបន្តការខ្វែងគំនិតគ្នាជាច្រើនខែម្ហើយ រវាងរដ្ឋាភិបាល និងធនាគារកណ្តាល ជុំវិញការកំណត់អត្រាការប្រាក់នេះ។

កាលពីថ្ងៃច័ន្ទតែមួយ ប្រាក់បាត គឺកម្រិតរឹងមាំបំផុត គឺ ៣៣.១៦ បាត ក្នុដ១ដុល្លារ រយៈពេលជាង ១៨ ខែមកហើយ ធៀបនឹងប្រាក់ដុល្លារអាមេរិក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថៃ លោក ភីឆៃ ណារីបថាផាន (Pichai Naripthaphan)

ក្រសួងពាណិជ្ជកម្ម ​កាល​ពី​ខែ​មុន ​បាន​រក្សា​គោល​ដៅ​កំណើន​នាំ​ចេញ​របស់​ខ្លួន​ពេញ១​ឆ្នាំ​ក្នុង​អត្រា ១%ទៅ ២%។ សម្រាប់រយៈពេលពីខែមករា ដល់ខែកក្កដា ការនាំចេញ បានកើនឡើង ៣.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។

កាលពីខែសីហា ធនាគារកណ្តាល បានរក្សាអត្រាការប្រាក់សំខាន់ៗត្រឹម ២.៥០% សម្រាប់កិច្ចប្រជុំ៥លើកជាប់ៗគ្នា ដោយនិយាយថាការកំណត់គោលនយោបាយ ស្ថិតក្នុងកម្រិតអព្យាក្រឹត ខណៈ ខ្លួនទប់ទល់នឹងការអំពាវនាវរបស់រដ្ឋាភិបាល ឱ្យកាត់បន្ថយអត្រាការប្រាក់។ ការវាយតម្លៃអត្រាការប្រាក់បន្ទាប់ គឺនៅថ្ងៃទី ១៦ ខែតុលាខាងមុខ។

កាលពីដើមឆ្នាំនេះ មុនពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយថា ឯករាជ្យភាពរបស់ធនាគារកណ្តាល គឺជាឧបសគ្គក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច។

រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ បានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ ដើម្បីអនុលោមតាមការជំរុញសារពើពន្ធដែលបានគ្រោងទុក ខណៈខ្លួនសំឡឹងទៅចាប់ផ្តើមឡើងវិញ លើសេដ្ឋកិច្ច របស់ប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ។

រដ្ឋាភិបាលថៃ នឹងចាប់ផ្តើមដំណាក់កាលដំបូងនៃកម្មវិធី “កាបូបឌីជីថល” របស់ខ្លួននៅចុងខែនេះ ដែលខ្លួននឹងចែក១៤៥ ពាន់លានបាត (៤.៤ ពាន់លានដុល្លារ) ដល់ក្រុមពលរដ្ឋដែលងាយរងគ្រោះ។ វិធានការជំរុញសេដ្ឋកិច្ចសរុបចំនួន ៤៥០ ពាន់លានបាតនេះ មានគោលបំណងផ្តល់ប្រាក់ ១ម៉ឺន បាត ដល់ប្រជាជនថៃចំនួន ៥០លាននាក់ ដើម្បីចាយវាយនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។

គ្រោងការណ៍នេះ ត្រូវបានរិះគន់ដោយក្រុមអ្នកសេដ្ឋកិច្ច ក្នុងនោះមានទាំងអតីតទេសាភិបាលធនាគារកណ្តាល២រូបថា មិនមានការទទួលខុសត្រូវខាងសារពើពន្ធ។ រដ្ឋាភិបាល​ ច្រានចោលការរិៈគន់ន៉ ប៉ុន្តែ​បាន​ ជួបបញ្ហាក្នុង​ស្វែងរក​ប្រភព​ថវិកា។

រដ្ឋាភិបាល ទទូចថា គោលនយោបាយនេះ គឺចាំបាច់ដើម្បីពង្រឹងថាមពលសេដ្ឋកិច្ចដែលធនាគារកណ្តាលរំពឹងថា នឹងកើនឡើងត្រឹមតែ ២.៦% នៅឆ្នាំនេះ គឺកើនឡើងពី ១.៩% ពីឆ្នាំ ២០២៣ និងមានកម្រិត កំណើទាបជាងបណ្តាដៃគូ ក្នុងតំបន់ភាគច្រើន។

ទេសាភិបាលធនាគារកណ្តាល លោក សេដ្ឋាភុត សុធីវ៉ាត់ ណារុភុត(Sethaput Suthiwartnaruput) បាននិយាយថា ទោះជាយ៉ាងនេះក្តី កំណើន គឺទាបជាងសក្តានុពល ដោយសារតែតែបញ្ហារចនាសម្ព័ន្ធ ៕

(1$ = 33.1600 បាត)

 

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព