រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»ចេញពីសៀវភៅបោះពុម្ពផ្សាយទៅភាពយន

សៀវភៅរឿងប្រវត្តិសាស្ត្រដែលល្អនិងល្បីល្បាញភាគច្រើនបានវិវឌ្ឍន៍ខ្លួនពីឧស្សាហកម្មបោះពុម្ពផ្សាយទៅជាឧស្សាហកម្មភាពយន្តជាហេតុនាំឱ្យមានអ្នកអាននិងទស្សនាកាន់តែច្រើនឡើង។ ជាក់ស្តែងភាពយន្តរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ដែលថតដោយតារាសម្ដែងអាមេរិកដ៏ល្បីAngelina Jolie បានចាក់បញ្ចាំងក្នុងទឹកដីខេត្តសៀមរាបនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជវត្តមានយាងទតផ្ទាល់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ភាពយន្តដ៏ល្បីល្បាញដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងជុំវិញពិភពលោកនេះ នឹងត្រូវធ្វើការចាក់បញ្ចាំងនៅភ្នំពេញថ្ងៃទី២១ ខែកុម្ភៈនេះ។ នៅលើវិបសាយភាពយន្ត online ដ៏ល្បី Netflix ដែលបង្ហាពី Trailer រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»ជារឿងខ្មែរ និងផលិតដោយ Angelina Jolie ដំបូងដែលថតនៅប្រទេសកម្ពុជាបានធ្វើឲ្យកក្រើកអស់អ្នកមហាជនទាំងក្នុងនិងក្រៅស្រុក ។

ទិដ្ឋភាពតំណាងកុមារ លឿង អ៊ុង ជាក្លាយជាអ្នកនិពន្ធសៀវភៅ មុនពេលខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ ។

 រឿងរ៉ាវស្តីពីការចងចាំរបស់កុមារីម្នាក់កាលពីអតីត ដែលបច្ចុប្បន្នគាត់ជាសកម្មជនសិទ្ធិមនុស្សនៅអាមេរិក និងជាអ្នកនិពន្ធនៃរឿងនេះដែរ ឈ្មោះលឿង អ៊ុង នោះបានទាក់ទាញចំណាប់អារម្មណ៍សារព័ត៌មានក្នុងនិងក្រៅស្រុកជាច្រើនធ្វើការចុះផ្សាយ។ ថ្ងៃសម្ពោធចាក់បញ្ចាំងលើកដំបូងនៅកម្ពុជានៅលើទឹកដីនៃខេត្តសៀមរាបក្រោមព្រះរាជវត្តមានព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាមុន្នីនាថសីហនុព្រមទាំងរួមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ប្រមាណជាង២ពាន់នាក់នៅទីលានជល់ដំរីខាងមុខប្រាសាទអង្គរធំ។ ដូចការសន្យារបស់នាង Angelina Jolie ថានឹងធ្វើការចាក់បញ្ចាំងដំបូងគេនៅ
កម្ពុជាដើម្បីឲ្យប្រជាជនខ្មែរបានទស្សនា នាងក៏នឹងបន្តរៀបចំឲ្យមានការចាក់បញ្ចាំងភាពយន្តនេះនៅរាជធានីភ្នំពេញផងដែរនៅរាត្រីថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ ២០១៧ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិច។ សំបុត្រមិនត្រូវបានលក់ទេគឺនឹងអាចចូលទស្សនាសម្រាប់អ្នកដែលមានសំបុត្រអញ្ជើញជាផ្លូវការប៉ុណ្ណោះ។

គ្រាន់តែស្រមៃរបស់មនុស្សម្នាក់មានអាយុ៦ ឆ្នាំ រស់នៅប្រកបដោយសុភមង្គលក្នុងគ្រួសារ និងជិតស្និទ្ធិហើយពេញមួយយប់ពិតទេថា ពិភពលោករបស់អ្នកត្រូវខ្ទេចខ្ទាំ។ រឿងនេះគឺ ជារឿងមួយដែលប្រទេសទាំងមូលជួបប្រទះនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច ក្នុងប្រទេសកម្ពុជាបន្ទាប់ពីសង្គ្រាមស៊ីវិលដ៏បង្ហូរឈាម ហើយបានសម្រេចចិត្តបិទចោលទីក្រុងទាំងអស់ហើយជម្លៀសប្រជាជនចេញទៅធ្វើកសិកម្មតាមទីជនបទដែលពួកគេមិនដែលបានស្គាល់។ ចាប់​ពី​ពេល​នោះ​ទៅ ជីវិត​របស់ជនកម្ពុជាក៏ដូចជា កុមាររី អ៊ឹង លឿង និង​ក្រុម​គ្រួសារ​នឹង​ផ្លាស់​ប្តូរ​ជា​រៀង​រហូត។ ពួកគេនឹងត្រូវវង្វេងអស់រយៈពេល ៤ ឆ្នាំ ពីភូមិមួយទៅភូមិមួយក្នុងទីជនបទនៃប្រទេសកម្ពុជា ដោយស៊ូទ្រាំនឹងជីវភាពលំបាកកាន់តែខ្លាំងឡើង រងគ្រោះដោយភាពអត់ឃ្លាន ខ្វះការមើលថែ និងអ្វីដែលគួរឱ្យសង្ស័យបំផុតគឺភាពអស់សង្ឃឹម។

នាង​នឹង​ឃើញ​សមាជិក​ក្នុង​គ្រួសារ​របស់​នាង​បាត់​ខ្លួន​ជាបន្តបន្ទាប់ ដោយ​ចាប់​ផ្ដើម​ពី​ឪពុករបស់​នាង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ៤ ឆ្នាំនោះ នាងបានបង្ហាញនូវភាពរឹងមាំពិសេសនៃចរិតលក្ខណៈមិនដែលបោះបង់ការរស់នៅគ្នាឡើយ ដើម្បីការចងចាំរបស់មនុស្សជាទីស្រលាញ់របស់នាងដែលបានស្លាប់ទៅហើយប៉ុន្តែក៏នៅក្នុងក្តីសង្ឃឹមនៃការសងសឹកនាពេលអនាគតផងដែរ។ វណ្ណកម្មគឺតាមទស្សនៈរបស់កុមារម្នាក់នេះ ដើម្បីពណ៌នាឋាននរកនេះ តាមរយៈក្រសែភ្នែករបស់ក្មេងស្រីអាយុ៦ឆ្នាំដែលនៅតែស្លូតត្រង់ម្នាក់ឆ្ងាយពីការពិចារណានយោបាយទាំងអស់។ តើ​នាង​រក​ឃើញ​កម្លាំង​ដើម្បី​រស់​ក្នុង​ជីវភាព​បែប​នេះ​ដោយ​របៀប​ណា ដែល​មនុស្ស​ចាស់​ដែល​មាន​កម្លាំង​ខ្លាំង​បាន​ស្លាប់? តើធ្វើដូចម្តេចដើម្បីសង្គ្រោះពីការបាត់ខ្លួនរបស់ឪពុកគាត់ ដែលជាគំរូរបស់គាត់ ដែលត្រូវប្រហារជីវិតក្នុងនាមគាត់ជាអតីតមន្ត្រីនគរបាលនៃរបបសាធារណរដ្ឋ ដែលត្រូវបានផ្តួលរំលំដោយខ្មែរក្រហម?

តារាសម្ដែងអាមេរិក នាង Angelina Jolie ចូលគាល់ព្រះមហាក្សត្រកម្ពុជា។

អ្នកអានជាច្រើនភាគច្រើនជាបរទេសបានចាប់អារម្មណ៍ជីវិតតោកយ៉ាករបស់កុមារលឿង អ៊ុង ជាដំណើរជីវិតបានផ្សងព្រេងជាមួយអង្គការខ្មែរក្រហម។ របប ប៉ុល ពត បានធ្វើឱ្យក្មេងស្រីតូចម្នាក់ភ័យខ្លាច ដូចជាមិត្តភក្ដិរាប់លាននាក់របស់នាង ដែលជាឧបករណ៍នៃការស្អប់ខ្ពើម និងអំពើហឹង្សា ដោយគ្រាន់តែសុបិនចង់បង្វែរអាវុធដែលនាងនឹងត្រូវបានបណ្តុះបណ្តាលដោយខ្មែរក្រហមប្រឆាំងនឹងពួកគេ។ ការបញ្ចប់រឿងក្នុងសៀវភៅក៏ដូចជាភាពយន្តដែរ«រីករាយ»កុមារកំសត់ម្នាក់ទទួលបានឥស្សរភាពក្នុងកែវភ្នែកពិភពលោក។

នាខែមេសា ឆ្នាំ១៩៧៥ កងទ័ពរបស់ប៉ុលពតបានចូលពាសពេញទីក្រុងភ្នំពេញ ហើយបានបញ្ចប់ យ៉ាងគំហុកនូវកុមារភាពរបស់ លឿង អ៊ុង ។ ពេលនោះ នាងទើបមានអាយុ៤ឆ្នាំតែប៉ុណ្ណោះ។ កុមារី រូបនេះបានធំលូតលាស់នៅក្នុងត្រកូលដែលមានឯកសិទ្ធិ ជាមួយបងប្អូនប្រុសស្រីចំនួន៦នាក់ទៀត។ ឪពុកម្តាយរបស់នាង សុទ្ធតែមានដើមកំណើតជាកូនចៅចិន។ គ្រួសារនាងត្រូវជម្លៀសចេញពីរដ្ឋធានី ភ្នំពេញជាមួយប្រជាជនដទៃទៀត ហើយដើរត្រាច់ចរពីភូមិមួយទៅភូមិមួយ ដោយទម្លាក់ខ្លួនធ្វើជា កសិករក្រ មិនចេះអក្សរ។ ក្នុងគោលបំណងស្វែងរកជោគវាសនាល្អប្រសើរ ដើម្បីឲ្យរស់រានមានជីវិត លឿង អ៊ុង និងបងប្អូនរបស់នាងត្រូវតែរស់នៅបែកខ្ញែកគ្នា ហើយនាងត្រូវបានររើសបញ្ចូលទៅក្នុងកងកុមារដែលមានទួនាទីជា«កងទ័ពកុមារ»។

តាមសាវតាគឺឪពុកម្តាយរបស់ លឿង អ៊ុង និងបងប្អូនស្រីនាង២នាក់ ក្នុងចំណោមបងប្អូនប្រុសស្រីរបស់ នាងបានបាត់ខ្លួន និងស្លាប់ម្តងមួយៗ ក្នុងខ្យល់ព្យុះកំណាចរបស់ខ្មែរក្រហម។ ទោះបីជានាងទទួលរងទុក្ខលំបាកវេទនាពីភាពសាហាវឃោរឃៅរពេញរយៈពេល៤ឆ្នាំយ៉ាង ណាក៏ដោយ លឿង អ៊ុង តែងតែដក់ជាប់នូវសេចក្តីសង្ឃឹមចំពោះខ្លួនឯងផ្ទាល់ និងអ្នកទាំងឡាយដែលនាងស្រឡាញ់ជានិច្ច។ សក្ខីភាពនៃការប្រឹងប្រែងរំឮកឡើងវិញនូវរឿងទុក្ខសោក ដ៏កម្រមាននេះបានលាតត្រដាងឲ្យឃើញនូវភាពវឹកវរមួយដូចគ្នានឹងការសរសេរសៀវភៅកំណត់ហេតុរបស់នាងអាន់ហ្វ្រែងនៅសម័យអ៊ីត្លែរ ដែលបានពន្លិចសង្គមមនុស្សពីមួយថ្ងៃទៅមួយថ្ងៃក្នុងសោកនាដកម្មមួយក្នុងចំណោមមហារសោកនាដកម្មនៃសតវត្សរ៍ទី២០។ នេះជាប្រវត្តិនៃជោគជ័យដ៏ធំធេងរបស់គំនិតកុមារីកម្ពុជាម្នាក់លើអំណាចផ្ដាច់ការរបស់ខ្មែរក្រហម៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព