ការចាប់ផ្តើមដ៏ក្លាហានរបស់ធនាគារកណ្តាលសហព័ន្ធ (Federal Reserve) ក្នុងការកាត់បន្ថយអត្រាការប្រាក់ ត្រឹម៥០ពិន្ទុមូលដ្ឋាន(០.៥%) និងការប្តេជ្ញាចិត្តរបស់ខ្លួន មិនកាត់បន្ថយតាមក្តីរំពឹងរបស់ទីផ្សារ និងដៃគូធនាគារកណ្តាលនានារបស់ពិភពលោក បានផ្លាស់ប្តូរទម្រង់ជើងមេឃគោលនយោបាយនេះ សម្រាប់ដៃគូទាំងឡាយទូទាំងពិភពលោក ថ្វីបើក្រុមអ្នកវិភាគ យល់ថា ការសម្រេចិត្តនេះ ទំនងជាមានភាពវិជ្ជមានសម្រាប់តែផ្សារភាគហ៊ុនអាស៊ី ខណៈធនាគារកណ្តាលនោះ ផ្តល់ឱ្យធនាគារកណ្តាលនានាក្នុងតំបន់នូវចន្លោះកាន់តែច្រើនទៀត ដើម្បីបន្ធូរបន្ថយគោលនយោបាយពួកគេ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Dalma Capital លោក Gary Dugan បាននិយាយថា ការកាត់បន្ថយអត្រាការប្រាក់នេះ នឹងបន្ថយសម្ពាធ នៃគោលនយោបាយរូបិយវត្ថុដ៏តឹងតែង និងបន្ថយក្តីកង្វល់ អំពីការចុះខ្សោយ នៃរូបិយប័ណ្ណក្នុងស្រុក។
ប្រធានផ្នែកប្តូរប្រាក់បរទេសនៃក្រុមហ៊ុន Jefferies លោក Brad Bechtel បាននិយាយថា លទ្ធផលនេះ គឺល្អសម្រាប់ទ្រព្យសកម្មមានហានិភ័យ និងរូបិយប័ណ្ណដែលមានកម្រៃខ្ពស់ ប៉ុន្តែការប្តូរប្រាក់បរទេស អាចនឹងត្រូវស្ងាត់នៅអាស៊ី ដោយសារប្រាក់យួនចិនដើរតួជាអ្នកសម្របសម្រួល។
នៅទ្វីបអឺរ៉ុប និងប្រទេសអភិវឌ្ឍន៍ខ្លាំងបំផុតផ្សេងទៀត ជាទីដែលក្រុមមន្ត្រីមានទំនោរទទូចថា ការសម្រេចចិត្តនៅក្នុងទីក្រុងវ៉ាស៊ីនតោននេះ មិនប៉ះពាល់ដល់គន្លងគោលនយោបាយផ្ទាល់ខ្លួនរបស់ពួកគេ ភាពកក់ក្តៅអាចមានតែនៅក្នុងសេចក្តីប្រកាសរបស់ប្រធានធនាគារកណ្តាលសហព័ន្ធ លោក Jerome Powell ពីថ្ងៃពុធថា សេដ្ឋកិច្ចអាមេរិក នៅតែស្ថិតក្នុងស្ថានភាពល្អ។
នៅក្នុងទីផ្សារប្រទេសកំពុងរីកចម្រើន ការកាត់បន្ថយ០.៥%របស់ធនាគារសហព័ន្ធ (Fed)កំពុងផ្តល់នូវសម្ពាធដែលបានកាត់បន្ថយលើអត្រាប្តូរប្រាក់ ដែលទទួលអារម្មណ៍ប៉ះពាល់ លើការចំណាយលើបំណុលខ្ពស់បំផុតរបស់អាមេរិកជាច្រើនទសវត្សរ៍មកហើយ។ បញ្ហានេះ ផ្តល់កន្លែងទំនេរដើម្បីគណនាឡើងវិញនូវការកំណត់អត្រាការប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេ – ដូចដែលឥណ្ឌូនេស៊ី បានធ្វើនៅក្នុងការកាត់បន្ថយដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅមុនចំណាត់ការរបស់ធនាគារសហព័ន្ធ ។
លោក Powell និងសហការី បានប្រឈមមុខនឹងហានិភ័យខ្លះ ក្នុងការធ្វើឱ្យសាធារណជនកំពុងភ័យខ្លាចឱ្យដឹងថា ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច កំពុងកើនឡើង ដោយសារការកាត់បន្ថយច្រើនជាងអ្វីដែលក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនបំផុត បានរំពឹងទុក។ ផ្ទុយទៅវិញ លោកបានផ្តល់នូវការធានាជាថ្មីដោយនិយាយថា ការអត់ធ្មត់របស់ធនាគារសហព័ន្ធមិនផ្លាស់ប្តូររហូតមកដល់ពេលនេះ បានទូទាត់រួច ហើយ លើ”ភាគលាភជាច្រើន” ដោយការជំរុញអតិផរណាទំនុកចិត្ត ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ត្រូវបានគ្រប់គ្រង។
លោក បានមានប្រសាសន៍ថា ការផ្លាស់ប្តូរពីថ្ងៃពុធគឺជា “សញ្ញានៃការប្តេជ្ញាចិត្តរបស់យើង មិនឱ្យដើរតាម” ទីផ្សារ។ វិនិយោគិនពីដំបូង មានប្រតិកម្មជាមួយនឹងទំនុកចិត្តនេះ ទោះបីជាផ្សារភាគហ៊ុនអាមេរិក បានបិទជាមួយនឹងការធ្លាក់ចុះតិចតួចក៏ដោយ។
ប្រមុខសេដ្ឋវិទូ នៃធនាគារ EFG Bank នៅទីក្រុង Zurich និងជាអតីតអភិបាលរង នៃធនាគារកណ្តាលនៃប្រទេសអៀរឡង់, លោក Stefan Gerlach បាននិយាយថា៖ “ការកាត់បន្ថយ០.៥% របស់ធនាគារ សហព័ន្ធ នឹងរពើតរពើងនៅទូទាំងការសម្រេចចិត្តអត្រាការប្រាក់របស់ធនាគារកណ្តាលផ្សេងទៀត និងនាំឱ្យកើរុមអ្នកក្នុងទីផ្សារ សន្និដ្ឋានថា សេដ្ឋកិច្ចអាមេរិក កំពុងធ្លាក់ចុះ ប្រហែលជាកំពុងនាំទៅរកការធ្លាក់ចុះជាសកលមួយផងដែរ” ។
លោក Gerlach បានបន្ថែមថា វាអាចនឹងល្បួងធនាគារកណ្តាលអឺរ៉ុប(ECB)ឱ្យពិចារណាបញ្ចុះអត្រាការប្រាក់ម្តងទៀតនៅខែក្រោយ ជាលើកទី៣ចាប់តាំងពីខែមិថុនាមក ជាជម្រើសមួយ “ដែលខ្លួន បានស្វែងរកយ៉ាងម៉ឺងម៉ាត់ ដើម្បីរុញច្រានមកវិញ”។
ក្រុមអ្នកធ្វើគោលនយោបាយដឹកនាំ ដោយលោកជំទាវ ប្រធាន Christine Lagarde កំពុងចាកចេញពីផ្លូវរបស់ពួកគេ ដើម្បីសង្កត់ធ្ងន់ថា ពួកគេសម្រេចចិត្តលើគោលនយោបាយដោយឯករាជ្យ។ នៅក្នុងដំណើរឆ្ពោះទៅការកាត់បន្ថយអត្រាការប្រាក់ដំបូងរបស់ ECB ពីខែមិថុនា – នៅពេលដែលសេដ្ឋកិច្ចអាមេរិកនៅតែដំណើរការក្តៅគគុក -លោកជំទាវ Lagarde បានទទូចថា ទង្វើនេះ នឹងត្រូវបានបំផុសគំនិតដោយទិន្នន័យ, មិនមែនដោយសារធនាគារសហព័ន្ធទេ។
ប៉ុន្តែពួកគេ ក៏បានទទួលស្គាល់ដែរថា គោលនយោបាយរូបិយវត្ថុរបស់អាមេរិក មានផលប៉ះពាល់យ៉ាងសំខាន់ សម្រាប់ប្លុកប្រទេស G-20។ ក្រុមមនុស្សដែលដឹងបញ្ហានេះបាននិយាយកាលពីសប្តាហ៍មុនដែរ ថា ពួកគេ មិនបានច្រានចោលការបញ្ចុះថ្លៃខ្ចីក្នុងខែតុលាទេ ទោះបីជាការវិធានការបែបនេះ មិនទំនងក៏ដោយ ។
ការធ្វើសកម្មភាពនៅខែនោះ ហើយម្តងទៀតនៅក្នុងខែធ្នូ នឹងធ្វើឱ្យ ECB និង Fed មើលឃើញគ្នាទៅវិញ លើទំហំទាំងមូលនៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិករំពឹងថា ការចំណាយលើបំណុល នឹងមានចំនួន ១០០ពិន្ទុមូលដ្ឋានទាបជាងដំណាច់ឆ្នាំនេះ ដែលការកាត់បន្ថយ មុនវិធានការកាត់បន្ថយកន្លះពិន្ទុ កាលពីថ្ងៃពុធ។
ការសិក្សាថ្មីមួយដោយវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បានបង្ហាញថា ការផ្លាស់ប្តូរអត្រាការប្រាក់នៅអាមេរិកគឺជាកត្តាជំរុញដ៏សំខាន់បំផុត នៃការសម្រេចចិត្តនៅអឺរ៉ុប ចាប់តាំងពីឆ្នាំ ២០២១មក។
ប្រតិមកម្មទូទាំងពិភពលោក
ប្រមុខសេដ្ឋវិទូរបស់ IIF, លោក Marcello Estevao បាននិយាយថា៖ “ទោះបីជា ECB ធ្វើការសម្រេចចិត្តដោយឯករាជ្យពី Fed ក៏ដោយ ក៏ភាពខុសគ្នានៃអត្រាការប្រាក់ទាក់ទងនឹង Fed អាចមានផលប៉ះពាល់សេដ្ឋកិច្ចពិតប្រាកដនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ដូច្នេះហើយគួរតែត្រូវបានយកមកពិចារណា” ។ បើមិនដូច្នេះទេ ពួកគេនឹងប្រថុយនឹងការឡើងថ្លៃនៃប្រាក់អឺរ៉ូ ដោយមិនមានការនាំចេញ, សេដ្ឋកិច្ចទន់ខ្សោយ និងការតក់ស្លុត នៃអតិផរណា។
ធនាគារកណ្តាលដែលមានទីផ្សារកំពុងរីកចម្រើននៅក្នុងប្រទេសជាច្រើន ក្នុងនោះមានទាំងបណ្តាប្រទេសនៅឈូងសមុទ្រពែក្ស ដែលភ្ជាប់រូបិយប័ណ្ណរបស់ពួកគេនឹងប្រាក់ដុល្លារ បានអនុវត្តតាម និងថែមទាំងបានទម្លាក់អត្រាការប្រាក់កន្លះពិន្ទុផងដែរ។ អាជ្ញាធររូបិយវត្ថុហុងកុង ក៏បានកាត់បន្ថយអត្រាមូលដ្ឋានរបស់ខ្លួនស្របតាមការផ្លាស់ប្តូររបស់ Fed ដែរ។
នៅថ្ងៃព្រហស្បតិ៍ ធនាគារអង់គ្លេសប្រហែលជានឹងរក្សាគោលនយោបាយមិនផ្លាស់ប្តូរ ខណៈដែលធនាគារកណ្តាលអាហ្វ្រិកខាងត្បូង ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអត្រាការប្រាក់របស់ខ្លួនត្រឹម១/៤%។
យោងតាម Bloomberg Economics ឱ្យដឹងថា ប្រតិកម្មដែលទំនងជាមាននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ជាមួយនឹងរូបិយប័ណ្ណលិចអណ្តែត គឺមិនសូវច្បាស់ទេ។ ខណៈដែលពួកគេ បានអនុវត្តតាម Fed ជាញឹកញាប់ពីអតីតកាល, ធនាគារកណ្តាលអាមេរិក បានបង្ហាញការសម្របសម្រួលតិចជាង នៅក្នុងវដ្តបច្ចុប្បន្ន ។
អ្នកស្រី Adriana Dupita និងលោក Alex Isakov នៃក្រុម Bloomberg Economics បានសរសេរក្នុងកំណត់ត្រាមួយថា៖ “ការតាត់ផ្តាច់នេះ គាំទ្រការរំពឹងទុករបស់យើង ថា ប្រទេសសេដ្ឋកិច្ចដែលកំពុងរីកចម្រើន នឹងមានភាពងាយស្រួលជាង Fed នៅឆ្នាំខាងមុខ” ។
ក្រុមមន្ត្រីនៅទីក្រុងហ្សាការតា បានរត់ទៅមុខជាមួយនឹងការកាត់បន្ថយ១/៤%កាលពីថ្ងៃពុធ ហើយអត្រាទាបជាងនៅអាមេរិក បានបង្កើនចន្លោះសម្រាប់ក្រុមអ្នកកំណត់អត្រាការប្រាក់ពីទីក្រុងសេអ៊ូល តហូតទៅទីក្រុងបុមបៃ ដើម្បីចាត់វិធានការផងដែរ ទោះបីជាមានការពិចារណាជាច្រើនទៀត ដូចជាស្ថិរភាពហិរញ្ញវត្ថុ កំពុងដំណើរការក៏ដោយ។
នៅក្នុងប្រទេសជប៉ុន ជាទីដែលធនាគារកណ្តាលទើបតែចាប់ផ្តើមជាមួយនឹងគោលនយោបាយដែលកំពុងរឹតបន្តឹង, ចំណាត់ការរបស់ Fed អាចមានផលលំបាកច្រើនលើអ្វីដែលនឹងកើតមានឡើង។
ធនាគារកណ្តាលជប៉ុន ត្រូវបានគេរំពឹងជាទូទៅថា នឹងរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ នៅថ្ងៃសុក្រ។ សេដ្ឋវិទូជាន់ខ្ពស់នៅ BE របស់ប្រទេសជប៉ុន លោក Taro Kimura មានប្រសាសន៍ថា ការព្យាករណ៍ដែលបានធ្វើបច្ចុប្បន្នភាពក្នុងខែតុលា អាចនឹងបង្ហាញអាថ៌កំបាំងលើប្រាក់ឈ្នួល និងនិន្នាការតម្លៃកាន់តែក្តៅ និងទាក់ទាញពួកគេឱ្យដំឡើង១/៤%៕