ស្វែងយល់ពីសាត្រាស្លឹករឹត និងក្រាំងរបស់ខ្មែរក្នុងយុគ្គសម័យឌីជីថល

ក្បួនសាត្រាស្លឹករឹតនិងក្រាំងជាមរតករបស់ដូនតាខ្មែរមិនអាចកាត់ថ្លៃបានវាជាដួងព្រលឹងនៃជាតិសាសន៍មួយមានវប្បធម៌ជាក់លាក់ព្រោះមានសិលាចារឹតជាគ្រឹះធំបំផុតនោះគឺជាក់ស្តែងយើងមានក្បាច់ចម្លាក់ជាច្រើននៅអង្គរវត្ត។ បើសិនជាយើងនិយាយថា«វប្បធម៌រលាយជាតិរលំ»សាត្រា ស្លឹករឹតស្ទើរតែទាំងអស់ជាភាសាសំស្រ្កឹត ដូចក្នុងភាសាខ្មែរ ដែលរក្សាទុកនៅលើស្លឹកត្នោតបានបាត់អស់ : ធម្មទេសនា, ពិធីសាសនា, កាលប្បវត្តិ, ការប្រមូលពំនោល, ល្ខោន។ល។  តែវាបានវិវត្ត(ចម្លង)ចូលមកក្រដាសជំនួសវិញដែលយើងនិយាយជាសាមញ្ញថា ក្បួនសាត្រាស្លឹករឹតយើងចម្លងមកជាក្រដាសវិញ។ ក្បួនច្បាប់ទាំងនេះមិនអាចទ្រឹងនៅលើឯកសារជាក្រាស់រហូតទេ ដូច្នេះយើងកំពុងធ្វើទៅជាឌីជីថលឱ្យទាន់សម័យកាល និងការរីកចំរើនផ្នែកព័ត៌មានវិទ្យាក្នុងយុគសម័យឧស្សាហកម្ម 4.0យើងនេះ។

ព្រះសង្ឃខ្មែរ សុរិនកំពុងចម្លងក្រាំង
សាត្រាស្លឹកតឹត និងក្រាំងបានដើរតួយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។

អក្សរសិល្ប៍ សំស្រ្កឹត ហិណ្ឌូ និងពុទ្ធសាសនា ដូចដែលបានរក្សាទុក និងបង្ហាញដោយការថតចម្លង គឺជាភាសាដែលស្ទាត់ជំនាញ និងការផ្ទៀងផ្ទាត់យ៉ាងល្អឥតខ្ចោះ មានគុណភាព និងបរិមាណគួរឱ្យភ្ញាក់ផ្អើលសម្រាប់ អត្ថបទ​ខ្មែរ​សម័យ​នោះ​មាន​អក្សរសាស្ត្រ​តិច និង​កំណាព្យ​ដោយ​គ្រាន់តែ​ប្រៀបធៀប​នឹង​អក្សរ​ពីរ​ភាសា​ដ៏​កម្រ​។

១.អក្សរសិល្ប៍បុរាណ៖អក្សរសិល្ប៍បុរាណ គឺជាស្នាដៃអក្សរសិល្ប៍ទាំងឡាយណា​ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិ​សាសនា​ (ព្រាហ្មណ៍និយម​ និង​ពុទ្ធនិយម​) ហើយ​ដំណើររឿង​មិន​ឆ្លុះ​បញ្ចាំង​ពីជីវភាព​រស់​នៅ​របស់​​មនុស្ស​ពិតៗ​ក្នុង​សង្គម​ទេ​ ។អក្សរសិល្ប៍បុរាណមាន៖សិលាចារឹកស្លឹករឹត–ក្រាំងសាស្ត្រា ( សាស្ត្រាទេសន៍ សាស្ត្រាល្បែង សាស្ត្រាក្បួនសាស្ត្រា​ច្បាប់​)

ក) សិលាចារឹក ៖ សិលាចារឹក (​Inscription ) ជាពាក្យបច្ចេកទេសសម្គាល់ “ អក្សរ ឬអត្ថបទ​ដែល​បុព្វការីជន​បាន​ចារឹក​ទុក​នៅ​លើ​ថ្ម​” លើស​ពី​នេះ​ទៀត​ក៏​មាន​អក្សរ​ ឬ​អត្ថបទ​ខ្លះ​ត្រូវ​បាន​គេ​ចារឹក​លើ​បន្ទះ​ឬ​សន្លឹក​លោហធាតុ​ ឬឥដ្ឋ​ផង​ដែរ​ ។ រូបភាព​នៃ​ថ្ម​ដែល​គេ​ប្រើ​សម្រាប់​ចារឹក​មាន​ច្រើន​ប្រភេទ​ដូច​ជា សិលាស្ដម្ភដែលគេសិត​រំលីង​ជា​បន្ទះ​បួន​ជ្រុង​ទ្រវែង​ជា​បែប​សសរ​ស្ដម្ភ​ ជា​បែប​ស្លឹក​សីមា​ ឬនៅលើ​ផ្ទាំង​ស៊ុម​ទ្វារ​ បង្អួច​ថ្ម​ដែលគេ​រំ​លីង​រួច​ជា​ស្រេច​នៅ​លើ​សសរ​ស្ដម្ភឬ​ជញ្ជាំង​ប្រាសាទ​តែ​ម្ដង។ ប្រសិន​បើ​ជាអត្ថបទ ដែល​គេ​ចារ​លើ​សន្លឹក​រឹត​មានស្លឹក​ទ្រាំងត្នោត​និង​បន្ទះ​លោហធាតុ​វិញ​គេ​ហៅ​ថាសាត្រា​ (សាស្ត្រា​) ។

ពលរដ្ឋខ្មែរខិតខំចម្លងទិន្នន័យ ខ្លឹមសារ ពីសាត្រាស្លឹករឹត និងក្រាំងចាស់ៗ ចម្លងទៅសន្លឹកស្លឹករឹតថ្មី ដើម្បីអភិរក្សវត្ថុបុរាណ ដែលជាកេរពីដូនតា។

នៅ​ពេល​ចុង​ក្រោយ​បំផុត​ គេ​ចារ​លើ​ក្រដាស​ផ្នត់​ដែល​ហៅ​ថា​ “ ​ក្រាំង” ។ ប៉ុន្តែ​ឯកសារ​ដូច​បាន​រៀប​រាប់​នេះ​រក្សា​ទុក​មិន​បាន​យូរ​ ។ វា​តែង​តម្រូវ​ឱ្យ​គេ​ចម្លង​សារ​ជា​ថ្មី​ក្នុង​រវាង​ពី ៥០​ ទៅ ៨០ ឆ្នាំម្ដងពីព្រោះស្លឹកឈើមានអាយុកាលរបស់វា។​សូមបញ្ជាក់ថា អក្សរ​ដែល​គេ​យក​មក​ប្រើ​ប្រាស់​សម្រាប់​សរសេរ​អត្ថបទ​ដំបូង​ឡើយ​ចម្លង​តាម​តួ​អក្សរ​ព្រាហ្មី ដើម្បី​កត់​ត្រា​ភាសា​សំស្ក្រឹត​ ដែល​ជា​ភាសា​ពិសិដ្ឋ​សម្រាប់​ជំនឿ​ ការ​គោរព​បូជា​ចំពោះ​សាសនា​ និង​ព្រះ​មហាក្សត្រ​ខ្មែរ​ដែល​ជា​ភាសា​អ្នក​ស្រុក​ និង​ភាសា​បាលីដែល​គេ​និយម​ប្រើ​ប្រាស់​បន្តិច​បន្តួច​ណាស់​នៅ​​សម័យ​មុន​អង្គរ​ និង​ចុង​សម័យ​អង្គរ​សម្រាប់​ការ​គោរព​បូជា​ចំពោះ​ព្រះ​ពុទ្ធ​សាសនា ហីនយាន​(​ ថេរវាទ )។ ជាងនេះ​ទៀត​មាន​សិលា​ចារឹក​ខ្លះ​សម័យ​អង្គរ​ត្រូវ​បាន​គេ​ចារ​តាម​អក្ខរវិធី​២បែប​គឺ​ប្រើ អក្សរទេវនាគរី និង អក្សរកម្ពុជា ផង ។

ខ) ស្លឹករឹតឬក្រាំង ៖ ស្លឹករឹត ជាសន្លឹក​សាស្ត្រាផលិត​ពី​ស្លឹក​ទ្រាំង​យក​មក​កែ​ច្នៃតាម​វិធី​ផ្សេងៗ​ ។ ស្លឹករឹត​ដែល​ចាររួច​ត្រូវ​បាន​យក​មកចង​ក្រង​ជា​សាស្ត្រា​ក្បួន​ខ្នាត​ផ្សេងៗ​ទាក់​ទង​ទៅ​នឹង​អត្ថបទ​ធម៌​អាថ៌​របស់​ព្រះ​ពុទ្ធ​សាសនា​ ច្បាប់​ទូន្មាន​ របាក្សត្រ​ ទាក់ទង​ទៅ​នឹង​ប្រវត្តិ​សាស្ត្រ​ ក្បួន​ទស្សន៍​ទាយ​ ក្បួន​ព្យាបាល​ជំងឺ និង​ក្បួន​វេទមន្ត​ផ្សេងៗ​…។ល។ សាត្រាស្លឹករឹត​កើត​ឡើង​ក្រោយ​សម័យ​អង្គរ​រហូត​ដល់​សម័យ​ជឿនលឿន​មាន​រោងពុម្ភ​សម្រាប់​បោះ​ពុម្ភ​សៀវភៅ​ជំនួស​វិញ​ ។ រីឯក្រាំង គឺជាសៀវភៅ​ធ្វើ​ដោយ​ក្រដាស​ស្នាយ​ ឬក្រដាស​មន​ជា​ដើម​ បត់​ជាជាន់ៗ​ ជា​របៀប​ត្រឹម​ស្មើ​ បើក​បាន​សម្រាប់​សរសេរ​កត់​ត្រា​អ្វី​ទាំង​ឡាយរបស់អ្នកប្រាជ្ញយើងពីបុរាណ។ បើទោះជារាល់ឯកសារទាំងនោះបានចូលខ្លួនទៅជាឌីជីថល ហើយក្តី ជាក់ស្តែងយើងក៏បានឃើញព្រះសង្ឃ ខ្មែរ កម្ពុជាក្រោម ខ្មែរកណ្តាល ខ្មែរលើ ក៏ចាប់ផ្តើមចម្លងនឹងស្រាវជ្រាវឯកសារនោះសម្រាប់តម្កល់នៅក្នុងវត្តក្នុងនាមជាអ្នកអភិរក្សក្បួនខ្នាតវប្បធម៌៕

យុវជនបរទេស ចុះកម្មសិក្សាស្វែងយល់ពីសាត្រាស្លឹករឹត និងក្រាំងនៅកម្ពុជា។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព