ឧស្សាហកម្មដែកថែបដ៏ធំរបស់ចិន កំពុងប្រឈមមុខនឹង រលកនៃការក្ស័យធន

យោងតាម ​​Bloomberg Intelligence (BI)ឱ្យដឹងថា វិបត្តិដែកថែបរបស់ប្រទេសចិន កំពុងត្រៀមខ្លួនសម្រាប់រលកនៃការក្ស័យធន និងកំពុងបង្កើនល្បឿននៃការបង្រួមចូលគ្នានៃឧស្សាហកម្មដែលត្រូវការច្រើននេះ។ នៅក្នុងកំណត់ត្រាមួយ ជូនទៅ ក្រុមហ៊ុន Xinjiang Ba Yi Iron & Steel Co., ក្រុមហ៊ុន Gansu Jiu Steel Group និង ក្រុមហ៊ុន Anyang Iron & Steel Group Co., អ្នកវិភាគជាន់ខ្ពស់របស់ BI លោកស្រី Michelle Leung បាននិយាយថា ក្រុមហ៊ុន​ផលិតដែកថែមទាំងនេះ បានរងការខាតបង់ក្នុងឆមាសទី១ ហើយប្រឈមនឹងហានិភ័យខ្ពស់បំផុត និងអាចជាគោលដៅគេទិញយកប្រកបដោយសក្តានុពល។ BI បាននិយាយថា រលកនៃការបង្រួមចូលគ្នា នឹងជួយឱ្យក្រុងប៉េកាំងនូវការយកចិត្តទុកដាក់កាន់តែខ្លាំងនៅក្នុងឧស្សាហកម្មដែកថែបរបស់ខ្លួន។ រដ្ឋាភិបាលចិន ចង់ឱ្យក្រុមហ៊ុនកំពូលទាំង៦គ្រប់គ្រង ៤០% នៃទីផ្សារក្នុងឆ្នាំ ២០២៥ ហើយក្រុមហ៊ុនកំពូលទាំង ១០ គ្រប់គ្រង ៦០% ។ លោកស្រី […]

សេដ្ឋកិច្ចដុនដាបខ្លាំង បានធ្វើឱ្យឧស្សាហកម្មថែបចិនដ៏ធំ ប្រឈមនឹងរលក នៃការក្ស័យធុន

យោងតាម ​​Bloomberg Intelligence (BI)ឱ្យដឹងថា វិបត្តិដែកថែបរបស់ប្រទេសចិន កំពុងត្រៀមខ្លួនសម្រាប់រលកនៃការក្ស័យធន និងកំពុងបង្កើនល្បឿននៃការបង្រួមចូលគ្នានៃឧស្សាហកម្មដែលត្រូវការច្រើននេះ។

នៅក្នុងកំណត់ត្រាមួយ ជូនទៅ ក្រុមហ៊ុន Xinjiang Ba Yi Iron & Steel Co., ក្រុមហ៊ុន Gansu Jiu Steel Group និង ក្រុមហ៊ុន Anyang Iron & Steel Group Co., អ្នកវិភាគជាន់ខ្ពស់របស់ BI លោកស្រី Michelle Leung បាននិយាយថា ក្រុមហ៊ុន​ផលិតដែកថែមទាំងនេះ បានរងការខាតបង់ក្នុងឆមាសទី១ ហើយប្រឈមនឹងហានិភ័យខ្ពស់បំផុត និងអាចជាគោលដៅគេទិញយកប្រកបដោយសក្តានុពល។

BI បាននិយាយថា រលកនៃការបង្រួមចូលគ្នា នឹងជួយឱ្យក្រុងប៉េកាំងនូវការយកចិត្តទុកដាក់កាន់តែខ្លាំងនៅក្នុងឧស្សាហកម្មដែកថែបរបស់ខ្លួន។ រដ្ឋាភិបាលចិន ចង់ឱ្យក្រុមហ៊ុនកំពូលទាំង៦គ្រប់គ្រង ៤០% នៃទីផ្សារក្នុងឆ្នាំ ២០២៥ ហើយក្រុមហ៊ុនកំពូលទាំង ១០ គ្រប់គ្រង ៦០% ។ លោកស្រី Leung បាននិយាយថា គោលដៅទាំងនេះមើលទៅ “អាចសម្រេចបាន” ទោះបីជាប្រទេសចិន នឹងនៅតែនៅដើរពីក្រោយកូរ៉េខាងត្បូង និងជប៉ុនដោយស្រួល​ក្នុងពេលនេះក៏ដោយ។

វិបត្តិអចលនទ្រព្យរ៉ាំរ៉ៃ និងកំណើនសេដ្ឋកិច្ចរបស់ចិន កំពុងផ្លាស់ប្តូររូបរាងឡើងវិញនៃឧស្សាហកម្មដែកថែបដ៏ធំរបស់ប្រទេសនេះ ខណៈប្រមុខ នៃក្រុមហ៊ុនផលិតដ៏ធំបំផុតរបស់ខ្លួន គឺក្រុមហ៊ុន China Baowu Steel Group Corp. បានព្រមានកាលពីខែមុនថា វិបត្តិកាន់តែអាក្រក់ជាងកាលពីឆ្នាំ ២០០៨ និង ២០១៥ ។ ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក មានន័យថា រោងចក្រ បានបង្កើនការនាំចេញ ដោយជំរុញឱ្យមានប្រតិកម្មពាណិជ្ជកម្មតបពីបណ្តាប្រទេសដែលនិយាយថា លោហៈធាតុនេះ ត្រូវបានបោះចោល ក្នុងតម្លៃ ទាបជាងថ្លៃដើម។

នេះបើយោងតាម ​​BI ឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ការនាំចេញដែកថែបរបស់ប្រទេសចិន ទំនងជាមិនធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ ២០២៦ ទេ ខណៈផលិតកម្មសរុប ធ្លាក់ចុះ ហើយដៃគូពាណិជ្ជកម្មកាន់តែច្រើន បានបង្កើនការរឹតបន្តឹងជាច្រើន។

កញ្ចប់ថវិកាសង្គ្រោះលំនៅឋានរបស់ប្រទេសចិន ផ្តល់នូវផ្លូវដ៏ល្អបំផុតសម្រាប់ធ្វើឱ្យប្រទេសនេះដើរលើផ្លូត្រូវវិញ វដើម្បីពង្រីកប្រហែល ៥% តាមទស្សនៈរបស់ក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនបំផុត ដោយសន្មតថាគេត្រូ ដាក់ពង្រាយឱ្យមានប្រសិទ្ធភាពជាអតិបរមា នៅចំពោះមុខវិបត្តិអចលនទ្រព្យ ដែលបានរំពឹងថានឹងអូសបន្លាយយូររហូតដល់៥ឆ្នាំទៀត។ .

របាយការណ៍ Securities Daily ដែលបានស្រង់សម្តីក្រុមអ្នកវិភាគធនាគាររបស់ប្រទេសចិន លើកឡើងថា ធនាគារចិន អាចនឹងអនុវត្តការកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះថ្មីមួយនៅឆ្នាំនេះ ដើម្បីជួយបង្កើនការប្រើប្រាស់។

យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ផែនការពង្រីករបស់ក្រុមហ៊ុន Citigroup Inc. ក្នុងប្រទេសចិន បានជួបឧបសគ្គជាមួយក្រុមនិយតករអាមេរិក បន្ទាប់ពីធនាគារសហព័ន្ធ បានដាក់ការពិន័យលើធនាគារនេះពីបទការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងហានិភ័យនេះ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព