កម្មវិធីឆាតយន្តរបស់ Meta’s AI នឹងចាប់ផ្តើមមានការនិយាយជាសំលេង ជាមួយក្រុមមនុស្សល្បីឈ្មោះ ប្រភពដែលដឹងពីផែនការរបស់ក្រុមហ៊ុននេះបានប្រាប់រ៉យទ័រពីថ្ងៃអង្ការថា ថៅកែ Facebook Meta Platforms គ្រោងនឹងប្រកាសនៅសប្តាហ៍នេះថា ខ្លួនបានទទួលបាននូវកិច្ចព្រមព្រៀងជាមួយតារាសម្តែងជាច្រើន ក្នុងនោះមានទាំងអ្នកស្រី Judi Dench, Kristen Bell និងលោក John Cena ដើម្បីផ្តល់សំលេងដល់ឆាតយន្ត Meta AI របស់ខ្លួន ។ មនុស្សដដែលនោះ បាននិយាយថា មុខងារសម្លេងអូឌីយ៉ូថ្មីនោះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការជ្រើសរើសសំឡេងមួយ សម្រាប់ជាជំនួយការឌីជីថល ដូចទៅនឹង ChatGPT របស់ Meta ដែរ ដិោយជ្រើសរើសចេញពីបញ្ជីតារាល្បីចំនួន ៥រូប ដែលក្នុងនោះមានមានទាំងនាង Awkwafina និង លោក Keegan-Michael Key ក៏ដូចជាជម្រើសសំឡេងទូទៅជាច្រើនផងដែរ៕ ក្រុមមន្ត្រីធនាគារសហព័ន្ធ បើកទ្វារបើកចំហ សម្រាប់ការបន្ថយអត្រាការប្រាក់ដ៏ធំម្តងទៀត មន្ត្រីធនាគារកណ្តាល១ក្រុមកាលពីថ្ងៃអង្គារ បានបើកទ្វារចំហរចំពោះការកាត់បន្ថយអត្រាការប្រាក់ដ៏ធំបន្ថែមទៀត ដោយកត់សម្គាល់ថា អត្រាបច្ចុប្បន្ននៅតែមានទម្ងន់ធ្ងន់លើសេដ្ឋកិច្ចអាមេរិកនៅឡើយ។ នៅក្នុងព្រឹត្តិការណ៍ Q&A កម្រិតមធ្យម១ ប្រធានធនាគារកណ្តាលទីក្រុងឈីកាហ្គោ […]

កម្មវិធីឆាតយន្តរបស់ Meta’s AI នឹងចាប់ផ្តើមមានការនិយាយជាសំលេង ជាមួយក្រុមមនុស្សល្បីឈ្មោះ

ប្រភពដែលដឹងពីផែនការរបស់ក្រុមហ៊ុននេះបានប្រាប់រ៉យទ័រពីថ្ងៃអង្ការថា ថៅកែ Facebook Meta Platforms គ្រោងនឹងប្រកាសនៅសប្តាហ៍នេះថា ខ្លួនបានទទួលបាននូវកិច្ចព្រមព្រៀងជាមួយតារាសម្តែងជាច្រើន ក្នុងនោះមានទាំងអ្នកស្រី Judi Dench, Kristen Bell និងលោក John Cena ដើម្បីផ្តល់សំលេងដល់ឆាតយន្ត Meta AI របស់ខ្លួន ។

មនុស្សដដែលនោះ បាននិយាយថា មុខងារសម្លេងអូឌីយ៉ូថ្មីនោះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសក្នុងការជ្រើសរើសសំឡេងមួយ សម្រាប់ជាជំនួយការឌីជីថល ដូចទៅនឹង ChatGPT របស់ Meta ដែរ ដិោយជ្រើសរើសចេញពីបញ្ជីតារាល្បីចំនួន ៥រូប ដែលក្នុងនោះមានមានទាំងនាង Awkwafina និង លោក Keegan-Michael Key ក៏ដូចជាជម្រើសសំឡេងទូទៅជាច្រើនផងដែរ៕

  • ក្រុមមន្ត្រីធនាគារសហព័ន្ធ បើកទ្វារបើកចំហ សម្រាប់ការបន្ថយអត្រាការប្រាក់ដ៏ធំម្តងទៀត

មន្ត្រីធនាគារកណ្តាល១ក្រុមកាលពីថ្ងៃអង្គារ បានបើកទ្វារចំហរចំពោះការកាត់បន្ថយអត្រាការប្រាក់ដ៏ធំបន្ថែមទៀត ដោយកត់សម្គាល់ថា អត្រាបច្ចុប្បន្ននៅតែមានទម្ងន់ធ្ងន់លើសេដ្ឋកិច្ចអាមេរិកនៅឡើយ។

នៅក្នុងព្រឹត្តិការណ៍ Q&A កម្រិតមធ្យម១ ប្រធានធនាគារកណ្តាលទីក្រុងឈីកាហ្គោ លោក Austan Goolsbee បាននិយាយថា៖ “ក្នុងរយៈពេល ១២ ខែបន្ទាប់ យើងមានផ្លូវវែងឆ្ងាយដើម្បីធ្វើការបញ្ចុះ អត្រាការប្រាក់ណាមួយ ដែលមានលក្ខណៈអព្យាក្រឹត ដើម្បីព្យាយាមរក្សាលក្ខខណ្ឌដែលពួកគេមាន” ។

ទាំងលោកវេជ្ជបណ្ឌិត Goolsbee និងទាំងសហសេវិកណាមួយ បាននិយាយថា ពួកគាត់មិនពេញចិត្តណឹងការកាត់ត្រឹម ១/២%  ដែលធនាគារកណ្តាលសហព័ន្ធបានធ្វើកាលពីថ្ងៃទី ១៨ ខែកញ្ញានោះទេ ដោយនិយាយថា ទិន្នន័យកំពុងចូលមក នឹងណែនាំការធ្វើការសម្រេចចិត្តរបស់ពួកគេជាថ្មី៕

  • នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី ព្រមាន​ពី​ពពក​ខ្មៅ ខណៈ​អាមេរិក និង​ចិន ​ប្រកួតប្រជែងគ្នា

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរិន វុង (Lawrence Wong) បានព្រមានអំពី “ជើងមេឃពពកខ្មៅ ” ខណៈសកម្មភាពសេដ្ឋកិច្ចពិភពលោកកាន់តែច្រើន ត្រូវបានគេមើលឃើញតាមរយៈកញ្ចក់សន្តិសុខមួយ។

នៅឯពិធីជប់លៀងខួបលើកទី 50 របស់វិនិយោគិន Temasek Holdings Pte Ltd, លោក វុង បាននិយាយថា៖ “យើងស្ថិតនៅក្នុងសករាជថ្មីមួយ ដែលគូសបញ្ជាក់ដោយការប្រកួតប្រជែងកំពុងកើនឡើង ដើម្បីការគ្របដណ្តប់ត្រួតត្រា និងភាពជាអ្នកដឹកនាំ” រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

នាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖ «ការរឹតបន្តឹងជាច្រើន ត្រូវបានដាក់កម្រិតរួចហើយលើបច្ចេកវិទ្យាសំខាន់ៗដូចជា បញ្ញាសិប្បនិមិត្ត និងគ្រឿងបន្ទះឈីប។ ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ គឺកង្វល់​ផ្នែក​សន្តិសុខ ​កំពុង​រីក​រាល​ដាល​ទៅកាន់​តំបន់ផ្សេងៗទៀត​កាន់​តែ​ច្រើន»៕

  • រដ្ឋការលោក បៃដិន ប្រកាសដាក់ស្នើការហាមឃាត់គ្រឿងបន្លាស់រថយន្តរបស់ចិន និងរុស្ស៊ី

ក្រសួងពាណិជ្ជកម្មនៃរដ្ឋការអាមេរិក កាលពីថ្ងៃអង្គារ បានប្រកាសថា ខ្លួនកំពុងស្នើច្បាប់ដើម្បីរាំងខ្ទុបការលក់ និងការនាំចូលកម្មវិធីផ្នែករឹង និងកម្មវិធីផ្នែកទន់សូហ្វវែរដែលផលិតដោយចិន និងរុស្សី សម្រាប់យានយន្តដែលតភ្ជាប់រួច ដោយពង្រឹងសន្តិសុខរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការគម្រាមកំហែងការលួចហែកចូល ដែលក្រសួងពាណិជ្ជកម្មពិពណ៌នាថា “ប្រាកដជាក់ស្តែងណាស់។ ”

ការហាមឃាត់ដែលបានស្នើឡើងនេះ មានបំណងធានាសុវត្ថិភាពយានយន្តដែលអាចទាក់ទងមកពីខាងក្រៅតាមរយៈប្រព័ន្ធ Wi-Fi, ប៊្លូធូស, ប្រព័ន្ធកោសិកាសែលុយឡា ឬផ្កាយរណប ជាលក្ខណៈពិសេសមួយ ដែលជារឿងធម្មតាកាន់តែកើនឡើងជាមួយយានយន្តថ្មី។ ក្រុមមន្ត្រី បាននិយាយថា ប្រព័ន្ធទាំងនេះមានហានិភ័យសម្រាប់ការជ្រៀតជ្រែកពីបរទេស ដែលអាចនាំឱ្យមានការរំខាន និងការបំផ្លិចបំផ្លាញ។

ការហាមឃាត់លើកម្មវិធីផ្នែកទន់ នឹងចូលជាធរមានសម្រាប់ឆ្នាំម៉ូដែល ២០២៧ ខណៈដែលការហាមប្រាមកម្មវិធីផ្នែករឹង នឹងមិនក្លាយជាច្បាប់ទេ រហូតដល់ដើមឆ្នាំម៉ូដែល ២០៣០ — ក្រុមរថយន្តដែលចេញជាម៉ូដែលថ្មីៗ ជាធម្មតាអាចរកទិញបាន ក្នុងរដូវក្តៅមុនដែលកំពុងដំណើរឆ្នាំម៉ូដែលថ្មី៕

  • ប្រទេសថៃ ​នឹង​ពន្យារពេលការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមារហូតដល់​ខែតុលា

មន្ត្រីការងារជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្ការថា ប្រទេសថៃ នឹងពន្យារពេលការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ៤០០ បាត (១២,១៥ ដុល្លារ) ក្នុងមួយថ្ងៃ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១ ខែតុលា ប្រហែលជារហូតដល់២សប្តាហ៍ ដោយសារកង្វះកូរ៉ុមនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការដែលធ្វើការដំឡើងនេះ។

លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារ លោក Pairoj Chotikasathien បាននិយាយថា គណៈកម្មាធិការដែលរួមមានតំណាងមកពីក្រុមនិយោជក កម្មករ និងរដ្ឋាភិបាល បានបរាជ័យក្នុងការឈានដល់កូរ៉ុមនៅក្នុងកិច្ចប្រជុំចំនួន២ពីមុន ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលដែលបានគ្រោងទុក។

លោកបានមានប្រសាសន៍ថា៖ “យើងនឹងរំកិលទៅមុខឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ដោយបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាថ្មីនេះ នឹងអនុវត្តចំពោះអាជីវកម្មដែលមានបុគ្គលិកច្រើនជាង ២០០ នាក់ប៉ុណ្ណោះ។

  • មហាសេដ្ឋីវៀតណាមស្នើការអប់រំភាសាអង់គ្លេសសម្រាប់ប្រជាជនទាំងមូល

លោក ផាម ញ៉ិតវឿង (Pham Nhat Vuong) ដែលជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតរបស់វៀតណាម និងជាប្រធានក្រុមហ៊ុន Vingroup បានស្នើពង្រីកការអប់រំភាសាអង់គ្លេសនៅទូទាំងប្រទេស មិនត្រឹមតែនៅក្នុងសាលារដ្ឋប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនទាំងមូលផងដែរ។

ថ្លែងនៅក្នុងសន្និសីទរដ្ឋាភិបាល-ធុរកិច្ចកាលពីចុងសប្តាហ៍ លោក វឿង បានស្នើឱ្យមានការការរៀនភាសាអង់គ្លេសកាន់តែទូលំទូលាយ ដោយមានគោលបំណងលើកកម្ពស់ “សង្គមពលរដ្ឋសកល”។ លោក​បាន​ស្នើ​ថា អាជីវកម្ម​ជាច្រើន រួម​ទាំងក្រុមហ៊ុន Vingroup ផង អាច​ជួយ​ទ្រទ្រង់ដល់​គ្រូ​បង្រៀន ដែលកំពុង​ធ្វើ​ការ​នៅ​តំបន់​ដាច់​ស្រយាល។ “ការលើកកម្ពស់ការអប់រំភាសាអង់គ្លេសពីតំបន់ដាច់ស្រយាលរហូតដល់ទីក្រុង នឹងបង្កើតឱកាសប្រាក់ចំណូលកាន់តែប្រសើរ សម្រាប់កូនចៅយើង ដោយរួមចំណែកដល់ការអភិវឌ្ឍន៍តំបន់ទាំងនេះនាពេលអនាគត”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព