ធនាគារកណ្តាលរបស់ប្រទេសចិន (PBOC) បានប្រកាសភ្លាមៗ នូវការគាំទ្រផ្នែកគោលនយោបាយសម្រាប់សេដ្ឋកិច្ចមួយ ខណៈក្រុមអ្នកធ្វើគោលនយោបាយ បានធ្វើការជំរុញដ៏ទូលំទូលាយបំផុតរបស់ពួកគេរហូតមកដល់ពេលនេះ ដើម្បីឈានឱ្យដល់គោលដៅកំណើនប្រចាំឆ្នាំ នៅឆ្នាំនេះប្រមាណជា ៥% ។
ទេសាភិបាលធនាគារប្រជាជនចិន លោក ប៉ាន គង់សេង (Pan Gongsheng) បានប្រកាសពីវិធានការជំរុញសេដ្ឋកិច្ចជាច្រើន នៅឯសន្និសីទដ៏កម្រមួយកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងប៉េកាំង ក្នុងនោះមានទាំងវិធានការលើកស្ទួយការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់ក្រុមអ្នកប្រើប្រាស់ និងក្រុមហ៊ុនសាជីវកម្ម និងការកាត់អត្រាការប្រាក់រយៈពេលខ្លីដ៏សំខាន់របស់ខ្លួន។ ប្រទេសចិន ក៏នឹងបញ្ចុះអត្រាកម្ចីទិញផ្ទះ សម្រាប់កម្ចីទិញផ្ទះដែលមានស្រាប់ផងដែរ។
ប្រធានយុទ្ធសាស្រ្តម៉ាក្រូរបស់ប្រទេសចិននៃក្រុមហ៊ុន Standard Chartered Plc លោក Becky Liu បាននិយាយថា៖ “ការសម្រួលគោលនយោបាយរូបិយវត្ថុ កើតមានឡើងរឹងមាំជាងការរំពឹងទុក ដោយទាំងការកាត់បន្ថយអត្រាការប្រាក់ និងការកាត់បន្ថយអត្រាប្រាក់ចំណូលដែលបានតម្រូវ (RRR) ក្នុងពេលតែមួយ ។ យើងមើលឃើញចន្លោះសម្រាប់ការសម្រួលកាន់តែគ្មានការភ័យខ្លាច ក្នុងត្រីមាសខាងមុខនេះ ក្រោយពីមានការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលរបស់សហ័ន្ធ”។
ប្រាក់យួននៅឯនាយសមុទ្រ បានធ្លាក់ចុះ ០.១% នៅពេលដែលធនាគារ PBOC បានប្រកាសពីការកាត់បន្ថយនេះ។ ផលកម្រៃប័ណ្ណបំណុលរដ្ឋាភិបាលរយៈពេល ១០ឆ្នាំរបស់ប្រទេសចិន បានធ្លាក់ចុះមកដល់ ២% ដែលជាកំណត់ត្រាទាបថ្មីមួយ។
សមាមាត្រតម្រូវការទុនបម្រុង ឬបរិមាណធនាគារសាច់ប្រាក់ត្រូវរក្សាទុកជាទុនបម្រុង នឹងត្រូវបានកាត់បន្ថយចំនួនពិន្ទុ ០.៥%។ លោក ប៉ាន បាននិយាយថា ខ្លួន នឹងបញ្ចេញសាច់ប្រាក់ ១ពាន់ពាន់លានយួន (១៤២ ពាន់លានដុល្លារ) ជាសាច់ប្រាក់ងាយស្រួល។ ប្រទេសចិន ក៏អាចកាត់បន្ថយអត្រាប្រាក់ចំណូល ដែលបានតម្រូវ បន្ថែមទៀតក្នុងឆ្នាំនេះ ពី ០.២៥% ទៅ 0.៥% ទៀត នៅពេលវេលាសមស្រប។
អត្រានៃការទិញវិញក្នុងពេល៧ថ្ងៃ នឹងធ្លាក់ចុះពី ១.៧% មកដល់ ១.៥% ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)ស បានអនុម័តការកាត់បន្ថយអត្រាការប្រាក់តិចតួច ដែលរហូតមកដល់ពេលនេះបានបរាជ័យទប់ទល់នឹងការធ្លាក់ចុះរបស់ប្រទេសសេដ្ឋកិច្ចលេខ២ របស់ពិភពលោកនោះឡើយ ដោយកំណើនកាន់តែខ្សោយបន្ថែមទៀតបន្ទាប់ពីធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេល៥ត្រីមាស។ ភាពទ្រុឌទ្រោមនោះ កំពុងធ្វើតេស្តការអត់ឱនរបស់ថ្នាក់ដឹកនាំចិន ចំពោះការខកខានមិនដល់គោលដៅប្រចាំឆ្នាំដ៏សម្បើមរបស់ខ្លួនជាលើកទីពីរក្នុងរយៈពេល៣ឆ្នាំ ស្របពេលដែលទំនុកចិត្តរបស់វិនិយោគិន កំពុងធ្លាក់ចុះទៅៗ។
កញ្ចប់សង្គ្រោះអចលនទ្រព្យរបស់ប្រទេសចិនដែលបានប្រកាសនៅក្នុងខែឧសភា មិនបានជួយផ្លាស់ប្តូរការធ្លាក់ចុះរបស់អចលនទ្រព្យជាច្រើនឆ្នាំ ដែលបានបំផ្លាញទ្រព្យសម្បត្តិគ្រួសារប្រមាណ ១៨ ពាន់ពាន់លានដុល្លារ។ មានតែទីក្រុងចំនួន ២៩ ប៉ុណ្ណោះក្នុងចំណោម ២០០ទីក្រុង កំពុងចូលរួមជំរុញ ទៅតាមការអំពាវនាវរបស់ទីក្រុងប៉េកាំង ដើម្បីជួយស្រូបយកលំនៅដ្ឋានដែលគ្មានអ្នកទិញ។ តម្លៃផ្ទះថ្មី បានធ្លាក់ចុះដ៏ធំបំផុតចាប់ពីខែកក្កដា មកដល់ខែមុន ជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០១៤ មក។
ទេសាភិបាលធនាគារកណ្តាលរូបនេះ បានធ្វើសេចក្តីប្រកាសចុងក្រោយបង្អស់ នៅក្នុងសន្និសីទសារព័ត៌មានដ៏ធំដំបូងជាមួយនឹងក្រុមមន្ត្រីសេដ្ឋកិច្ចកំពូលផ្សេងទៀតចាប់តាំងពីខែមីនា នៅពេលដែលលោកបានការពារគោលដៅកំណើនរបស់រដ្ឋាភិបាលចង់បានប្រមាណ ៥%។
ប្រធានធនាគារ PBOC រូបនេះ បានបង្ហាញវិធីសាស្រ្តប្រកបដោយតម្លាភាពបន្ថែមទៀត ចំពោះគោលនយោបាយនៅឆ្នាំនេះ, ក្នុងកិច្ចប្រឹងប្រែង ដើម្បីរក្សាស្ថេរភាពមនោសញ្ចេតនា។ លោក ប៉ាន បានប្រើរបាយការណ៍សង្ខេបស្រដៀងគ្នានេះក្នុងសន្និសីទកាសែតពីខែមករា ដើម្បីប្រកាសពីការកាត់បន្ថយចំនួនប្រាក់ដែលធនាគារ ត្រូវរក្សាទុកជាទុនបម្រុង២សប្តាហ៍មុនពេលវេលា ខណៈដែលក្រុមអាជ្ញាធរ បានព្យាយាមបញ្ឈប់ការខាតបង់លើផ្សារភាគហ៊ុនចំនួន ៦ពាន់ពាន់លានដុល្លារ៕