យោងតាមក្រុមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ប្រទេសចិន កំពុងពិចារណាបញ្ចូលដើមទុនរហូតដល់ ១ពាន់ពាន់លានយន់ (១៤២ ពាន់លានដុល្លារ) ទៅក្នុងធនាគាររដ្ឋដ៏ធំបំផុតរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីទ្រទ្រង់សេដ្ឋកិsច្ចដែលកំពុងជួបការលំបាក ។
ដោយសុំមិនបញ្ចេញអត្តសញ្ញាណដែលពិភាក្សាអំពីបញ្ហាឯកជន, ក្រុមមនុស្សទាំងនោះ បាននិយាយថា ការផ្តល់មូលនិធិនេះ កើតចេញជាចម្បងដោយសារតែការចេញមូលបត្របំណុលអធិបតេយ្យភាពពិសេសថ្មីៗ ។ ព័ត៌មានលម្អិតនេះ មិនទាន់ត្រូវបានបញ្ចប់ជាចចុងក្រោយនៅឡើយទេ ហើយអាចនឹងមានការផ្លាស់ប្តូរ។ វិធានការបែបនេះ នឹងក្លាយជាលើកដំបូងចាប់តាំងពីកើតមានវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៨ ដែលទីក្រុងប៉េកាំង បានដាក់បញ្ចូលដើមទុនទៅក្នុងធនាគារធំរបស់ខ្លួន។
ប្រទេសចិន កំពុងប្រញាប់ប្រញាល់បំពេញបន្ថែមសាច់ប្រាក់ក្នុងធនាគាររបស់ខ្លួន – ទោះបីជាធនាគារកំពូលទាំង៦ មានកម្រិតមូលធនលើសពីតម្រូវការក៏ដោយ – បន្ទាប់ពីការប្រកាសពីការកាត់បន្ថយយ៉ាជាទូទៅ ចំពោះអត្រាប្រាក់កម្ចីទិញផ្ទះ និងកាត់បន្ថយអត្រាគោលនយោបាយសំខាន់ៗ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ទោះបីជាមានឈ្មោះក្នុងការជួយគាំទ្រសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្តី ធនាគារផ្តល់ប្រាក់កម្ចីដូចជាធនាគារ Industrial & Commercial Bank of China Ltd. និងធនាគារ Bank of China Ltd. ពែលនេះកំពុងប្រយុទ្ធនឹងគំលាតកម្រិតទាបបំផុត ប្រាក់ចំណេញធ្លាក់ចុះ និងការកើនឡើងបំណុលអាក្រក់។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង, និយតករធនាគារកំពូលរបស់ប្រទេស លោក Li Yunze បាននិយាយកាលពីដើមសប្តាហ៍នេះថា ក្រុមអាជ្ញាធរ នឹងធ្វើសកម្មភាពដើម្បីបង្កើនដើមទុនស្នូលលំដាប់ទី 1 ទៅលើធនាគារពាណិជ្ជធំទាំង៦របស់ខ្លួន ។ រដ្ឋបាលនិយតកម្មហិរញ្ញវត្ថុជាតិ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។
ធនាគារធំរបស់ប្រទេសចិន បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីនិយតករ ដើម្បីលើកស្ទួយសេដ្ឋកិច្ចដែលកំពុងជួបការលំបាក ដោយផ្តល់ជាកម្ចីថោកជាង សម្រាប់ក្រុមអ្នកខ្ចីដែលមានហានិភ័យ – តាំងពីក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងម្ចាស់គេហដ្ឋាន រហូតដល់រថយន្តដែលទទួលហិរញ្ញប្បទានពីរដ្ឋាភិបាលក្នុងតំបន់ដែលខ្វះសាច់ប្រាក់។ ថ្មីៗបំផុតនេះ ក្រុមអនាគារផ្តល់ប្រាក់កម្ចីខ្លះ បានឆ្លើយតបតាមការអំពាវនាវរបស់រដ្ឋាភិបាល ឱ្យបង់ភាគលាភបណ្តោះអាសន្នដំបូងរបស់ពួកគេ ដើម្បីគាំទ្រដល់ទីផ្សារហ៊ុន ទោះបីជាកំណើនប្រាក់ចំណេញ និងគំលាត កំពុងធ្លាក់ចុះក៏ដោយ។
អ្នកវិភាគជាន់ខ្ពស់នៅ Bloomberg Intelligence លោក Francis Chan បាននិយាយថា៖ “តាមទ្រឹស្តី ធនាគារធំៗ មិនត្រូវការដើមទុនបន្ថែមដើម្បីទ្រទ្រង់ប្រតិបត្តិការទេ លុះត្រាតែពួកគេ ស្នើសុំឱ្យជួយទប់ទល់ហានិភ័យឥណទានបន្ថែមទៀត ។ ក្នុងករណីនេះ ១ ពាន់ពាន់លានយួននេះ ច្រើនឬតិច នឹងសម្រាប់គោលបំណងមួយនោះ។”
ធនាគារធំរបស់ប្រទេសចិន បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីនិយតករដើម្បីពង្រឹងសេដ្ឋកិច្ចដែលកំពុងជួបការលំបាក ដោយផ្តល់ប្រាក់កម្ចីថោកជាង សម្រាប់ក្រុមអ្នកខ្ចីដែលមានហានិភ័យ ចាប់តាំងពីក្រុមអភិវឌ្ឍន៍អចលនទ្រព្យ និងម្ចាស់គេហដ្ឋាន រហូតដល់អ្នកទិញរថយន្តខ្វះសាច់ប្រាក់។ ថ្មីៗនេះ ធនាគារផ្តល់ប្រាក់កម្ចីខ្លះ បានធ្វើតាមការអំពាវនាវរបស់រដ្ឋាភិបាលឱ្យបង់ភាគលាភបណ្តោះអាសន្ន ជាលើកដំបូងរបស់ពួកគេ ដើម្បីគាំទ្រទីផ្សារភាគហ៊ុន ទោះបីជាកំណើនប្រាក់ចំណេញ និងកំលាតកំពុងធ្លាក់ចុះក៏ដោយ។
ការផ្តល់មូលនិធិរបស់ចិនបែបនេះ កម្រនឹងទទួលបានលត្ធផលវិជ្ជមានណាស់។ កាលពីខែឧសភា ចិន បានចាប់ផ្តើមការចេញផ្សាយផែនការ១ផ្សេងទៀត ជាមួយមូលបត្របំណុលរដ្ឋពិសេសរយៈពេលវែង ចំនួន ១ពាន់ពាន់លានយួន ដោយកំណត់គោលដៅបញ្ចប់ការលក់នៅពាក់កណ្តាលខែវិច្ឆិកា។ វិធានការចុងក្រោយបំផុតនេះ ប័ណ្ណបំណុលរយៈពេល ៣០ឆ្នាំមួយ ត្រូវបានលក់ក្នុងអត្រាទិន្នផលជាមធ្យម ២.១៩% ជាកំណត់ត្រាទាបដោយផ្អែកលើទិន្នន័យរបស់ Bloomberg អំពីការចេញពីមុន ដែលមានតាំងពីឆ្នាំ ២០០៧មក ។
ប្រាក់ចំណេញរួមបញ្ចូលគ្នានៅធនាគារផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មរបស់ប្រទេសចិនទាំងនោះ បានកើនឡើងត្រឹមតែ ០.៤% នៅក្នុងឆមាសទី១ ។ ទន្ទឹមនឹងនោះ អត្រាការប្រាក់សុទ្ធរបស់វិស័យនេះ បានបន្តធ្លាក់ចុះ ទៅដល់កម្រិតទាបបំផុត ១.៥៤% កាលពីចុងខែមិថុនា ដែលទាបជាងកម្រិតកំណត់ ១៨% ដែលត្រូវបានចាត់ទុកថាចាំបាច់ ដើម្បីរក្សាបានប្រាក់ចំណេញសមហេតុផល។
ធនាគារធំបំផុតទាំង៦ ដែលរួមមានធនាគារ Agricultural Bank of China Ltd., China Construction Bank Corp., Bank of Communications Co., និងធនាគារ Postal Savings Bank of China Co. – បានពឹងផ្អែកជាចម្បងលើប្រាក់ចំណេញរក្សាទុក ដើម្បីបង្កើនទុនបម្រុងការពារ។
អត្រាសមត្ថភាពនៃដើមទុនកម្រិតទី១ ជាមធ្យមរបស់ពួកគេ បានធ្លាក់ចុះបន្តិចមកត្រឹម ១១.៧៧% នៅចុងខែមិថុនា ប៉ុន្តែនៅតែលើសពីកម្រិត ៨.៥% ដែលត្រូវការសម្រាប់ ធនាគារសំខាន់ៗជាប្រព័ន្ធរបស់ប្រទេសចិន។
នេះមិនមែនជាលើកទីមួយទេ ដែលទីក្រុងប៉េកាំង បានចេញមុខមកទ្រទ្រង់ធនាគាររបស់ខ្លួន ដែលភាគច្រើននៅតែជាកម្មសិទ្ធិរបស់រដ្ឋ។
ប្រទេសចិន ធ្លាប់បានចេញកញ្ចប់ថវិការសង្គ្រោះលើកដំបូង ដលើធនាគារធំចំនួនបួនរបស់ខ្លួន នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលសមាមាត្រប្រាក់កម្ចីមិនដំណើរការរបស់ពួកគេ បានកើនឡើងដល់ប្រហែល ៤០% ។ នៅពេលនោះ ក្រុមអ្នកធ្វើគោលនយោបាយ បានលក់មូលបត្របំណុលពិសេស ដើម្បីបង្កើនដើមទុន និងបង្កើតធនាគារអាក្រក់ដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីទិញប្រាក់កម្ចីដែលខូចចំនួន ១.៤ ពាន់ពាន់លានយួន ក្នុងតម្លៃទល់មុខ។ កិច្ចប្រឹងប្រែងនោះ គឺជាការជោគជ័យមួយយ៉ាងធំ ដោយកំណត់ដំណាក់កាលសម្រាប់កំណើនដ៏រឹងមាំជាង១ទស្សវត្ស ដែលបានប្រែក្លាយប្រទេសចិនទៅជាប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក និងបានជួយក្រុមហ៊ុនធំៗជាច្រើនរបស់ខ្លួន ចូលទៅក្នុងទីផ្សារមូលធនពិភពលោក។
រដ្ឋាភិបាលនេះ ក៏បានចាក់បញ្ចូលទុនបម្រុងបរទេសចំនួន ៦០ពាន់លានដុល្លារ នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ដើម្បីផ្តល់ទុនដល់ធនាគារ ICBC, Bank of China និងធនាគារ China Construction Bank ដែលនៅជាប់ក្រោមកម្ចីមិនដំណើរការ បន្ទាប់ពីការផ្តល់ប្រាក់កម្ចី ដោយរដ្ឋាភិបាលជាច្រើនទសវត្សរ៍ទៅដល់ក្រុមហ៊ុនរដ្ឋដែលមិនទទួលបានប្រាក់ចំណេញ។ នៅក្នុងឆ្នាំ ២០០៨ ធនាគារ Agricultural Bank បានទទួលថវិកាប្រមាណ ១៩ពាន់លានដុល្លាជាកញ្ចប់ថវិការសង្គ្រោះ ដោយជួយដល់ការរុះរើរយៈពេលមួយទសវត្សរ៍ នៃឧស្សាហកម្មធនាគារ ៕