សិល្បៈល្ខោនយីកេ មានដើមកំណើតមកពីជ្វា រឹមកពីម៉ាឡាយូដែលជាអ្នកកាន់សាសនាឥស្លាម នៅក្នុងប្រទេស ឥណ្ឌូនេស៊ីហើយបាននាំយកមកប្រទេសកម្ពុជានៅក្នុងស.វទី៩ តាមរយៈព្រះរាជាខ្មែរមួយអង្គព្រះនាមព្រះបាទជ័យវ័រ្មនទី២ ។ មុនពេលព្រះអង្កទ្រង់ឡើងគ្រងរាជ្យទ្រង់ បានយាងទៅគង់នៅឯប្រទេសជ្វាអស់រយៈពេលយ៉ាងយូរ ។ លុះទ្រង់យាងត្រលប់មកមាតុភូមិវិញ ទ្រង់បាននាំយករបៀបស្ថាបនាជាតិដោយបរិក្ខាផ្សេងៗមកកែច្នៃប្រើប្រាស់នៅក្នុងប្រទេសទ្រង់ដូចជា របៀបធ្វើសំពៅសមុទ្រ និងរបាំយីកេជាដើម ។
របាំ យីកេ ត្រូវបានសម្តែងនៅស្ទើរតែគ្រប់ខេត្តនៃប្រទេសកម្ពុជា និងដោយសហគមន៍ខ្មែរក្រោមនៅភាគខាងត្បូងប្រទេសវៀតណាម។បន្ទាប់មកបងប្អូនខ្មែរក្រោមប្រើពាក្យ យីកេ ស្រដៀងនឹងសហគមន៍ខ្មែរឯទៀតៗ ហើយពាក្យថា យីកេ ដែលប្រើសំដៅលើល្ខោនបាសាក់ ក៏ហៅថាល្ខោនបាសាក់។
ការសម្ដែង យីកេ ច្រើនតែត្រូវបានចាប់ផ្ដើមដោយការសម្ដែងរបាំមួយឈ្មោះថា របាំ យីកេ ដែលត្រូវបានគេប្រើសម្រាប់ការហៅសំគាល់។ សម្រាប់ការសម្តែងភាគច្រើន ក្បាច់រាំស្រដៀងនឹងរាំក្បាច់ដែរតែមានភាពទន់ធ្លន់ស្រាសៗ។ សាវតារ៉ាវទាំងនោះ ច្រើនតែទស្សជាតកឬរឿងនិទានអំពីពុទ្ធប្រវត្តិ។ ដូចជាការសម្ដែងរឿងទំទាវ ក្នុងរឿងយីកេ ក៏ជារឿងធម្មតាដែរ។ វាត្រូវបានអនុវត្តជារង្វង់ ដូច្នេះអ្នកទស្សនាអាចមើលឃើញវាពីគ្រប់ជ្រុងទាំងអស់។ ការសម្តែងនេះទទួលបានប្រជាប្រិយភាពពីកសិករខ្មែរ ដូច្នេះហើយទើបវាបានផ្លាស់ប្តូរទៅជាទម្រង់សិល្បៈល្ខោន ដើម្បីលើកស្ទួយការបង្រៀនរបស់ពុទ្ធសាសនានិងព្រហ្មញ្ញសាសនា។ ល្ខោនយីកេមិនសូវមានអ្នកដឹងពីប្រវត្តិរបស់វានោះទេ ហើយក៏មិនស៊ូវមានសកម្មភាពចេញសម្ដែងដែរ ទោះជាល្ខោនមួយនេះបានបង្ហាញខ្លួននៅចំពោះមុខមហាជនខ្មែរជាយូរឆ្នាំមកហើយក្តី។
ការអះអាងបញ្ជាក់បើតាមប្រសាសន៍របស់អ្នកគ្រូ អ៊ុយ លតាវណ្ណ គ្រូបង្ហាត់យីកេនៅអង្គការសិល្បៈខ្មែរអមតៈថា ល្ខោននេះអាចមានប្រភពមកពីកោះជ្វា។ អ្នកគ្រូបានរៀបរាប់ពីប្រវត្តិទម្រង់ល្ខោនយីកេថា មានប្រវត្តិទាក់ទងនឹងប្រវត្តិសាស្ត្រច្រើន ហើយតាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវបានលើកឡើងថា អាចមានប្រភពមកពីកោះជ្វាក្នុងអំឡុងគ.ស ៨០២ ដោយផ្អែកទៅលើទំនាក់ទំនងពីបុព្វកាល។
បើតាមការវិភាគបន្ថែមដែលគេបានលើកឡើងដូច្នេះព្រោះមានទឡ្ហីករណ៍៥ចំណុចគឺ ប្រវត្តិសាស្ត្រ របៀបសម្តែង ចម្រៀង ការតុបតែងកាយ និងឧបករណ៍ស្គរយីកេជាដើម។ ចំណុចប្រវត្តិសាស្ត្រទំនាក់ទំនងខ្មែរ និងចាម អាចមានតាំងសតវត្សទី១នៃ គ.ស។ ចំណែកកត្តាចម្រៀងដែលប្រើក្នុងការសម្តែងយីកេ មានបទម៉ារីយឹង ដែលដូចគ្នាសុទ្ធសាធទៅនឹងបទធម្មស្មូតរបស់ចាម។
ទោះជាយ៉ាងណាក៏ដោយសារល្ខោនយីកេបានចូលក្នុងសង្គមខ្មែរជាច្រើនទសវត្សរ៍ក៏ធ្វើឲ្យមានការប្រែប្រួលទៅជាមានលក្ខណៈខ្មែរ។ កាលបើស្ដាប់បទចម្រៀងយីកេ មានពាក្យមួយចំនួន ជាពិសេស ពាក្យឡាំ ឬពាក្យបន្ទរ ជាគឺពាក្យមិនអាចពន្យល់ ឬក៏មិនអាចកំណត់ថាជាភាសាជាតិសាសន៍ណាមួយឲ្យច្បាស់លាស់នោះទេ។
លក្ខណៈខុសប្លែកគ្នាពីក្បាច់ល្ខោនយីកេ និងការពេញនិយមល្ខោននេះមានលក្ខណៈពិសេសម្យ៉ាងទៀត គឺសិល្បករល្ខោនយីកេនេះ ត្រូវចេះទាំងរាំនិងចេះទាំងច្រៀង។ ល្ខោន យីកេនេះមាន៤ក្បាច់ក្នុងការរាំ ដូចជា ក្បាច់ហោមរោង ក្បាច់ដើរ ក្បាច់បញ្ជូនចម្រៀង និងក្បាច់សម្រាប់ច្បាំងជាដើម។ចំពោះចំណុចពិសេសរបស់ល្ខោនយីកេ គឺស្ថិតនៅលើការពោលដឹករឿង រួមនឹងស្គរយីកេ អាច២ ឬមាន១៣ស្គរស្រេចលើវង់តូច និងវង់ធំ ។ អ្នកពោលជាគ្រូនៃវង់ល្ខោនយីកេ គឺជាអ្នកដឹកនាំការសម្ដែងទាំងមូលក្នុងដំណើររឿង។ ល្ខោននេះ មានការនិយមនៅខេត្តតាកែ កំពត កំពង់ចាម សៀមរាបកំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង ពោធិ៍សាត់ និងទីប្រជុំជន ។
យីកេជាប្រភេទល្ខោនមួយដែលមានវ័យចំណាស់ ហើយមានបទចម្រៀងប្រមាណ ៨៣ បទសម្រាប់ចម្រៀងក្នុងពេលសម្តែង ក្នុងនោះបទចម្រៀង គឺគេប្រើតាមបរិយាកាសផ្សេងៗដូចជា ៖ បទសម្រាប់ដំណើរ យីកេមាន១៨បទ ចែចង់៤បទ កម្សត់មាន៩ បទ រៀបរាប់ពីអ្វីមួយ មាន៧បទ។ បើយោងតាមសៀវភៅរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវដែលគេនិយាយថា ខេត្តតាកែវលេងយីកេបានល្អជាងគេ ហើយ “ឯកសារចម្រៀងយីកេ” ត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ២០០៦ បានរកឃើញបទចម្រៀងបន្ថែមប្រមាណ៧បទបន្ថែមទៀត។ ចំណែកឧបករណ៍ដែលប្រើក្នុងទម្រង់សិល្បៈនេះមាន ស្គរយីកេ ២ឬ ១៣ ទ្រអ៊ូ១ និង ស្រឡៃ១។ តាមការអង្កេតមើលសាច់រឿងដែលគេលើកយកមកសម្តែង ជាប្រភេទរឿងកម្សត់ មានដូចជា រឿងម៉ាក់ថឺង រឿងទុំទាវ និង រឿងសព្វសិទ្ធ កាកី ព្រះធិនវង្ស មាយើង មានរឿងខ្លះក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំជាដើម៕