ការគ្រងតំណែងក្នុងនាមជាស្ត្រីមានទ្រព្យច្រើនបំផុតរបស់ពិភពលោករបស់ លោកស្រី អាឡៃ វ៉ាល់តុន (Alice Walton) នៃហាងលក់រាយ Walmart បានមកដល់ទីបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញា ២០២៤ បន្ទាប់ពី លោកស្រី ហ្វ្រង់ស្វ័រ បេតងគួរ ម៉ីយើរ (Francoise Bettencourt Meyers) ជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាវ L’Oreal បានទទួលតំណែងនេះ នៅពេលដែលផ្សារភាគហ៊ុនគ្រឿងសំអាងប្រណីតនៅអឺរ៉ុប បានហក់ឡើង ក្នុងអ្វីដែលជាប្រតិកម្មជាវិជ្ជមានចំពោះកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបា់ប្រទេសចិន បានប្តេជ្ញាចិត្តធ្វើ នៅក្នុងសប្តាហ៍នេះ។
លោកស្រី ម៉ីយើរ បានដណ្តើមតំណែងនេះកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទ្រព្យសម្បត្តិសុទ្ធដែលប៉ាន់ស្មានរបស់លោកស្រី បានកើនឡើងដល់ ៩៣.១ ពាន់លានដុល្លារ ហើយលោកស្រី វ៉ាល់តុន បានធ្លាក់ចុះមកត្រឹម ៩០.៤ ពាន់លានដុល្លារ។
ការកើនឡើង នៃទ្រព្យសម្បត្តិសុទ្ធចំនួន ៥.៥ ពាន់លានដុល្លាររបស់លោកស្រី ម៉ីយើរ បានកើនឡើងដ៏ ដ៏សម្បើម១ថ្ងៃ នៃភាគហ៊ុនរបស់ L’Oreal ជិត ៧% នៅថ្ងៃព្រហស្បតិ៍ បើគិតជាទឹកប្រាក់គឺឡើងដល់ $៤០៨.៦៥ក្នុង១ហ៊ុន ជាតម្លៃដែលគ្រុមហ៊ុននេះមិនធ្លាប់ទទួលបានក្នុងកំណត់ត្រា ចាប់តាំងពីខែកក្កដាមក។
ការធ្លាក់ចុះ ជាទ្រព្យសម្បត្តិសុទ្ធដែលបានប៉ាន់ប្រមាណចំនួន ១.៣ ពាន់លានដុល្លាររបស់លោកស្រី Walton កាលពីថ្ងៃព្រហស្បតិ៍ កើតមានជួនពេលគ្នានឹងថ្ងៃមិនល្អ នៃការជួញដូរសម្រាប់ភាគហ៊ុនរបស់ Walmart ដែលបានបិទធ្លាក់ជិត ២% គឺតម្លៃ $៧៩.៩២ ក្នុង១ហ៊ុន ។
ការហក់ឡើងរបស់ L’Oreal ដែលមានទីផ្សារធំទីពីររបស់ខ្លួននៅក្នុងប្រទេសចិន បានកើតមានឡើងចំពេលមានការកើនឡើងនៃភាគហ៊ុនរបស់គ្រឿងសំអាវប្រណីតនេះនៅអឺរ៉ុបដែលប្រតិកម្មចំពោះប្រទេសចិន បន្ទាប់ពីប្រទេសនេះ បានបង្ហាញថា ខ្លួននឹងដាក់ចេញនូវកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ដែលមានតម្លៃរាប់រយពាន់លានដុល្លារ។ យោងតាមក្រុមហ៊ុនឱ្យដឹងថា នោះគឺជាភាគហ៊ុននៃភាគហ៊ុន L’Oreal ដែលជាកម្មសិទ្ធរបស់លោកស្រី ម៉ីយើរ និងគ្រួសាររបស់លោកស្រី គិតត្រឹមខែធ្នូ ឆ្នាំ 2023។
លោកស្រី Walton បានចាប់ផ្តើមក្លាយជាស្ត្រីដែលមានទញរព្យច្រើនបំផុតនៅលើពិភពលោកមួយរយៈពេលខ្លីប្រហែល ៣សប្តាហ៍មុន នៅពេលដែលលោកស្រី ស្ថិតក្នុងចំណាត់ថ្នាក់ជាអ្នកមានបំផុតទី ១៨ នៅលើពិភពលោក។ ផ្សារភាគហ៊ុន Walmart កើនឡើងជាង ៥០% ក្នុងឆ្នាំនេះ ខណៈផ្សារភាគហ៊ុន L’Oreal បានធ្លាក់ចុះប្រហែល ៩% ក្នុងរយៈពេលដូចគ្នា។
ប៉ុន្តែកញ្ចប់ជំរុញសេដ្ឋកិច្ច រួមជាមួយការចាក់បញ្ចូលទឹកប្រាក់ចំនួន ១៤២ ពាន់លានដុល្លារ របស់ប្រទេសចិន សម្រាប់ធនាគាររដ្ឋ៦ ដែលមានបំណងជួយដល់ឧស្សាហកម្មអចលនទ្រព្យដែលកំពុងជួបការលំបាក និងរដ្ឋាភិបាលក្នុងតំបន់ដែលខ្វះសាច់ប្រាក់ បានបង្កើតការជួញដូរ១ថ្ងៃដ៏រឹងមាំ នៃផ្សារហ៊ុន L’Oreal ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទ្រព្យសម្បត្តិសុទ្ធរបស់ លោកស្រី ម៉ីយើរ ឱ្យច្រើនបំផុត ក្នុងលោកពេលនេះ៕