មហាសេដ្ឋី George Appling ដាច់ខាតមិនទុកទ្រព្យដែលមាន ជាមរតកឱ្យកូនៗនោះទេ

លោក ចច អែបព្លីង ( George Appling) គឺជាមហាសេដ្ឋី ដែលមានប្រាក់រាប់ពាន់លានដុល្លារ ព្រោះលោកគឺសហគ្រិន ដែលមានអាជីពទូលំទូលាយទូទាំងសហរដ្ឋ អាមេរិក តាំងពីឆ្នាំ ២០០៩មក ប៉ុន្តែលោកអះអាងថា នឹងមិនប្រើវិធីបន្សល់ទុកទ្រព្យសម្បត្តិ រាប់លានដុល្លារជាមរតកទុកឱ្យកូនទាំង៣របស់លោកឡើយ ប៉ុន្តែក្នុងរឿងនេះ លោកមានវិធីផ្សេង។ ក្នុងវ័យ ៥៥ឆ្នាំ លោក ចច ដែលរស់នៅក្រុងអូស្ទីន រដ្ឋតិចសាស គឺជាម្ចាស់និងប្រតិបត្តិការរកស៊ីលើក្រុមហ៊ុនជាច្រើន ដែលលោកមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ក្នុងនោះមានទាំងក្រុមហ៊ុន Sherwood Forest Faire, ក្រុមហ៊ុន Thorin’s Mead និងអាជីវកម្មបង្វឹកក្រុមប្រមុខប្រតិបត្តិ ។ ដោយទទួលបានសញ្ញាប័ត្រ MBA និង MPA ពីសាកលវិទ្យាល័យ Harvard, លោក បានកាន់តួនាទីប្រមុខជាច្រើន, ជាប្រធាន, និងជាដៃគូនៅក្រុមហ៊ុនចែកចាយទូរស័ព្ទដៃធំៗ និង McKinsey & Co.។ សហគ្រិនរូបនេះ បានក្លាយជាមហាសេដ្ឋីនៅអាយុ ៣៦ឆ្នាំ និង បានជួបប្តីបច្ចុប្បន្ន គឺលោក […]

លោក George Appling គិតថា ទុកទ្រព្យសម្បត្តិដ៏ច្រើឱ្យកូន គឺគ្រោះថ្នាក់ណាស់។

លោក ចច អែបព្លីង ( George Appling) គឺជាមហាសេដ្ឋី ដែលមានប្រាក់រាប់ពាន់លានដុល្លារ ព្រោះលោកគឺសហគ្រិន ដែលមានអាជីពទូលំទូលាយទូទាំងសហរដ្ឋ អាមេរិក តាំងពីឆ្នាំ ២០០៩មក ប៉ុន្តែលោកអះអាងថា នឹងមិនប្រើវិធីបន្សល់ទុកទ្រព្យសម្បត្តិ រាប់លានដុល្លារជាមរតកទុកឱ្យកូនទាំង៣របស់លោកឡើយ ប៉ុន្តែក្នុងរឿងនេះ លោកមានវិធីផ្សេង។

ក្នុងវ័យ ៥៥ឆ្នាំ លោក ចច ដែលរស់នៅក្រុងអូស្ទីន រដ្ឋតិចសាស គឺជាម្ចាស់និងប្រតិបត្តិការរកស៊ីលើក្រុមហ៊ុនជាច្រើន ដែលលោកមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ក្នុងនោះមានទាំងក្រុមហ៊ុន Sherwood Forest Faire, ក្រុមហ៊ុន Thorin’s Mead និងអាជីវកម្មបង្វឹកក្រុមប្រមុខប្រតិបត្តិ ។ ដោយទទួលបានសញ្ញាប័ត្រ MBA និង MPA ពីសាកលវិទ្យាល័យ Harvard, លោក បានកាន់តួនាទីប្រមុខជាច្រើន, ជាប្រធាន, និងជាដៃគូនៅក្រុមហ៊ុនចែកចាយទូរស័ព្ទដៃធំៗ និង McKinsey & Co.។

សហគ្រិនរូបនេះ បានក្លាយជាមហាសេដ្ឋីនៅអាយុ ៣៦ឆ្នាំ និង បានជួបប្តីបច្ចុប្បន្ន គឺលោក Brian កាលពីលោក​អាយុ ២៨ ឆ្នាំ(ជាប្រុសស្រឡាញ់ប្រុស)។ នៅពេលលោកចច អាយុ ៣៩ឆ្នាំ ហើយ​លោក Brian អាយុ ៣៤ឆ្នាំ ពួកគាត់ក៏សម្រេចចិត្តបង្កើតកូនដោយឱ្យគេពពោះជំនួស។ ពេលនេះ កូនរបស់ពួកគាត់ ម្នាក់អាយុ ១៦ ឆ្នាំ ហើយ២នាក់ទៀត មានអាយុ ១៤ ឆ្នាំ។

ដោយស្រង់តាមសំណេរ ក្នុងគេហទំព័រផ្ទាល់ខ្លួន https://www.georgeappling.com/ លោក ចច បានប្រាប់កាសែត Business Insder ថា យើងដឹងថា យើងមិនមានគម្រោងទុកមរតកដ៏ច្រើនដល់ពួកគេនោះទេ។ ជំនួសឱ្យការផ្តល់ជាមរតក ពួកគាត់បានពន្យល់​ពួកគេ​អំពីរឿង​លុយកាក់ និង​ទ្រព្យសម្បត្តិ នឹងរៀបចំផែនការជាច្រើនសម្រាប់ពួកគេ។

ខ្ញុំជឿថា វាជារឿងអាក្រក់ ដែលធ្វើឱ្យកូនរបស់អ្នក ក្លាយជាអ្នកមានទ្រព្យសម្បត្តិ

ខ្ញុំមិនចង់ទុកលុយខ្ញុំឱ្យកូនទេ ព្រោះខ្ញុំជឿថាវាជារឿងមិនល្អ ដែលធ្វើឱ្យកូនរបស់អ្នកក្លាយជាមហាសេដ្ឋី ទាំងដែលគ្នាមិនទាន់ចេះគ្រប់គ្រងទ្រព្យសម្បត្តិ។ បើសិនជាលុយបានមកដោយងាយពេក, វាមានឱកាសល្អខ្លាំងណាស់ ក្នុងការបំផ្លាញមហិច្ឆតារបស់អ្នក។ ខ្ញុំ​ចង់​ឱ្យ​កូនៗ​ខ្ញុំ ​ចេះដឹងហេតុផល ដើម្បីធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ពិភពលោក​។

ខ្ញុំបានរៀននៅសាលា Harvard Business School និងបានចូលរួមក្នុងការជួបជុំគ្នាឡើងវិញប្រហែល១ទសវត្សរ៍មុន។ នៅទីនោះ ខ្ញុំបានចូលរួមការបង្រៀនអំពីទ្រព្យសម្បត្តិតជំនាន់មួយ។ លោកសាស្ត្រាចារ្យ បានសួរថា អ្នកណាខ្លះធ្លាប់ឮពាក្យថា “ត្រូវប្រើ១ជំនាន់ដើម្បីសាងវា ១ជំនាន់ដើម្បីដំណើរវា និង១ជំនាន់ដើម្បីបំផ្លាញវា” ជាវិធីការពារទ្រព្យសម្បត្តិ។ បន្ទាប់​មក គាត់​បាន​បង្ហាញ​យើង​នូវ​ពាក្យ​ដដែល​នេះ ​ជា​ច្រើន​ភាសា។

បើសិនជាវប្បធម៌ទូទាំងសកលលោក ចែករំលែកការព្រមានអំពីគ្រោះថ្នាក់នៃទ្រព្យសម្បត្តិជំនាន់នោះ, ខ្ញុំគិតថា វាតម្លៃនឹងផ្សព្វផ្សាយ។ ខ្ញុំ​ក៏​ជា​អ្នកងប់ងល់នឹង​ប្រវត្តិសាស្ត្រ​ដែរ ហើយ​ជឿ​ថា ​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា​ការ​ទុក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន ​មាន​គ្រោះថ្នាក់។

ខ្ញុំ​នឹងបង់​ថ្លៃ​ឡាន, ថ្លៃមហាវិទ្យាល័យ និង​ការ​បង់​រំលោះ​ដំបូង

កូនៗដឹងថា ខ្ញុំនឹងបង់ប្រាក់សម្រាប់មហាវិទ្យាល័យរបស់ពួកគេ (ដល់ទៅ ១០ម៉ឺនដុល្លារក្នុងម្នាក់ៗ) ការទូទាត់បងើរំលោះថ្លៃផ្ទះដំបូងរបស់ពួកគេ និងរថយន្តដំបូងរបស់ពួកគេ។ ចំនួនទាំងអស់នេះ ត្រូវតែសមហេតុផល និងជាក់ស្តែង មិនមែនជាការសម្ញែង ឬការអួតអាងនោះទេ។

កូនស្រីខ្ញុំមានអាយុ ១៦ឆ្នាំក្នុងខែមេសា ដូច្នេះ Brian និងខ្ញុំបាននាំនាងទៅទិញរថយន្ត។ យើង​ បាន​កំណត់​ទឹកប្រាក់ត្រឹមចំនួន ២,៥ម៉ឺនដុល្លារ។ នាង បានទិញរថយន្ត Nissan Pathfinder ក្នុងតម្លៃ ២,៣ម៉ឺន ដុល្លារ។

ខ្ញុំ​​បង្កើត​មូលនិធិមួយ ​សម្រាប់កូនខ្ចីធ្វើអាជីវកម្ម

ខ្ញុំបានបង្កើតមូលនិធិមួយដែលនឹងបម្រុងបង់ថ្លៃមហាវិទ្យាល័យ ថ្លៃរថយន្ត និងការបង់រំលោះ សម្រាប់កូនចៅខ្ញុំ ក្នុងជំនាន់អនាគត។ មូលនិធិដែលខ្ញុំផ្អែកលើមូលនិធីរបស់ត្រកូល Rockefeller នេះ ក៏នឹងផ្តល់ប្រាក់កម្ចីធ្វើអាជីវកម្ម ដល់កូនចៅរបស់ខ្ញុំផងដែរ។

ដើម្បីទទួលបានប្រាក់កម្ចីមួយ ពួកគេត្រូវតែបង្ហាញផែនការអាជីវកម្មដែលត្រូវបានវាយតម្លៃដោយភាគីទី៣។ កូនចៅម្នាក់ៗ នឹងទទួលបានប្រាក់កម្ចីតែមួយប៉ុណ្ណោះក្នុងមួយជីវិតរបស់ពួកគេ លុះត្រាតែពួកគេសងប្រាក់កម្ចីវិញពេញ ទើបអាចស្នើកម្ចីម្តទៀត។

លោក George គឺជាមហាសេដ្ឋី ប្រុសស្រឡាញ់ប្រុស ប៉ុន្តែគាត់មានគំនិតបណ្តុះបណ្តាលកូនឲ្យចេះបង្កើតលុយ និងគ្រប់គ្រងលុយជំនួសវិញ

ឱ្យកូនចាយតែ​២៥ ដុល្លារ ១សប្តាហ៍ខ្ញុំ

កូនៗរបស់ខ្ញុំម្នាក់ៗ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៥ ដុល្លារក្នុងមួយសប្តាហ៍ ប្រសិនបើពួកគេធ្វើការងារប្រចាំថ្ងៃ ដូចជាការបោសសម្អាតបន្ទាប់ពីអាហារពេលល្ងាច និងការសម្អាតធុងសំរាមជាដើម។ ប្រាក់ឧបត្ថម្ភនេះ អាចចាយលើអ្វីដែលពួកគេចង់បាន ដូចជាកាហ្វេ Starbucks ដែលពួកគេគ្រប់គ្នា ចូលចិត្ត។

Brian និងខ្ញុំចំណាយសម្រាប់តម្រូវការគ្រប់យ៉ាង។ ជាការពិតណាស់ បន្ទាត់រវាងការចង់បាន និងតម្រូវការមិនពិបាក និងបន្ទាន់នោះទេ។ បើសិន ក្មេងត្រូវការ ២០ដុល្លារដើម្បីទៅសួនកម្សាន្តលោកត្រាំប៉ូលីនជាមួយមិត្តភក្តិ ខ្ញុំឱ្យជាធម្មតា។ បើសិន ពួកគេត្រូវការវ៉ែនតា ខ្ញុំរីករាយទិញឱ្យពួកគេមួយ២៥ ដុល្លារ ប៉ុន្តែបើសិន ពួកគេចង់បានវ៉ែនតាម៉ាកល្បីតម្លៃ ២០០ ដុល្លារ ពួកគេត្រូវទិញដោយខ្លួនឯង។

ខ្ញុំបង្ហាញការរស់នៅដែលចំណាយតិចជាងចំណូល

ទម្លាប់សំខាន់បំផុតមួយដែលមនុស្សអាចធ្វើបាន គឺចំណាយតិចជាងអ្នករកបាន។ ការ​មាន​លុយ​ក្នុងគណនី​ធនាគារ ពិតមានសេចក្តី​សុខ​សម្បើមណាស់។​ ការរស់នៅក្រោមចំណូលរបស់ខ្ញុំ បានជួយឱ្យខ្ញុំសាងសន្តិសុខហិរញ្ញវត្ថុដែលអនុញ្ញាតឱ្យខ្ញុំចាប់ផ្តើមគ្រួសារមួយ ដូច្នេះខ្ញុំបង្ហាញវិធីនេះដល់កូនៗខ្ញុំ។ ឧទាហរណ៍ខ្ញុំជិៈរថយន្ត Ford F250 ឆ្នាំ ២០១៦ ។ វា​មិន​ភ្លឺ​ចែងចាំង​ទេ ប៉ុន្តែ​​ជាក់ស្តែង​ វាសម្រាប់​ការងារខ្ញុំ ជិះធ្វើការឬប្រើប្រាស់​ដឹកឌៀវ វា​សម​ឥតខ្ចោះ​សម្រាប់​ជីវិត​របស់​ខ្ញុំ។

ខ្ញុំ​សុខចិត្ត​ឲ្យ​កូន​ធ្វើ​ខុស ជាមួយ​លុយ

កូនខ្ញុំទាំងអស់ ធ្វើការនៅក្នុងអំឡុងរដូវក្តៅ និងសន្សំបានប្រហែល ១០០០ ដុល្លារ ក្នុង១ឆ្នាំកាលពីឆ្នាំមុន។ នៅពេលរដូវក្តៅបានបញ្ចប់ ពួកគេបានចាយតែ១រយៈពេលខ្លី (លើកាហ្វេ Starbucks ទៀត)។ ខ្ញុំ​បាន​ព្រមាន​ពួកគេ​ថា ពួកគេ​នឹង​បំផ្លាញលុយ​របស់​ពួកគេ បើចំណាយយច្រើន​លើអ្វីដែលមិនចាំបាច់​។ ពួកគ ​មិន​ស្តាប់ខ្ញុំ​ទេ ហើយ​ខ្ញុំសុខចិត្ត​ឲ្យ​គេសងកំហុសនេះ។

សម្តីខ្ញុំប៉ុន្មានឃ្លាក៏មិនបានប៉ះពាល់ដល់អារម្មណ៍ពួកគេទ ព្រោះពួកគេដឹងថា លុយដែលពួកគេបានចំណាយដ៏ច្រើនលើភេសជ្ជៈដែលមានជាតិស្ករនេះ គឺជាប្រាក់ចំណូលផ្ទាល់ដែលពួកគេរកបាន កាលពីរដូវក្តៅ។ ក្នុងពេលអនាគត ខ្ញុំនឹងផ្តល់យោបល់ដល់កូនៗ បើសិន ខ្ញុំឃើញពួកគេធ្វើឱ្យមានកំហុស ប៉ុន្តែជាចុងក្រោយ ពួកគេ នឹងត្រូវរស់នៅជាមួយនឹងផលវិបាកជាច្រើន៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព