នៅពេលដែលឯកសារនិយតកម្មបានបង្ហាញពីចំណែកភាគហ៊ុនច្រើនជាង ៥% ត្រូវបានសាងឡើង នៅក្នុងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជប៉ុន Storage-OH Co. ពីខែតុលាឆ្នាំមុន, ភាគហ៊ុនរបស់ក្រុមហ៊ុននោះ បានកើនឡើង ១៧% ។
វិនិយោគិនដែលបង្កឱ្យមានការឆ្លើយតបទីផ្សារហ៊ុននោះដ៏ក្តៅគគុក គឺលោកតា ស៊ីហ្គើរុ ហ្វ៊ូជីម៉ូតុ (Shigeru Fujimoto) អាយុ ៨៨ ឆ្នាំ ជាអតីតម្ចាស់ហាងលក់សត្វរស់នៅទីក្រុង កូបេ (Kobe) ។
ក្នុងប្រទេសមួយដែលមានបទដ្ឋានសម្រាប់មនុស្សសំចតទ្រព្យសម្បត្តិរបស់ពួកគេជាសាច់ប្រាក់ និងជាបញ្ញើ ដែលស្ទើរតែគ្មានការប្រាក់ បុរសរូបនេះ បានសាងទ្រព្យសម្បត្តិតិចតួចប៉ុណ្ណោះ។ បន្ទាប់ពីជិត៧ទសវត្សរ៍ នៃការជួញដូរភាគហ៊ុន លោកតាវ័យជាង៨០ឆ្នាំរូបនេះ សន្សំបានទ្រព្យសម្បត្តិប្រហែល ២ពាន់លានយ៉េន (១៤ លានដុល្លារ)។
លោកតា ក៏បានបង្កើតក្រុមអ្នកវិនិយោគលក់រាយដ៏ស្មោះត្រង់ម្នាក់ ដែលបានយល់ពីរបៀបសាងទ្រព្យសម្បត្តិរបស់គាត់ផងដែរ។ លោកតា ថែមទាំងបានសរសេរសៀវភៅដ៏ពេញនិយមមួយក្បាល ស្តីអំពីយុទ្ធសាស្ត្រវិនិយោគរបស់គាត់។
លោកតា Fujimoto ជាបុរសលេចធ្លោនៅក្នុងប្រទេសជប៉ុន មិនត្រឹមតែដោយសារតែការប្រថុយនឹងហានិភ័យហិរញ្ញវត្ថុរបស់គាត់ នៅក្នុងទម្លាប់មួយ ដែលពេញចិត្តលេងវាដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ព្រោះតែគាត់ បានប្រមូលប្រាក់យ៉ាងសកម្ម ដើម្បីចាយវាយសម្រាប់វ័យចាស់របស់គាត់ ខណៈដែលមនុស្សចាស់ជាច្រើន កំពុងជួបបញ្ហារស់នៅដោយប្រាក់សោធនសាធារណៈតិចតួច ខណៈអតិផរណា កើនឡើង។
សូម្បីតែផងសារភាគហ៊ុនករឡាប់ចាក់កាលពីខែមុន ដែលភាគហ៊ុនរបស់ប្រទេសនេះបានជួបការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៨៧ក៏ដោយ ក៏វាមិនបានធ្វើឱ្យលោកតា ឈប់ជួញដូរដែរ។
លោកតា Fujimoto បានប្រាប់ Bloomberg News ថា៖ “នៅពេលដែលតម្លៃភាគហ៊ុនធ្លាក់ចុះ នោះគឺជាពេលដែលខ្ញុំត្រូវទិញហ៊ុនទុក” ។ ប៉ុន្តែសំណួរនោះគឺថា តើអ្នកមានលុយដែរទេ ឬក៏មានភាពក្លាហានដើម្បីធ្វើបែបនោះដែរទេ?។
លោកតា Fujimoto ជួញដូរជាមួយក្រុមហ៊ុនជាច្រើនជាមួយប្រាក់ចំណូល, ប្រាក់ចំណេញ និងភាគលាភដែលកំពុងកើនឡើង ក៏ដូចជាក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើការទិញភាគហ៊ុនមកវិញ និងអត្ថប្រយោជន៍របស់ម្ចាស់ភាគហ៊ុន។ លោកតា ក៏ពិនិត្យមើលសូចនាករបច្ចេកទេសជាច្រើនដូចជាសន្ទស្សន៍កម្លាំងដែលទាក់ទង និងការផ្លាស់ប្តូរមធ្យម ទាំងការទិញនិងការលក់។
លោក Fujimoto តាមដានរាល់ការជួញដូរ ដោយសរសេរចុះកាលបរិច្ឆេទ ភាគហ៊ុន និងតម្លៃ បន្ទាប់ពីការបញ្ជាទិញ បានទូទាត់ យ៉ាងត្រឹមត្រូវ។
ដោយហៅការវិនិយោគរបស់គាត់នៅក្នុងភាគហ៊ុនរបស់ Storage-OH ថា “ជាជួញដូរទទួលជោគជ័យបំផុត”, បច្ចុប្បន្នលោកតា មើលឃើញផ្សារហ៊ុនជាច្រើន ក្នុងនោះមានទាំអក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត G-TEKT Corp. និងក្រុមហ៊ុនផលិតគ្រឿងចក្រសំណង់ Takeuchi Manufacturing Co. ថាជាក្រុមហ៊ុនមានការទាក់ទាញ។
លោកតា Fujimoto ដែលមិនមានទូរស័ព្ទស្មាតហ្វូន មិនមានរថយន្ត ឬសូម្បីតែកាតឥណទានក៏គ្មាន បាននិយាយថា វាជារឿងល្អមួយ ដែលប្រជាជនជប៉ុនវ័យក្មេងកំពុងទទួលបានការវិនិយោគភាគហ៊ុន ដែលលោកតា បានពិពណ៌នាថាជា “សប្បាយ” ។
លោក បាននិយាយថា៖ “វាសប្បាយនៅពេលអ្នកប្រឹងគិត ប្រឹងប្រែងសិក្សា ហើយលទ្ធផលល្អក៏ចេញមក ហើយអ្នករកបានប្រាក់កម្រៃ មិនអីចឹង? ។ វាសប្បាយក្នុងការសិក្សា។ វាក៏សប្បាយរីករាយដែរ ដែលឃើញនូវលទ្ធផល»។
ពេលខ្លះ លោកតា ត្រូវបានសួរថាតើ លោកតាត្រូវបានបណ្តុះបណញតាល, យកឈ្មោះទម្លាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយត្រូវបានគេហៅថា “លោក Warren Buffett” របស់ជប៉ុន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមែនទេ?។
លោក Fujimoto ដែលប្រើរទេះដើរចល័តសម្រាប់ជួយទប់ បន្ទាប់ពីឈឺខ្នងកាលពីដើមឆ្នាំនេះ បានប្រាប់ Bloomberg Originals ថា លោកតា គឺដាក់ខ្លួនណាស់ មិនអាចប្រៀបធៀបនឹងលោក Buffett បានទេ ប៉ុន្តែបាននិយាយថា វត្ថុតែមួយគត់ដែលពួកគាត់មានដូចគ្នា គឺអាយុ និងការស្រឡាញ់ផ្សារហ៊ុន។
ប្រមុខអ្នកយុទ្ធសាស្រ្តនៃក្រុមហ៊ុន T&D Asset Management Co. លោក Hiroshi Namioka បាននិយាយអំពីលោកតា Fujimoto ថា៖ “គាត់មានចំណង់ខ្លាំងលើការវិនិយោគភាគហ៊ុន ក្នុងនាមជាអ្នកវិនិយោគតាមស្ថាប័ន។ លោកតា មានឥទ្ធិពលមួយ លើក្រុមវិនិយោគិនសាធារណៈ និងវិនិយោគិនលក់រាយ ហើយក្រុមអ្នកគាំទ្ររបស់លោកតា Fujimoto កំពុងតាមដានលោកតា ទាក់ទងនឹងមុំនៃការវិនិយោគ។”
យោងតាមការស្ទង់មតិនៅឆ្នាំ ២០២២ ដោយសមាគមរកស៊ិភាគហ៊ុនជប៉ុន ឱ្យដឹងថា ទោះយ៉ាងណានេះក្តី លោកតាFujimoto គឺជាឧទាហរណ៍ដ៏ខ្លាំងមួយនៃការវិនិយោគ នៅក្នុងប្រទេសជប៉ុន។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ លោកតា បានយកចិត្តទុកដាក់លើការជួញដូរប្រចាំថ្ងៃ ដោយធ្វើឱ្យលោកតា ស្ថិតក្នុងចំណោមក្រុមអ្នកវិនិយោគត្រឹមតែ ៣% ប៉ុណ្ណោះនៅក្នុងប្រទេសដែលកាន់ភាគហ៊ុនតិចជាងមួយខែ ។
យ៉ាងណាក៏ដោយ ការវិនិយោគបែបប្រថុយប្រថាននេះ មិនមែនជាអ្វីដែលលោកតា ចង់ណែនាំដល់ក្រុមអ្នកវិនិយោគវ័យក្មេងនោះទេ។
លោកតា បានបញញជាក់ថា៖ «វាសំខាន់ក្នុងការរក្សាទុកភាគហ៊ុនល្អ សម្រាប់រយៈពេលវែង»។ កុំទិញ ឬលក់ភ្លាមៗដូចពាណិជ្ជករ១ថ្ងៃ។ ប្រសិនបើអ្នកកាន់ស្តុកទុកមួយរយៈ, ពួកគេនឹងប្រាកដជាទទួលបានផ្លែផ្កា»។
ការវិនិយោគភាគហ៊ុនរបស់លោកតា បានចាប់ផ្តើមកាលពីជិត ៧០ឆ្នាំមុន នៅពលលោកតាអាយុ ១៩ ឆ្នាំ ដែលលោក បាននិយាយទៅកាន់ប្រមុខប្រតិបត្តិម្នាក់អំពីក្រុមហ៊ុនឈ្មួញកណ្តាលក្នុងស្រុក ដែលតែងតែមកហាងលក់សត្វចិញ្ចឹមរប់លោកតា Fujimoto បានធ្វើការទីនោះ។ ភាគហ៊ុនដំបូង ដែលលោកតាបានទិញ គឺនៅក្នុងក្រុមហ៊ុនជាច្រើន ដែលបានក្លាយជាក្រុមហ៊ុនសារជីវកម្ម Sharp Corp. និងក្រុមហ៊ុនចម្រាញ់ប្រេង Eneos Holdings Inc.
ដំបូងឡើយ គាត់មិនបានតាំងចិត្តពេញលេញទេ។ អ្នកស្រឡាញ់សត្វសេកប៉ារ៉ាកែតរូបនេះ បានបើកហាងលក់សត្វចិញ្ចឹមផ្ទាល់ខ្លួន ក្រោយមកលក់ហាងនេះដើម្បីចាប់ផ្តើមហាងលេងបៀរម៉ាជងបែបជប៉ុន ខណៈដែលលោកតាជឿថា នោះគឺជាទីដែលមានឱកាសរកលុយ នៅពេលនោះ។
នៅឆ្នាំ ១៩៨៦ លោកតា បានប្រមូលប្រាក់បាន ៦៥ លានយ៉េន បន្ទាប់ពីលក់បន្ទប់ជួលរបស់គាត់ ហើយបានចាប់ផ្តើមវិនិយោគពេញម៉ោងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ លោកតា បានក្លាយជាពាណិជ្ជករទិញលក់១ថ្ងៃ នៅឆ្នាំ ២០២៥ ។
លោកតា Fujimoto ដែលជារឿយៗធ្វើការជាមួយសត្វសេកឈ្មោះ Pi-Chan ដែលទុំនៅពីលើក្បាលរបស់គាត់, ភ្ញាក់ពីដំណេកនៅម៉ោង ២ ព្រឹក ដើម្បីពិនិត្យមើលទីផ្សារសហរដ្ឋអាមេរិក និងមើលទូរទស្សន៍ CNBC ។ លោកតា ក៏សម្លឹងមើលបង្កាន់ដៃប្រាក់បញ្ញើអាមេរិករបស់ក្រុមហ៊ុនជប៉ុនផងដែរ ដើម្បីត្រៀមខ្លួនសម្រាប់ការជួញដូររបស់គាត់ នៅក្នុងទីផ្សារក្នុងស្រុក។
លោកតា Fujimoto និយាយថា ការជួញដូរ នៅចុងទសវត្សរ៍ទី ៨០ របស់គាត់ ជួយគាត់ឱ្យរីករាយនឹងជីវិត និង “ជួយការពារខ្ញុំមិនឱ្យចាស់វង្វេង” ។
ប៉ុន្តែលោកតា មិនស្តាយក្រោយទេ ដោយនិយាយថា លោក ខកចិត្តយ៉ាងខ្លាំងនឹងទ្រព្យសម្បត្តិ ដែលមានត្រឹម២ពាន់លានយ៉េនរបស់គាត់។
លោកតា បានបញញជាក់ថា៖ «ខ្ញុំមិនបានប្រឹងប្រែងគ្រប់គ្រាន់ទេ។ ខ្ញុំត្រូវប្រយ័ត្នប្រយែង មិនហ៊ានលោភលន់ពេក ប៉ុន្តែក៏នៅបន្តទទួលបានចំណូលពីការជួញដូរដែរ។ វាមិនល្អទេ ដែលលោភលន់»៕