សហភាពអឺរ៉ុបអនុម័តកាតរយកពន្ធ ៤៥% លើរថយន្តអគ្គិសនីរបស់ចិន
សហភាពអឺរ៉ុប បានបោះឆ្នោតកាលពីថ្ងៃសុក្រ ដើម្បីយកពន្ធខ្ពស់រហូតដល់ ៤៥% លើរថយន្តអគ្គិសនីពីប្រទេសចិន នៅក្នុងវិធានការ១ដែលនឹងបង្កើនភាពតានតឹងខាងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។
គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់ប្លុកនេះ ពេលនេះអាចបន្តអនុវត្តភារកិច្ច ដែលមានរយៈពេល៥ឆ្នាំនេះហើយ។ ប្រភពពីសហភាពអឺរ៉ុបបាននិយាយថា ប្រទេសសមាជិកចំនួន១០បានបោះឆ្នោតគាំទ្រវិធានការនេះ ខណៈដែលប្រទេសអាល្លឺម៉ង់ និង៤ប្រទេសផ្សេងទៀត បានបោះឆ្នោតប្រឆាំង ដោយភ័យខ្លាចកើតមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ចំណែកប្រទេសចំនួន ១២ទៀត ក្នុងនោះមានទាំងប្រទេសអេស្ប៉ាញផងដែរ បានបោះអនុប្បវាទ។
វិធានការណែនាំយកពន្ធនេះ មានគោលបំណងការពារឧស្សាហកម្មរថយន្តអឺរ៉ុបមិនឱ្យអន្តរាយ ក្នុងអ្វីដែលក្រុមអ្នកនយោបាយសហភាពអឺរ៉ុបជឿថា ជាការឧបត្ថម្ភធនដោយរដ្ឋមិនយុត្តិធម៌របស់ចិន លើរថយន្តរបស់ខ្លួន៕
ការលក់ប្រចាំខែរបស់រថយន្តអគ្គិសនីចិន BYD កើនឡើងលើសពី ៤០ម៉ឺនគ្រឿង ជាលើកដំបូង
ក្រុមហ៊ុនយក្យផលិតរថយន្តរបស់ចិន BYD Co. បានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ការចែកចាយប្រចាំខែរបស់ខ្លួន ដោយលក់ចេញបានជាង ៤០ម៉ឺនគ្រឿងជាលើកដំបូង ក្នុងខែកញ្ញា ។
នៅក្នុងឯកសារផ្លាស់ប្តូរមួយកាលពីសប្តាហ៍មុន, BYD បាននិយាយថា ការលក់រថយន្តប្រភេទដឹកអ្នកដំណើរពីខែមុន បានឡើងដល់ចំនួន ៤១៧,៦០៣ គ្រឿង ដែលក្នុងនោះក៏មានរថយន្តអគ្គិសនីប្រើអាគុយ ១៦៤,៩៥៦ និងម៉ូដែលកូនកាត់ Plug-in ចំនួន ២៥២,៦៤៧ គ្រឿងផងដែ។
នោះ គឺកើនឡើង ៤៦% ធៀបនឹងខែកញ្ញា ឆ្នាំ ២០២៣ ដែលបង្ហាញពីកំណើនដ៏រឹងមាំរបស់ BYD ខណៈ ក្រុមហ៊ុននេះ គ្របដណ្តប់ទីផ្សារក្នុងស្រុករបស់ខ្លួន និងបង្កើនការនាំចេញទៅក្រៅប្រទេស។ ក្នុងចំណោមការចែកចាយខែកញ្ញានោះ មានជាង ៣៣ ០០០ គ្រឿងត្រូវបានលក់ទៅក្រៅប្រទេស៕
អតីតរដ្ឋមន្ត្រីសិង្ហបុរី ជាប់ពន្ធនាគារ១២ខែ ពីបទស៊ីសំណូកក្នុងសំណុំរឿងប្រវត្តិសាស្ត្រ
តុលាការសិង្ហបុរីពីថ្ងៃព្រហស្បតិ៍ បានកាត់ទោសអតីតរដ្ឋមន្ត្រីមួយរូបឱ្យជាប់ពន្ធនាគារជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំមកនេះ ដោយសាររដ្ឋជាទីក្រុងនេះ ព្យាយាមបញញជូនសារច្បាស់ៗថា ខ្លួននឹងមិនអត់ឱន ចំពោះរាល់ទង្វើដែលបំផ្លាញភាពកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីអភិបាលកិច្ចស្អាតស្អំនោះឡើយ។
លោក S. Iswaran ដែលបម្រើការជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរហូតដល់ការលាលែងពីតំណែងកាលពីខែមករា ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ១២ ខែពីបទស៊ីសំណូក និងឧបសគ្គចំពោះយុត្តិធម៌។ ការកាត់ទោសនេះ មានរយៈពេលលើសពីការចង់បានរបស់ក្រុមរដ្ឋអាជ្ញា។ បទល្មើសដែលជាប់ពន្ធនាគារនេះ មានទាំងការទទួលបានលិខិតសម្រាប់កម្មវិធីប្រណាំងរយន្ត Singapore F1 Grand Prix ការស្នាក់នៅមួយយប់នៅសណ្ឋាគារ Four Seasons Hotel Doha និងការហោះហើរ រួមទាំងការជិះយន្តហោះឯកជន ទៅកាន់ប្រទេសកាតាផងដែរ។
តុលាការ ក៏បានចោទប្រកាន់មហាសេដ្ឋីអចលនទ្រព្យ Ong Beng Seng នៅថ្ងៃជាមួយគ្នានោះដែរ ពីបទពាក់ព័ន្ធនឹងអតីតរដ្ឋមន្ត្រីរូបនោះ តាមរយៈការផ្តល់អំណោយរបស់មហាសេដ្ឋីរូបនេះ។
លោក Ong អាយុ ៧៨ ឆ្នាំ មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះការចោទប្រកាន់ពីបទបំពាន និងការរំខានកិច្ចការយុត្តិធម៌ទេ ហើយក៏មិនបានឆ្លើយតបនឹងសំណួរនៅពេលគាត់ចេញពីតុលាការ៕
នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក្លាយជាអ្នកមានបំផុតទី 2 របស់ពិភពលោក
មហាសេដ្ឋីអាមេរិក លោក Mark Zuckerberg នាយកប្រតិបត្តិនៃក្រុមហ៊ុនបណញតាញផ្សព្វផ្សាយសង្គមយក្ស Meta Platforms បានវ៉ាដាច់ក្រុមហ៊ុនលក់រាយ Amazon របស់លោក Jeff Bezos ដើម្បីក្លាយជាអ្នកមានបំផុតទីពីររបស់ពិភពលោក។
យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ Zuckerberg បានកើនឡើងចំនួន ៣.៤ ពាន់លានដុល្លារថែមទៀត កាលពីថ្ងៃសុក្រ ធ្វើឱ្យមហាសេដ្ឋរូបនេះ មានទ្រព្យសរុបដល់ ២០៦ ពាន់លានដុល្លារ ដែលជាកំណត់ត្រាថ្មីសម្រាប់រូបលោក នៅពីក្រោយតែប្រមុខប្រតិបត្តិ លោក Elon Musk របស់ក្រុមហ៊ុន Tesla (២៥៦ ពាន់លានដុល្លារ) ។ លោក Bezos ជាប់ចំណាត់ថ្នាក់លេខ 3 ជាមួយទ្រព្យសរុប ២០៥ ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះ ២.៦ ពាន់លានដុល្លារនៅថ្ងៃនោះ៕
OpenAI រៃអង្គាសប្រាក់បាន 6.6 ពាន់លានដុល្លារក្នុងតម្លៃ 157 ពាន់លានដុល្លារ
OpenAI បានបញ្ចប់កិច្ចព្រមព្រៀងអង្គាសប្រាក់ចំនួន ៦.៦ ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិថ្មី ដល់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត AI នេះ ដែលដែលត្រូវការដើមទុន ១៥៧ ពាន់លានដុល្លារ និងលើកស្ទតយកិច្ច ប្រឹងប្រែងរបស់ខ្លួន ដើម្បីសាងបច្ចេកវិទ្យា AI ប្រចាំជំនាន់កំពុងមុខគេរបស់ពិភពលោកនេះ។
យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ការផ្តល់មូលនិធិទាំងនេះ ត្រូវបាននាំមុខដោយក្រុមហ៊ុន Thrive Capital ជាក្រុមហ៊ុនបណ្តាក់ទុនដែលដឹកនាំដោយលោក Josh Kushner បានដាក់ទុនចំនួន ១.៣ ពាន់លានដុល្លារ។ ក្រុមហ៊ុន Microsoft Corp. ដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់ OpenAI បានដាក់ទុនប្រហែល ៧៥០ លានដុល្លារ បន្ថែមពីលើចំនួន $១៣ ពាន់លានដុល្លារ ដែលខ្លួនបានវិនិយោគរួចហើយនៅក្នុងការចាប់ផ្ដើម។ ក្រុមហ៊ុនវិនិយោគផ្សេងទៀត រួមមានក្រុមហ៊ុន Khosla Ventures, ក្រុមហ៊ុន Fidelity Management & Research Co. និងក្រុមហ៊ុន Nvidia Corp. ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដែលដំណើរការដ៏មានអានុភាព ដែលស្ថិតនៅចំកណ្តាលបេះដូងនៃការរីកចម្រើនរបស់ AI ។ ក្រុមហ៊ុន Microsoft បានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ៕
តុលាការអូស្ត្រាលីសម្រេចតម្កល់សាលក្រមប្រឆាំងធនាគារ ANZ ក្នុងសំណុំរឿងបញ្ហាភាគហ៊ុន ២,៥ ពាន់លានដុល្លារ
តុលាការអូស្ត្រាលីកាលពីសប្តាហ៍មុន បានតម្កល់សាលក្រមដែលរកឃើញថា ធនាគារ ANZ បានបំពានច្បាប់ ក្នុងការបង្ហាញ នៅក្នុងកំណត់ទីតាំងភាគហ៊ុនចំនួន ២.៥ ពាន់លានដុល្លារអូស្ត្រាលី (១.៧ ពាន់លានដុល្លារ) កាលពីជិត១ទសវត្សរ៍មុន ដោយបានច្រានចោលការប្តឹងឧទ្ធរណ៍របស់ធនាគារផ្តល់ប្រាក់កម្ចី នេះ និងបញ្ចប់រឿងរ៉ាវផ្លូវច្បាប់ដ៏វែងមួយ។
ក្រុមប្រឹក្សាជំនុំជំរះ នៃតុលាការសហព័ន្ធទាំងបី ក៏បានរក្សាទុកប្រាក់ពិន័យចំនួន ៩០ម៉ឺនដុល្លារអូស្ត្រាលី ដែលត្រូវបានពិន័យធនាគារ និងបានបញ្ជាឱ្យធនាគារផ្តល់ប្រាក់កម្ចីលេខ ៣ របស់ប្រទេសនេះ បង់ថ្លៃចំណាយទាំងឡាយ ដែលបង្កឡើងដោយគណៈកម្មការមូលបត្រ និងវិនិយោគអូស្ត្រាលី (ASIC) ក្នុងការការពារបណ្តឹងឧទ្ធរណ៍ផងដែរ៕
និយតករអាមេរិកបើកការស៊ើបអង្កេតលើរថយន្ត Ford SUV ជាង ៣.៦មឺន គ្រឿង ជុំវិញការបាត់បង់ហ្វ្រាំង
និយតករសុវត្ថិភាពយានយន្តរបស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រថា ខ្លួនកំពុងស៊ើបអង្កេតរថយន្ត Ford ប្រភេទ Crossover SUV ចំនួន ៣៦៨,៣០៩ គ្រឿង នៅក្នុងប្រទេសនេះ ជុំវិញការខូចហ្វ្រាំងដែលបង្កឡើងដោយទុយោហ្វ្រាំងខាងក្រោយ។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បាននិយាយថា ការវាយតម្លៃបឋមគ្របដណ្តប់លើរថយន្ត Ford Edge ប្រភេទ Crossovers មួយចំនួន ពីឆ្នាំម៉ដែល 2015-2017 ។ ក្រុមហ៊ុន Ford មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។ NHTSA បាននិយាយថា ការតវាជាច្រើន ក៏ចោទប្រកាន់ថា ការបាត់បង់សមត្ថភាពហ្វ្រាំងនេះ កើតឡើងដោយគ្មានការព្រមានជាមុនណាមួយ ហើយបណ្តាលឱ្យ ចម្ងាយនៃឈប់ឆ្ងាយជាងមុន។
កាលពីសប្តាហ៍មុន Ford បានក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដែលរាយការណ៍ពីកំណើនធ្លាក់ចុះ នៃការលក់រថយន្តថ្មីក្នុងស្រុកនៅក្នុងត្រីមាសទី៣ ដោយសារតែក្រុមអ្នកទិញគិតអំពីតម្លៃសមរម្យ។ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះប្រហែល ២% ក្នុងការជួញដូរដំបូង។
ក្រុមហ៊ុន Oracle នឹងបណ្តាក់ទុនចំនួន ៦.៥ ពាន់លានដុល្លារ ដើម្បីបង្កើតកន្លែងផ្តល់សេវាពពក នៅក្នុងប្រទេសម៉ាឡេស៊ី
ក្រុមហ៊ុន Oracle គ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ជាង ៦.៥ ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតតំបន់ពពកសាធារណៈដំបូងរបស់ខ្លួន នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការវិនិយោគដ៏ធំចុងក្រោយបំផុត របស់ ក្រុមហ៊ុនបច្ចេកវិទ្យាសកលមួយ ចូលទៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន ក្នុងនោះក៏មានក្រុមហ៊យ Microsoft, Nvidia, Alphabet unit Google និងក្រុមហ៊ុន ByteDance របស់ប្រទេសចិន បានប្រកាសការវិនិយោគឌីជីថលដែលមានតម្លៃរាប់ពាន់លានដុល្លារទៅកាន់ប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំមុន ដែលភាគច្រើននៅក្នុងសេវាកម្មពពក និងមជ្ឈមណ្ឌលទិន្នន័យ ដែលផ្តល់ថាមពលដល់ការរីកចំរើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលជំរុញដោយការកើនឡើង នៃតម្រូវការសម្រាប់បញ្ញាសិប្បនិម្មិត(AI) ។
តំបន់ពពក គឺជាទីតាំងភូមិសាស្រ្តជារូបវន្ត ជាទីដែលអគារពពកសាធារណៈរបស់ក្រុមហ៊ុន មានទីតាំងនៅទីនោះ។ ការបណ្តាក់ទុនរបស់ Oracle គ្រោងនឹងក្លាយជាការវិនិយោគបច្ចេកវិទ្យាដ៏ធំបំផុតមួយ រហូតមកដល់ពេលនេះ ដែលការចំណាយ លើសពីការគ្រោងទុកចំនួន $៦.២ ពាន់លានដុល្លារ របស់អង្គភាព ពពក របស់ Amazon AWS ដែលបានប្រកាសកាលពីឆ្នាំមុន៕
- លោក Warren Buffett លក់ភាគហ៊ុន BofA បានចំនួន ស៣៣៨ លានដុល្លារ ខណៈការលក់ចេញយឺត
ការលក់ភាគហ៊ុនរបស់ធនាគារ Bank of America Corp. របស់ Warren Buffett មានសភាពយឺតយ៉ាវ ៣ជុំ ជាប់ៗគ្នាហើយ ដោយលក់បានតម្លៃទាបបំផុតខ្លះ ចាប់តាំងពីលោកបានចាប់ផ្តើមលក់ធ្លាក់ថ្លៃ កាលពីពាក់កណ្តាលខែកក្កដា។
យោងតាមឯកសារដែលបង្ហាញពីការលក់ចោលជុំទី១៣ របស់ លោក ឱ្យដឹងថា ក្រុមហ៊ុន Berkshire Hathaway Inc. របស់លោក Buffett ប្រមូលផលបាន ៣៣៨ លានដុល្លារ ពីការលក់ភាគហ៊ុនក្នុងសប្តាហ៍នេះ។ នោះ គឺជាធ្លាក់ចុះពីជាមធ្យមប្រហែល ៧៥០ លានដុល្លារក្នុងមួយជុំ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ៕