ក្រុមហ៊ុន Toyota ប្រកាសការរកឃើញថ្មថាមពលអ៊ីដ្រូសែនសម្រាប់រថយន្តអគ្គិសនី ដែលអាចសាកខ្លួនឯងបាន

ដើមឡើយ យើងប្រើថាមពលឥន្ធនៈហ្វូស៊ីល, ថាមពលអគ្គិសនី, ថាមពលកូនកាត់សម្រាប់រថយន្ត ហើយឥឡូវនេះ រថយន្តប្រើថាមពលអគ្គិសនីកោសិកាឥន្ធនៈអ៊ីដ្រូសែន (FCEVs) គឺជាការរកឃើញថ្មី១ទៀត ដែល Toyota និយាយថា ខ្លួនអាចធ្វើបាន មិនតែប៉ុណ្ណោះ វាថែមទាំងអាចសាកភ្លើងខ្លួនឯងតែម្តង​មិន ត្រូវការស្ថានីយ៍សាកភ្លើងទៀតឡើយ។ ក្រុមហ៊ុន Toyota បានប្រកាសពីប្រអប់ថ្មអ៊ីដ្រូសែនអាចយកតាមខ្លួនបានមានរាងពងសង្អារបស់ខ្លួន ដែលអាចប្រើជាថាមពលអាចផ្លាស់ប្តូរបាន សម្រាប់រថយន្ត FCEVs អនាគត ដែលនឹងត្រូវដាក់តាំងបង្ហាញជា ផ្លូវការនៅឯពិព័រណ៍ Japan Mobility Show Bizweek 2024 ដែលនឹងប្រព្រឹត្តិទៅនៅក្រុង Makuhari Messe ខេត្ត Chiba ប្រទេសជប៉ុន នៅថ្ងៃទី១៥-១៨ តុលា ២០២៤។ ជាគម្រោងដើម របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធបច្ចេកវិទ្យាចល័តរបស់តូយ៉ូតា Woven (អតីត Woven Planet), ក្រុមការងារនេះ បានផលិតគំរូដំណើរការនៃប្រអប់ថ្មអ៊ីដ្រូសែននេះកាលពីឆ្នាំ ២០២០ ប៉ុន្តែចាប់តាំងពីពេលនោះមក បានបង្កើតគំនិតនេះបន្ថែមទៀត និងពេលនេះទំនងជាកំពុងដំណើរការវា។ ប្រអប់ថ្មចុងក្រោយបំផុតនេះ គឺមានទម្ងន់កាន់តែស្រាល និងកាន់តែងាយស្រួលដឹកជញ្ជូន ដោយក្រុមហ៊ុនតូយ៉ូតាអះអាងថា ការធ្វើបច្ចុប្បន្នភាពនេះ […]

ក្រុមហ៊ុន Toyota ប្រកាសការរកឃើញថ្មកោសិកាឥន្ធនៈអ៊ីដ្រូសែន សម្រាប់រថយន្តអគ្គិសនី អាចផ្លាស់ប្តូរបាន និងសាកភ្លើងខ្លួនឯងបាន

ដើមឡើយ យើងប្រើថាមពលឥន្ធនៈហ្វូស៊ីល, ថាមពលអគ្គិសនី, ថាមពលកូនកាត់សម្រាប់រថយន្ត ហើយឥឡូវនេះ រថយន្តប្រើថាមពលអគ្គិសនីកោសិកាឥន្ធនៈអ៊ីដ្រូសែន (FCEVs) គឺជាការរកឃើញថ្មី១ទៀត ដែល Toyota និយាយថា ខ្លួនអាចធ្វើបាន មិនតែប៉ុណ្ណោះ វាថែមទាំងអាចសាកភ្លើងខ្លួនឯងតែម្តង​មិន ត្រូវការស្ថានីយ៍សាកភ្លើងទៀតឡើយ។

ក្រុមហ៊ុន Toyota បានប្រកាសពីប្រអប់ថ្មអ៊ីដ្រូសែនអាចយកតាមខ្លួនបានមានរាងពងសង្អារបស់ខ្លួន ដែលអាចប្រើជាថាមពលអាចផ្លាស់ប្តូរបាន សម្រាប់រថយន្ត FCEVs អនាគត ដែលនឹងត្រូវដាក់តាំងបង្ហាញជា ផ្លូវការនៅឯពិព័រណ៍ Japan Mobility Show Bizweek 2024 ដែលនឹងប្រព្រឹត្តិទៅនៅក្រុង Makuhari Messe ខេត្ត Chiba ប្រទេសជប៉ុន នៅថ្ងៃទី១៥-១៨ តុលា ២០២៤។

ជាគម្រោងដើម របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធបច្ចេកវិទ្យាចល័តរបស់តូយ៉ូតា Woven (អតីត Woven Planet), ក្រុមការងារនេះ បានផលិតគំរូដំណើរការនៃប្រអប់ថ្មអ៊ីដ្រូសែននេះកាលពីឆ្នាំ ២០២០ ប៉ុន្តែចាប់តាំងពីពេលនោះមក បានបង្កើតគំនិតនេះបន្ថែមទៀត និងពេលនេះទំនងជាកំពុងដំណើរការវា។

ថ្មកោសិកាឥន្ធនៈអ៊ីដ្រូសែនដែលមានរាងដូចថ្មពិល AA ធំនេះ ត្រូវបានរចនាប៉ុនកាបូបស្ពាយលើខ្នង អាចច្រើបានជាមួយរថយន្តអគ្គិសនីច្រើនប្រភេទ ក៏ដូចជាប្រើជាឧបករណ៍ផ្សេងក្នុងផ្ទះផងដែរ

ប្រអប់ថ្មចុងក្រោយបំផុតនេះ គឺមានទម្ងន់កាន់តែស្រាល និងកាន់តែងាយស្រួលដឹកជញ្ជូន ដោយក្រុមហ៊ុនតូយ៉ូតាអះអាងថា ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានបង្កើតឡើងជាមួយនឹងបទពិសោធន៍ដែលក្រុមហ៊ុនទទួលបានក្នុងការកាត់បន្ថយទំហំ និងទម្ងន់ នៃធុងអ៊ីដ្រូសែន ដែលប្រើក្នុងរថយន្តអគ្គិសនីកោសិកាឥន្ធនៈរបស់ខ្លួន។

គំនិតថ្មីនេះ គឺជាប្រអប់ថ្មអ៊ីដ្រូសែនដែលមានទំហំតូច និងស្រាលល្មម អាចយួរដោយដៃបាន ដោយម៉ូដែលមួយ មានរាងដូចជាថ្មពិល AA ដ៏ធំ នៅលើខ្នងអ្នក ដែលត្រូវបានរចនាជាពិសេស ដូចជាកាបូបស្ពាយ។

និយាយឱ្យចំទៅ ប្រអប់ថ្មទាំងនេះ នឹងអនុញ្ញាតឱ្យអ្នកបើកបររថយន្តអគ្គិសនីកោសិកាឥន្ធនៈអាចផ្លាស់ប្តូរប្រភពថាមពលរបស់ពួកគេបាន នៅពេលកម្រិតអ៊ីដ្រូសែនធ្លាក់ទាប ដោយមិនចាំបាច់បញ្ចូលថាមពលនៅឯស្ថានីយ៍ ដូចជារថយន្តដែលប្រើថាមពលឥន្ធនៈហ្វូស៊ីលធម្មតានោះទេ។

ក្រុមហ៊ុនតូយ៉ូតា បាននិយាយថា ប្រអប់ថ្មដែលអាចបញ្ចូលបាន និងអាចកកើតឡើងវិញបានទាំងនេះ គេអាចប្រើប្រាស់បានក្នុងស្ថានការណ៍ជាច្រើនដូចជា បង្កើតអគ្គិសនីនៅក្នុងកោសិកាឥន្ធនៈ ដើម្បីប្រើជាថាមពលក្នុងផ្ទះ ឬក៏អាចប្រើអ៊ីដ្រូសែនដើម្បីដុតសម្រាប់ចម្អិនអាហារផងដែរ។

តាមពិតទៅ ក្រុមហ៊ុន Toyota និងសារជីវកម្ម Rinnai Corporation នឹងដាក់តាំងបង្ហាញចង្ក្រាន១ទៀត នៅឯពិព័រណ៍ Japan Mobility Bizweek ផងដែរ។ ស្រដៀងគ្នានេះដែរ, ជាឧទាហរណ៍ ក្នុងស្ថានការណ៍ គ្រាអាសន្ន ប្រអប់ថ្មអ៊ីដ្រូសែននេះ គេក៏អាចដោះចេញពីរថយន្ត មកប្រើជាថាមពលជាមួយឧបករណ៍ដែលអាចប្រើបាន ដូចជាចង្ក្រាន ឬក្នុងករណីដាច់ភ្លើង។

ថ្វីបើជាវាគ្រាន់តែជាគំនិតមួយសម្រាប់ពេលនេះក៏ដោយ ក៏ក្រុមមហ៊ុន Toyota មានអារម្មណ៍ថា ប្រអប់ថ្មចល័តទម្ងន់ស្រាល អាចយួរបានទាំងនេះ អាចជាមធ្យោបាយកាន់តែធូរថ្លៃ និងកាន់តែងាយស្រួល ក្នុងការបញ្ជូនអ៊ីដ្រូសែនទៅកាន់កន្លែងមនុស្សរស់នៅ និងធ្វើការ អាចដឹកជញ្ជូនជាមួយអាហារ និងវត្ថុផ្សេងៗ ក៏ដូចជាការប្រមូលមកសាកជាថ្មីផងដែរ ដោយមិនចាំបាច់បំពាក់បណ្តាញបំពង់ដ៏ធំនោះទេ។

រថយន្តដឹកអ្នកដំណើរប្រើកោសិកាប្រេងឥន្ធនៈអ៊ីដ្រូសែនជំនាន់បន្ទាប់ ដូចជារថយន្ត Emblème ថ្មីៗនេះ របស់ក្រុមហ៊ុន Renault អាចប្រើថាមពលថ្មហាប់ជាងមុន ជាមួយធុងអ៊ីដ្រូសែនកាន់តែតូច គ្មានការបំភាយឧស្ម័ន អាចធ្វើដំណើរកាន់តែច្រើន ដោយមិនចាំបាច់ឈប់ច្រើនដើម្បីសាកថ្ម ។

ថ្មកោសិកាឥន្ធនៈអ៊ីដ្រូសែន គ្មានបញ្ចេញអ្វីទាំងអស់ក្រៅពីកាបូនឌីអុកស៊ីត (CO2), ទឹក គឺជាអនុផលតែមួយគត់។

ប្រអប់ថ្មអ៊ីដ្រូសែនចល័តនេះ មានសក្តានុពលសម្រាប់យានយន្តជាច្រើនប្រភេទ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ចាប់តាំងពីម៉ូតូធុនតូច រហូតដល់រថយន្ត និងសូម្បីតែឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

ជាលទ្ធផល ក្រុមហ៊ុន Toyota និយាយថា ខ្លួនកំពុងស្វែងរកបច្ចេកវិទ្យាដែលដូចគ្នា និងគំនិតពីក្រុមហ៊ុននានា និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មក្នុងវិស័យផ្សេងៗគ្នា ក្នុងនោះមានទាំងការផ្តល់សេវាកម្ម និងការអភិវឌ្ឍន៍ និងការលក់ឧបករណ៍ ដែលប្រើប្រាស់ប្រអប់ថ្មនេះ។

ទោះបីជាមានការជជែកវែកញែកច្រើននៅក្នុងលំហរថយន្តក៏ដោយ ក៏អ៊ីដ្រូសែន គឺជាប្រភពឥន្ធនៈដែលអាចបត់បែនបាន ដោយមានសមត្ថភាពបង្កើតអគ្គិសនីនៅក្នុងកោសិកាឥន្ធនៈ ឬប្រើជាឥន្ធនៈចំហេះ។

នៅពេលប្រើប្រាស់ វាគ្មានបញ្ចេញអ្វីទាំងអស់ក្រៅពីកាបូនឌីអុកស៊ីត (CO2) (ទឹក គឺជាអនុផលតែមួយគត់) ហើយវាអាចជួយរួមចំណែកដល់គោលដៅសូន្យសុទ្ធ បើសិនវាត្រូវបានផលិត ដោយប្រើប្រភពថាមពលកកើតឡើងវិញ ដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ។

ដោយតម្រូវការរថយន្តអគ្គិសនីជាសាកល កំពុងធ្លាក់ចុះ អ៊ីដ្រូសែន ក៏ត្រលប់មកកាន់របៀបវារៈឡើងវិញ ខណៈរថយន្តជាច្រើនដូចជា Hyundai, BMW និង Honda សុទ្ធតែកណពុងស្វែងរកវិធី ផលិតបច្ចេកវិទ្យាដែលអអាចដំណើរការពាណិជ្ជកម្មបែបបនេះ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព