ឥណ្ឌា ​នឹងផលិត​នាវាមុជទឹក​នុយក្លេអ៊ែរ, ទិញ​យន្តហោះ​ដ្រូន ​ដើម្បី​ទប់ទល់នឹង​ចិន​ ក្រុមមន្ត្រីជាន់ខ្ពស់ដែលដឹងពីបញ្ហានេះបាននិយាយថា ឥណ្ឌា នឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរគ្រឿង និងទិញយន្តហោះដ្រូនបើករយៈចម្ងាយឆ្ងាយផលិតដោយអាមេរិកចំនួន ៣១ គ្រឿងក្នុងតម្លៃប៉ាន់ស្មាន ៤.២ ពាន់លានដុល្លារ ដើម្បជួយទប់ទល់នឹងការត្រួតត្រាផ្នែកយោធារបស់ចិន នៅក្នុងតំបន់។ ដោយសុំមិនបញ្ចេញអត្តសញ្ញាណដោយសារតែលក្ខណៈរសើបនៃបញ្ហានេះ, មន្រ្តីទាំងនោះ បាននិយាយថា គណៈកម្មាធិការខុទ្ទកាល័យសន្តិសុខរបស់ប្រទេសឥណ្ឌា ដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi បានសម្រេចចិត្តដូច្នេះកាលពីថ្ងៃពុធ ៕ Trump Organization នឹងវិនិយោគ $១.៥ពាន់លាន លើកីឡាវាយកូនហ្គោល សណ្ឋាគារ នៅភាគខាងជើងប្រទេសវៀតណាម ក្រុមហ៊ុន Trump Organization គ្រោងនឹងអភិវឌ្ឍទីតាំងវាយកូនហ្គោល សណ្ឋាគារ និងលំនៅដ្ឋានតម្លៃ ១.៥ ពាន់លានដុល្លារ នៅក្នុងខេត្ត Hung Yen ភាគខាងជើងវោតណាម តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ, ក្រុមហ៊ុន Kinh Bac City បាននិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាមេរិកនេះ បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ដើម្បីអភិវឌ្ឍគម្រោងនេះ […]

ឥណ្ឌា ​នឹងផលិត​នាវាមុជទឹក​នុយក្លេអ៊ែរ, ទិញ​យន្តហោះ​ដ្រូន ​ដើម្បី​ទប់ទល់នឹង​ចិន​

ក្រុមមន្ត្រីជាន់ខ្ពស់ដែលដឹងពីបញ្ហានេះបាននិយាយថា ឥណ្ឌា នឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរគ្រឿង និងទិញយន្តហោះដ្រូនបើករយៈចម្ងាយឆ្ងាយផលិតដោយអាមេរិកចំនួន ៣១ គ្រឿងក្នុងតម្លៃប៉ាន់ស្មាន ៤.២ ពាន់លានដុល្លារ ដើម្បជួយទប់ទល់នឹងការត្រួតត្រាផ្នែកយោធារបស់ចិន នៅក្នុងតំបន់។

ដោយសុំមិនបញ្ចេញអត្តសញ្ញាណដោយសារតែលក្ខណៈរសើបនៃបញ្ហានេះ, មន្រ្តីទាំងនោះ បាននិយាយថា គណៈកម្មាធិការខុទ្ទកាល័យសន្តិសុខរបស់ប្រទេសឥណ្ឌា ដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi បានសម្រេចចិត្តដូច្នេះកាលពីថ្ងៃពុធ ៕

  • Trump Organization នឹងវិនិយោគ $១.៥ពាន់លាន លើកីឡាវាយកូនហ្គោល សណ្ឋាគារ នៅភាគខាងជើងប្រទេសវៀតណាម

ក្រុមហ៊ុន Trump Organization គ្រោងនឹងអភិវឌ្ឍទីតាំងវាយកូនហ្គោល សណ្ឋាគារ និងលំនៅដ្ឋានតម្លៃ ១.៥ ពាន់លានដុល្លារ នៅក្នុងខេត្ត Hung Yen ភាគខាងជើងវោតណាម តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ, ក្រុមហ៊ុន Kinh Bac City បាននិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាមេរិកនេះ បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម Kinh Bac City ដើម្បីអភិវឌ្ឍគម្រោងនេះ ។

សេចក្តីថ្លែងការណ៍នោះ បានដកស្រង់សម្តីលោក Eric Trump ដែលជាកូនប្រុសទី៣ របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដោយនិយាយថា វៀតណាមមានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍គម្រោងសណ្ឋាគារ និងគម្រោងកម្សាន្តកម្រិតខ្ពស់៕

  • វៀតណាម ថៃ យល់ព្រមសាកល្បងគំនិតផ្តួចផ្តើមទេសចរណ៍ “ប្រទេស៦ គោលដៅតែ១”

វៀតណាម​ និង​ថៃ ​បាន​ឯកភាព​គ្នា​សម្របសម្រួល​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ ដើម្បី​សាកល្បង​គំនិត​ផ្តួចផ្តើម “ប្រទេស​៦ ទិសដៅ​តែមួយ” ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបជាមួយសមភាគីថៃ លោកស្រី Paetongtarn Shinawatra នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលកាលពីថ្ងៃពុធ មេដឹកនាំទាំងពីរ បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជាសេដ្ឋកិច្ច និងទេសចរណ៍។

ប្រទេសថៃ កាលពីដើមឆ្នាំនេះ បានស្នើសុំឲ្យប្រើទិដ្ឋាការរួមប្រភេទ Schengen សម្រាប់ខ្លួន និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន៥ផ្សេងទៀត កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីជំរុញទេសចរណ៍ក្នុងតំបន់៕

  • ក្រុមវិនិយោគិនចិន រំពឹងថានឹងមានការជំរុញសេដ្ឋកិច្ចថ្មីចំនួន ២៨៣ ពាន់លានដុល្លារ នៅចុងសប្តាហ៍នេះ។

ក្រុមវិនិយោគិន និងក្រុមអ្នកវិភាគកំពុងរំពឹងថា ប្រទេសចិន នឹងដាក់ពង្រាយប្រាក់ចំនួន ៣ ពាន់លានដុល្លារ នៅក្នុងការជំរុញសារពើពន្ធថ្មី ខណៈទីក្រុងប៉េកាំង ស្វែងរកការពង្រឹងសេដ្ឋកិច្ចខ្លួន និងបង្កើនទំនុកចិត្ត។

យោងតាមក្រុមអ្នកចូលរួមទីផ្សារភាគច្រើនចំនួន ២៣ នាក់ដែល Bloomberg បានស្ទង់មតិ ឱ្យដឹងថា នោះហើយជាអ្វីដែលពួកគេសង្ឃឹមថា រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសនេះ នឹងប្រកាសនៅក្នុងសន្និសីទខ្លីដែលគេរំពឹងទុកយ៉ាងខ្លាំងនៅថ្ងៃសៅរ៍ ៕

 

  • ថ្ងៃប្រកាសរថយន្ត Robotaxi របស់ក្រុមហ៊ុន Tesla មកដល់ ខណៈកេរ្តិ៍ឈ្មោះរបស់ Musk ឡើងខ្ពស់

ទីបំផុត ក្រុមហ៊ុន Tesla Inc នឹងបង្ហាញគំរូមនុស្សយន្តគ្មានអ្នកបើកបរទ្វារ២ដែលគេទន្ទឹងរង់ចាំជាយូរមកហើយរបស់ខ្លួននៅថ្ងៃនេះ ចំពេលដែលនឹងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងទ្រព្យសម្បត្តិរបស់ប្រមុខប្រតិបត្តិ លោក Elon Musk ដោយលក់ក្នុងតម្លៃក្រោម៣ម៉ឺនដុល្លារ និងចាប់ផ្តើមផលិតលក់ក្នុងឆ្នាំ២០២៦។

ព្រឹត្តិការណ៍ នៅក្រុង Burbank រដ្ឋកាលីហ្វ័រញ៉ា ដែលជាទីតាំងបញ្ចាំងភាពយន្ត – លោក Musk បានបង្ហាញទាំងរថយន្ត (robotaxi) ដែលមានមុខងារតាក់ស៊ី ឈ្មោះ Cybercab និងព័ត៌មានលម្អិតអំពីគំរូអាជីវកម្មថ្មី Tesla ថ្មីមួយ ដែលជួយដល់វិស័យដឹកជញ្ជូនដោយមិនប្រើអ្នកបើកបរ។ លោក Musk បាននិយាយថា គាត់ជឿជាក់យ៉ាងមុតមាំលើថាមពលប្តូររូបរាងរបស់ robotaxi, ផលិតផលនេះ វាពិតជាមានតម្លៃក្នុងការរក្សាអនាគតហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

Tesla មានផលិតផលសូហ្វវែរដែលមានមុខងារជំនួយការអ្នកបើកបររួចហើយ ដែលវាបង្ហាញខ្លួនជា ការបើកបរខ្លួនឯងពេញលេញ ឬ FSD ដែលម្ចាស់យានយន្តរាប់ពាន់នាក់បានប្រើ។ ទោះបីជាមានឈ្មោះដូច្នោះក៏ដោយ ក៏ផលិតផលនេះ ទាមទារការត្រួតពិនិត្យជាប្រចាំ ហើយវាមិនទាន់ជាយានជំនិះរបស់ខ្លួនមានលក្ខណៈស្វ័យភាពឡើយ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព