យុទ្ធនាការប្រឆាំងអំពើពុករលួយទូទៅរបស់លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនធំអស់រយៈពេលពីរឆ្នាំជាប់គ្នាហើយ ដោយគូសបញ្ជាក់ពីហានិភ័យ សម្រាប់មន្ត្រីការិយាល័យ និង គំរាមកំហែងចំពោះក្រុមអ្នកវិនិយោគមិនទាន់ដោះស្រាយ ដែលមានការព្រួយបារម្ភ អំពីសេដ្ឋកិច្ច។
គណៈកម្មការមជ្ឈឹមដើម្បីការត្រួតពិនិត្យវិន័យ (CCDI) បាននិយាយកាលពីសប្រតាហ៍មុនថា អនុប្រធាននៃក្រុមឃ្លាំមើលអំពើពុករលួយខេត្តនៅខេត្ត ហៃណាន លោក Chen Xiaobo កំពុងត្រូវគេស៊ើបអង្កេតពីបទសង្ស័យថា “មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ”។
ការស៊ើបអង្កេតនេះ ចាប់តាំងពីខែមករាមក បានកំណត់គោលដៅដោយយុទ្ធនាការរបស់លោកស៊ី ចំពោះក្រុមមន្ត្រីរដ្ឋាភិបាលជាន់ដល់ទៅ ៤៦ នាក់ គឺលើសពីកំណត់ត្រាពីឆ្នាំមុនដែលមានតែចំនួន ៤៥ នាក់ ខណៈនៅសល់ពេលត្រឹមជាង ២ខែទៀត។
ការស៊ើបអង្កេតជាប់កំណត់ត្រានេះ បង្ហាញពីកម្លាំងអាំងតង់ស៊ីតេកំពុងតែស៊ីជម្រៅ នៃការជំរុញប្រឆាំងអំពើពុករលួយ របស់លោក ស៊ី ដែលលោកបានប្រើដើម្បីដាក់វិន័យលើបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច និងលុបបំបាត់គូប្រជែងខាងនយោបាយ ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ ២០១២។ មេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនចាប់តាំងពីលោក ម៉ៅ សេទុងរូបនេះ បានប្តេជ្ញានៅដើមឆ្នាំដើម្បីបង្ហាញ “ភាពគ្មានមេត្តា” ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យសំខាន់ៗដូចជា ហិរញ្ញវត្ថុ ថាមពល ឱសថ និងហេដ្ឋារចនាសម្ព័ន្ធ។
ជាពិសេស ប្រទេសចិន បានបន្តរឹតបន្តឹងការក្តោបក្តាប់របស់ខ្លួនលើឧស្សាហកម្មហិរញ្ញវត្ថុចំនួន ៦៦ ពាន់ពាន់លានដុល្លារ ដោយហៅក្រុមធនាគារិកថាជា “បណ្តោយខ្លួននិយម” និងកំពុងបង្កើតគណៈកម្មាធិការការងារអំពើពុករលួយហិរញ្ញវត្ថុថ្មីមួយ ដោយបង្ហាញពីការជំរុញឱ្យមានការត្រួតពិនិត្យជាអចិន្ត្រៃយ៍បន្ថែមទៀត លើវិស័យនេះ។
ឧទាហរណ៍ ស្ថាប័ន CCDI កាលពីខែមិថុនា បានបើកការស៊ើបអង្កេតទៅលើ លោក Xu Zuo ដែលជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនហិរញ្ញវត្ថុរបស់រដ្ឋ Citic Group ។ តួលេខហិរញ្ញវត្ថុផ្សេងទៀតដែលត្រូវបានស៊ើបអង្កេតនៅឆ្នាំនេះ រួមមាន អតីតអនុប្រធានធនាគារកសិកម្មនៃប្រទេសចិន លោក Lou Wenlong និង អតីតអនុប្រធានធនាគារអភិវឌ្ឍន៍ចិន លោក Li Jiping។
CCDI ក៏បានស៊ើបអង្កេតអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Tang Renjian កាលពីខែឧសភា ដែលធ្វើឱ្យគាត់ក្លាយជារដ្ឋមន្ត្រីទី៣ ដែលត្រូវបានបណ្តេញចេញពីគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន ដែលជាវិធានការដ៏កម្រនៃការដកចេញ។
ដូចដែលសេចក្តីប្រកាសកាលពីសប្តាហ៍មុនបានបង្ហាញ សូម្បីតែបុគ្គលិក CCDI ខ្លួនឯង ក៏គេចមិនផុតពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែរ។ ការស៊ើបអង្កេត របស់មេឧក្រិដ្ឋកម្មពុករលួយខេត្ត លោក Chen Xiaobo បានធ្វើឡើងបន្ទាប់ពីលោក លោក Li Gang ប្រធានក្រុមអធិការកិច្ចរបស់ CCDI នៅនាយកដ្ឋានធនធានមនុស្សរបស់បក្សកុម្មុយនិស្ត កាលពីចុងខែមុន។
ការបូកសរុបរបស់ Bloomberg គឺផ្អែកលើការប្រកាសពីក្រុមអ្នកឃ្លាំមើលអំពើពុករលួយ CCDI ។ ការបូកសរុបនេះ មិនបានរាប់បញ្ចូលអតីតរដ្ឋមន្ត្រីការពារជាតិ២រូបរបស់ចិន ដែលត្រូវបានការិយាល័យនយោបាយដកចេញ នោះទេ។ ស្ថាប័នមានសមាជិក ២៤ នាក់នេះ កាលពីខែមិថុនា បានដកចេញពីគណបក្សអតីតរដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu ដែលធ្លាប់ធ្វើការ នៅនាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍ និងអតីតអ្នកកាន់តំណែងនេះពីមុន លោក Wei Fenghe ដែលធ្លាប់ដឹកនាំអង្គភាព កម្លាំងរ៉ុក្កែត ដែលមន្ត្រីជាច្រើន ត្រូវបានគរដកចេញផងដែរ។
រដ្ឋាភិបាលរបស់លោក ស៊ី បានដកហូតឥស្សរជនយោធាជាន់ខ្ពស់យ៉ាងហោចណាស់ ១៨ នាក់ ចាប់តាំងពីការបើកការស៊ើបអង្កេតអំពើពុករលួយកាលពីរដូវក្តៅមុន ទៅលើករណីទិញផ្នែកឧបករណ៍រឹង តាំងពីឆ្នាំ ២០១៧ ។ នៅក្នុងការបង្ហាញយ៉ាងច្បាស់អំពីក្តីបារម្ភរបស់ទីក្រុងប៉េកាំង អំពីការទទួលអាវុធរបស់ប្រទេស បក្សកុម្មុយនិស្តនេះ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរប្រព័ន្ធលទ្ធកម្មយោធានៅឯ កិច្ចប្រជុំពេញអង្គលើកទី៣ ដែលបានធ្វើឡើងកាលពីខែកក្កដា៕