ទី១-ការរំញោចផ្លូវចិត្ត៖ អានធ្វើឱ្យខួរក្បាលរបស់អ្នកសកម្ម និងផ្តោតអារម្មណ៍ហើយបានកាត់បន្ថយហានិភ័យនៃការថយចុះហើយមានចំណេះដឹងថ្មីៗ។
ទី២-កាត់បន្ថយភាពតានតឹង៖ ការអានធ្វើឱ្យអារម្មណ៍ទទួលយកទិដ្ឋភាពថ្មីពិសេសកាត់បន្ថយកម្រិតស្ត្រេសជាមួយការងារគ្រួសារជាដើម។
ទី៣-ការទទួលបានចំណេះដឹងភ្លាមៗ៖ សៀវភៅគឺជាប្រភពចំណេះដឹងដ៏អស្ចារ្យតាមប្រភេទសៀវភៅផ្សេងៗពីគ្នា។
ទី៤-ជាវិធីពង្រីកវាក្យសព្ទ៖ បើអ្នកអានកាន់តែច្រើន ទាញពាក្យថ្មីល្អៗយកមកប្រើកាន់តែច្រើន។
ទី៥-ការផ្តោតអារម្មណ៍ប្រសើរឡើង៖ អារម្មណ៍មូលពេលកាន់សៀវភៅដោយការផ្តោតអារម្មណ៍ ដែលអាចបង្កើនការយកចិត្តទុកដាក់របស់អ្នក។
ទី៦-មានជំនាញផ្នែកសរសេរ៖ ការបង្ហាញពីការងារដែលសរសេរបានល្អធ្វើអោយប្រសើរឡើងនូវរចនាបទពេលសរសេរផ្ទាល់ខ្លួនរបស់អ្នក។
ទី៧-ការពង្រឹងការយល់ចិត្ត៖ រឿងប្រឌិតញាណជួយឱ្យអ្នកអានយល់ដឹងពីទស្សនៈ និងអារម្មណ៍របស់អ្នកប្រាជ្ញឬអ្នកដទៃ។
ទី៨-ការយល់ដឹងអំពីវប្បធម៌៖ សៀវភៅបានបរិយាយនិងស្វែងយល់ពីវប្បធម៌ជាតិសាសន៍ផ្សេងៗ និងរបៀបរស់នៅផ្សេងៗ។
ទី៩-ការកែលម្អខ្លួនឯង៖ សៀវភៅដែលមិនប្រឌិតញាណផ្តល់នូវការយល់ដឹងដែលអាចអនុវត្តបានសម្រាប់ការលូតលាស់ផ្ទាល់ខ្លួន។
ទី១០-ការកម្សាន្ត៖ អានសៀវភៅជាការកម្សាន្ទអារម្មណ៍តែវាចំណេះគិតនិងធ្វើ។
ទី១១-ធ្វើឱ្យមានការចងចាំល្អ៖ ការអានជាទៀងយ៉ាងទាត់បង្កើនការចងចាំដោយតម្រូវឱ្យអ្នករំលឹកឡើងវិញនូវព័ត៌មានលម្អិត តួអក្សរ និងសូម្បីតែផ្លូវចិត្ត
ក៏រីករាយដែរ។
ទី១២-ការត្រិះរិះពិចារណា៖ ការអាននាំឱ្យមានការវិភាគខ្លឹមសារនៃសៀវភៅ ព្រមទាំងជួយបង្កើនសមត្ថភាពគិតពិចារណា។
ទី១៣-ការបំផុសគំនិត និងការប្រឌិតញាណ៖ អានសៀវភៅគឺការបង្កើតប្រឌិតញាណថ្មី ជាពិសេសសៀវភៅជីវប្រវត្តិ និងសៀវភៅអប់រំផ្លូវចិត្តបានជំរុញអ្នកអានឱ្យ
សម្រេចបានកាន់តែច្រើន។
ទី១៤-បង្កើនការច្នៃប្រឌិត៖ ការអានជួយជំរុញការស្រមើលស្រមៃ នាំឱ្យមានការគិតប្រកបដោយភាពច្នៃប្រឌិតញាណមួយកម្រិតទៀត។
១៥-គេងលក់ស្រួល៖ សូមសាកល្បង ការអានមុនពេលចូលគេងអាចជួយផ្តល់អារម្មណ៍ស្ងប់ដល់រាងកាយរបស់អ្នកថា ដល់ពេលសម្រាកតាមរយៈប្រមូល
ឥន្រី្ទយារម្មណ៍។
១៦-ការគ្រប់គ្រងអារម្មណ៍៖ សៀវភៅផ្តល់នូវការលួងលោមក្នុងគ្រាលំបាកឬស្រ្តេស្ត ដោយផ្តល់នូវយុទ្ធសាស្ត្រដោះស្រាយនិងការយល់ដឹង។
ទី១៧-សៀវភៅផ្តល់នូវការគេចចេញពីភាពតានតឹងនៃជីវិតប្រចាំថ្ងៃដោយការលើកទឹកចិត្តអ្នកនៅក្នុងពិភពមួយផ្សេងទៀត។
ទី១៨-ការចាប់ផ្តើមសន្ទនា៖ ការអានផ្តល់ឱ្យអ្នកនូវប្រធានបទដើម្បីពិភាក្សាជាមួយមិត្តភក្តិក៏ដូចជាសហការី
ឬមិត្តភកិ្ត។
១៩-ការកំណត់គោលដៅ៖ សៀវភៅស្តីពីការអភិវឌ្ឍន៍ផ្ទាល់ខ្លួន លើកទឹកចិត្តដល់ការកំណត់ និងការសម្រេចគោលដៅ ។
ទី២០-កសាងវិន័យផ្ទាល់ខ្លួន៖ ការបង្កើតទម្លាប់អាន បង្កើតឱ្យមានវិន័យបានទៀងទាត់និងជាប់លាប់។
ទី២១-ការសិក្សាពេញមួយជីវិត៖ សៀវភៅផ្តល់ឱកាសសិក្សាជាបន្តបន្ទាប់នៅគ្រប់ដំណាក់កាលនៃជីវិត ជាក់ ស្តែងយើងជាមនុស្សចាស់ៗហើយមានទម្លាប់
អានដែរ។
ទី២២-ការផ្លាស់ប្តូរទស្សនវិស័យ៖ ការអានជួយអ្នកឱ្យមើលឃើញពិភពលោកតាមរយៈសំណេរបស់អ្នកនិពន្ធបរិយាយពណ៌នាឬជាទ្រឹស្តី។
ទី២៣-នាំឱ្យយើងផ្លាស់ប្តូរផ្នែកចំណេះដឹង៖ ការបង្ហាញពីគំនិតផ្សេងៗគ្នាជួយការហ្វឹកហ្វឺនខួរក្បាលរបស់អ្នកសម្របខ្លួននិងផ្លាស់ប្តូរគោលដៅរួមទាំងការគិត។
២៤- ការឆ្លុះបញ្ចាំងខ្លួនឯង៖ សៀវភៅជាច្រើនបានជំរុញអ្នកអានឱ្យគិតអំពីការរស់នៅនិងគុណតម្លៃផ្ទាល់ខ្លួន។
២៥-សតិសម្បជញ្ញៈ៖ ការអានជំរុញឳ្យអ្នកមានការភ្ញាក់រលឹក ជំរុញការគិតដោយទទួលខុសត្រូវ។
២៦-ការស្រមើស្រមៃកាន់តែប្រសើរឡើង៖ ជាពិសេសបង្កើតការប្រឌិតញាណជួយជំរុញសមត្ថភាពរបស់អ្នកក្នុងការស្រមៃ និងស្រមើស្រមៃនូវទស្សនីភាពការគិតថ្មីៗ។
២៧-ការអភិវឌ្ឍន៍ជំនាញវិភាគ៖ ការធ្វើតាមគ្រោងជំនាញ ឬប្រធានបទជួយបង្កើនសមត្ថភាពរបស់អ្នកក្នុងការវិភាគព័ត៌មានថ្មីវិជ្ជមាននិងអវិជ្ជមាន។
២៨-ការគ្រប់គ្រងពេលវេលា៖ ការអានទៀងទាត់អាចបង្រៀនអ្នកពីរបៀបកំណត់ពេលវេលាប្រកបដោយប្រសិទ្ធភាព ។
២៩-បង្កើនផលិតភាព៖ សៀវភៅអាចផ្តល់នូវគន្លឹះល្អរួមទាំងយុទ្ធសាស្ត្រសម្រាប់ផលិតភាពកាន់តែប្រសើរ និងការគ្រប់គ្រងពេលវេលានាំឱ្យយើងក្លាយជា
ហសគ្រិនភាព។
៣០-ភាពវៃឆ្លាតខាងអារម្មណ៍៖ ការអានរឿងជាមួយតួអង្គស្មុគស្មាញជួយអភិវឌ្ឍភាពវៃឆ្លាតខាងអារម្មណ៍។ អារម្មណ៍មានការផ្លាស់ប្តូរតាមសំណេរអ្នកនិពន្ធឬខ្លឹមសារក្នុងសៀវភៅ។
៣១-ការរៀនពីកំហុសរបស់អ្នកដទៃ៖ យើងអាចដឹងកំហុសអ្នកដទៃតាមរយៈសៀវភៅ។ជាពិសេសជីវប្រវត្តិ បុគ្គលជោគជ័យ អ្នកដឹកនាំឱ្យអ្នករៀនពីបទពិសោធន៍ជីវិតរបស់អ្នកដទៃ។
៣២- ការចំណាយលុយតិច៖ ការអានគឺការវិនិយោគអស់លុយតិចបើប្រៀបធៀបជាមួយចំណាយដទៃទៀត។
៣២- បំបាត់ភាពឯកោ៖ ពេលកាន់សៀវភៅអ្នកមានមិត្តការអានគឺជាវិធីដ៏ទាក់ទាញមួយដើម្បីផ្តាច់ចេញពីទម្លាប់ប្រចាំថ្ងៃ។
៣៤-ជួបជុំគ្រួសារ៖ការអានជាមួយគ្នាឬចែករំលែកសៀវភៅជំរុញឱ្យមានទំនាក់ទំនងជាមួយសមាជិកគ្រួសារ។
៣៥-ការអភិវឌ្ឍន៍ផ្នត់គំនិត៖ សៀវភៅលើកទឹកចិត្តអ្នកឱ្យជឿជាក់លើសក្តានុពលសម្រាប់ការកែលម្អផ្ទាល់ខ្លួន ។ អ្នកបានយល់ថា បុគ្គលជោគជ័យធ្វើអី្វខ្លះ ?
៣៦-បង្កើនជំនាញទំនាក់ទំនង៖ ការអានធ្វើអោយប្រសើរឡើងទាំងជំនាញទំនាក់ទំនងពាក្យសំដីរួមទាំងឥរិយាបទរបស់អ្នក។
៣៧-បង្កើនទំនុកចិត្តលើខ្លួនឯង៖ ការទទួលបានចំណេះដឹង និងការយល់ដឹងបង្កើនទំនុកចិត្តរបស់អ្នកក្នុងការសន្ទនានិងសកម្មភាពផ្សេងៗក្នុងនោះជឿជាក់ខ្លួនឯង និងស្គាល់ខ្លួនឯងកាន់តែច្បាស់។
៣៨-ការស្វែងយល់ពីគំនិតថ្មី៖ សៀវភៅបង្ហាញអ្នកពីគំនិត និងលទ្ធភាពដែលអ្នកមិនធ្លាប់ជួបប្រទះ។
៣៩- រៀនគិតដោយឯករាជ្យ៖ ការអានជួយអ្នកបង្កើតគំនិតផ្ទាល់ខ្លួនរបស់អ្នក និងទប់ទល់នឹងគំនិតអវិជ្ជមានរួមទាំងការអូសទាញពីអ្នកដទៃ។
៤០-ទម្លាប់គិតវិជ្ជមាន៖ ការអានគឺជាទម្លាប់គិតផ្លូវល្អ មើលអ្នកដទៃដោយផ្លូវល្អ។