ជីតាឈប់ទុចដំណើរមួយសន្ទុះ ក៏ងាកមកក្រោយ ស្រាប់តែប្រទះឃើញមេអំបៅដ៏ធំ និងស្រស់ស្អាតកំពុងរេរាំនៅលើផ្កា។ ភ្លាមៗនោះគាត់បានទាញរូបារម្មណ៍ ហើយនិយាយប្រាប់ចៅថា«ឱព្រះជាម្ចាស់អើយ! មេអំបៅស្អាតអស្ចារ្យ! ឥឡូវនេះចៅប្រញាប់ចាប់… ប្រញាប់ប្រញាល់ដេញវាទៅ! ក៏មិនប្រាកដថាចៅចាប់បានវាឬក៏អត់។ កុំឱ្យវាហើរទៅឆ្ងាយពីទីនេះ!»។
ក្មេងនោះប្រញាប់រត់ទៅរកមេអំបៅ ប៉ុន្តែនៅពេលដែលក្មេងប្រុសព្យាយាមចាប់វា មេអំបៅនោះស្រាប់តែហោះឡើងលើទៅ។ ចៅប្រុសបានរត់តាមពីក្រោយ ដោយព្យាយាមចាប់វា ប៉ុន្តែវាបានហោះយ៉ាងលឿន។ ក្មេងបានរត់ជុំវិញសួនច្បាររហូតដល់គាត់អស់កម្លាំង ហើយបន្ទាប់មកក៏លែងបានឃើញមេអំបៅទៀតហើយ។ ក្មេងនោះស្រក់ទឹកភ្នែកក៏វិលមករកជីតាវិញទាំងថប់ដង្ហើមដោយនិយាយថា«ចាប់មិនបានទេ តា! វាហើរទៅបាត់ហើយ!» ។
ជីតាសើចញញឹមមួយសន្ទុះ បន្ទាប់មកចាប់ដៃចៅរបស់គាត់ ហើយដឹកដៃទៅកាន់ទៅជ្រុងមួយ។ តារង់ចាំរហូតដល់ចៅស្ងប់ចិត្តសិន ទើបគាត់ខ្សឹបដាក់ត្រចៀកចៅថា«ស្តាប់តាចៅប្រុស អនុញ្ញាតឱ្យតាបង្រៀនចៅនូវមេរៀនមួយ ដែលជាមេរៀនជីវិតដ៏មានតម្លៃ ប្រសិនបើអ្នកចំណាយពេលរបស់អ្នកដេញចាប់មេអំបៅ វានឹងហើរទៅឆ្ងាយ។ ប៉ុន្តែប្រសិនបើអ្នកចំណាយពេលរបស់អ្នកបង្កើតសួនដ៏ស្រស់ស្អាត មេអំបៅនឹងមករកចៅ…មេអំបៅគឺដូចជាគោលដៅរបស់អ្នកក្នុងជីវិត នៅក្នុងដំណើរនៃភាពជោគជ័យរបស់យើង វាងាយស្រួលក្នុងការចាប់យកក្នុងការស្វែងរកគោលដៅភ្លាមៗ មេអំបៅគឺមានរយៈពេលខ្លីណាស់បើធៀបជាមួយជីវិតចៅ សំខាន់គឺការដាំដុះ សួនច្បារក៏ស្រស់ស្អាតមានខ្យល់បោកបក់ វាជំនួសឱ្យការដេញចាប់មេអំបៅឥតឈប់ឈរ សូមចៅបញ្ជូនថាមពលរបស់ខ្លួនទៅក្នុងការបង្កើតសួនច្បារ និងចិញ្ចឹមបីបាច់អ្វីដែលមានអត្ថន័យ មិនថាវាជាគម្រោង ជំនាញ ឬទំនាក់ទំនងភាពស្រស់ស្អាតដែលអ្នកនឹងបណ្តុះនឹងទាក់ទាញឱកាសបទពិសោធន៍និងជោគជ័យតាមធម្មជាតិ។ ដូច្នេះកុំដេញតាមស្នេហា លុយ ឬជោគជ័យត្រូវបង្កើតការងារដោយផ្ទាល់ដ៏ល្អបំផុតហើយអី្វដែលចៅទទួលបានមកនោះគឺជារបស់ចៅយ៉ាងពិតប្រាកដ៕